Category: កីឡា

  • វេទិកាជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងរាប់ថយក្រោយ ដើម្បីសម្ពោធបើកកាលបរិច្ឆេទជាផ្លូវការ កីឡាស៊ីហ្គេម ឆ្នាំ២០២៣

    វេទិកាជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងរាប់ថយក្រោយ ដើម្បីសម្ពោធបើកកាលបរិច្ឆេទជាផ្លូវការ កីឡាស៊ីហ្គេម ឆ្នាំ២០២៣

    វេទិការជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍និង កីឡាជនពិការអាសានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ និងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានគណៈកម្មារៀបចំ កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា សកម្មភាពល្ងាចមិញ គឺជាការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករការិនីកីឡាល្បុក្តតោកម្ពុជា ដើម្បីចូលរួម នៅក្នុងវេទិការជាតិ លើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាសានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាការសម្ពោធនៃកាលបរិច្ចេទបើកជាសម្ពោធយុទ្ធនាការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកម្មវិធីមួយត្រូវបានចាត់ទុកជាកំណត់ត្រា និងជាឯកសារសម្រាប់បញ្ជាក់នៃសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តវត្តិសាស្រ្តរបស់កម្ពុជា។ឯកឧត្តមអគ្គលេខាធិការ បន្តថា  វេទិការជាតិលើកទី១នេះ មានការសម្តែងសិល្បៈ និងការធ្វើបទបង្ហាញដោយអ្នកជំនាញស៊ីហ្គេម ឆ្នាំ២០១៧ ស្តីអំពីបទពិសោធន៍ នៃការរៀបចំស៊ីហ្គេម ហើយក្នុងនោះ ក៏មានរូបឯកឧត្តមជាអ្នកធ្វើបទបង្ហាញ ស្តីអំពីប្រជាជនម្នាក់គាំទ្រលេងកីឡាមួយមុខ។ ជាមួយគ្នានោះ ក៏មានពិធីរាប់ថយក្រោយ ដើម្បីសម្ពោធបើកកាលបរិច្ចេទជាផ្លូវការ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។ ឯកឧត្តម បន្ថែមថា កាលបរិច្ចេទនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានកំណត់យកថ្ងៃទី៥ ដល់ថ្ងៃ ទី១៥…

  • ក្រុមវិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តឈរបាតតារាង ខណៈវិទ្យាល័យ ឬស្សីកែវ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

    ក្រុមវិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តឈរបាតតារាង ខណៈវិទ្យាល័យ ឬស្សីកែវ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

    ឈានដល់សប្តាហ៍ទី១២ នៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ក្រុមវិទ្យាល័យហ៊ុនសែន ចាក់អង្រែ នៅតែបន្តឈរបាតតារាងក្រោយចាញ់ ម្ចាស់ផ្ទះច្បារអំពៅ ១ទល់នឹង៩ ខណៈកីឡាករ សួន សុភ័ក្រ្តា រកបាន៧គ្រាប់ម្នាក់ឯង ចំណែកវិទ្យាល័យ ឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះវិទ្យាល័យ ភ្នំពេញថ្មី ៨ទល់នឹង១ នៅទីលានវិទ្យាល័យ បឹងត្របែក ។ ជ័យជំនេះបានធ្វើឲ្យ១១ប្រកួត  របស់ក្រុមវិទ្យាល័យឬស្សីកែវ  មាន៣០ពិន្ទុ ឈ្នះ១០ប្រកួត ចាញ់១ប្រកួត ឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងបណ្តោះអាសន្នលេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៨ពិន្ទុ ឈ្នះ៩ ស្មើរ១ លេខ៣ វិទ្យាល័យស៊ីមសាមគ្គី មាន១៦ពិន្ទុ លេខ៤ វិទ្យាល័យ ព្រះស៊ីសុវត្ថិ មាន១៥ពិន្ទុ ៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១១ប្រកួតចាញ់ទាំង១១ គ្មានពិន្ទុ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways…

  • វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកយូដូ បានបញ្ចប់ដោយភាពជោគជ័យ

    វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកយូដូ បានបញ្ចប់ដោយភាពជោគជ័យ

    ភ្នំពេញ៖ បន្ទាប់ពីដំណើរការតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាយូដូ បានបញ្ចប់ដោយភាពជោគជ័យ កាលពីល្ងាចម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានណែនាំឲ្យសិក្ខាកាមទាំងអស់ ដែលទទួលបាននូវបទពិសោធន៍ ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ គប្បីខិតខំយកទៅបណ្តុះបណ្តាលបន្តដល់កីឡាករ កីឡាការិនីរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីគោលដៅអភិវឌ្ឍវិស័យកីឡាយូដូឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។លោក ងិន សុខបញ្ជា មន្ត្រីគណៈកម្មការគ្រប់គ្រងវគ្គបញ្ជាក់ថា ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុ វត្តជាក់ស្តែងរបស់សិក្ខាកាមទាំងអស់ បង្កើនបានការយល់ដឹងលើផ្នែកទ្រឹស្តី និងលើកកម្ពស់កម្រិតសមត្ថភាពបច្ចេកទេស ដោយមានសិក្ខាកាមចំនួន២៤នាក់នេះ បានទទួលលទ្ធផលនិទ្ទេសល្អ ១០នាក់ ស្មើនឹង៤០% និទ្ទេសល្អបង្គួរ ១០នាក់ ស្មើនឹង៤០% ធម្យម ៣នាក់ ស្មើនឹង២០%។ លោក ងិន សុខបញ្ជា បន្តថា វគ្គសិក្សានេះជារៀងរាល់ឆ្នាំ បានជួយដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ទាំងអស់ឲ្យកាន់តែមានការយល់ដឹង និងជំនាញលើកកម្ពស់សិទ្ធផលប្រភេទកីឡាយូដូរបស់ព្រះរាជាណាចក្រ កម្ពុជាឈានទៅទទួលបានជោគជ័យជូនប្រទេសជាតិកាន់តែប្រសើរជាងនេះទៀត ជាក់ជាមិនខាន៕ម.ន

  • នាយកវិទ្យាល័យសិលាមាស បញ្ជាក់ថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ លើវិស័យបាល់ទះ ប្រទេសចិន មកចែករំលែកនៅកម្ពុជា

    នាយកវិទ្យាល័យសិលាមាស បញ្ជាក់ថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ លើវិស័យបាល់ទះ ប្រទេសចិន មកចែករំលែកនៅកម្ពុជា

    នាយកវិទ្យាល័យសិលាមាស លោក ម៉ុន សុខជា បានបញ្ជាក់ថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ លើវិស័យបាល់ទះ ពីប្រទេសចិន មកចែករំលែកនៅកម្ពុជា អះអាងបែបនេះធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  គ្រាដែលលោក ដឹកនាំក្រុមកីឡាការិនីបាល់ទះវិទ្យាល័យសិលាមាស ចំនួន១២នាក់ ទៅកាន់ ទីក្រុង Jiangsu ខេត្ត ណាងជីង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល១សប្តាហ៍ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក ម៉ុន សុខជា បន្ថែមថា ដំណើរទស្សនៈកិច្ច របស់ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាសគឺតំណាងអោយសហព័ន្ធកីឡាបាល់ទះកម្ពុជា តមតាមការអញ្ជើញរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ កីឡាជាមួយ Jiangsu ។ នាយកវិទ្យាល័យរូបនេះ អះអាងទៀតថា នេះជាឱកាសស្វែងយល់ដកស្រង់បទពិសោធន៍ ពីវិស័យកីឡាបាល់ទះ ពីប្រទេសចិន ។ លោក ម៉ុន សុខជា បញ្ជាក់បន្ថែមថា សហព័ន្ធកីឡាបាល់ទះកម្ពុជា បានឃើញថា វិទ្យាល័យសិលាមាស…

  • អត្តពលិកកីឡាវាយកូនបាល់កម្ពុជា យកឈ្នះ គីជីស្ថាន ថ្ងៃបើកឆាក ព្រឹត្តិការណ៍ Davis Cup គ្រុបទី៣

    អត្តពលិកកីឡាវាយកូនបាល់កម្ពុជា យកឈ្នះ គីជីស្ថាន ថ្ងៃបើកឆាក ព្រឹត្តិការណ៍ Davis Cup គ្រុបទី៣

    អត្តពលិកកីឡាវាយកូនបាល់កម្ពុជា យកឈ្នះ គីជីស្ថាន ថ្ងៃបើកឆាកព្រឹត្តិការណ៍ Davis Cup គ្រុបទី៣ ថ្ងៃទី១១ ខែកញ្ញាម្សិលមិញ ក្នុងវគ្គជម្រុះតំបន់អូសេអានី ដែលរៀបចំ នៅប្រទេស Jordan ក្នុងលទ្ធផល ៣-០ ។ ជ័យជំនះរបស់កម្ពុជាប្រកួតទី១ លើវិញ្ញាសាឯកក្តជន ដោយកីឡាករ ប៊ុន កេន្នី ឈ្នះកីឡាករ គីជីស្ថាន២សិត០ ជាមួយពិន្ទុ ៦-៤ និង៦-២ ។ ប្រកួតទី២ ឯកក្តជនដោយកីឡាករ ម៉ម ផល្គុណ ឈ្នះ ២:០ ជាមួយពិន្ទុ ៦-០ និង៦-០ ។ ប្រកួតទី៣ លើវិញ្ញាសាវាយគូ កីឡាករ តាន់ នីសាន ចាប់ដៃជាមួយកីឡាករ ទេព ទីម៉ូទី យកឈ្នះ ២:០ ជាមួយពិន្ទុ ៦-២ និង៦-២ ។ នេះបើតាមការអះអាង ពីលោក…

  • កីឡាករ Rafael Nadal និងកីឡាការិនីកាណាដា Bianca Andreescu ឈ្នះ US Open

    កីឡាករ Rafael Nadal និងកីឡាការិនីកាណាដា Bianca Andreescu   ឈ្នះ US Open

    កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានឈ្នះជើងឯក Grand Slam ទី១៩ ក្នុងអាជីព បន្ទាប់ពីផ្ដួលកីឡាកររុស្ស៊ី Daniil Medvedev ក្នុងវគ្គផ្ដាច់ព្រ័ត្រ US Open កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងលទ្ធផល ៧-៥ ៦-៣ ៥-៧ ៤-៦ និង៦-៤ នៅទីក្រុង New York សហរដ្ឋអាមេរិក ។គួររំលឹកថា គិតត្រឹមឆ្នាំ២០១៩នេះ កីឡាករ Rafael Nadal ឈ្នះ Grand Slam លើកទី១៩ តាមពីក្រោយកីឡាករស្វ៊ីស Roger Federer តែ១គត់ គឺឈ្នះ ២០ Grand Slam  ខណៈលេខ៣ Novak Djokovic ឈ្នះ Grand  Slam  ១៦លើក រីឯលេខ៤ កីឡាករសញ្ជាតិអាមេរិក Pete Sampras  ឈ្នះ Grand…

  • ក្រុមតោកំណាចអង់គ្លេស កំពុងឈរលេខ១ ក្នុងកំពូល A នៃវគ្គជម្រុះតំបន់អឺរុប

    ក្រុមតោកំណាចអង់គ្លេស កំពុងឈរលេខ១ ក្នុងកំពូល A នៃវគ្គជម្រុះតំបន់អឺរុប

    ក្រុមបាល់ទាត់តោកំណាចអង់គ្លេស កំពុងឈរលេខ១ ក្នុងកំពូល A នៃវគ្គជម្រុះតំបន់អឺរុប ក្រោយឆ្លងកាត់៤ប្រកួតឈ្នះទាំង៤ មាន១២ពិន្ទុ ឆេកលេខ២ ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ លេខ៣ កូសាវូ ៥ប្រកួត ឈ្នះ២ ស្មើរ២ ចាញ់១ មាន៨ពិន្ទុ។ ៤ប្រកួតរបស់ ក្រុមអង់គ្លេស  ៥:០ ឆេក , ម៉ុងតេណេក្រូ ១:៥ អង់គ្លេស, អង់គ្លេស ៤:០ ប៊ុលហ្ការី, និងប្រកួតចុងក្រោយយប់មិញ អង់គ្លេស ៥:៣ កូសាវូ។ រីឯពូលផ្សេងទៀត ដូចជាពូល B ក្រុមអ៊ុយក្រែន ឈរលេខ១ ដោយ៥ប្រកួត ឈ្នះ៤ ស្មើរ១ មាន១៣ពិន្ទុ លេខ២ ព័រទុយហ្កាល់ ៤ប្រកួត ឈ្នះ២ ស្មើរ២ មាន៨ពិន្ទុ  ចំណែកឯពូល H វិញ ក្រុម តួកគី…

  • ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើង បារ៉ែន ក្នុងវគ្គជម្រុះ World Cup 2022 នៅពូល C

    ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើង បារ៉ែន ក្នុងវគ្គជម្រុះ World Cup 2022 នៅពូល C

    ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ១-០ នៅវគ្គសន្សំពិន្ទុនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតាក្នុងពូល C។ ១គ្រាប់ របស់ក្រុមជម្រើសជាតិ បារ៉ែន ធ្វើសម្រេចដោយកីឡាករពាក់លេខ១៩ Kamil Al-Aswad នៅនាទី៧៨ នៅពហុកីឡដ្ឋានជាតិកាលពីយប់មិញ នៅពីមុខអ្នកទស្សនាផ្ទាល់ ប្រមាណជាង៥០០០០នាក់ពេញស្តាតតែម្តង។ នេះជាការបរាជ័យលើកទី១ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូល C ក្រោយរកបាន១ពិន្ទុពីការប្រកួត ស្មើ ១-១ ជាមួយហុងកុង កាលពីថ្ងៃទី០៥ ខែកញ្ញា គ្រាដែលគូប្រជែងបារ៉ែន រកបាន ៤ពិន្ទុឆ្លងកាត់ ២ប្រកួតដូចគ្នា និងឡើងទៅឈរនៅកំពូលជាបណ្តោះអាសន្នផងដែរ។ ២ប្រកួតបន្ទាប់របស់កម្ពុជា ក្នុងវគ្គសន្សំពិន្ទុនៃពូល C កម្ពុជាត្រូវប៉ះម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩មុន ៥ថ្ងៃបន្ទាប់ស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល៕ធ.ដ   …

  • ក្រុម Possible ក្លាយជាជើងឯកពានបាល់បោះនារី វិញ្ញាសាថ្មី ៣ទល់៣ របស់វិទ្យាស្ថាន ខេមអ៊ែត

    ក្រុម Possible ក្លាយជាជើងឯកពានបាល់បោះនារី វិញ្ញាសាថ្មី ៣ទល់៣ របស់វិទ្យាស្ថាន ខេមអ៊ែត

      ក្រុម Possible ក្លាយជាជើងឯកពានបាល់បោះនារី វិញ្ញាសាថ្មី ៣ទល់៣ របស់វិទ្យាស្ថាន ខេមអ៊ែត លើកទី៥ ឆ្នាំ២០១៩ ដោយមាន១៦ក្រុមចូលរួម កាលពីចុងសប្តាហ៍កន្លងទៅ ។មុននឹងក្លាយជាជើងឯកក្រុម Possible បានយកឈ្នះក្រុម Oyeo ។ ខណៈលេខ៣បានលើក្រុម Wanderer រីឯកីឡាការិនី សន ទិត្យធីនីកា ក្លាយជាអ្នកស៊ុតច្រើនជាងគេ គឺ ២៧ ពិន្ទុ ។លោក Cassey Barnett នាយកគ្រឹះស្ថានអប់រំខាងលើធ្លាប់ ប្រាប់ឲ្យដឹង ក្នុងពិធី បើកថា អ្វីដែលប្លែកសម្រាប់ឆ្នាំ២០១៩នេះ ដោយគណៈកម្មការរៀបចំ បានសម្រេចចិត្តជ្រើសរើស វិញ្ញាសា៣ទល់នឹង៣ ក្នុងគោលបំណងបង្កើតភាពងាយស្រួលដល់នារីៗអាចចូលរួមបានច្រើន ។ នាយកវិទ្យាស្ថាន CamEd លោក Cassey Barnettបញ្ជាក់ទៀតថា ឆ្នាំ២០១៩នេះ ចំនួនក្រុមចូលរួមមានការកើនឡើង ជាងឆ្នាំមុន ហើយអ្វីដែលប្លែកនោះ វិទ្យាស្ថានសម្រេច ចិត្តជ្រើស រើសវិញ្ញាសា ៣ទល់នឹង៣ យកមកធ្វើការប្រកួត ដើម្បីស្វែងរកកីឡាការិនីខ្លាំងៗ ត្រៀមចូលរួមប្រកួត…

  • ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសថា រៀបចំការប្រកួតកីឡាទាញព្រ័ត្រធំៗ ចំនួន៣ នៅឆ្នាំ២០២០ រួមទាំងការប្រកួតកម្រិតអន្តរជាតិ

    ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសថា រៀបចំការប្រកួតកីឡាទាញព្រ័ត្រធំៗ ចំនួន៣ នៅឆ្នាំ២០២០ រួមទាំងការប្រកួតកម្រិតអន្តរជាតិ

    ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ឯកឧត្តម បណ្ឌិត មាស សារិន បានប្រកាសរៀបចំការប្រកួតកីឡាទាញព្រ័ត្រធំៗចំនួន៣ នៅឆ្នាំ២០២០ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិក្របខ័ណ្ឌ “ក១” និង“ក២” ការប្រកួតជើងឯកសមាគមកាត់ដេរ និងការប្រកួតកម្រិតអន្តរជាតិ នៅទីក្រុងអង្គរ ខេត្តសៀមរាបខណៈការប្រកួតតាមភូមិភាគ សហព័ន្ធសម្រេចងឈប់ចាប់ឆ្នាំនេះតទៅ។ ការថ្លែងបែបនេះ ធ្វើនៅក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកភូមិភាគវាលរាប កាលពីចុងសប្តាហ៍ នៅស្រុក កោះធំ ខេត្តកណ្តាល។ ឯកឧត្តម មាស សារិន បន្ថែមថា កក្តាដែលសហព័ន្ធសម្រេចងចិត្តឈប់រៀបចំកីឡាទាញព្រ័ត្រ តាមភូមិភាគទៀត ពីព្រោះសហព័ន្ធចង់ឲ្យខេត្តតាមភូមិភាគទាំង៥ មានបទពិសោធន៍ និងបច្ចេកទេស ជាអ្នករៀបចំដោយខ្លួនឯង ដើម្បីស្វែងរកអត្តពលិកមានសក្តានុពល ត្រៀមប្រកួតតំណាងឲ្យខេត្តនៅព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានជំរុញឲ្យខេត្តតាមភូមិភាគទាំងអស់ ត្រូវបង្កើនការបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាល អាជ្ញាកណ្តាលចៅក្រម នៅតាមគោលដៅ និងតាមសាលារៀន ឲ្យមានគុណភាពល្អប្រសើរ ដើម្បីជំរុញធ្វើយ៉ាងណាឲ្យប្រភេទកីឡាអត្តសញ្ញណនេះ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកភូមិភាគវាលរាប លើកទី២ ឆ្នាំនេះ មាន៥ខេត្តចូលរួម គឺខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង…