Category: កីឡា

  • អ្នកចាំទី Joel Pereira ត្រូវបាន Man Utd ដាក់អោយក្លឹបផ្សេងខ្ចីជើងបន្តទៀត

    អ្នកចាំទី Joel Pereira ត្រូវបាន Man Utd ដាក់អោយក្លឹបផ្សេងខ្ចីជើងបន្តទៀត

    ដើម្បីអភិវឌ្ឍលើទីលានអោយបានកាន់តែល្អ អ្នកចាំទី Joel Pereira របស់ក្លឹបបិសាច ក្រហម Manchester United ចង់ចាកចេញទៅរកទ្រនំថ្មី តែក្នុងនាមកីឡាករខ្ចីជើងដើម្បីស្វែងរកឳកាសបង្ហាញសមត្ថភាពលើទីលាន ។អ្នកចាំទីវ័យ២៣ឆ្នាំខាងលើ បច្ចុប្បន្នកំពុងស្ថិតនៅដំណើរ Pre-Season ជាមួយក្លឹប អង់គ្លេសខាងលើ លើទឹកដីអូស្ត្រាលី ជាមួយអ្នកចាំទី៣រូបផ្សេងទៀត រួមមាន David De Gea, Sergio Romero និង Lee Grant ព្រមទាំងកីឡាករដទៃ ទៀតសរុប ២៨នាក់ ។អ្នកចាំទីវ័យក្មេង Joel Pereira បានបញ្ចេញចំណាប់អារម្មណ៍របស់ខ្លួនថា នឹងខិតខំព្យាយាមហ្វឹកហាត់រៀងរាល់ថ្ងៃ ហើយប្រសិនបើអាច នារដូវកាលថ្មី២០១៩/២០២០ រូបគេអាចនឹងបន្តស្វែងរកទ្រនំថ្មី ដើម្បីបញ្ចញសមត្ថភាព ក្នុងនាមជាកីឡាករខ្ចីជើងបណ្តោះអាសន្ន ហើយនឹងឡប់មកបង្ហាញសមត្ថភាព នៅទឹកដី Old Trafford វិញ ។ សូមបញ្ជាក់ថា កីឡាករកូនកាត់ស្វីស-ព័រទុយហ្គាល់ខាងលើ កើតចេញមកពីថ្នាល់យុវជន Manchester United ហើយត្រូវបានតម្លើងមកឈុតធំ នារដូវកាល ២០១៥/២០១៦ ប៉ុន្តែ ត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅកាន់ក្លឹបដទៃដល់ទៅ៤ក្លឹបមកហើយ…

  • ក្លឹប Man Utd ហ៊ានអោយខ្សែការពារ Ruben Dias ៦០លាន តែ Benfica ចង់បាន៨០លាន

    ក្លឹប Man Utd ហ៊ានអោយខ្សែការពារ Ruben Dias ៦០លាន តែ Benfica ចង់បាន៨០លាន

    ក្លឹបបិសាចក្រហម Manchester United បានកំពុងទាក់ទងចង់នាំយកខ្សែការពារ Ruben Dias ពី SL Benfica មកពង្រឹងក្រុមរដូវកាលថ្មី ២០១៩/២០២០ ខាងមុខនេះ ។តែការចរចាររវាងភាគីក្លឹបទាំង២ ហាក់មិនត្រូវទាល់តែសោះ ដោយខាងក្លឹបព័រទុយហ្គាល់ ទាមទា៨០លានផោនសម្អាងលើកិច្ចសន្យារបស់នៅសល់ដល់ឆ្នាំ២០២៣ឯណោះ ជាហេតុនេះទើប  ខណៈឯ Manchester United វិញហ៊ានឲ្យតម្លៃខ្លួនកីឡាករវ័យ២២ឆ្នាំខាងលើ តែ៦០លានផោនតែប៉ុណ្ណោះ ៕        

  • យុវជនប្រមាណ៧០នាក់ ចូលរួមធ្វើតេស្ដ ដើម្បីក្លាយជាក្រុម U-15 របស់ក្លឹបវិសាខា

    យុវជនប្រមាណ៧០នាក់ ចូលរួមធ្វើតេស្ដ ដើម្បីក្លាយជាក្រុម U-15 របស់ក្លឹបវិសាខា

    ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់វិសាខា ដែលកំពុងឈរលេខ៤ នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩ បានបើកយុទ្ធនាការធ្វើតេស្ដយុវជនអាយុក្រោម ១៥ឆ្នាំ ប្រមាណជា៧០នាក់ ដើម្បីបង្កើតក្រុមថ្នាល U-15 របស់ខ្លួន ។ការធ្វើតេស្ដនេះធ្វើឡើង បន្ទាប់ពីក្លឹបបានជ្រើសរើសយុវជនឆ្នើមៗបាន ប្រមាណ ៧០នាក់ ពីពានរង្វាន់ G-PARK Youth Cup U-15 លើកទី១ ដោយមាន ១០ខេត្តចូលរួម កាលពីពេលថ្មីៗ ។ ដូច្នេះយុវជនដែលចូលរួមប្រកួតរង្វាន់ខាងលើ ត្រូវបានអនុញ្ញាាតិអោយធ្វើតេស្ត ដើម្បីចម្រាញ់យក ២៣នាក់បង្កើតជាក្រុម U-15 របស់ក្លឹប ១កម្រិតទៀត ។ ការធ្វើតេស្ដនេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ហើយធ្វើតែម្ដងប៉ុណ្ណោះ ដើម្បីចម្រាញ់យកកីឡាករឆ្នើម ២៣នាក់ បង្កើតជាក្រុមយុវជនអាយុក្រោម ១៥ឆ្នាំតែម្ដង» ។សូមបញ្ជាក់ថា ការធ្វើតេស្ដនេះ នឹងធ្វើតែមួយដំណាក់កាលប៉ុណ្ណោះ បន្ទាប់មកក្លឹបនឹងសម្រេចយកកីឡាករមានសមត្ថភាពលេចធ្លោរចំនួន២៣នាក់ ជាផ្លូវការតែម្ដង ក្នុងនោះមានកីឡាករ២០នាក់ និងអ្នកចាំទី៣នាក់ ៕     …

  • កម្ពុជានឹងបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៩នេះ

    កម្ពុជានឹងបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៩នេះ

    ក្នុងនាមជាកីឡាករ កីឡាការិនី ត្រូវស្វែងរកចំនុចខ្សោយ ដើម្បីបង្កើនភាពខ្លាំង ឆ្ពោះទៅដណ្តើមមោទនភាពជូនជាតិ នេះជាការលើកឡើងរបស់ ឯ ឧ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ានលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ។ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអោយដឹងថា កម្ពុជានឹងបញ្ជូនប្រតិភូសរុប ៥៦នាក់ លើ៥ប្រភេទកីឡា រួមមាន កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយកូនបាល់ ទៅចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ ឆ្នាំ២០១៩ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី១៧ ដល់ទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូនេស៊ី  ។ឯ ឧ ស សុខា មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សអាស៊ានលើកនេះ  គឺជាបទពិសោធន៍ថ្មីមួយសម្រាប់អត្តពលិកទាំងអស់ ដកស្រង់បទពិសោធន៍…

  • ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ខណៈកីឡាករ គី រីណា របស់វិទ្យាល័យ ឥន្រ្ទទេវី រកបាន២គ្រាប់បន្ថែម

    ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ខណៈកីឡាករ គី រីណា របស់វិទ្យាល័យ ឥន្រ្ទទេវី រកបាន២គ្រាប់បន្ថែម

     ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ២:០ វិទ្យាល័យជា ស៊ីម សាមគ្គី ខណៈក្រុម វិទ្យាល័យឥន្រ្តទេវី ៤:៣ វិទ្យាល័យព្រះស៊ីសុវត្តិ ស្របពេលដែលកីឡាករ គី រីណា រកបាន២គ្រាប់បន្ថែម ក្នុងសប្តាហ៍ទី៤ សរុប៨គ្រាប់ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩  ។    ឆ្លងកាត់៥ប្រកួត  ក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាង ដោយ៥ប្រកួត ឈ្នះ៥មាន ១៥ពិន្ទុ លេខ២ វិទ្យាល័យ ឥន្រ្ទទេវី ៤ប្រកួត ឈ្នះ៣ ស្មើរ១ មាន១០ពិន្ទុ លេខ៣ ក្រុមវិទ្យាល័យ ច្បារអំពៅ ដោយ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ លេខ៤ វិទ្យាល័យ ជា ស៊ីម សាមគ្គី មាន៧ពិន្ទុ ៥ប្រកួតឈ្នះ២ ស្មើរ១ ចាញ់១ រីឯវិទ្យាល័យ  ហ៊ុន សែន ភ្នំពេញថ្មី ឈរលេខ៥…

  • ក្រុមជម្រើសជាតិយុវជន U15 កម្ពុជា បរាជ័យ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ត្រៀម AFF U16 Championship នៅថៃ

    ក្រុមជម្រើសជាតិយុវជន U15 កម្ពុជា បរាជ័យ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ត្រៀម AFF U16 Championship នៅថៃ

    ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា ០:៧ ក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំចិន នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំ កាលពីល្ងាចម្សិលមិញ នៅ RSN ក្លឹបភ្នំពេញក្រោន ដោយក្រុម យុវជនកម្ពុជា ប្រកួតបង្កើនបច្ចេកទេស ត្រៀមចូលប្រកួតព្រឹត្តិការណ៍ AFF U-16 Championship 2019 នៅថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហាខាងមុខ ។សម្រាប់ការប្រកួតមិត្តភាពដំបូងនេះ ក្រោយប្រមូលផ្ដុំរបស់ក្រុមU-15 កម្ពុជានេះ ក្រុមម្ចាស់ផ្ទះមានឱកាសស្ដួចស្ដើងបំផុត ក្នុងការគ្រប់គ្រងបាល់ និងបង្កើតឱកាសសម្រុកលើក្រុមយុវជនចិន ។ យុវជនកម្ពុជា មានមាឌចាញ់ប្រៀបក្រុម U-15 ចិន ដែលនាំឲ្យក្រុមភ្ញៀវមានឱកាសគ្រប់គ្រងបាល់ស្ទើរទាំងស្រុង ដែលធ្វើឲ្យយុវជនចិនធ្វើសម្រេចបាន៧គ្រាប់ ក្នុងនោះវគ្គទី១ ចិននាំមុខកម្ពុជា ៣-០ ហើយនៅវគ្គទី២ ចិនបន្តរកបាន៤ គ្រាប់បន្ថែមទៀត ។ ទោះយ៉ាងនេះក្តី ក្រុម U-15 កម្ពុជា បានព្យាយាមលេងអស់ពីសមត្ថភាព ក្នុងការប្រកួតមិត្ត ភាពកម្តៅសាច់ដុំនេះ ស្របពេលដែរគ្រូបង្វឹកលោក Inoue Kazunori នៅតែផ្តល់ការលើទឹកចិត្តដល់កូនរបស់ខ្លួន មិនឲ្យបាក់ទឹកចិត្តឡើយ ។សូមបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវជួបគ្នាម្ដងទៀតនាថ្ងៃទី១៣…

  • ព្រឹត្តិការណ៍បាល់ទាត់ ក្នុងសាលថ្នាក់ជាតិ លើកទី០៣ ឆ្នាំ២០១៩នេះ មានលក្ខណៈពិសេសប្រសើរជាងឆ្នាំកន្លងទៅ

    ព្រឹត្តិការណ៍បាល់ទាត់ ក្នុងសាលថ្នាក់ជាតិ លើកទី០៣ ឆ្នាំ២០១៩នេះ មានលក្ខណៈពិសេសប្រសើរជាងឆ្នាំកន្លងទៅ

    ព្រឹត្តិការណ៍បាល់ទាត់ ក្នុងសាលថ្នាក់ជាតិលើកទី៣ ឆ្នាំ២០១៩នេះ មានលក្ខណៈពិសេសប្រសើរជាងឆ្នាំកន្លងទៅ នេះបើតាមឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានរៀបចំពិធីចាប់ឆ្នោតចែកពូល ដោយមាន២០ក្រុមចូលរួម ក្នុងសន្និសិទសាព័ត៌មាន កាលពីម្សិលមិញ នឹងគ្រោងដំណើរប្រកួតជាផ្លូវការ នាថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ។ ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ឆ្នាំទី៣នេះ មានលក្ខណៈពិសេសប្រសើរជាង០២លើកកន្លងទៅ ដោយសំអាងលើលក្ខណៈវិនិច្ឆ័យចំនួន០២ គឺក្រុមទាំងអស់លេង បានច្រើនប្រកួត ហើយក្រុម ដែលមានបច្ចេកទេសខ្ពស់ជាងគេ ក្នុងឆ្នាំ២០១៩នេះ នឹងត្រូវបានជ្រើសរើសឲ្យចូលរួម ប្រកួតលីគបាល់ទាត់ក្នុងសាល ២០២០ ដើម្បីអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងសាល ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ កីឡាករនឹងមានឱកាសលេងច្រើនទាំងលីគ និងពានរង្វាន់ផង ។ អនុប្រធានសហព័ន្ធរូបនេះ យុទ្ធសាស្រ្តឆ្នាំនេះ គឺសហព័ន្ធមានផែនការអភិវឌ្ឍបាល់ទាត់ក្នុងសាលថ្នាល និងយុវជន នៅតាមសាលារៀន តាមកម្រិតអាយុនានា ដើម្បីគោលដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ពីព្រោះយុវជន គឺជាមូលដ្ឋានគ្រឹះ…

  • កីឡាករវ័យក្មេងពីររូបធ្វើឲ្យតំណែង Costa កាន់តែបារម្ភ នៅ At Madrid

    កីឡាករវ័យក្មេងពីររូបធ្វើឲ្យតំណែង Costa កាន់តែបារម្ភ នៅ At Madrid

    ក្លិបយក្សអេស្ប៉ាញ បានប្រកាសជាផ្លូវការនូវការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធវ័យក្មេង Ivan Saponjic ពីក្លិប SL Benfica ជាអចិន្ត្រៃយ៍ ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ បន្ទាប់ពីចំណាយកញ្ចប់លុយបំបែកកំនត់ត្រាក្លិបទិញកីឡាករ Joao Felix។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំខាងលើ ត្រូវបានចូលរួមធ្វើជាមួយលោក Diego Simeone ជាផ្លូវការចាប់តាំងពីរដូវកាលថ្មីនេះតទៅ។ រដូវកាលមុននេះ Ivan Saponjic បានលេងឲ្យក្រុម SV Zulte Waregem លីគកំពូលបែលហ្ស៊ិក ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ គួរបញ្ជាក់ថា ក្នុងជម្រើសជាតិវិញ Saponjic ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិ ស៊ែប៊ី តាំងពីឈុត U17, U18, U19, U20 និង U21 រួមផង។ សូមបញ្ជាក់ថា AT Madrid បាននាំចូលខ្សែប្រយុទ្ធ Saponjic និង Joao Felix  ព្រមទាំងបានទិញផ្តាច់ Alvaro Morata ពី…

  • វិបត្តិហិរញ្ញវត្ថុធ្វើឲ្យ Fenerbahce គ្មានលទ្ធភាពរក្សា Mesut Ozil

    វិបត្តិហិរញ្ញវត្ថុធ្វើឲ្យ Fenerbahce គ្មានលទ្ធភាពរក្សា Mesut Ozil

    ដោយសារបញ្ហាវិបត្តិហិរញ្ញវត្ថុ ក្លិប Fenerbahce ប្រកាសជាផ្លូវការមិនចុះហត្ថលេខាយក Mesut Ozil ពី Arsenal នោះទេ ។ ក្លិបនៅលីកតួកី ចង់បាន Ozil លេងនៅក្រុមរបស់ខ្លួន ប៉ុន្តែបោះបង់ដោយសារខ្សែបម្រើរូបនេះមានថ្លៃពលកម្មខ្ពស់ មិនអាចឲ្យ ក្លិបរ៉ាប់រងបាន ។ Mesut Ozil មានថ្លៃពលកម្ម៣៥ម៉ឺនផោន ក្នុង១សប្ដាហ៍ នៅ Arsenal ថ្លៃជាងគេកីឡាករដទៃទៀតក្នុងក្រុម ។ យ៉ាងណាកីឡាករដែលមានឈាមជ័រតួគីរូបនេះ បាត់បង់ប្រជាប្រិយភាពក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Unai Emery ដោយបង្ហាញខ្លួនបាន ២៤ប្រកួត រកបាន៦គ្រាប់ប៉ុណ្ណោះឲ្យកាំភ្លើងធំ ៕ធ.ដ

  • ក្រុមអាល់ហ្សេរី និងក្រុម ម៉ារ៉ុក ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations

    ក្រុមអាល់ហ្សេរី និងក្រុម ម៉ារ៉ុក ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations

    ក្រុមអាល់ហ្សេរី បានឈានទៅវគ្គ៤ក្រុមចុងក្រោយ ពាន Africa Cup of Nations បន្ទាប់ពីយកឈ្នះកូឌីវ័រដោយបាល់១១ម៉ែត្រកាត់សេចក្ដី ៤-៣ ក្រោយការប្រកួត៩០នាទី ស្មើ ១-១។ កីឡាករ Sofiane Feghouli ជាអ្នករកគ្រាប់ដំបូងឲ្យអាល់ហ្សេរី នាទីទី២០ នាំមុខមុន។ ប៉ុន្តែ ក្រុម កូឌីវ័រ តាមស្មើវិញ នៅវគ្គទី២ នៅនាទីទី៤៨។ លទ្ធផល ១-១ បានបន្សល់រហូតដល់ចប់ការប្រកួត ។ បន្ថែម១៥នាទីពីរដង ក្រុមទាំងពីរនៅតែមិនអាចធ្វើអ្វីគ្នាបាន ដូច្នេះត្រូវទាត់បាល់១១ម៉ែត្រកាត់សេចក្ដីតែម្ដង។ ជាលទ្ធផល អាល់ហ្សេរី  ឈ្នះ ៥-៤។ ចំណែកមួយគូទៀត ទុយនីស៊ី បានយកឈ្នះងាយៗលើក្រុម ម៉ាដាហ្គាស្កា ៣-០ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។ សូមបញ្ជាក់ថា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations ក្រុម សេណេហ្កាល់ vs ទុយនីស៊ី…