Category: កីឡា

  • កីឡា កា រ៉ា តេ របស់ អង្គភាព កីឡា នគរបាលជាតិ កម្ពុ ជា ដណ្តើម មេដាយ ៩ គ្រឿងពីព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក នៅប្រទេសចិន

    កីឡា កា រ៉ា តេ របស់ អង្គភាព កីឡា នគរបាលជាតិ កម្ពុ ជា ដណ្តើម មេដាយ ៩ គ្រឿងពីព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក នៅប្រទេសចិន

    ក្រុមកីឡាការ៉ាតេ របស់អង្គភាព កីឡានគរបាលជាតិ កម្ពុជា ដណ្តើមមេដាយ បន្ថែមទៀតហើយ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា នគរបាល ពិភពលោក លើក ទី ១៨ The 18th World Police and Fire Games នៅ ខេត្ត Cheng Du នៃ សាធារណរដ្ឋ ប្រជាមានិតចិន។ តាម សេចក្ដីរាយការណ៍ឲ្យដឹងពី ប្រទេស ចិន ក្រុមកីឡា ការ៉ាតេ របស់ អង្គភាព កីឡានគរបាលជាតិ កម្ពុជា ដែលឆ្លងកាត់ ការប្រកួត រយៈពេល ២ ថ្ងៃនេះ ដណ្ដើមបាន មេដាយ ចំនួន ៩គ្រឿង ក្នុងនោះ មេដាយមាស ៧ និង ប្រាក់ ២ ដោយ ប្រកួត…

  • ក្រុមវិទ្យាល័យជាស៊ីមសាមគ្គី ឡើងទៅឈរចំណាតថ្នាក់លេខ៣ ខណៈភ្នំពេញថ្មី ឡើងទៅលេខ៦ ក្នុងតារាងបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី១០ នៃពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១

    ក្រុមវិទ្យាល័យជាស៊ីមសាមគ្គី ឡើងទៅឈរចំណាតថ្នាក់លេខ៣ ខណៈភ្នំពេញថ្មី ឡើងទៅលេខ៦ ក្នុងតារាងបណ្តោះអាសន្ន ក្នុងសប្តាហ៍ទី១០ នៃពាន់រង្វាន់ជើងឯកសិស្សវិទ្យាល័យ លើកទី១

    ការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ឆ្នាំ២០១៩ បានឈានចូលដល់សប្តាហ៍ទី១០ ក្រុមបាល់ទាតវិទ្យាល័យ ជាស៊ីមសាមគ្គី បានយកឈ្នះ សាលារៀន វេស្ទឡាញន៍ ដោយលទ្ធផល ១ទល់នឹង០ ឡើងទៅឈរលេខ៣ ក្នុងតារាងបណ្តោះអាសន្ន នៅទីលានច្បារអំពៅ ។ ខណៈ វិទ្យាល័យភ្នំពេញថ្មី បានយកឈ្នះម្ចាស់ផ្ទះបឹងត្របែក ក្នុងលទ្ធផល ៥ទល់និង២។ ជ័យជំនះនេះបានធ្វើឲ្យ៩ប្រកួត  របស់ក្រុមវិទ្យាល័យស៊ីមសាមគ្គី ឡើងទៅឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន មាន១៦ពិន្ទុ ចំណែកវិទ្យាល័យភ្នំពេញថ្មី ឡើងទៅលេខ៦ ដោយឆ្លងកាត់៩ប្រកួត  ចំពោះក្រុមវិទ្យាល័យឥន្ទ្រទេវី នៅតែបន្តឈរកំពូលតារាងបណ្តោះអាសន្ន មាន២៥ពិន្ទុ ឈ្នះ៨ ស្មើរ១ លេខ២ វិទ្យាល័យឬស្សីកែវ  មាន២៤ពិន្ទុ រីឯវិទ្យាល័យ ព្រះស៊ីសុវត្ថិ ធ្លាក់ទៅលេខ៤ មាន១៥ពិន្ទុ ឆ្លងកាត់៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ៩ប្រកួតចាញ់ទាំង៩ គ្មានពិន្ទុ។ គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត…

  • ជុំទី៥ ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ ខណៈក្រុមកម្ពុជាបង្ហាញក្របសីលធម៌ខ្ពស់ជាកីឡាករ

    ជុំទី៥ ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ ខណៈក្រុមកម្ពុជាបង្ហាញក្របសីលធម៌ខ្ពស់ជាកីឡាករ

    ព្រឹត្តការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ ខណៈក្រុមកម្ពុជាបង្ហាញក្របសីលធម៌ខ្ពស់ជាកីឡាករ ជុំទី៥ ដែលចេញដំណើរពីខេត្ត ផាអាម ឆ្ពោះមកទីក្រុងណៃពិដោ លើចំងាយផ្លូវ ជាង៥០០គីឡូម៉ែត្រ ។ ក្រុមរថយន្តប្រណាំងកម្ពុជាទាំង២ ធ្វើបានល្អនៅជុំទី៥ បន្ទាប់ពីសម្រាកមួយជុំ ដោយសារមានបញ្ហាទឹកជំនន់ខ្លាំងបង្កឲ្យមានទឹកហូរកាត់ផ្លូវ ដូច្នេះគណកម្មការក៏សម្រេចផ្អាក ការប្រណាំងជុះទី៤ ។ ដោយឡែកក្រុមរថយន្ត១១៥ បើកបរដោយកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត បានលេខ១៩ ក្នុងតារាងចំណាត់ថ្នាក់រួម រីឯ Class សាំងវិញ ទទួលបានចំណាត់ថ្នាក់ទី៦។ រីឯរថយន្តលេខ១០៧ ទាំងអ្នកបើកបរ និងជំនួយការអ្នកបើកបរ បានសម្រេចចិត្តជួយក្រុមរថយន្តដែលកំពុងតែជាប់  ធ្វើឲ្យខាតពេលវេលា នេះជាការបញ្ជាក់ពីកីឡាករ ពៅ តិចឡេង ជំនួយការអ្នកបើកបរ ក្រោយធ្វើដំណើរមកដល់សណ្ឋាគារ Grand Arama នៅទីក្រុងណៃពិដោ ប្រទេស មីយ៉ាន់ម៉ា ។ ជំនួយការអ្នកបើកបររូបនេះ…

  • ដោយសារតែបញ្ហាទឹកជំនន់ទើបធ្វើឲ្យគណៈកម្មការសម្រេច លុបចោលការប្រកួតជុំទី៤

    ដោយសារតែបញ្ហាទឹកជំនន់ទើបធ្វើឲ្យគណៈកម្មការសម្រេច លុបចោលការប្រកួតជុំទី៤

    ដោយសារតែបញ្ហាទឹកជំនន់ ទើបធ្វើឲ្យគណៈកម្មការសម្រេច លុបចោលការប្រកួតជុំទី៤ ពីខេត្តមេស៊ុត ប្រទេសថៃ ឆ្ពោះទៅខេត្ត ផាអាន ប្រទេសមីយ៉ាន់ម៉ា លើចម្ងាយផ្លូវ១៨៦គីឡូម៉ែត្រ នៃព្រឹត្តិការណ៍ Asia Cross Country Rally 2019។ ការលុបចោលការប្រកួតនៅជុំទី៤នេះ ត្រូវបានគណៈកម្មាការ អះអាងថា ទឹកជំនន់បានធ្វើឲ្យផ្លូវប្រណាំងមួយចំនួនធំដាច់ និងមានទឹកហូរច្រោះ។ ដូច្នេះអត្តពលិកប្រណាំងទាំងអស់គ្រាន់តែធ្វើដំណើរឆ្លងកាត់ព្រំដែន ពីប្រទេសថៃ ឆ្ពោះទៅខេត្ត ផាអាន ប្រទេសមីយ៉ានម៉ា ដើម្បីរង់ចាំធ្វើការប្រណាំងនៅជុំទី៥ជាបន្តទៀត។ ដោយឡែកកីឡាករ សោម សុកុសល បានបញ្ជាក់ថា ការលើកពេលប្រណាំងនេះ ជាបញ្ហារបស់ក្រុមលោកព្រោះថាពេលវេលាខ្លី ពិបាកក្នុងការតាមពិន្ទុក្រុមដែលកំពុងឈរពីលើ ប៉ុន្តែបើការប្រណាំងរយៈពេល៣ថ្ងៃ លោកនឹងព្យាយាមយកពិន្ទុឲ្យបាន។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ Asia Cross Country Rally  2019 នៅសល់២ជុំទៀត គឺត្រូវធ្វើការប្រណាំងជុំ៥ ពីខេត្តផាអាន ឆ្ពោះទីក្រុង ណៃពិដោរ លើចម្ងាយផ្លូវជាង៥០០គីឡូម៉ែត្រ និងជុំទី៦ ដែលជាជុំបញ្ចប់ធ្វើប្រណាំងនៅទីក្រុងណៃពិដោរ លើចម្ងាយផ្លូវ១១៧,៩៤គីឡូម៉ែត្រ បន្ទាប់មកធ្វើពិធីបិទចែកពានតែម្តង៕ម.ន …

  • ក្លិប Liverpool ក្លាយជាជើងឯកពាន UEFA Super Cup ក្រោយយកឈ្នះ Chelsea ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ

    ក្លិប Liverpool ក្លាយជាជើងឯកពាន UEFA Super Cup ក្រោយយកឈ្នះ Chelsea ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ

    ក្លិបរហ្សនាម ហង្សក្រហម Liverpool បានក្លាយជាជើងឯកពានរង្វាន់ UEFA Super Cup ក្រោយពីយកឈ្នះ Chelsea ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៤ កាលពីយប់មិញ ។ បន្ទាប់ពីស្មើគ្នា ២-២ នៅម៉ោងលេង។ក្រោយបញ្ចប់ការប្រកួតលោក Klopp អ្នកចាត់ការទូទៅក្លិប Liverpool បាននិយាយថា ការប្រកួតទល់នឹង Chelsea ថាជាប្រកួតដ៏អស្ចារ្យខ្លាំងហើយវារឹតតែពិសេសថែមទៀតសម្រាប់ការប្រកួតដែលមានការថែមម៉ោង ៕ធ.ដ

  • Sadio Mane និយាយថា Messi ជាកីឡាករតែម្នាក់ដែលសក្ដិសមឈ្នះពាន Ballon d’Or

    Sadio Mane និយាយថា Messi ជាកីឡាករតែម្នាក់ដែលសក្ដិសមឈ្នះពាន Ballon d’Or

    នៅក្នុងសន្និសីទសារព័ត៌មានកីឡាករ Sadio Mane និយាយថា ឆ្នាំនេះគឺ Lionel Messi គឺជាកីឡាករសក្ដិសមបំផុតក្នុងការឈ្នះពាន Ballon d’Or គ្នានបេក្ខភាពណាដែលសក្ដិសមជាងគេទៀតនោះទេ។ Mane បន្តថា ជាការពិតគ្រប់គ្នាស្គាល់ពីសមត្ថភាព Messi ច្បាស់ដូច្នេះខ្ញុំមិនចាំបាច់រ៉ាយរ៉ាប់ថាគេល្អកម្រិតណានោះទេ។ សូមបញ្ជាក់ថា ខ្សែប្រយុទ្ធសេណេហ្គាល់ បានក្លាយជាវីរបុរស Liverpool ក្រោយស៊ុត២គ្រាប់ជួយក្រុមយកឈ្នះ Chelsea ក្នុងការប្រកួតពានអឺរ៉ុប UEFA Super Cup។  គួររម្លឹកថា Lionel Messi បានស៊ុតបញ្ចូលទី៥១គ្រាប់ និងបញ្ជូន (Assist) ឲ្យមិត្តរួមក្រុមស៊ុត២២លើកឲ្យ Barcelona កាលពីរដូវកាលមុនគិតលើគ្រប់កម្មវិធី។ យ៉ាងណាតារាឆ្នើមសញ្ជាតិអាហ្សង់ទីនជួយក្រុមឈ្នះតែ LaLiga ១ប៉ុណ្ណោះដោយរបូត Champions League និង Copa del Rey ហើយគេក៏មិនអាចជួយជម្រើសជាតិឈ្នះ Copa America ដែរ៕ធ.ដ

  • Van de Beek និយាយថា Real Madrid និង Ajax សុទ្ធតែជាក្លឹបដ៏អស្ចារ្យ

    Van de Beek និយាយថា Real Madrid និង Ajax សុទ្ធតែជាក្លឹបដ៏អស្ចារ្យ

    ក្លឹប Real Madrid បានខកចិត្តក្នុងការ ចុះកុងត្រានាំយកកីឡាករវ័យក្មេង Donny Van de Beek ដែលជាគោលដៅផ្ទេរដ៏សំខាន់មួយនានៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើរូបនេះបង្ហាញភាពរីករាយ និងចង់បន្ដស្នាក់លើទឹកដីកំណើតដើម្បីបន្តជួយក្លឹប AFC Ajax សម្រាប់រដូវកាលថ្មី ២០១៩/២០២០ ។ កីឡាករ Van de Beek បានធ្វើការបកស្រាយទាក់ទងនឹងអនាគតខ្លួន ក្រោយ Ajax យកឈ្នះ PAOK ក្នុងលទ្ធផល ៣-២ នៅទីក្រុង Amsterdam ដើម្បីឈានទៅវគ្គជម្រុះតាមពូល នៃពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាល ២០១៩/២០២០ ។ កីឡាករវ័យ ២២ ឆ្នាំដែលកំពុងឡើងជើងរូបនេះបាននិយាយថា៖ “មិនមានអ្វីជាក់លាក់នៅឡើយទេ ប៉ុន្តែមានឱកាសល្អដែលខ្ញុំនឹងបន្តនៅទីនេះ ( Ajax ) ។ ទោះបីមានអ្វីកើតឡើងក៏ដោយ Real Madrid និង Ajax សុទ្ធតែជាក្លឹបដ៏អស្ចារ្យ សម្រាប់ខ្ញុំ ៕ …

  • Lampard សរសើរ Messi ថាជាកីឡាករដែលមិនគួរឱ្យជឿបំផុត

    Lampard សរសើរ Messi ថាជាកីឡាករដែលមិនគួរឱ្យជឿបំផុត

    គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Frank Lampard សរសើរ Lionel Messi ថាជា “ កីឡាករដែលមិនគួរឱ្យជឿបំផុត” និងជាគូប្រកួតដ៏ស្វិតស្វាញបំផុត ។គ្រូបង្វឹក Chelsea រូបនេះបានប្រាប់វេបសាយផ្លូវការរបស់ UEFA នៅពេលដែលត្រូវបានស្នើសុំឱ្យជ្រើសរើសកីឡាករឆ្នើមៗដែលគាត់ធ្លាប់បានប្រឈមមុខថា៖ ” តើខ្ញុំអាចផ្តល់ចម្លើយឱ្យអ្នកបានទេ? តាមពិតវាគឺមាន ៣ រូប ។ កីឡាករទីមួយ គឺ Messi ព្រោះគាត់ជាកីឡាករដែលមិនគួរឱ្យជឿបំផុត ។ វាដូចជាអ្នកលេងទល់នឹងនរណាម្នាក់ដែលមិនមានកម្រិតដូចយើងទាំងអស់គ្នា ” ។ កីឡាករ ២ រូបទៀតដែលខ្ញុំតែងតែចាំបានថា ពេលជួបគឺមានភាពលំបាកជាងគេនោះគឺ Xavi និង  Iniesta នៅ Barcelona ។ ពួកគេទើបតែលេងបាល់ទាត់នៅជុំវិញអ្នក ហើយអ្នកមិននៅក្បែរពួកគេទេ ។ វាជាការប្រកួតបាល់ទាត់ដែលមិនធម្មតាសម្រាប់ខ្ញុំ ។ វាខុសពីអ្វីផ្សេងទៀតដែលខ្ញុំបានលេងជាមួយ ” ៕     …

  • ក្រុមជម្រើសជាតិនារីកម្ពុជា កំពុងបង្កើនការហ្វឹកហាត់នៅប្រទេសថៃ ខណៈការប្រកួត AFF Women’s Championship 2019 នឹងចាប់ផ្តើមស្អែកនេះ

    ក្រុមជម្រើសជាតិនារីកម្ពុជា កំពុងបង្កើនការហ្វឹកហាត់នៅប្រទេសថៃ ខណៈការប្រកួត AFF Women’s Championship 2019 នឹងចាប់ផ្តើមស្អែកនេះ

    ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងបង្កើនការហ្វឹកហាត់នៅកីឡដ្ឋានប្រទេសថៃ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់នារី AFF Women’s Championship 2019 នៅខេត្តឈុនបូរី នៅប្រទេសថៃ ដែលគ្រោងនឹងចាប់ផ្តើមប្រកួត នាថ្ងៃស្អែកទី១៥ សីហា និងងបញ្ចប់នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ។ យោងតាមគេហទំព័រផ្លូវការសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF បានឲ្យថា ព្រឹត្តិការណ៍ AFF Women’s Championship 2019 នេះ មាន៩ក្រុមចូលរួម ដោយចែកជា២ពូល ក្នុងនោះពូល A មាន៥ក្រុម គឺក្រុមនារីម្ចាស់ ផ្ទះថៃ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត ខណៈពូល B មានមីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងឥណ្ឌូណេស៊ី ដោយនៅថ្ងៃទី១៥សីហា ស្អែកនេះគ្រោងនឹងដំណើរប្រកួតផ្លូវការចំនួន២ប្រកួត ក្នុងពូល A ខណៈពូល B មាន២ប្រកួតដែរ ដោយមីយ៉ាន់ម៉ា ប៉ះឥណ្ឌូណេស៊ី និងកម្ពុជា បើកឆាកជាមួយវៀតណាម និងបន្តជួបជាមួយក្រុមមីយ៉ាន់ម៉ា នាថ្ងៃទី១៨ សីហា…

  • ដោយសាររបួស Alisson មិនមានវត្តមានក្នុងការប្រកួតទល់នឹង Chelsea នៅយប់ស្អែកទេ

    ដោយសាររបួស Alisson មិនមានវត្តមានក្នុងការប្រកួតទល់នឹង Chelsea នៅយប់ស្អែកទេ

    បើតាមសម្ដីរបស់អ្នកចាត់ការទូទៅលោក Jurgen Klopp បានឲ្យដឹងថាអ្នកចាំទី Alisson Becker នឹងអវត្តមានចន្លោះពី ២ទៅ៣សប្ដាហ៍ ដោយសាររងរបួសកំភួនជើងក្នុងការប្រកួតបើកឆាកដែល Liverpool ឈ្នះ Norwich ៤-១ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ កីឡាករសញ្ជាតិប្រេស៊ីលរងរបួសដោយខ្លួនឯងពេលព្យាយាមទាត់បាល់ឡើង នៅនាទី៣៩តង់ទីមួយ ហើយត្រូវបានប្ដូរចេញភ្លាមៗជំនួសដោយ Adrian។ របួសនេះក៏នឹងធ្វើឲ្យ Alisson អវត្តមានប្រកួតសំខាន់ទល់នឹង Chelsea នៅពាន Super Cup យប់ស្អែកផងដែរ។ Liverpool បាននាំយក Lonergan អតីតអ្នកចាំទី Middlesbrough ដែលទំនេរគ្មានក្លិបលេងមកធ្វើជាជម្រើសទី៣ បន្ទាប់ពីក្លិបជើងឯក Champions League ៦សម័យកាលអនុញ្ញាតឲ្យ Huddersfield ខ្ចីជើងយុវជនរបស់ខ្លួន Kamil Grabara រហូតដល់បញ្ចប់រដូវកាល៕ធ.ដ