Category: កីឡា

  • ម្ចាស់ជ័យលាភី គំនូរ Logo និង Mascot នឹងក្លាយជា ទូតសុច្ឆន្ទៈ SEA Games២០២៣

    ម្ចាស់ជ័យលាភី គំនូរ Logo និង Mascot នឹងក្លាយជា ទូតសុច្ឆន្ទៈ SEA Games២០២៣

    ម្ចាស់ជ័យលាភី គំនូរស្លាកសញ្ញា Logo និង Mascot នឹងក្លាយជាទូតសុច្ឆន្ទៈ ប្រចាំព្រឹត្តការណ៍ SEA Games២០២៣ នៅកម្ពុជា រួមទាំងប្រាក់រង្វាន់ច្រើនពាន់ដុល្លារ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើក ទី៣២ ឆ្នាំ២០២៣ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រលងប្រណាំងជ្រើសរើសគំនូរ «Logo» និង «Mascot» ស៊ីហ្គេម ឆ្នាំ២០២៣ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ការប្រកួតប្រជែងនេះ គឺបើកទូលាយ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសបេក្ខជនវ័យ ១៥ឆ្នាំឡើង មានឱកាសបង្ហាញសមត្ថភាព និងស្នាដៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុង ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ។ ឯកឧត្តម បន្ដថា «អ្នកឈ្នះជ័យលាភី នឹងត្រូវបានជ្រើសរើសដោយ CAMSOC ផ្ដល់មហាកិត្តិយស ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រថា គាត់គឺជាអ្នកគូរ Logo ឬ Mascot…

  • សិស្សានុសិស្ស ជាង២០០នាក់ នៅសាលាបឋមសិក្សារកាកោង២ ទទួលបានសម្ភារៈសិក្សា និងអាវកីឡា

    សិស្សានុសិស្ស ជាង២០០នាក់ នៅសាលាបឋមសិក្សារកាកោង២ ទទួលបានសម្ភារៈសិក្សា និងអាវកីឡា

    សិស្សានុសិស្ស ជាង២០០នាក់ នៅសាលាបឋមសិក្សារកាកោង២ ទទួលបានសម្ភារៈសិក្សា និងអាវកីឡា បាល់ទាត់ បាល់ទះ ជាពិសេសចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព កាលពីម្សិលមិញ នៅសាលាបឋមសិក្សារកាកោង២ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីអបអរមហាវិស្សមកាល នៅទូទាំងខេត្តកណ្តាល ការិយាល័យកីឡា នៃមន្ទីរអប់រំខេត្ត ព្រមទាំងគណៈគ្រប់គ្រងសាលា បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ផ្តល់នូវភាពសប្បាយរីករាយ ក្នុងមួយឆ្នាំសិក្សារបស់ក្មួយៗ ។ លោក ប្រធានការិយាល័យ បន្តថាលេងបាល់ទាត់ លោក រួមទាំងសប្បុរសជន បានផ្តល់ជូនសម្ភារៈសិក្សា និងសម្ភារៈកីឡាដល់ក្មួយៗ សម្រាប់យកទៅប្រើប្រាស់ក្នុងការសិក្សា និងលេងកីឡាផងដែរ ។ លោក ក៏បានផ្តាំផ្ញើរឲ្យក្មួយៗ ត្រូវខិតខំសិក្សា  ដើម្បីឲ្យក្លាយជាកូនល្អចេះជួយការងារឪពុកម្តាយ សិស្សល្អ ត្រូវស្តាំបង្គាប់គ្រូ ហើយបើទំនេរពីការសិក្សាត្រូវលេងកីឡាដើម្បីសុខភាព បង្កើនប្រាជ្ញាវៀងវៃ កុំយកពេលទំនេរទៅប្រព្រឹត្តអំពើឧបាយមុខផ្សេងៗ ដែលប៉ះពាល់ដល់ខ្លួនឯង…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ ចាប់ពីឆ្នាំ២០២០តទៅ នឹងប្រើប្រាស់ស្លាកសញ្ញា និងនិមិត្តរូប ក្រោយពីបើកទូលាយឲ្យមានការប្រឡងប្រណាំងជាសាធារណៈ

    ឯកឧត្តម វ៉ាត់ ចំរើន៖ ចាប់ពីឆ្នាំ២០២០តទៅ នឹងប្រើប្រាស់ស្លាកសញ្ញា និងនិមិត្តរូប ក្រោយពីបើកទូលាយឲ្យមានការប្រឡងប្រណាំងជាសាធារណៈ

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍នៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះថា ចាប់ពីឆ្នាំ២០២០តទៅ យើងនឹងប្រើប្រាស់គំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់ SEA Games 2023 ជាផ្លូវការ បន្ទាប់ពីបើកទូលាយឲ្យមានការដាក់ប្រឡងប្រណាំងស្នាដៃពីប្រជាពលរដ្ឋខ្មែរ ដែលបានប្រកាសជូនដំណឹងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។ ឯកឧត្តមអគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា សន្និសីទសារពត៌មាន នៅថ្ងៃនេះ ផ្តោតសំខាន់លើការរៀបចំស្វែងរកការប្រឡងប្រណាំងជ្រើសរើសគំនូរជាសាធារណៈនូវការគូរគំនូរស្លាកសញ្ញា «Logo» និងមិនិត្តរូប «Mascot» របស់សត្វ ដែលតំណាងឲ្យប្រពៃណីទំនៀមទម្លាប់ វប្បធម៌ជាតិរបស់យើង ក្នុងគោលដៅប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះ។ ការប្រឡងប្រណាំងស្នាដែគំនូរនេះ គឺបើកឲ្យមហាជនទូទៅ យុវជន ជាពិសេសគឺអ្នកជំនាញគូររូប ដែលត្រូវបានកំណត់បេក្ខជនមានអាយុចាប់ពី១៥ឆ្នាំឡើង។ ក្រោមការចង្អុល បង្ហាញពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការប្រកួតអាស៊ីអាគ្នេយ៍…

  • ការប្រកួតជើងឯកថ្នាក់ជាតិទ្រីយ៉ាត្លុង នឹងបង្កើនបានគុណភាពបន្ថែម សម្រាប់ ស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំនេះ

    ការប្រកួតជើងឯកថ្នាក់ជាតិទ្រីយ៉ាត្លុង នឹងបង្កើនបានគុណភាពបន្ថែម សម្រាប់ ស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំនេះ

    ដើម្បីបង្កើនគុណភាពបច្ចេកទេស និងសិទ្ធផលអត្តពលិករបស់ខ្លួន ត្រៀមប្រជែងនៅព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣០ នាខែវិច្ឆិកា នៅប្រទេសហ្វីលីពីនឆ្នាំនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ នាថ្ងៃទី២៥ដល់ទី២៧ ខែតុលាខាងមុខ នៅខេត្តកែប ។អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បញ្ជាក់ថា  គ្រប់កីឡាករ កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុង ដែលត្រៀមស៊ីហ្គេម នៅហ្វីលីពីនឆ្នាំនេះ សុទ្ធតែ ត្រូវឲ្យចូលរួមប្រកួតបង្កើនគុណភាពបច្ចេកទេស នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះដូចៗគ្នា។ ដូច្នេះលោក ជឿជាក់ថា ការហ្វឹកហាត់តាមកម្មវិធីជារៀងរាល់ថ្ងៃ និងការចូលរួមប្រកួតក្នុងជើងឯកថ្នាក់ជាតិរបស់ខ្លួន នាខែ តុលា ខាងមុខនេះនឹងជួយឲ្យកម្រិតបច្ចេកទេសរបស់ក្រុមជម្រើសជាតិទាំងអស់កាន់តែខ្លាំងក្លាបន្ថែមទៀត។អគ្គលេខាធិការរូបនេះបញ្ជាក់ថា សម្រាប់វិញ្ញាសាដាក់ឲ្យប្រកួតជើងឯកថ្នាក់ជាតិ គឺជាវិញ្ញាសាតាមស្តង់ ដារស៊ីហ្គេម ឬស្តង់ដារអន្តរជាតិ ដូចជាវិញ្ញាសា ទ្រីយ៉ាត្លុង (Spring Triathlon) បុរសនារី មិនកំណត់អាយុ ដែល ត្រូវហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ប្រណាំង ៥គីឡូម៉ែត្រ។ រីឯវិញ្ញាសា ឌូអាត្លុង មិនកំណត់ អាយុ ដោយត្រូវរត់ប្រណាំង…

  • Zappacosta ផ្លាស់ទៅលេងឲ្យ Roma ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល

    Zappacosta ផ្លាស់ទៅលេងឲ្យ Roma ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល

    ក្លឹបសមាជិកលីគកំពូលអ៊ីតាលី AS Roma បានប្រកាសជាផ្លូវការនៃវត្តមានរបស់ខ្សែការពារស្លាបស្តាំ Davide Zappacosta របស់ក្លឹបតោខៀវ Chelsea ក្នុងនាមជាកីឡាករខ្ចីជើង។កាលពីម្សិលមិញនេះកីឡាករវ័យ២៧ឆ្នាំខាងលើបានចុះកិច្ចសន្យាជាមួយម្ចាស់ទឹកដី Stamford Bridge បន្ថែម១រដូវកាលទៀត ពោលគឺមានន័យថានៅសល់សពុលភាពដល់ឆ្នាំ២០២២ មុននឹងធ្វើការផ្ទេរមកកាន់ទឺកដីអ៊ីតាលីសារជាថ្មីជាមួយក្លឹប AS Roma តែក្នុងកិច្ចសន្យាខ្ចីជើងតែកន្លះឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានជម្រើសបន្តកិច្ចសន្យាខ្ចីបន្ថែមកន្លះឆ្នាំទៀត។គួរឲ្យដឹងថា ចាប់តាំងពីមកចូលរួមជាមួយ Chelsea ជំនាន់លោក Antonio Conte នៅដឹកនាំមកទល់រដូវកាលថ្មីនេះ Davide Zappacosta បានបង្ហាញខ្លួនសរុប៥២លើក និងរកបាន២គ្រាប់ផងដែរ៕      

  • វីរបុរស Man Utd ចង់ឲ្យ solskjaer ដាក់ Rashford ជាអ្នកទាត់បាល់ Penalty

    វីរបុរស Man Utd ចង់ឲ្យ solskjaer ដាក់ Rashford ជាអ្នកទាត់បាល់ Penalty

    វីរបុរសក្លិបបិសាចក្រហម Manchester United លោក Paul Ince បានបញ្ចេញយោបល់ថា បាល់ពិន័យ១១ម៉ែត្រ គួរផ្តល់ឲ្យខ្សែប្រយុទ្ធ Marcus Rashford តែម្តង។ការលើកឡើងខាងលើ ក្រោយពីខ្សែបម្រើ Paul Pogba បានទាត់បាល់ពិន័យ១១ម៉ែត្រ មិនបានសម្រេច ពេលការប្រកួតទល់នឹង Wolves នៅលីគកំពូលអង់គ្លេស ។បុរសវ័យ៥១ឆ្នាំ ធ្លាប់លេងឲ្យ Manchester United ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ ខាងលើបានថ្លែងប្រាប់កាសែត Paddy Power ថា Rashford គេមិនដែលបរាជ័យក្នុងការទាត់បាល់ Penalty នេះទេ ក្នុងក្រុមឈុតធំ ប្រសិនបើយើងមើលនៅក្នុងស្ថិតិកន្លងមក។ Rashford ក៏ជាអ្នកជំរុញឲ្យ Manchester United យកឈ្នះ Chelsea ៤ទល់០ កាលពីប្រកួតបើកឆាកលីគដូចគ្នា ៕

  • អតីតខ្សែប្រយុទ្ធហង្សក្រម Sturridgeទៅចូលរួមជាក្លិបតួគី Trabzonspor

    អតីតខ្សែប្រយុទ្ធហង្សក្រម Sturridgeទៅចូលរួមជាក្លិបតួគី Trabzonspor

    អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Daniel Sturridge បានចូលរួមជាមួយក្លិប Trabzonspor លីគកំពូលតួកគីជាផ្លូវការ។ Sturridge ចូលរួមជាមួយក្លិបតួកគីខាងលើ ជាមួយកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំ និងមានជម្រើសបន្តបន្ថែម១ឆ្នាំទៀតពេលខាងមុខ ជាមួយតម្លៃប្រាក់ឈ្នួលពលកម្ម១,៥លានអឺរ៉ូ ក្នុងមួយរដូវកាល ក្រោយចាកចេញពី Liverpool ចុងរដូវកាលមុន ក្រោយជួយឲ្យក្លិបលើកពាន UEFA Champions League រួចមក។ គួរបញ្ជាក់ថា Trabzonspor រដូវកាលមុន បានបញ្ចប់លេខរៀងទី៤ នៅលីគ ហើយរដូវកាល២០១៩/២០២០នេះ មានឈ្មោះលេង UEFA Europa League ផងដែរ៕

  • សហព័ន្ធកីឡាហុកគី កំពុងជំរុញលើគុណភាពបច្ចេកទេសជម្រើសជាតិជាចម្បង ដើម្បីសម្រួចគោលដៅប្រជែង ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣០ នាចុង ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

    សហព័ន្ធកីឡាហុកគី កំពុងជំរុញលើគុណភាពបច្ចេកទេសជម្រើសជាតិជាចម្បង ដើម្បីសម្រួចគោលដៅប្រជែង ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣០ នាចុង ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា សហព័ន្ធកីឡា ហុកគី កំពុងជំរុញលើគុណភាពបច្ចេកទេសតែលើក្រុមជម្រើស ជាតិជាចម្បង ជាពិសេសដើម្បីសម្រួចគោលដៅចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយក្រសួងអប់រំបានសម្រេចអនុញ្ញាតឲ្យក្រុមកីឡាការិនី ហុកគីចំនួន១២នាក់ គ្រូបង្វឹក២នាក់ និងថ្នាក់ដឹកនាំម្នាក់ ទៅចូលរួមប្រកួត។ការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន យ៉ាងដូច្នេះក្នុង មហាសន្និបាតសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០១៩-២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ។លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធអះអាងដែរថា អាណត្តិមុនអ្វីដែលជាឧបស័គ្គ និងកង្វះខាត គឺការបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស ទីលាន ធនធានមនុស្ស ថវិកា ព្រមទាំងមធ្យោបាយទាក់ទងនឹង សហព័ន្ធអន្ដរជាតិ ពិសេសមិនមានការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រមូលផ្ដុំ ដែលរៀបចំក្រសួងអប់រំ យុវ ជន និងកីឡា ដែលជាមូលហេតុដ៏ចម្បងធ្វើឲ្យទើបកីឡាហុកគីមិនសូវមានសកម្មភាពដូចកីឡាដទៃ។ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា មានប្រសាសន៍ថា ពេលនេះ…

  • ក្នុងវគ្គជម្រុះ World Cup 2022 អ៊ីរ៉ាក់ អាចប្រើទឹកដីខ្លួនរៀបចំការប្រកួតជាមួយកម្ពុជា និងក្រុម៣ទៀត

    ក្នុងវគ្គជម្រុះ World Cup 2022 អ៊ីរ៉ាក់ អាចប្រើទឹកដីខ្លួនរៀបចំការប្រកួតជាមួយកម្ពុជា និងក្រុម៣ទៀត

    ក្នុងលិខិតរបស់សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA ដែលផ្ញើទៅសមាគមបាល់ទាត់អ៊ីរ៉ាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យអ៊ីរ៉ាក់ ធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះ World Cup 2022 នៅកីឡដ្ឋាន Basra Sports City បន្ទាប់ពីវាយតម្លៃពី ពិនិត្យស្ថានការណ៍ប្រទេសនេះរួច បានពិចារណាយកធ្វើជាកន្លែងប្រកួតផ្លូវការក្នុងវគ្គជម្រុះ World Cup 2022។លិខិតដ៏ដែលបញ្ជាក់ទៀតថា ការយល់ព្រមនេះអាចនឹងកែប្រែវិញ ពោលគឺត្រូវរង់ចាំការជូនដំណឹងបន្ថែមទៀត ប្រសិនបើបញ្ហាសន្តិសុខអ៊ីរ៉ាក់ មានការប្រែប្រួល។សូមជម្រាបថា អ៊ីរ៉ាក់ នឹងទទួលក្រុមភ្ញៀវដំបូងគេគឺ ហុងកុង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩, អ៊ីរ៉ង់ ថ្ងៃទី១៤ វិច្ឆិកា ២០១៩, បារ៉ែន ថ្ងៃទី១៩ វិច្ឆិកា ២០១៩ និងទទួលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។ ក្នុងវគ្គជម្រុះ World Cup នេះ អ៊ីរ៉ាក់ស្ថិតក្នុងពូល C ជាមួយអ៊ីរ៉ង់ បារ៉ែន ហុងកុង និងកម្ពុជា ៕…

  • គ្រាប់បាល់របស់ Messi និង Zlatan នាំមុខគេក្នុងការដណ្តើមពាន Puskas

    គ្រាប់បាល់របស់ Messi និង Zlatan នាំមុខគេក្នុងការដណ្តើមពាន Puskas

    Puskas គឺជាពានបោះឆ្នោតផ្ដល់ឲ្យគ្រាប់បាល់ស្អាតបំផុត ប្រចាំឆ្នាំ មកពីលីគ ឬកម្មវិធីបាល់ទាត់ផ្លូវការជុំវិញពិភពលោក។ សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA បានបញ្ចេញបញ្ជីឈ្មោះគ្រាប់បាល់១០គ្រាប់ដែលត្រូវប្រកួតប្រជែងសម្រាប់ពាន Puskas ឆ្នាំ២០១៩។ សម្រាប់បាល់ទាំង១០គ្រាប់ចុងក្រោយឆ្នាំនេះឃើញថា បាល់ចូលទីរបស់ Lionel Messi ទល់ក្រុម Real Betis និងបាល់របស់ Zlatan Ibrahimovic ទល់ Toronto អាចមានភាគរយខ្ពស់ជាងគេ។សូមបញ្ជាក់ថា ការជ្រើសរើសគឺគិតចាប់ពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ហើយការបោះឆ្នោតគឺចាប់ផ្ដើមបើកតាមរយៈអនឡាញ រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ Zlatan ធ្លាប់ឈ្នះ Puskas ម្ដងកាលពីឆ្នាំ២០១៣ ខណៈ Messi មិនធ្លាប់ឈ្នះទេ បានត្រឹមបានលេខ២ប៉ុណ្ណោះ៕