-
Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសដំណើរការប្រកួតផ្លូវការហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យរៀបចំដោយក្រុមហ៊ុនស្របៀរ Tiger (CBL) ដែលដំណើរប្រកួតជម្រុះតាមមណ្ឌលតាមខេត្ត និងរាជធានីភ្នំពេញអស់រយៈពេលជិត៣ខែមកហើយនោះ បន្ទាប់ពីសម្រាំងបានក្រុមខ្លាំងចំនួន៦៤ក្រុមនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដំណើរការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសហើយ នៅមជ្ឈមណ្ឌលពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។ ក្រុមខ្លាំងទាំង៦៤ក្រុមនេះ និងសម្រាំងយកតែ៤ក្រុមប៉ុណ្ណោះ ដែលទទួលបានប្រាក់រង្វាន់ធំនៃ Tiger Street Football 2020 ដោយក្រុមជើងឯកទទួលបាន១៥០០០ដុល្លារ ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់៥០០០ដុល្លារ ចំណាត់លេខ៣ទទួលបានប្រាក់រង្វាន់២៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ទទួលបានប្រាក់រង្វាន់១០០០ដុល្លារ។ ថ្លែងលើកឡើងនៅក្នុងពិធីបើកការប្រកួត តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានបញ្ជាក់ថា នេះជាលើកទី៨ហើយ ដែល Tiger Street Football បាននាំមកនូវព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱកាសជូនកីឡាករដែលស្រលាញ់បាល់ទាត់នៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែលខ្លួនបានខិតខំហ្វឹកហាត់ កន្លងមកនៅលើទីលានបាល់ទាត់កម្រឹតស្តង់ដាឈានទៅសម្រេចក្តីស្រម៉ៃជាមួយបាល់ទាត់ ដើម្បីអភិវឌ្ឍប្រែក្លាយជាកីឡាករអាជីពដ៏ល្បីប្រចាំកម្ពុជានៅពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនរូបនេះ អំពាវនាវឲ្យកីឡាករគ្រប់ក្រុមទាំងអស់ប្រកួតប្រជែងដោយគោរពនៅក្រមសីលធម៌ចេះអត់ឱនអាធ្យាស្រ័យគ្នា រក្សានៅចំណងមិត្តភាពសាមគ្គីភាព។ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនេះមាន៦៤ក្រុមដោយ៥២ក្រុមសម្រាំងពីមណ្ឌលចំនួន៧តាមបណ្តាខេត្ត និង១២ក្រុមទៀតសម្រាំងចេញពីមណ្ឌលរាជធានីភ្នំពេញដែលជាមណ្ឌលទី៨ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១…
-
ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែរ រ៉ាលីរ៉េត ២០២០ ឆ្លងកាត់ខេត្តចំនួន៣ ដើម្បីផ្សព្វផ្សាយតំបន់ធនធានធម្មជាតិ និងប្រាង្គប្រាសាទបូរាណដ៏អស្ចារ្យរបស់កម្ពុជា

ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែរ រ៉ាលីរ៉េត ២០២០ ដែលគ្រោងចាប់ផ្តើមនាថ្ងៃ១៤ដល់១៧ ខែឧសភា នឹងឆ្លងកាត់ខេត្តចំនួន៣ ដើម្បីផ្សព្វផ្សាយតំបន់ធនធានធម្មជាតិ និងប្រាង្គប្រាសាទបូរាណដ៏អស្ចារ្យរបស់កម្ពុជា ។ លោក ពៅ តិចឡេង អ្នកចាត់ការទូទៅរៀបចំព្រឹត្តការណ៍កីឡាយានយន្តប្រចាំកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍ប្រណាំងយានយន្តខ្មែរ រ៉ាលីរ៉េតនេះ គឺជាព្រឹត្តការណ៍ធំនៅកម្ពុជា ធ្វើឡើងដើម្បីអភិវឌ្ឍកីឡាយានយន្តអោយកាន់តែរីកចំរើនបន្ថែមទៀត ជាពិសេសផ្តល់ឪកាស អោយអ្នកចូលចិត្តកីឡាយានយន្តប្រណាំង កំសាន្តសប្បាយជាមួយនឹងធនធានធម្មជាតិដ៏សំបូរបែប ព្រមជាមួយប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា លើទឹកដីអច្ឆរិយៈអង្គរ ខេត្តសៀមរាប ប្រកបដោយភាពរស់រាយរាក់ទាក់ និងភាពកក់ក្តៅ The Kingdom Of Wonder , Feels The Warmth ។ អ្នកចាត់ការ ទូទៅរូបនេះ បន្តថា ព្រឹត្តការណ៍នេះ គឺបង្ហាញនូវការរីកចម្រើនថ្មី នៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ដើម្បីទាក់ទាញការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាន និងកំពុងកើតឡើងនៅទូទាំងពិភពលោក ។ …
-
សហព័ន្ធបាល់ទាត់កម្ពុជាចាត់ទុកព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football ជាព្រឹត្តិការណ៍រួមចំណែកផលិតធនធានកីឡាករបាល់ទាត់ក្នុងស្រុក

ភ្នំពេញ៖ លោក ឆាង ពិសិដ្ឋ មន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តំណាងឲ្យ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងបញ្ជាក់ នៅក្នុងពិធីបើកការប្រកួតបាល់ទាត់ Tiger Street Football 2020 នាមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដំណើរការប្រកួតជារៀងរាល់ឆ្នាំ គឺជាប្រភពគៀងគរបាននូវកីឡាករបាល់ទាត់ឆ្នើមៗពីបណ្តាលខេត្ត និងរាជធានី ដើម្បីជាជ្រើសដល់ក្លិប និងសហព័ន្ធបាល់ទាត់កម្ពុជាធ្វើការចម្រាញ់ជ្រើសរើសយកមកដុះខាត់សមត្ថភាពសម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិលើវិស័យបាល់ទាត់ក្នុងសាល។ មន្រ្តីសហព័ន្ធបាល់ទាត់រូបនេះ អះអាងទៀតថា ព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនេះ វាពុំត្រឹមតែផលិតបានធនធានឆ្នើមៗសម្រាប់កម្ពុជាលើវិស័យបាល់ទាត់ក្នុងសាលសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍បាល់ទាត់មួយដែលបានរួមចំណែកបំផុសយ៉ាងខ្លាំងដល់ផ្នត់គំនិតកីឡាករនៅទូទាំងប្រទេស ឲ្យងាកមកចូលចិត្តបាល់ទាត់ នឹងលេងបាល់ទាត់ក្រោយទំនេពីការសិក្សា ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ Tiger Street Football តំណាងស្រុក ខេត្តរបស់ខ្លួន។ ក្នុងនាម លោក តំណាងឲ្យថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL)…
-
ការប្រកួតបាល់ទាតថ្នាក់ខេត្តពានរង្វាន់ ហ៊ុន សែន Cup វគ្គជម្រុះ សប្តាហ៍ទី៤ ៣ប្រកួតស្មើគ្នាទាំងអស់

ការប្រកួតកីឡាបាល់ទាត់វគ្គសន្សំពិន្ទុក្នុងពូល វគ្គជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល២០២០ សប្តាហ៍ទី៤ ដែលមាន៣ប្រកួតនោះ សុទ្ធតែមានលទ្ធ ផលស្មើៗ គ្នា ទាំងអស់។ ៣ប្រកួតដែលស្មើៗគ្នានេះ រួមមានក្រុមខេត្តកណ្តាលស្មើគ្នាជាមួយខេត្តកំពង់ស្ពឺ ០ទល់០ ខណៈ ក្រុមខេត្តកំពត ១ទល់១ជាមួយខេត្តកុះកុង និងក្រុមខេត្តកែបស្មើគ្នា ៣ទល់៣ ជាមួយ ខេត្តព្រះសីហនុ។ ចំពោះ៤ប្រកួត ក្នុងជំនួបសប្តាហ៍ទី៤នេះដែរ រួមមាន៖ ខេត្តពោធិ៍សាត់ ស្មើជាមួយកំពង់ឆ្នាំង ១-១ ស្របពេលដែលបន្ទាយមានជ័យចាញ់បាត់ដំបង ១-៤, កំពង់ធំ ចាញ់សៀមរាប ១-៣ និងក្រុមការពារម្ចាស់ជើងឯកថ្នាក់ខេត្ត ក្រុមខេត្តត្បូងឃ្មុំ យកឈ្នះរតន គីរី ដោយលទ្ធផល ២ទល់១។ ការប្រកួតសន្សំពិន្ទុ គឺនៅសល់២សហ្តហ៍ទៀតនឹងត្រូវបញ្ចប់វគ្គចែកពូល ដើម្បីស្វែងរកក្រុម ខ្លាំងៗចំនួន៨ឡើងទៅវគ្គ១/៤ ដោយ៨ក្រុមនេះជ្រើសរើសចេញ ពីក្រុមចំណាត់ថ្នាក់លេខ១ នៃពូលទាំង៥ ចំនួន៥ក្រុម និង៣ក្រុមទៀត គឺជាក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ។ ការប្រកួតវគ្គ១/៤នឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី៧ ខែមេសារហូតដល់បញ្ចប់ថ្នាក់ខេត្តវគ្គ ផ្តាច់ព្រ័ត្រ…
-
កីឡាករ និង កីឡាការិនី មកពីខណ្ឌដង្កោ ជាប់ជាជើងឯក រត់ប្រណាំង ១០០ម ក្របខណ្ឌសិស្ស អនុវិទ្យាល័យរាជធានី ភ្នំពេញឆ្នាំសិក្សា២០១៩-២០២០

ព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩- ២០២០ បាន ដំណើរការប្រកួតជាបន្តបន្ទាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ មកម្លេះ តាមកម្មវិធីដែលបានគ្រោងទុក លើវិញ្ញាសាជាច្រើន រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់។ សម្រាប់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ការប្រកួតលើ ប្រភេទកីឡាអត្តពលកម្មផ្នែកអនុវិទ្យាល័យ ត្រូវបានបញ្ចប់នៅពហុកីឡាដ្ឋានជាតិ ។ លើវិញ្ញាសារត់ល្បឿន១០០យុវជន កីឡាករ នៅ ស៊ុនណាត មកពីអនុវិទ្យាល័យ ដង្កោបានជាប់ជាជើងឯក ដោយ បានមកដល់ ទីមុនគេ ក្នុងចំណោម កីឡាករខ្លាំងៗចំនួន៨នាកនាក់ នៅវគ្គផ្ដាច់ព្រ័ត្រប្រើថេរៈវេលាត្រឹមតែ១៣វិនាទីចុច០១ប៉ុណ្ណោះ ។ ឯចំណាត់ថ្នាក់លេខ២ បានទៅកីឡាករ លឹម ស៊ុនធារិទ្ធ មកពីអនុវិទ្យាល័យទួលស្លែង ប្រើថេរៈវេលា ១៣វិនាទី ៣៦ និងចំណាត់ថ្នាក់លេខ៣បានទៅកីឡាករ ស៊ី ចាន់សុធារ៉ា មកពីអនុវិទ្យាល័យអូបែកក្អម រត់ក្នុងរយៈពេល ១៣ វិនាទី…
-
សហព័ន្ធប្រដាល់សកលកម្ពុជា បង្កើតគណៈកម្មការប្រដាល់សកលអាជីព ដើម្បីជំរុញការអភិវឌ្ឍស្វែងរកមេដាយ ពីស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ សហព័ន្ធប្រដាល់សកលកម្ពុជា បង្កើតគណៈកម្មការប្រដាល់សកលអាជីព ក្នុងគោលបំណង សម្រាប់គ្រប់គ្រងអភិវឌ្ឍន៍ កីឡាប្រដាល់សាកលអាជីព អោយស្របទៅតាមផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២០ដល់២០២៣ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងតម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍកីឡាប្រដាល់សកលអាជីពនៅកម្ពុជា ក៏ដូចជាអភិវឌ្ឍន៍ឱ្យស្របតាមនីតិវិធី និងលក្ខខណ្ឌរបស់ស្ថាប័នកីឡាប្រដាល់សកលអាជីពអន្តរជាតិ (WBA,WBC,WBO) ដែលតម្រូវឱ្យបង្កើតគណៈកម្មការប្រដាល់សកលអាជីពមួយ ទើបមានសិទ្ធិចូលជាសមាជិកផ្លូវការរបស់ស្ថាប័នទាំងនោះបាន ។ នេះបើតាមការបញ្ជាក់ពីលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅអគារគណៈកម្មការអូឡាំពិកកម្ពុជា ។ លោក ឆឹង យ៉ៅយ៉េន បានអោយដឹងទៀតថា ជាយុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធគឺយើង នឹងធ្វើការផ្តោតបន្ថែមលើការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលអាជីព ចាប់ពីឆ្នាំ២០២០នេះទៅ ទើបយើងអាចបង្កើតបានធនធានកីឡាករ-កីឡាការនី ដែលមានគុណភាព និងសិទ្ធផល កីឡាខ្ពស់អាចឈានទៅដណ្តើមមេដាយ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បាន ពីព្រោះទីផ្សារកីឡាប្រដាល់សកលអាជីព នៅលើពិភពលោក មានសក្ដានុពលខ្លាំងជាងប្រដាល់សកលស្ម័គ្រចិត្ត ហើយស្ថានភាពបច្ចុប្បន្ន របស់សមាគមកីឡាប្រដាល់សកលអន្តរជាតិ (AIBA) កំពុងស្ថិតក្នុងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារបញ្ហាអំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួន…
-
ម្ចាស់ជើងឯកឆ្នាំចាស់ក្រសួងការងារ និងក្រុមជើងឯក២សម័យកាលក្រសួងសុខាភិបាល ឡើងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តភាព អន្តរក្រសួងស្ថាប័ន លើកទី៧

ម្ចាស់ជើងឯកឆ្នាំចាស់ក្រសួងការងារ និងក្រុមជើងឯក២សម័យកាលក្រសួងសុខាភិបាល ឡើងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តភាព អន្តរក្រសួងស្ថាប័ន លើកទី៧ នាថ្ងៃទី១ មីនាខាងមុខ នៃពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួងស្ថាប័ន លើកទី៧ បន្ទាប់ពីបានយកឈ្នះលើគូប្រកួត រៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញ យ៉ាងស្វិតស្វាញបំផុត ។ ក្រុមក្រសួងសុខាភិបាល បានប្រកួតឈ្នះលើ ក្រុមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយលទ្ធផលប៉េណាល់ទីកាត់សេចក្តីយ៉ាងស្វិតស្វាញ ៦ទល់៥ ក្រោយពីក្រុមទាំងពីរនេះរក្សាបាននូវលទ្ធផលស្មើគ្នា ៣:៣ នៅក្នុងការប្រកួតពេញម៉ោង ៧០នាទី ។ ចំពោះក្រុមក្រសួងការងារ ៣:២ ក្រុមក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ ។ ចំពោះ២ក្រុមចាញ់ៗនេះ នៅសល់២ប្រកួតទៀតជាមួយគ្នា ប្រកួតដើម្បីចំណាត់ថ្នាក់លេខ៣ រីឯការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមក្រុមក្រសួងសុខាភិបាល និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១មីនាខាងមុខនេះ រិតតែជក់ចិត្តយ៉ាងខ្លាំង ដោយសារ ក្រុម ទាំងពីរនេះសុទ្ធសឹងតែជា អតីតម្ចាស់ជើងឯកដូចៗគ្នា ។ សូមរំលឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន រៀបចំឡើង ដើម្បីបង្កឱកាសឲ្យមន្ដ្រី…
-
ក្រុមបាល់ទាត់យុវជននគររាជ AFT នៅតែមិនស្គាល់ការចាញ់ ក្រោយឈ្នះក្រុមសាលាតម្រង់ទិសខេត្តកោះកុងក្នុងលទ្ធផល៤ទល់នឹង១ ក្នុងវគ្គ១៦ក្រុមនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT ដែលជាក្រុមឆ្នើមមួយលេងមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យនោះ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អ ដោយបានស៊ុតបំប៉ោងសំណាញ់ទីគួរប្រកួតរបស់ខ្លួន គឺក្រុមសាលាតម្រង់ទិសខេត្តកោះកុងជាមួយនឹងលទ្ធផល៤ទល់នឹង១ នៅឯកីឡាដ្ឋានសាលាតម្រង់ទិសខេត្តកោះកុង ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។ ទន្ទឹមនឹងជ័យជំនះខាងលើនេះ ក្រុមជើងខ្លាំងយុវជននគររាជ AFT នឹងត្រូវប៉ះជាមួយក្រុមសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២០ នៅឯកីឡាដ្ឋានសាលាបាល់ទាត់ជាតិបាទី ចំនែកឯនៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ ក្រុមជើងខ្លាំងយុវជននគររាជ AFT និងត្រូវប៉ះជាមួយក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នៅឯកីឡាដ្ឋានសាលាបាល់ទាត់ជាតិបាទី នៅក្នុងពូល D ក្នុងវគ្គ១៦ក្រុម នាមុនពេលឈានទៅដល់វគ្គជម្រុះបន្តបន្ទាប់ទៀត និង ការដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នាំ” របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។ តំណាងក្រុមបាល់ទាត់យុវជននគររាជ AFT បានបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួនទៅកាន់អ្នកគាំទ្រថា ខ្លួន និង ក្រុមទាំងមូលមានការប្តេជ្ញាខ្ពស់ក្នុងការស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីគូរប្រកួត…
-
ក្រុមណាហ្គាវើល វាយបកយកឈ្នះ នគរបាលជាតិ ២-១ ខណៈអង្គរថាយហ្គឺរ ភ្នំពេញក្រោន និងការពារជាតិ ទទួលបាន៣ពិន្ទុដូចគ្នា

ក្រុមណាហ្គាវើលបានវាយបកតាមយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ២-១ ខណៈអង្គរថាយហ្គឺរ ភ្នំពេញក្រោន និងការពារជាតិ ទទួលបាន៣ពិន្ទុដូចគ្នាសម្រាប់សប្តាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០ ។ នៅក្នុងការប្រកួតវគ្គទី១ អគ្គស្នងការដ្ឋាននគរជាតិ បាននាំមុខលើ ណាហ្គា ១ទល់០ ប៉ុន្តែនៅវគ្គទី២ ក្រុមណាហ្គាវើលធ្វើសម្រេចបាន២គ្រាប់វិញ ដែលធ្វើឲ្យណាហ្គាវើលរកបាន៣ពិន្ទុ នៅប្រកួតដំបូងរបស់ខ្លួន ។ ចំពោះ៥ប្រកួតទៀត រួមមាន៖ ក្រុមបឹងកេតយក ១ទល់០ វិសាខា ខណៈគីរីវង់សុខសែនជ័យ ២ទល់៤ ក្រុមការពារដំណែងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង, ក្រុមកងយោធពលខេមរភូមិន្ទ ២ទល់០ អាស៊ីអឺរ៉ុបយូណាយធីត, យុវជនបាទី អាយុក្រោម ១៨ឆ្នាំ ០-៧ ភ្នំពេញក្រោន ។ ស្របពេលដែលក្លិបបាល់ទាត់អង្គរថាយហ្គឺរ ៤ទល់នឹង០ ម្ចាស់ផ្ទះសូលទីឡូអង្គរ សប្តាហ៍ទី២ ការប្រកួតបាល់ទាត់ជើងឯកជាតិ ២០២០ នៅទីលានបាល់ទាត់ RSN ខេត្តសៀមរាប ។ ៤គ្រាប់របស់ភ្ញៀវអង្គរថាយហ្គឺរ កើតឡើងដោយកីឡាករ…
-
អនុប្រធានទី១ សហព័ន្ធកីឡាទូក ផ្តល់អនុសាស្រ្ត៦ចំនុចធំៗ ដើម្បីឲ្យកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games នៅកម្ពុជា

ឯកឧត្តម ប៉ាន សូរស័ក្ត អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តល់អនុសាស្រ្ត៦ចំនុចធំៗ ដើម្បីអោយកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Gamesឆ្នាំ២០២៣ នៅកម្ពុជា ។ ការនេះថ្លែងធ្វើឡើងក្នុងឱកាស “បិទ” ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០” កាលពូម្សិលមិញ នៅបឹងឈូក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ក្នុងនាមសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តសៀមរាប» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស ជើងឯកភូមិភាគបឹងទន្លេសាប…