-
ការប្រកួតកីឡាសិស្សអាស៊ានលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ធ្វើពិធីបើកជាផ្លូវការ

ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី បានធ្វើពិធីបើកជាផ្លូវការ នៅ Stadium in Semarang, Central Java ប្រទេសឥណ្ឌូនេស៊ី ជាមួយអត្តពលិកសរុប ១៦០០នាក់ មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងនោះកម្ពុជាបានបញ្ជូន ៥ប្រភេទកីឡាចូលរួម។ តាមការបញ្ជាក់ពីលោក មាស សារ៉េត ពីប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ៥ប្រភេទកីឡា ដែលកម្ពុជាបញ្ជូនទៅចូលរួមមាន ហែលទឹក វាយសី អត្តពលកម្ម វាយកូនឃ្លីលើតុ និងវាយកូនបាល់ និងប្រតិភូសរុប ៥៦នាក់ ដែលបានចេញដំណើរកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ គួរម្លឹកថា អត្តពលិកកម្ពុជាលើ៥ប្រភេទកីឡា ដែលទៅចូលរួមព្រឹត្តការណ៍ខាងលើ គឺជាថ្នាលយុវជនដែលត្រូវបានសម្រិតសម្រាំង និងប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីបង្កើនគុណភាពបច្ចេកទេសកាន់តែរីកចម្រើនសម្រាប់កីឡាករ កីឡាការិនីថ្នាលទាំងនេះ ស្ថិតនៅក្នុងអាយុក្រោម១៧ឆ្នាំ និងក្រោម១៨ឆ្នាំ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ …
-
ថៃ តែងតាំងគ្រូថ្មីជនជាតិជប៉ុន ចំពេលវគ្គជម្រុះចុងក្រោយ World Cup 2022 ឆ្ពោះទៅកាតា

ថៃ តែងតាំងគ្រូថ្មីជនជាតិជប៉ុន ចំពេលវគ្គជម្រុះចុងក្រោយ World Cup 2022 ឆ្ពោះទៅកាតា ជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំ កាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងការបង្ហាញខ្លួនជាផ្លូវការគ្រូបង្គោលថ្មី Akira Nishino បានបង្ហើបឆន្ទៈ ក្រុមជម្រើសជាតិថៃ ទៅកាន់វគ្គចុងក្រោយ FIFA World Cup 2022 នៅកាតា។ លោក Akira បន្ថែមថា គោលដៅរបស់គាត់ គឺចង់ប៉ះក្រុមខ្លាំងដូចជប៉ុនជាដើម។ ក្នុងផែនការរយៈពេលខ្លី គឺជួយឲ្យក្រុមជោគជ័យនៅវគ្គជម្រុះដំណាក់កាលទី២ នៅ Asian Cup និងនៅស៊ីហ្គេម ។ នៅពូល G អារ៉ាប់រួម ជាក្រុមដ៏ខ្លាំងបំផុត នឹងមានក្រុមឲ្យល្អមួយទៀតគឺវៀតណាម។ គួរដឹងដែរថា ក្នុងវគ្គជម្រុះ FIFA World Cup 2022 ជុំទី២ ជម្រើសជាតិថៃ ត្រូវប៉ះឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕ធ.ដ
-
ដោយសារច្បាប់របស់ប្រទេសចិន ធ្វើឲ្យកីឡាករចំណូលថ្មីរបស់ Juventus មិនអាចរួម Pre-Season បាន

ដោយសារច្បាប់របស់ប្រទេសចិន ធ្វើឲ្យកីឡាករចំណូលថ្មីរបស់ Juventus មិនអាចរួម Pre-Season បាន គឺខ្សែការពារកណ្តាល Merih Demiral ដែលក្លិបសេះបង្កង់ទើបផ្ទេរមកពីក្លិបតួកគី Alanyaspor ត្រូវបានរាយការណ៍ថា នឹងត្រូវបានហាមឃាត់ចូលប្រទេសចិន ដោយសារហេតុផលនយោបាយ ដូច្នេះរូបគេនឹងមិនអាចរួមដំណើរជាមួយលោក Maurizio Sarri ទៅហ្វឹកហាត់បោះជំរុំ Pre-Season បានឡើយ។ បច្ចុប្បន្នភាពកីឡាករវ័យ២១ឆ្នាំខាងលើ ស្ថិតនៅក្នុងការហ្វឹកហាត់ នៅសិង្ហបុរី ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពមុនបើករដូវកាល ក្នុងព្រឹត្តិការណ៍ International Champions Cup (ICC) ទល់នឹង Tottenham Hotspur ។ បន្ទាប់ពីប្រកួតនេះហើយក្លិប Juventus ទាំងមូល នឹងត្រូវហោះហើរបន្តទៅកាន់ទីក្រុង Nanjing ប្រទេសចិន ខណៈកីឡាករមានតម្លៃខ្លួនផ្ទេរចូល១៨លានអឺរ៉ូខាងលើ នឹងត្រូវត្រឡប់មករង់ចាំនៅប្រទេសអ៊ីតាលីមុនគេ ដោយសារច្បាប់ចិនសព្វថ្ងៃមិនអនុញ្ញាត (បិទទិដ្ឋការ) រាល់ជនជាតិតួកគីគ្រប់ៗរូបតែម្តង៕ធ.ដ
-
ក្រុម អាល់ហ្សេរី បានក្លាយជាម្ចាស់ពាន Africa Of Nations បន្ទាប់ពីយកឈ្នះក្រុម សេណេហ្កាល់

ក្រុមអាល់ហ្សេរី បានក្លាយជាម្ចាស់ពាន Africa Of Nations បន្ទាប់ពីយកឈ្នះក្រុម សេណេហ្កាល់ ១:០ នៅវគ្គផ្តាច់ព្រ័ត្ររំលងអាធ្រាត្រយប់មិញ។ មួយគ្រាប់របស់ម្ចាស់ពាន Africa Of Nations ធ្វើសម្រាប់ដោយកីឡាករ Baghdad Bounedjah នៅនាទីទី៣ លទ្ធផលនេះបានធ្វើ ក្រុមអាល់ហ្សេរី ឈ្នះពានប្រចាំទ្វីបអាហ៊្វ្រិកជាលើកទី២ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ខណៈ ក្រុមសេណេហ្កាល់ ដែលមិនទាន់ឈ្នះជើងឯកសោះ តែមានទទួលបានឱកាសបាល់១១ម៉ែត្រ តែត្រូវបានអាជ្ញាកណ្តាលពិនិត្យ VAR ហើយសម្រេចមិនឲ្យវិញ។ គួររំឭកថា ក្រុមអាល់ហ្សេរី ធ្លាប់ឈ្នះជើងឯក African Cup of Nations លើកដំបូង នៅឆ្នាំ១៩៩០៕ធ.ដ
-
ក្រុមវិទ្យាល័យ ឥន្ទ្រទេវី រក្សារចំណាត់ថ្នាក់លេខ២ក្នុងតារាង ខណៈកីឡាករ គី រីណា ទាត់បញ្ជូលទី៦គ្រាប់ម្នាក់ឯង នៃសប្តាហ៍ទី៦

ក្រុមវិទ្យាល័យ ឥន្ទ្រទេវី បានយកឈ្នះ ម្ចាស់ផ្ទះបឹងត្របែក ក្នុងលទ្ធផល ៨ទល់១ ខណៈកីឡាករ គី រីណានៅតែជាអ្នកទាត់បញ្ជូលទីបានច្រើនជាងគេ ។ ចំណែកមួយប្រកួតទៀតក្រុម វិទ្យាល័យព្រះស៊ីសុវត្ថិ បានយកឈ្នះ ម្ចាស់ផ្ទះច្បារអំពៅ ៧ទល់០ នៅទី ក្នុងសប្តាហ៍ទី៦ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៦ ក្រុមវិទ្យាល័យឬស្សីកែវ នៅតែបន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយ៥ប្រកួត ឈ្នះទាំង៥មាន ១៥ពិន្ទុ លេខ២ វិទ្យាល័យ ឥន្រ្ទទេវី ៥ប្រកួត ឈ្នះ៤ ស្មើរ១ មាន១៣ពិន្ទុ លេខ៣ ក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី មាន១០ពិន្ទុ ៦ប្រកួតឈ្នះ៣ ស្មើរ១ ចាញ់១ ចំណែក ៥ប្រកួតរបស់វិទ្យាល័យចាក់អង្រែចាញ់ទាំង៥ មានសូន្យពិន្ទុ ស្ថិតនៅបាតតារាង ។ គិតត្រឹមសប្តាហ៍ទី៦នេះ កីឡាករ គី រីណា របស់វិទ្យាល័យឥន្រ្ទទេវី នៅតែជាអ្នកស៊ុតបញ្ជូលទីច្រើនជាងគេ…
-
ស្អែកនេះ ៦ក្រុម នឹងមានការប្រកួតក្នុងវគ្គសន្សំពិន្ទុសប្តាហ៍ទី១៦ នៃក្របខ័ណ្ឌលីគ កំពូលកម្ពុជា ២០១៩

ភ្នំពេញ៖ បើយោងតាមកម្មវិធីប្រកួតផ្លូវការរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធកីឡាបាល់ ទាត់កម្ពុជាបានបង្ហាញថា ការប្រកួតនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖ ក្រុមយុវជនបាទីប្រកួត ជាមួយអគ្គិសនីកម្ពុជា ខណៈសូលទីឡូអង្គរប៉ះអាស៊ីអឺរ៉ុបយូណាយធីត រីឯបឹងកេតប៉ះជាមួយអង្គរថាយហ្គឺរ។ ចំពោះការប្រកួតនាថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវប្រជែងពិន្ទជាមួយក្រុមការពារម្ចាស់តំណែងជើងឯកណាហ្គាវើលដ៍ ស្របពេលដែលខេត្តកំពង់ចាម ជួបក្រសួងការពារជាតិ ហើយវិសាខា ប៉ះជាមួយភ្នំពេញក្រោន ខណៈក្រុមកំពុងឈរលើកំពូលតារាងបណ្តោះអាសន្ន ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រជែងពិន្ទុបន្ថែមជាមួយគីរីវង់សុខសែនជ័យ។ សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី១៥ ក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតលើកំពូលតារាងបណ្តោះអាសន្ន មាន៣៩ពិន្ទុ, លេខ២ ណាហ្គាវើលដ៍ មាន៣៤ពិន្ទុ និងលេខ៣ អង្គរថាយហ្គឺ មាន៣៣ពិន្ទុ ខណៈ១ក្រុមបាតតារាង ដែលប្រឈមនឹងការកាត់ទម្លាក់ចេញពីក្របខ័ណ្ឌលីគ គឺខេត្តកំពង់ចាម ដោយមានត្រឹម៣ពិន្ទុប៉ុណ្ណោះ រីឯយុវជនបាទី ក៏ទើបនឹងមាន៣ពិន្ទុដែរ ដោយគ្រាន់តែឈរនៅចំណាត់ថ្នាក់លេខ១៣។ គូសបញ្ជាក់ថា ក្រុមទាំង១៤ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា នឹងត្រូវបន្តកាប្រកួតសន្សំពិន្ទុចំនួន១១…
-
គីរីវង់សុខសែនជ័យ និងវិខាសា ទទួលបានជ័យជម្នះដូចគ្នាឡើងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រុមគីរីវង់សុខសែនជ័យយកឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផលសុរបទាំងពីរជើង ២-១ ដែល កាលពីជើងទី១ ម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យឈ្នះ ២-០ ហើយនៅជើងទី២ ណាហ្គាវើលល៍ បានយកឈ្នះវិញ ១-០ កាលពីល្ងាចម្សិលមិញ នៅកីឡដ្ឋានស្តាតចាស់។ ១គ្រាប់របស់ណាហ្គាវើលដ៍ ទាត់បញ្ជូលទីដោយ កីឡាករ គួច ដានី នៅនាទី៦៦។ ចំណែកក្រុមវិសាខា យកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ៤-០ បន្ទាប់ពីកាលពីជើងទី១ វិសាខាយកឈ្នះនគរបាលជាតិ ៦-០ សរុបទាំងពីរជើង គឺ១០-០។ ចំពោះលទ្ធផលនេះ បានធ្វើឲ្យក្រុមគីរីវង់សុខសែនជ័យ និងវិខាសា ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩។ សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤នោះរួមមាន៖ ក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាលចាស់ ២០១៨ ក្រសួងការពារជាតិ បឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សូលទីឡូអង្គរ…
-
ឯកឧត្តម ស សុខា ក្លាយជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន ក្នុងអាណត្តិឆ្នាំ២០២០-២០២១

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន (ASSC) ក្នុងអាណត្តិឆ្នាំ២០២០-២០២១ ។ ការតែងតាំង ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន លើកទី៧៣ និងគណៈកម្មការក្រុមប្រឹក្សាគ្រប់គ្រងកីឡាសិស្សអាស៊ាន លើកទី៥៦ ធ្វើនៅសណ្ឋាគារ ប៉ូ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៨ ខែកក្កដាម្សិលមិញ។ ការតែងតាំងឯកឧត្តម ស សុខា ដែលជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ឲ្យធ្វើជាប្រធានជាផ្លូវការនៅពេលនេះ គឺដើម្បីជំនួសអ្នកស្រីអនុរដ្ឋលេខាធិការក្រសួងអប់រំ នៃប្រទេសព្រុយណេ ដែលផុតអាណត្តិ។ តាមពិត ឯកឧត្តម ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្រឲ្យធ្វើជាប្រធាន តាំងពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ៕ធ.ដ
-
ក្លិប Man Utd ត្រៀមយកកីឡាករមួយរូប មកជំនួស Lukaku

កីឡាករ Pierre-Emerick Aubameyang គឺជាគោលដៅរបស់ក្លិប Manchester United ត្រៀមផ្ទេរយកពី Arsenal។ សារព័ត៌មានអ៊ីតាលីមួយបានចុះថា Man United កំពុងទាក់ទងជាមួយ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Aubameyan ស្របពេលដែលក្លិប Inter Milan របស់លោក Antonio Conte កំពុងចរចាទិញយក Romelu Lukaku។ គួរបញ្ជាក់ថា ក្លិបកាំភ្លើងធំ Arsenal បានដាក់៦២លានផោន សម្រាប់ក្លិបណាដែលចង់បាន Aubameyan។ ខណៈក្លិប Manchester United បានដាក់តម្លៃឲ្យ Inter ៧៥លានផោន សម្រាប់កីឡាករ Lukaku៕ធ.ដ
-
យើងទៅមើលក្លិបយក្សអឺរ៉ុបដែលកំពុងនាំមុខរឿងចាយលុយ នាំយកកីឡាករសំខាន់ សម្រាប់រដូវកាលថ្មី

ក្លិបធំៗអេស្ប៉ាញ៣ រួមមានក្លិប Barcelona ក្លិប Real Madrid និងក្លិប Atletico Madrid សុទ្ធតែចំណាយលើសពី២០០លានដុល្លារ នៅក្នុងរដូវកាលនេះ ក្នុងការនាំចូលកីឡាករ Super Star។ ក្លិប Real Madrid បានចំណាយលុយច្រើនជាងគេអស់ជាង៣៤០លានដុល្លារ គិតត្រឹមពាក់កណ្ដាលខែកក្កដានេះ ដោយបាននាំចូលកីឡាករចំនួន៥រូប ក្នុងនោះខ្សែស្លាប Eden Hazard ថ្លៃជាងគេ ១១២លានដុល្លារ។ ក្លិប Atletico Madrid វិញ បានចាយអស់ ២៧២លានដុល្លារហើយ ដោយមាននាំចូលខ្សែប្រយុទ្ធវ័យក្មេងព័រទុយហ្គាល់ Joao Felix។ ចំណែកឯក្លិប Barcelona វិញ ចំណាយអស់ជាង២៦១លានដុល្លារ ទៅលើកីឡាករចំនួន៥រូប ដោយខ្សែប្រយុទ្ធបារាំង Antoine Griezmann និងខ្សែបម្រើហុល្លង់ Frenkie De Jong ជាការផ្ទេរកីឡាករដ៏គួរឲ្យកត់សម្គាល់ជាងគេ៕ធ.ដ