Category: កីឡា

  • វិទ្យាស្ថាន CamED បង្កើតវិញ្ញាសាថ្មី ដើម្បីផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមច្រើន និងជំរុញឲ្យចេះធ្វើការជាក្រុម

    វិទ្យាស្ថាន CamED បង្កើតវិញ្ញាសាថ្មី ដើម្បីផ្តល់ឱកាសឲ្យស្រ្តីបានចូលរួមច្រើន និងជំរុញឲ្យចេះធ្វើការជាក្រុម

    វិទ្យាស្ថាន CamED បង្កើតវិញ្ញាសាថ្មី ៣ទល់៣ ពានរង្វាន់បាល់បោះនារីជ្រើសរើសជើងឯក ជាលើកទី៥ នៅឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមាន១៦ ក្រុមចូលរួម ដើម្បីផ្តល់ឱកាសឲ្យនិស្សិតដែលស្រ្តីចូលរួមច្រើន ជាពិសេសបង្កើនសាមគ្គីភាព មិត្តភាព និងជំរុញឲ្យចេះធ្វើការជាក្រុមកាន់តែខ្លាំង។ នាយកវិទ្យាស្ថាន CamEd លោក Cassey Barnettបញ្ជាក់ទៀតថា ឆ្នាំ២០១៩នេះ ចំនួនក្រុមចូលរួមមានការកើនឡើង ជាងឆ្នាំមុន ហើយអ្វីដែលប្លែកនោះ វិទ្យាស្ថានសម្រេចចិត្តជ្រើសរើសវិញ្ញាសា ៣ទល់នឹង៣ យកមកធ្វើការប្រកួត ដើម្បីស្វែងរកកីឡាការិនីខ្លាំងៗ ត្រៀមចូលរួមប្រកួតកីឡាសកលវិទ្យាល័យ ឆ្នាំ២០២០ តមតាមការលើកទឹកចិត្ត ពីមន្រ្តីជាន់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំ ពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា។ ដោយឡែកនិសិ្សតវិទ្យាស្ថាន CamEd បានឲ្យដឹងថា កីឡា គឺជាចំណែកសំខាន់មួយ ជួយក្នុងការសិក្សា ជាពិសេសសុខភាព និងពន្លឿនខួរក្បាល បង្កើនភាពឆ្លាតវៃ  រួមទាំងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងគ្នាផងដែរ។គួររំលឹកថា កីឡាបាល់បោះនារី…

  • អត្តពលិកតេក្វាន់ដូ ITF ត្រឡប់មកវិញជាមួយមេដាយ៥គ្រឿង

    អត្តពលិកតេក្វាន់ដូ  ITF ត្រឡប់មកវិញជាមួយមេដាយ៥គ្រឿង

     កីឡាករ កីឡាការិនីតេក្វាន់ដូ  ITF (International Taekwondo Federation) បានត្រឡប់មកពីប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីហើយ នៅល្ងាចថ្ងៃទី១កញ្ញា ។ក្រសួងអប់រំយុវជន និង កីឡា សហព័ន្ធ បានអញ្ជើញទៅទទួល និង ស្វាគមន៍ពួកគេដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ។ លោកកែវ រ៉េមីដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានចាត់ទុកថានេះជាជោគជ័យមួយដែលពុំធ្លាប់មានពីមុនមក ។ការប្រកួតនេះមាន៧៤ប្រទេសចូលរួមដែលមានកីឡាករ កីឡាការិនីសរុប១.៤១២រូបចូលរួមហើយការប្រកួតមានចំនួន១០០វិញ្ញាសា ។ «កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន២៣រូបទាំងប្រតិភូ ដែលក្នុងនោះមានកីឡាករ  កីឡាការិនីជម្រើសជាតិ និង ថ្នាល ។ នេះជាការប្រកួតជើងឯកពិភពលោកសម្រាប់ថ្នាល់លើកទី១៤ និងសម្រាប់កីឡាជម្រើសជាតិលើកទី២១ ។ សម្រាប់កម្ពុជារកបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និង សំរិទ្ធ២គ្រឿង ។ កីឡាករប៉ាល់ ជីវ័ន្ដដណ្ដើមបានមេដាយមាសលើវិញ្ញាសាមេគុនកម្រិតខ្សែក្រវាត់ខ្មៅ៥ដាន់ ។ កីឡាករវ័យក្មេងបួន  ចាន់ថារ៉ាត់ដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម ។មេដាយប្រាក់មួយគ្រឿងទៀតបានមកពីការសំដែងពិសេសជាក្រុម៦នាក់ដែលមានកីឡាករប៉ាល់ ជីវ័ន្ដ តាំង សៀសុង ស៊ុ គង់ហេង យឿន ប៊ុនលាង យឿន ប៊ុនឡុង និងនេត ហាក់លី…

  • សីដក់កម្ពុជា ឈ្នះមេដាយប្រាក់ ១គ្រឿងទៀត ពីការប្រកួតជើងឯកពិភពលោក នៅថៃ

    សីដក់កម្ពុជា ឈ្នះមេដាយប្រាក់ ១គ្រឿងទៀត ពីការប្រកួតជើងឯកពិភពលោក នៅថៃ

    ក្រុមអត្តពលិកកីឡាសីដក់កម្ពុជា បានបញ្ចប់ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក លើកទី៣៤ នៅប្រទេសថៃហើយ ប៉ុន្ដែមុនត្រឡប់មកមាតុភូមិវិញ កម្ពុជាបានបន្ថែមមេដាយប្រាក់ ១គ្រឿងទៀត ដែលដណ្ដើមបានលើវិញ្ញាសា Men Team Regu ក្រោយប្រកួតចាញ់ក្រុមសីដក់អ៊ីរ៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់កម្ពុជា បានឲ្យដឹងពីប្រទេសថៃថា សម្រាប់វិញ្ញាសា Men Team Regu គឺជាវិញ្ញាសាបុរស ៣នាក់ ទល់នឹង ៣នាក់ជាក្រុម ដែលប្រទេសនីមួយៗ មាន៣ក្រុមចូលរួមប្រកួតវិញ្ញាសានេះ។ ជាលទ្ធផលក្រុមសីដក់កម្ពុជា បានយកឈ្នះក្រុមជាច្រើន តែគួរឲ្យស្ដាយ បានភ្លាត់ចាញ់ក្រុមសីដក់អ៊ីរ៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-០។សម្រាប់លទ្ធផលរួមមាន៖ ក្រុមកម្ពុជាទី១ មានកីឡាករ ចាន់ មិនា, សំ វាសនា និង គៀន កន ប្រកួតចាញ់ក្រុមអ៊ីរ៉ង់ ២-១សិត (២១-១៩, ១០-២១ និង ១៨-២១ពិន្ទុ) ។ ក្រុមកម្ពុជាទី២…

  • អបអរសាទរ! ក្រុមថ្នាលកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានមេដាយសំរឹទ្ធិមួយគ្រឿង ទៀតហើយ លើវិញ្ញាសាសម្តែងជាក្រុម

    អបអរសាទរ! ក្រុមថ្នាលកីឡាតេក្វាន់ដូ ITF កម្ពុជាទទួលបានមេដាយសំរឹទ្ធិមួយគ្រឿង ទៀតហើយ លើវិញ្ញាសាសម្តែងជាក្រុម

    បើយោងតាមផេករបស់សហព័ន្ទកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហោះឲ្យដឹងថា ក្រុមកម្ពុជា ទទួលបានមេដាយសំរឹទ្ធិ មួយគ្រឿងទៀតហើយ លើវិញ្ញាសាសម្តែងជាក្រុមថ្នាល។ សរុបមេដាយ ដែលកម្ពុជាទទួលបាន ពីព្រឹត្តិការណ៍ ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី២១ នៅប្រទេសប៊ុលហ្គារី មានចំនួន៤គ្រឿងហើយ មាស១ ប្រាក់២ និងសំរឹទ្ធិ១គ្រឿង។ សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន១៦រូប ទៅចូលរួមប្រកួត ដែលក្នុងនោះ មានកីឡាករជម្រើសជាតិ៧រូប និងកីឡាការិនីជម្រើសជាតិ១រូប។ ក្រៅពីនោះ មានកីឡាករថ្នាល ចំនួន៧រូប និងកីឡាការិនីថ្នាល ចំនួន១រូបដែរ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩៕ម.ន

  • ប្រធានក្រុម Helheim អះអាងថា នឹងធ្វើបានល្អនៅស៊ីហ្គេមឆ្នាំនេះ តាមរយៈ បទពិសោធន៍ជាច្រើនដែលធ្លាប់ប្រកួតកន្លងមក

    ប្រធានក្រុម Helheim អះអាងថា នឹងធ្វើបានល្អនៅស៊ីហ្គេមឆ្នាំនេះ តាមរយៈ បទពិសោធន៍ជាច្រើនដែលធ្លាប់ប្រកួតកន្លងមក

    ប្រធានក្រុម Helheim បានអះអាងថា តាមរយៈបទពិសោធន៍ច្រើនដែលធ្លាប់ប្រកួតកន្លងមក ទាំងនៅក្នុងស្រុក និងក្រៅស្រុករបស់ខ្លួន នឹងធ្វើបានល្អ នៅស៊ីហ្គេម ឆ្នាំ២០១៩ ប្រទេសហ្វីលីពី នាពេលមុខនេះ ក្រោយពីយកឈ្នះក្រុម Men Version Pro កាលពីល្ងាចម្សិលមិញ នៅផ្សារទំនើប អ៊ីអន២ លើវិញ្ញាសា Mobile Legends។ ជ័យជម្នះរបស់ក្រុម Helheim ត្រូវបានលោក បាន ព្រហ្មនា បញ្ជាក់ថា ដោយសារតែក្រុមរបស់ខ្លួនមានបទពិសោធន៍ច្រើនរួមផ្សំ និងការសហការគ្នាបានល្អ នឹងការខិតខំប្រឹងប្រែង ជាពិសេសការសិក្សាពីដៃគូយ៉ាងល្អិតល្អន់ ទើបទទួលបានភាពជោគជ័យបែបនេះ។ ប្រធានក្រុមរូបនេះ បន្ថែមថា ការបរាជ័យប៉ុន្មានខែមុន នៅឯក្រៅប្រទេស គឺជាបទពិសោធន៍មួយគួរឲ្យចងចាំ ធ្វើឲ្យក្រុមរបស់ខ្លួនសម្លឹងឃើញថា សមត្ថភាពនៅមានកម្រិតទាបនៅឡើយ ដូច្នេះហើយទើបធ្វើឲ្យក្រុមទាំងមូល ចាប់ផ្តើមពង្រឹងខ្លួនបន្ថែម និងសិក្សាស្វែងយល់ពីយុទ្ធសាស្រ្តដៃគូ ពង្រឹងចំណុចខ្វះខាត បង្កើនភាពឆ្លាតវៃ ភាពរហ័សរហួន ដើម្បីពង្រឹងភាពខ្លាំង។ លោក បាន ព្រហ្មនា ជឿជាក់ថា នឹងធ្វើឲ្យបានល្អបំផុត ត្រៀមតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០…

  • ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានរក៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានរក៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ក្រុមខ្លាំងៗចំនួន៤ គឺ វិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បានយកឈ្នះ លើគូប្រកួតរៀងៗខ្លួន សរុបទាំង២ជើង និងបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៃព្រឹត្តិការណ៍ពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩។ ចំពោះ៤ក្រុម ដែលប្រជែងបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺក្រុមវិសខាបានយក ឈ្នះនៅជើងទី២ម្សិលមិញ លើក្រុមម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ១-០ សរុបទាំង២ ជើងវិសាខាបានយក ឈ្នះក្រុមគីរីវង់សុខសែនជ័យ ៥-២។សម្រាប់ក្រុមបឹងកេត បានយកឈ្នះក្រុមសូលទីឡូអង្គរ សរុបទាំងពីរជើង សរុប ២:១ បន្ទាប់ពី ជើងទី១ បឹងកេត យកឈ្នះ ២:០ ហើយនៅជើងទី២ ម្ចាស់ផ្ទះ សូលទីឡូអង្គរ បានយកឈ្នះ ១ទល់០។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះទាំងពីរជើងលើក្រុមអង្គរថាយហ្គឺរ ៦:០ ក្រោយពីជើងទី១យកឈ្នះ ២-០ និងនៅជើងទី២ ព្រះខ័នរាជស្វាយរៀងបន្ដយកឈ្នះ ក្នុងដី…

  • សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិហ្វឹកហាត់ ត្រៀមប្រកួតបើកឆាក ជាមួយហុងកុង វគ្គជម្រុះជុំទី២ FIFA World Cup

    សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិហ្វឹកហាត់ ត្រៀមប្រកួតបើកឆាក ជាមួយហុងកុង វគ្គជម្រុះជុំទី២ FIFA World Cup

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះបឋមក្រុមកីឡាបាល់ទាត់កម្ពុជារបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតវគ្គជម្រុះជុំទី២ ក្នុងពូល C ដោយបើកឆាកជាមួយក្រុមហុងកុង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022។ បញ្ជីឈ្មោះផ្លូវការបឋមនេះបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាដឹកនាំដោយគ្រូបង្គោល លោក Felix G. Dalmas, អ្នកចាត់ការទូទៅ លោក Keisuke HONDA រួមទាំងអ្នកចាត់ការក្រុម គ្រូជំនួយ មន្ត្រីផ្នែកនានាសរុប ចំនួន១៣នាក់ ខណៈកីឡាករមានចំនួន៣៥នាក់ មកពីក្លិបបឹងកេត ៤នាក់, ក្រសួងការពារជាតិ ៣នាក់, ណាហ្គា វើលដ៏ ៤នាក់, ភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា១០នាក់ និងមកពីក្លិបអង្គរថាយហ្គឺរ សាលាបាល់ទាត់ជាតិបាទី គីរីវង់សុខ សែនជ័យ ម្នាក់ៗដូចគ្នា។ …

  • សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសដំណឹងដល់ក្រុមបាល់ទាត់មកដាក់ពាក្យ ចូលរួមប្រកួតពានរង្វាន់ Soccer league លើកទី៥

    សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសដំណឹងដល់ក្រុមបាល់ទាត់មកដាក់ពាក្យ ចូលរួមប្រកួតពានរង្វាន់ Soccer league លើកទី៥

    សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងដល់បណ្តក្រុមបាល់ទាត់ ដែលមានបំណងបញ្ជូនក្រុមបាល់ទាត់របស់ខ្លួន ចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ការប្រកួតបាល់ទាត់ Soccer league លើកទី៥ ឆ្នាំ២០១៩ ដែលគ្រោងដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សូមអញ្ជើញមកដាក់ពាក្យចូលរួមនៅទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅពហុកីឡដ្ឋានជាតិ ដោយចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ យោងតាមលេចក្តីប្រកាសជូនដំណឹងនេះ បានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលជាសហភាពសហព័ន្ធយុវជនកម្ពុជា ទាំង២៥រាជធានីខេត្ត វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ក្រសួង មន្ទីរ ស្ថាប័ន និងខណ្ឌទាំងអស់ អនុញ្ញាតឲ្យដាក់ពាក្យចូលរួមប្រកួត ក្នុងពានរង្វាន់មួយនេះបាន។ រីឯកីឡាករដែលចូលរួមប្រកួតបាន គឺមានអាយុចាប់ពី១៧ឆ្នាំឡើងទៅ និងជាជនជាតិខ្មែរ។ កីឡាករដែលមិនមាន នៅក្នុងបញ្ជីឈ្មោះក្របខ័ណ្ឌរបស់ក្លិបចូលរួមបាល់ទាត់ក្របខ័ណ្ឌថ្នាក់ជាតិលីគចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។ ក្រុមនីមួយៗ ត្រូវទទួលខុសត្រូវចំពោះសុខភាពកីឡាករ និងក្រុមរបស់ខ្លួនអំឡុងប្រកួត។ ក្រុមនីមួយៗត្រូវចុះឈ្មោះកីឡាករ ក្នុងបញ្ជីចូលរួមប្រកួតចំនួន២០នាក់ និងមន្រ្តីចំនួន៥នាក់។ ដោយឡែក សម្រាប់ការចុះឈ្មោះមានកំណត់សម្គាល់ដូចជា ពាក្យសុំសិទ្ធិចូលរួមប្រកួត ត្រូវគោរពតាមសេចក្តីប្រកាស ដូចជាបញ្ជីឈ្មោះមន្រ្តី បញ្ជីឈ្មោះកីឡាករ និងឡូហ្គោតំណាងក្លិប។ ក្រុមនីមួយៗ ត្រូវតម្កល់ទឹកប្រាក់ទុកចំនួន១លានរៀន ហើយពេលបញ្ចប់ការប្រកួតគណៈកម្មាការរៀបចំការប្រកួតនឹងប្រគល់ទឹកប្រាក់ជូនវិញ។…

  • Sanchez នឹងទៅចូលរួមជាមួយ Inter Milan ជាលក្ខណៈខ្ចីជើង

    Sanchez នឹងទៅចូលរួមជាមួយ Inter Milan ជាលក្ខណៈខ្ចីជើង

    ក្លិបបិសាចក្រហម Manchester United យល់ព្រមឲ្យខ្សែប្រយុទ្ធ Alexis Sanchez ទៅចូលរួមជាមួយ Inter Milan ជាលក្ខណៈខ្ចីជើង។ គ្រូបង្វឹក Inter លោក Antonio Conte ចង់បានកីឡាករម្នាក់នេះ មុនទីផ្សារដោះដូរកីឡាករ នៅអឺរ៉ុបត្រូវបិទនៅថ្ងៃទី០២កញ្ញា។ ប្រសិនបើ កិច្ចព្រមព្រៀងនេះដំណើការយ៉ាងរលូន Sanchez នឹងទៅលេងជាមួយអតីតមិត្តរួមក្រុម Romelu Lukaku ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកទៅចូលរួមជាមួយក្លិបនេះមុន ក្នុងតម្លៃ៧៤លានផោន។ ក្នុងនាមជាកីឡាករដែលរកចំណូលបានច្រើនជាងគេនៅ Man Utd, Sanchez ត្រូវបានគេដឹងថានឹងទទួលបានប្រាក់ឈ្នួល៤០ម៉ឺនផោនក្នុងមួយអាទិត្យ ដែលចំនួនប្រាក់ឈ្នួលនេះគឺលើសពីអ្វីដែល Inter បច្ចុប្បន្នអាចរ៉ាប់រងបាន។ គេសន្និដ្ឋានថា United នឹងជួយចេញផ្នែកខ្លះនៃប្រាក់ឈ្នួលរបស់ Sanchez បញ្ជូលទៅលើកិច្ចព្រមព្រៀងនេះ ហើយកាលពីសប្ដាហ៍មុន Inter ស្នើសុំចំណាយលើប្រាក់ខែ Sanchez តែ១៥ម៉ឺនផោនប៉ុណ្ណោះក្នុងមួយអាទិត្យប៉ុន្តែ Man Utd ចង់ឲ្យក្លិបអ៊ីតាលីចេញច្រើនជាងនេះទៅទៀត។ គួររំលឹកថា រយៈពេល១៩ខែនៅ Old Trafford ខ្សែប្រយុទ្ធ…

  • សហព័ន្ធកីឡាទាញព្រ័ត្រ បញ្ជូនអត្តពលិក២៧រូប ទៅប្រជែងព្រឹត្តិការណ៍កម្រិតអន្តរជាតិ នៅម៉ាឡេស៊ី

    សហព័ន្ធកីឡាទាញព្រ័ត្រ បញ្ជូនអត្តពលិក២៧រូប ទៅប្រជែងព្រឹត្តិការណ៍កម្រិតអន្តរជាតិ នៅម៉ាឡេស៊ី

    សហព័ន្ធកីឡាទាញព្រ័ត្រ បញ្ជូនអត្តពលិក២៧រូប ទៅប្រជែងព្រឹត្តិការណ៍កម្រិតអន្តរជាតិ ដែលមានអត្តពលិកមកពីជាង៣០ប្រទេស នៅម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេស ជាពិសេស សិក្សាស្វែងយល់ យកមករៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិនៅកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ។ ការថ្លែងបែបនេះធ្វើឡើង ក្នុងបទសម្ភាសន៍ជាមួយ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរនាល្ងាចម្សិលមិញ។ កញ្ញា មាស តឿ ជំនួយការប្រធានសហព័ន្ធ បានឲ្យដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប២៧នាក់ ទៅចូលរួមព្រឹត្តិការណ៍ Club Championship នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានអត្តពលិកជាង៦០ក្លិប មកពី៣០ប្រទេសចូលរួម។ ជំនួយការជាស្រ្តីរូបនេះ បញ្ជាក់ទៀតថា ការចូលរួមលើកនេះ សហព័ន្ធជាអ្នករាប់រងទាំងស្រុង ទាំងការហូបចុកស្នាក់នៅ ការធ្វើដំណើរ ព្រមទាំងបង់សិទ្ធិចូលរួមប្រកួតផងដែរ។ ឯកឧត្តម មាស សារិន បន្ថែមថា ព្រឹត្តការណ៍ខាងលើនេះ នឹងផ្តល់បទពិសោធន៍ បច្ចេកទេស រួមទាំងអត្ថប្រយោជន៍ជាច្រើនសម្រាប់អត្តពលិក គ្រូបង្វឹក មន្រ្តីបច្ចេកទេស…