-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមខួបលើកទី២០ របស់អង្គការបេះដូងមាស នៅប្រទេសជប៉ុន

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចូលរួមខួបលើកទី២០ របស់អង្គការបេះដូងមាស នៅទីក្រុង Osaka ប្រទេសជប៉ុន។ គួររំលឹកផងដែរថា អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានចុះអនុស្សារណ:ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំចងក្រងសរសេរកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូអប់រំកាយ នៅគ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងកែលម្អកម្មវិធីសិក្សាអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំកាយ ពីគ្រូកម្រិតមូលដ្ឋានទៅគ្រូកម្រិតឧត្តសិក្សា (ពី២ឆ្នាំនៅ៤ឆ្នាំ)៕ធ.ដ
-
អត្តពលិកសាកលវិទ្យាអាស៊ីអឺរ៉ុប ដណ្ដើមបានជោគជ័យ ពីព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់ កណ្ដាល ម៉ារ៉ាតុង លើកទី៦ លើកំពូលភ្នំបូកគោ

ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើភ្នំបូកគោ លើកទី៦ ឆ្នាំ២០១៩ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅកំពូលភ្នំបូកគោនោះ អត្តពលិកសាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានជោគជ័យយ៉ាងធំធេង ដោយដណ្ដើមបានមេដាយមាស ២វិញ្ញាសាផ្សេងគ្នា ។ ក្រៅពីនេះសម្រាប់កីឡាករ កីឡាការិនី ជាបុគ្គលិក សាស្ដ្រាចារ្យ របស់អាស៊ីអឺរ៉ុប ដែលចូលរួមរត់ដើម្បីសុខភាព និងរត់ដើម្បីរួមចំណែកដល់ការងារមនុស្សធ៌មនោះ ក៏ទទួលបានជោគជ័យដែរ ព្រោះពួកគេរត់បានដល់ទីគ្រប់ៗគ្នា ។ នេះជាការអះអាងរបស់លោកពៅហុកតំណាងក្រុមកីឡារបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ។មេដាយមាសទាំង២ ដែលអាស៊ីអឺរ៉ុប ដណ្ដើមបានលើ វិញ្ញាសារត់២១គីឡូម៉ែត្របុរស ដោយ កីឡាករ ម៉ា វីរ៉ូ ប្រើថិរវេលា១ម៉ោង ២៥នាទី និង៣០ វិនាទី ។ មេដាយមាស១ទៀត ដណ្ដើមបានលើ វិញ្ញាសារត់១០គីឡូម៉ែត្រផ្នែកបុរសដែរ ដោយកីឡាករ កីឡាករ វ៉ាន់ ភារ៉ា ប្រើថេរវេលា ៣៩នាទី និង៥៥ វិនាទី ។លោក ពៅ ហុក បានបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបមិនត្រឹមតែយកចិត្តទុកដាក់តែក្នុងវិស័យអប់រំប៉ុណ្ណោះទេ នៅលើវិស័យកីឡាក៏បានយកចិត្តទុកដាក់ផងដែរ ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពី…
-
ក្លិបធំៗ៤ នៅអឺរុប ប្រជែងគ្នាយក Ivan Rakitic

ខ្សែបម្រើចាស់វស្សា Ivan Rakitic របស់ក្លិប FC Barcelona កំពុងក្លាយជាគោលដៅសំខាន់ៗ របស់ក្លិបធំៗ នៅតំបន់អឺរ៉ុប ដាក់ពាក្យប្រជែងគ្នាចង់បាន។ យោងតាមប្រភពពី Marca បានបង្ហាញថា ក្លិបទាំង៤នោះ ដែលត្រៀមដេញថ្លៃយកកីឡាករវ័យ៣១ឆ្នាំខាងលើ រួមមាន Juventus, AC Milan, PSG និង Manchester United ថែមទៀត។ សព្វថ្ងៃជម្រើសជាតិក្រូអែតខាងលើ ដូចជាមានចេតនាចង់ចាកចេញពីក្លិប FC Barcelona ទៅកាន់ក្លិបផ្សេងផងដែរ។ ស្របពេលដែលកិច្ចសន្យា Ivan Rakitic សល់២រដូវកាលទៀត។ Rakitic បញ្ជាក់ថា Barcelona គឺជាក្លិបដ៏ល្អបំផុតលើលោក ប៉ុន្តែខ្ញុំត្រូវការលេងលើទីលាន គឺមិនមែនគ្រាន់តែស្នាក់នៅនោះទេ។ គួរបញ្ជាក់ថា ប្រសិន Ivan Rakitic ចាកចេញពិតមែន ក្លិបដែលអាចមានភាគរយខ្ពស់ក្នុងការផ្តល់កិច្ចសន្យាឲ្យនោះគឺ Manchester United និងPSG របស់បារាំង៕ធ.ដ
-
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC កីឡាករ Conor McGregor បានប្រកាស វិលត្រលប់មកសង្វៀនវិញ នៅដើមឆ្នាំ២០២០

ក្រោយពីប្រកួតចាញ់កីឡាករ Khabib Nurmagomedov ក្នុងទឹកទី២ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC Conor McGregor បានប្រកាសថាខ្លួននឹងវិលត្រលប់មកសង្វៀន UFC វិញ។ អ្នកលេងក្បាច់គុនក្នុងទ្រុងខាងលើ បានធ្វើការប្រកាសប្រាប់មហាជនថា រូបខ្លួននឹងវិលត្រលប់មកកាន់សង្វៀនវិញ ជាមួយកីឡាករមួយរូប នៅក្នុងទីក្រុង Las Vegas។ McGregor គឺជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC បាត់មុខមួយរយៈក្រោយរូបគេប្រកួតចាញ់កីឡាករ Khabib កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ធ្វើឲ្យរូបគេខកខានចូលរួមការប្រកួត និងបាត់មុខមួយឆ្នាំពេញតែម្តង។ កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ McGregor បានប្រកាសចូលរួមប្រកួតវិញហើយ ជាមួយក្រុមអ្នកសារព័ត៍មាន ថានឹងប្រកួតជាមួយកីឡាករមិនបញ្ចេញឈ្មោះមួយរូប នៅសហរដ្ឋអាម៉េរិក នាឆ្នាំ២០២០ខាងមុខ។ សូមបញ្ជាក់ថា McGregor បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីវិលត្រលប់ចូលសង្វៀនវិញ ជាពិសេសនឹងធ្វើការសងសឹកម្ចាស់ខ្សែក្រវាត់ពិភពលោក Khabib នៅពេលវាលាជាក់លាក់ណាមួយ៕ធ.ដ
-
ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ជាមួយនឹងកំណត់ត្រា មិនដែលចាញ់

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ៦:១ ក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ជាមួយនឹងកំណត់ត្រាមិនដែលចាញ់។ ដោយទទួលបានប្រាក់រង្វាន់៦០លានរៀល និងមេដាយមាស។ ឆ្លងកាត់២៥ប្រកួត ព្រះខ័នរាជស្វាយរៀងមាន៦៥ពិន្ទុ ដោយឈ្នះ២០ ស្មើ៥ ខណៈវិសាខា និងណាហ្គាវើលដ៍ ឈរលេខ២ និងលេខ៣ រកបាន១ពិន្ទុបន្ថែម ក្រោយស្មើគ្នា ២:២។ គួរបញ្ជាក់ថា ៥ប្រកួតផ្សេងទៀត អង្គរថាយហ្គ័រ ២-២ ភ្នំពេញក្រោន, ក្រសួងការពារជាតិ ៥-១ អគ្គិសនីកម្ពុជា, វិសាខាស្មើ ២-២ ណាហ្គាវើលដ៍, យុវជនបាទី ៤-៤ អគ្គស្នងការដ្ឋាននគរបាលជាតិ, ខេត្តកំពង់ចាម ០-៥ គីរីវង់សុខសែនជ័យ ខណៈបឹងកេត ៣:១ ក្រុសូទីឡូអង្គរ ។ ក្រុមទាំងអស់នៅសល់១ប្រកួត ដូចៗគ្នា ដើម្បីបញ្ចប់ការប្រកួតលីគសម្រាប់ ២៦ប្រកួត ក្នុងចំណោម ក្រុមទាំង១៤៕ធ.ដ
-
ក្លិបក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកជាតិ

ក្លិបក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ពីការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៩ កាលពីម្សិលមិញ នៅទីលានកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ខណៈលេខ២ បានទៅក្លិបអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច។ ក្រោយដំណើរការប្រកួតរយៈពេល៣ថ្ងៃ លើវិញ្ញាសា៣ រួមមានវិញ្ញាសាកាំភ្លើងខ្លី ២២ Long, កាំភ្លើងវែង ២២ Long និងវិញ្ញាសាកាំភ្លើងកម្លាំង៩mm ដោយមាន៩សមាគម ក្លិបចូលរួម ជាលទ្ធផលក្លិបក្រសួងការពារជាតិ ដណ្ដើមមេដាយបានច្រើនជាងគេ រួមមានមេដាយមាស៧ ប្រាក់៣ និងសំរឹទ្ធិ១ ក្លិបអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច លេខ២ មេដាយមាស៣ ប្រាក់២ និងសំរឹទ្ធិ១ និងក្លិបកងរាជអាវុធហត្ថរាជធានី លេខ៣ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធិ៣។ ក្រោយបញ្ចប់ការប្រកួត ឯកឧត្តម មៀច សុផាន់ណា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងផុសផុល សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកថ្នាក់ជាតិនេះ។ ឯកឧត្តម រំពឹងថា ទាំងកីឡាករ-កីឡាការិនី រួមទាំងគណៈកម្មការរៀបចំ នឹងសិក្សាស្វែងយល់បន្ថែមអំពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីជំរុញការរៀបចំឆ្នាំក្រោយៗ ឲ្យកាន់តែទទួលបានលទ្ធផលល្អ ពិសេសអភិវឌ្ឍន៍កីឡាមួយនេះឲ្យរីកចម្រើន ដើម្បីត្រៀម…
-
អត្តពលិកកាយសម្ព័ន្ធកម្ពុជាប្រកួតជាប់វគ្គជម្រុះឡើងវគ្គផ្តាច់ព្រ័ត្រ នៅកូរ៉េ

CAMSOC-ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការ និងជាប្រធានប្រតិភូកីឡាកាយសម្ព័ន្ធដែលដឹកនាំក្រុមកីឡាករ កីឡាការិនី បានថ្លែងប្រាប់ពីសាធារណរដ្ឋកូរ៉េមកថា កាលពីថ្ងៃទី២៤ ខែតុលាម្សិលមិញ កីឡាករ កីឡាការិនីកាយសម្ព័ន្ធកម្ពុជា បានឈ្នះការប្រកួតវគ្គជម្រុះ ហើយបានឡើងជុំផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី KOREA OPEN 2019។លោកបញ្ជាក់ថា ក្រុមអត្តពលិកកីឡាកាយសម្ព័ន្ធចំនួន១០នាក់ ដែលចូលរួមក្នុងកម្មវិធីប្រកួត KOREA OPEN 2019 បានឆ្លងកាត់វគ្គជម្រុះ ហើយជាលទ្ធផល គឺបានឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែតុលានេះ រួមមាន៖ Age Group 1 (អាយុ១២ ដល់១៤ឆ្នាំ) ឯកត្តជនបុរស កីឡាករ ត្រន ប៊ុនធឿន។ TRIO កីឡាករ ត្រន ប៊ុនធឿន, កីឡាការិនី ស៊ីវ ចន្ថា, កីឡាការិនី ណេម សុខហេង។ Age Group 2 (អាយុ១៥ដល់១៧ឆ្នាំ) ឯកត្តជននារី កីឡាការិនី ឱម…
-
ដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពអត្តពលិករបស់ខ្លួន ក្លិបអាស៊ីអាស៊ីអឺរ៉ុបបានបញ្ជូនអត្តលិក៤រូបចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅភ្នំបូកគោ

ក្លិបកីឡាអាស៊ីអឺរ៉ុប នៅថ្ងៃអាទិត្យ ទី២៧ ខែ តុលា ខាងមុខនេះ នឹងបញ្ជូនកីឡាកររបស់ខ្លួនចំនួន៤រូប ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនៅលើកំពូលភ្នំបូកគោ។ កីឡាករការិនីទាំង៤រូបដែលក្លិបបានបញ្ជូនទៅចូលរួមនេះ មាន កីឡាករ ពៅ ហុកប្រកួតលើវិញ្ញាសារត់៥គីឡូម៉ែត្រ កីឡាករម៉ា វីរ៉ូ ប្រកួតលើវិញ្ញាសារត់២១គីឡូម៉ែត្រ កីឡាករ វណ្ណ ភូរ៉ាប្រកួតលើវិញ្ញាសារត១០គីឡូម៉ែត្រ និង កីឡាការិនី ហេង មីជូប្រកួតលើវិញ្ញាសារត់៥គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់ពីកីឡាករ ពៅ ហ៊ុក ប្រធានប្រតិភូដឹកនាំអត្តពលិកចូលរួមប្រកួតនៅថ្ងៃអាទិត្យទី២៧នេះ។ ប្រធានប្រធានប្រតិភូរូបនេះអះអាងទៀផត ថា ការដែលក្លិបបញ្ជូនអត្តពលិកចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ព្រោះក្លិបមានគោលដៅពង្រឹងអភិវឌ្ឍន៍សមត្ថភាពកីឡាករត្រៀមសម្រាប់ចូលរួមប្រកួតថ្នាក់ជាតិធំៗ ដើម្បីដណ្តើមយកជ័យលាភីលើមុខមាត់សាកលវិទ្យាល័យ ខណៈដែលព្រឹត្តិការណ៍ប្រកួតនេះជាព្រឹត្តិការណ៍ធំមានអត្តពលិកដែលជាកីឡាករអន្តរជាតិចូលរួមច្រើនបង្កើនការប្រកួតប្រជែង ក្នុងកម្រិតខ្ពស់ធ្វើឲ្យសមត្ថភាពរបស់កីឡាករកាន់តែកើនឡើងខ្លាំង។ លោក បញ្ជាក់ទៀតថា ក្រៅពីការបញ្ជូនកីឡាករការិនីជំនាញរបស់ខ្លួនចំនួន៤រូបចូលរួមក្នុងព្រឹត្តិការណ៍ អាស៊ីអឺរ៉ុបក៏បានបញ្ជូនបុគ្គលិកចូលរួមជាច្រើននាក់ផងដែរ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចមណែកដល់មូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា។ លោក អះអាងទៀតថា ការបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្រៅពីបង្កើនសមត្ថភាពអត្តពលិក ក្លិបក៏មានគោលដៅចង់រួមចំណែកចូលរួមជាចលករផ្សព្វផ្សាយពីការចូលរួមគាំទ្ររបស់ពលរដ្ឋកម្ពុជាក្នុងវិស័យកីឡា ដើម្បីជាការទាក់ទាញដល់អ្នកទេសចរណ៍អន្តរជាតិឲ្យងាកមកចាប់អារម្មណ៍ចូលរួមរត់នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗក្លិបកីឡាអាស៊ីអឺរ៉ុបបានបញ្ជូនអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងមិនក្រោម៥លើកនោះឡើយ គឺក្នុងបំណងបង្កើនសមត្ថភាពអត្តពលិកប្រជែងដណ្តើមមេដាយជូនក្លិបបីការប្រកួតធំៗដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា៕ធ.ដ
-
ក្រុម វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែនៅតែបន្តចាញ់ ក្នុងសប្តាហ៍ទី១៧ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩

ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ បានយកឈ្នះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ៤ទល់នឹង០ ចំណែកសាលារៀន វេស្ទឡាញន៍ បានយកឈ្នះ វិទ្យាល័យច្បារអំពៅ ៧ក្នុងលទ្ធផល១ ទទួលបាន៣ពិន្ទុបន្ថែម ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្នដូចគ្នា ។ ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះ ២០ទល់នឹង០ នៅទីលានវិទ្យាល័យបឹងត្របែក ក្នុងសប្តាហ៍ទី១៧ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ ឆ្លងកាត់១៥ប្រកួត ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលារៀន វេស្ទឡាញន៍ មាន២៧ពិន្ទុ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ដូចគ្នា លេខ១ វិទ្យាល័យឥន្ទ្រទេវី មាន៤០ពិន្ទុ ឈ្នះ១៣ប្រកួត ស្មើរ១ប្រកួត លេខ២ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១៤ប្រកួត មាន៣៩ពិន្ទុ ឈ្នះ១២ ចាញ់១ លេខ៤ វិទ្យាល័យជាស៊ីមសាមគ្គី មាន២៥ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៤ប្រកួត ចាញ់ទាំងអស់ ។ …
-
មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល ក៏បានរៀចំព្រឹត្តិការណ៍កីឡាដើម្បី ទាំងអស់គ្នា ក្នុងគោលដៅចង់បំផុសឲ្យយុវជន និងអាណាព្យាបាលគាំទ្រវិស័យកីឡា

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្តាល បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីទាំងអស់គ្នាដែលមន្ទីរអប់រំ បានរៀបចំនេះ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៩ ខែតុលា មាន៣០ក្រុមចូលរួមប្រកួតប្រជែង ។ លោកប្រធានការិយាល័យកីឡា បញ្ជាក់ទៀតថា គោលបំណងដែលមន្ទីរអប់រំរៀបចំបន្ថែមមួយព្រឹត្តិការណ៍ទៀត បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតធំ ប្រចាំខេត្តកណ្តាលនោះ ព្រោះមន្ទីរចង់ជម្រុញអោយវិស័យកីឡា កាន់តែមានផុសផុល និងសក្កានុពល ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិ នៅឆ្នាំ២០២០ ពិសេស គៀងគរអោយយុវជន នៅក្នុងខេត្ត ងាកមកលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញាន អំពើរឧប្បាយមុខ ផ្សេងៗដែលសង្គមស្អប់ខ្ពើម ។ ម្យ៉ាងវិញទៀត មន្ទីរក៍ចង់បំផុសផ្សព្វផ្សាយអោយអាណាព្យាបាលយល់ពីតម្លៃកីឡា ចូលរួមគាំទ្រអោយបានផុសផុល រួមគ្នាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីទាំងអស់គ្នា ដែលខេត្តកណ្តាលរៀបចំនេះ មានក្រុមសិស្សានុសិស្ស យុវជន និងកីឡាករវ័យចាស់ចូលរួមប្រកួតប្រជែងផងដែរ…