-
តំណាងក្លឹបបាល់ទាត់វិសាខា បញ្ជាក់ថា កម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” ធ្វើឡើងផ្សារភ្ជាប់ សកម្មភាពកីឡា ទៅនឹងការងារសង្គម តាមរយៈការចែករំលែកនូវបច្ចេកទេសបាល់ទាត់ដល់កុមារ និងក្មេងៗ

តំណាងក្លិបកីឡាបាល់ទាត់វិសាខា បានបញ្ជាក់ថា កម្មវិធី “សប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់” នៅកីឡដ្ឋានខេត្តព្រៃវែង ដោយមានកុមារា-កុមារី និងក្មេងៗ ប្រមាណជាង ១៥០នាក់នេះ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បំផុសផ្នត់គំនិតក្មេងៗអោយចូលរួមលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីឧបាយមុខផ្សេងៗដែលសង្គស្អប់ខ្ពើម ជាពិសេសចង់បង្ហាញពីភាពរីកចំរើនរបស់វិស័យកីឡាបាល់ទាត់ និងកីឡាផ្សេងទៀត នៅប្រទេសកម្ពុជា ដែលកំពុងតែមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ដូចសព្វថ្ងៃនេះ ។ គួររំលឹកថា នេះគឺជាលើកទី៣ហើយ ដែលក្លិបកីឡាបាល់ទាត់វិសាខា បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង នៅខេត្តព្រៃវែង ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា ។ កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់ សកម្មភាពកីឡា ទៅនឹងការងារសង្គម តាមរយៈការចែករំលែកនូវបច្ចេកទេសបាល់ទាត់ដល់កុមារ និងក្មេងៗ ដោយមានការចូលរួមពីសំណាក់គ្រូបង្វឹក និងកីឡាករទាំងអស់ នៃក្លិបកីឡាបាល់ទាត់វិសាខា ដើម្បីបង្កើននូវភាពស្និទ្ធស្នាល មិត្ដភាព សុខភាព និងបណ្ដុះស្មារតីជាក្រុម…
-
ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០១៩ សហព័ន្ធជ្រើសរើសយកខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ផ្ទះ

សហព័ន្ធកីឡាវាយសីកម្ពុជា បានជ្រើសរើសខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៩ដល់ទី២០ ខែមករា ឆ្នាំ២០១៩ នៅទីលានកីឡាវាយសី សមាគមខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់ពីលោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រកាសថា នាព្រឹកថ្ងៃព្រហស្បតិ៍តនេះ។ អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ការប្រកួតអបអរថ្ងៃជ័យជម្នះ៧មករាខាងលើ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ ថ្ងៃរំដោះ៧មករា ១៩៧៩ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា រំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ លោកអះអាងទៀតថា តាមរយៈព្រឹត្តិការណ៍ប្រកួតនេះដែរ គឺចូលរួមលើកកម្ពស់វិស័យកីឡាវាយសីឲ្យកាន់តែមានប្រជាប្រិយភាព ជាពិសេសបំផុសឲ្យយុវជនងាកមកលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ឆ្នាំ២០១៩ សហព័ន្ធកីឡាវាយសីកម្ពុជា បានដាក់៦៧វិញ្ញាសាឲ្យធ្វើការប្រកួតប្រជែង ក្នុងនោះមាន វិញ្ញាសាវាយគូបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាវាយគូបុរសអាយុ១៨ឆ្នាំចុះ…
-
ក្លិប Everton ដាក់ខ្ទង់ចំណាយចង់បាន Batshuayi ពីក្លិប Chelsea

ក្លិប Everton បានដាក់ខ្ទង់ចំណាយជាមួយសំណើទៅកាន់ក្លិបតោខៀវ Chelsea ចង់នាំយកខ្សែប្រយុទ្ធ Michy Batshuayi ក្នុងខែនេះ។ ខ្សែប្រយុទ្ធដែលត្រូវបានក្លិប Valencia ខ្ចីជើងនឹងវិលត្រឡប់មកទីក្រុងឡុងដ៍សារជាថ្មី នាពាក់កណ្តាលរដូវកាលនេះ។ ក្រោយទទួលបានដំណឹងនេះ ក្លិប Everton បានរៀបចំដាក់សំណើទឹកប្រាក់១៨លានអឺរ៉ូ (ប្រហែល២៣លានដុល្លារ) ដើម្បីនាំយកកីឡាកររូបនេះភ្លាមៗតែម្តង។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកខាងលើ អាចនឹងវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសវិញ ក្នុងកំឡុងខែមករា ក្រោយមិនសូវទទួលបានជោគជ័យ នៅទឹកដីអេស្ប៉ាញ ដោយបង្ហាញខ្លួនសរុប២៣ដង រកបានតែ៣គ្រាប់ប៉ុណ្ណោះ។ គួររំលឹកថា Michy Batshuayi ធ្លាប់ជួយ Chelsea លើកពានលីគកំពូលអង់គ្លេសរដូវកាល២០១៦-២០១៧ ធ្លាប់បង្ហើបក្តីសង្ឃឹមទទួលបានឳកាសជាកូនសិស្សរបស់លោក Maurizio Sarri ផងដែរ៕
-
ក្លិប Barcelona ផ្តល់ ៥០លានអឺរ៉ូ បូកជាមួយ Malcom ម្នាក់ទៀត ជាថ្នូរជាមួយកីឡាករ Willian របស់ Chelsea

ក្លិប FC Barcelona បានដាក់សំណើលើកទី២ ជាមួយទឹកប្រាក់៥០លានផោន រួមទាំងកីឡាករវ័យក្មេង Malcom ដើម្បីប្តូរយក Willian ពី Chelsea នេះបើតាមការបញ្ជាក់ពី Talk Sport។ ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងមានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើប្រយុទ្ធប្រេស៊ីល Willian ដោយធ្លាប់បានដាក់សំណើលើកទី១ ជាមួយទឹកប្រាក់៦៥លានផោន ប៉ុន្តែត្រូវក្លិបនៅអង់គ្លេសខាងលើ បដិសេធម្តងហើយក្នុងខែនេះ។ ក្នុងសំណើសាជាថ្មី ក្លិបជើងឯក Laliga ២៥សម័យកាល បានបន្ថយមកត្រឹម៥០លានផោន ប៉ុន្តែបន្ថែមកីឡាករសញ្ជាតិប្រេស៊ីលដូចគ្នា Malcom ឲ្យទៅ Chelsea វិញម្តង។ រំលឹកថា Malcom ទើបមកចូលរួមក្លិបបានពាក់កណ្តាលរដូវកាលប៉ុណ្ណោះ ដោយ Barcelona បានទិញមកពីក្លិបបារាំង Bordeaux ក្នុងតម្លៃខ្លួន៤១លានអឺរ៉ូ ជាមួយកិច្ចសន្យា៥ឆ្នាំផងដែរ។ នៅទឹកដី Camp Nou កីឡាករវ័យ២១ឆ្នាំខាងលើ ទើបបង្ហាញខ្លួនបាន៩ដង និងរកបាន២គ្រាប់។ ចំណែកឯកីឡាករ Willian ជាសមាជិកតោខៀវ Chelsea ៦រដូវកាលមក…
-
ខ្សែបម្រើ Aaron Ramsey អាចទៅចូលរួមជាមួយ Juventus នៅចប់រដូវកាលនេះ

ខ្សែបម្រើ Aaron Ramsey បានយល់ព្រមទៅចូលរួមជាមួយ Juventus នៅចប់រដូវកាលនេះក្នុងកិច្ចព្រមព្រៀងគ្មានតម្លៃខ្លួន ។ កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងក្លាយទៅជាកីឡាករទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតទី២នៅ Juventus បន្ទាប់ពី Cristiano Ronaldo នេះបើយោងតាមប្រភពពី Sky Italyban ។ Ramsey នឹងទទួលបានប្រាក់៤០លានអឺរ៉ូក្នុងរយៈពេល៥ឆ្នាំ( មួយសប្ដាហ៍ទទួលបាន ១៥៥០០០អឺរ៉ូ)។ ខ្សែបម្រើជម្រើសជាតិវែលរូបនេះ បានក្លាយជាខ្សែបម្រើដ៏ល្អម្នាក់បន្ទាប់ពីចាកចេញពីក្លិប Cardiff City កាលពីឆ្នាំ២០០៨ ក្នុងតម្លៃ ៥.៣លានអឺរ៉ូដោយឈ្នះពាន FA Cup បីដង ពិសេសរកបានគ្រាប់បាល់វគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៤និង២០១៧។ ក្នុងជម្រើសជាតិរូបគេជួយក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Euro 2016 ដោយរកបាន១៤គ្រាប់ក្នុងការចូលលេង៥៨ប្រកួតឲ្យជម្រើសជាតិ។នៅកាំភ្លើងធំ Arsenal វិញ Ramsey រកបាន៦២ប្រកួតនិងបញ្ចូនបាល់បាន៦៤ប្រកួតក្នុងការចូលលេង៣៥៦ប្រកួតគ្រប់ពានរង្វាន់។ សូមបញ្ជាក់ថា ចំពោះបញ្ហានេះទាំងភាគី Arsenal និង Juventus នៅមិនទាន់បានបញ្ជាក់ពីព័ត៌មានផ្ទេខ្សែបម្រើ Aaron Ramsey នៅឡើយទេ៕ម.ន
-
ខ្សែការពារ Sergio Ramos រកបានគ្រាប់បាល់ទី១០០ ក្នុងអាជីពស្របពេល Real Madrid ឈ្នះ Leganes ៣-០

កីឡាករ Sergio Ramos បានសម្រេចគ្រាប់បាល់ទី១០០ ក្នុងអាជីពរបស់ខ្លួនក្នុងតំណែងជាខ្សែការពារ ក្រោយទាត់បាល់ពិន័យ១១ម៉ែត្រ កាលពីប្រកួតជួយ Real Madrid យកឈ្នះ Leganes ដោយលទ្ធផល ៣-០ ។ ក្នុងការប្រកួតជើងទី១ នៃពាន Copa del Rey ប្រធានក្រុមរបស់ក្លឹបស្តេចសរូបនេះ បានទទួលឳកាសទាត់បាល់ពិន័យ១១ម៉ែត្រ នានាទីចុងម៉ោងវគ្គទី១ ២គ្រាប់ផ្សេងទៀតរកបានដោយ Lucas Vazquez នាទី ៦៨ និង ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior នាទី៧៧។ សូមរំលឹកថា នេះជាគ្រាប់បាល់ទី៨០ របស់ខ្សែប្រការពារ Sergio Ramos សម្រាប់ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ ៣៣រដូវកាល។ គ្រាប់បាល់ទាំង៨០នេះ បូករួមជាមួយនឹង៣គ្រាប់ កាលពី Ramos នៅក្លិប Sevilla ថែមទាំង១៧គ្រាប់ជាមួយជម្រើសជាតិអេស្ប៉ាញផងនោះ ធ្វើអោយ Ramos រកបាន១០០គ្រាប់ជាផ្លូវការក្នុងអាជីពរបស់ខ្លួន៕ម.ន
-
ឯកឧត្តម ជ័យ ចាប បន្តដឹកនាំសមាគមកីឡា តេក្វាន់ដូ រាធានីភ្នំពេញ នៅអាណត្តិទី៣

ឯកឧត្តម ជ័យ ចាប ត្រូវបានប្រកាសតែងតាំងជាប្រធានសហព័ន្ធតេក្វាន់ដូ រាធានីភ្នំពេញ (អនុម័តតដោយការលើកដៃ) បន្តដឹកនាំនៅអាណត្តិទី៣។ ការប្រកាសតែងតាំងត្រូវបានប្រកាសជាផ្លូវការ នៅក្នុងកម្មវិធីមហាសន្និបាតសមាគមកីឡា តេក្វាន់ដូ រាជធានីភ្នំពេញអាណត្តទី៣ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ជ័យ ចាប ប្រសាស៍ថា សមាគមនេះ គឺជាអង្គភាពមួយដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការចូលរួមការអភិវឌ្ឃសមត្ថភាព យុវជនថ្នាលជនាន់ក្រោយនៅកម្ពុជា។ ឯកឧត្តម បន្តថា មកទល់ពេលនេះ សមាគមកីឡា តេក្វាន់ដូ រាធានីភ្នំពេញ បង្កើតបាន២អាណត្តិហើយ ដែលមានការខិតខំប្រឹងប្រែងក្រោកឈរ រហូតមានឆន្ទៈចូលរួមការប្រកួតក្នុងព្រឹត្តការណ៍ ប្រកួតនានាជាបន្តបន្ទាប់។ ឯកឧត្តមបានលើកឡើងថា វិស័យកីឡា តេក្វាន់ដូ បច្ចុប្បន្ន នៅលើពិភពលោកកំពុងមានការរីកចម្រើន ដែលមានជាង២១០ប្រទេស កំពុងធ្វើហ្វឹកហាត់ ត្រៀមដណ្តើមមេដាយ ពីព្រឹត្តិការណ៍ការប្រកួតនានា ជាពិសេស ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា សម្រាប់អាណត្តិទី៣ដែលជាអាណត្តិថ្មីនេះ គណៈកម្មាធិការប្រតិបត្តិសមាគមកីឡា តេក្វាន់ដូ រាធានីភ្នំពេញ មានចំនួន១៣រូប…
-
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កំពុងតែប្រឈមនឹងការវិឌ្ឍសមត្ថភាពលើអត្តពលិក ខណៈការប្រកួតក្នុងស្រុកស្ទើរតែគ្មាន

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហាញក្តីបារម្ភខ្លាំងលើការវិឌ្ឍសមត្ថភាពអត្តពលិកថ្នាល ដែលសហព័ន្ធកំពុងបណ្តុះបណ្តាល សម្រាប់ត្រៀមប្រកួតប្រជែង នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបន្តថា អ្វីដែលសហព័ន្ធយើងកំពុងតែបារម្ភនោះ គឺកីឡាករ កីឡាការិនីប្រដាល់សកលថ្នាល មានតែការបណ្តុះបណ្តាលពីគ្រូបង្វឹកតែប៉ុណ្ណោះ រីឯការប្រកួតលើសង្វៀង ក្នុងស្រុកមានចំនួនតិចតួចបំផុត។ កក្តាប្រឈមនេះ ធ្វើឲ្យកីឡាករ កីឡាការិនី កង្វះខាតបច្ចេកទេស និងបទពិសោធន៍ប្រកួតនៅសង្វៀង ដែលជាមូលហេតុនាំអោយកីឡាករការិនីធ្វើមិនបានល្អនៅពេលប្រកួតនៅអន្តរជាតិ។ ចំណុចប្រឈមទាំងនេះ គឺបានបង្កើតជាដើមចមធ្វើឲ្យការបណ្តុះបណ្តាលរបស់សហព័ន្ធពុំមានគុណភាពឆ្លើយតបទៅនឹងអ្វីដែលជាទិសដាក់ចង់បាននៅស៊ីហ្គេមឆ្នាំ២០២៣។ លោក ចេង ដារ៉ា គ្រូបង្ហឹកប្រដាល់សកលថ្នាលបានពន្យល់ថា កីឡាករការិនីថ្នាល ប្រសិនបើក្មានការប្រកួតច្រើននៅក្នុងស្រុកសម្រាប់ពួកគេនោះទេ បច្ចេកទេសរបស់ពួកគេគឺមិនមានសិទ្ធផលកើនឡើងអ្វីឡើយ។ ដូច្នោះការប្រជែងដណ្តើមបានមេដាយ ពីស៊ីហ្គេម ឆ្នាំ២០២៣ ជូនកម្ពុជាមិនអាចទៅរួចនោះទេ។ ដោយឡែកកីឡាការិនីប្រដាល់សកល យ៉ែម ស្រីនាង បានទទូចស្នើសុំឲ្យបណ្តាស្ថានីយ៍ទូរទស្សន៍ នៅក្នុងស្រុកដែលមានកម្មវិធីប្រដាល់ សូមផ្តល់ឱកាសឲ្យប្រដាល់សកលបានពង្រឹងសមត្ថភាព បង្កើនបច្ចេកទេស ត្រៀមប្រជែងដណ្តើមមេដាយពីលើឆាកអន្តរជាតិមកជូនកម្ពុជា។ តាមការសង្កេតឃើញថា មួយរយៈចុងក្រោយនេះ តាមប៉ុស្តិ៍ទូរទស្សន៍ដែលមានកម្មវិធីប្រដាល់ គឺបានរៀបចំតែប្រដាល់គុនខ្មែរប៉ុណ្ណោះ រីឯប្រដាល់សកលត្រូវបានបាត់សកម្មភាពប្រកួតទាំងស្រុង ដែលក្តីបារម្ភខ្លាំងសម្រាប់សហព័ន្ធ ក្នុងការបណ្តុះបណ្តាលកីឡាករ កីឡាការិនីវ័យក្មេង ត្រៀមដំណើរឆ្ពោះទៅប្រជែងដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣…
-
កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផល ៤០%

(ភ្នំពេញ)៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផលជាផ្លែផ្កាប្រមាណ ៤០% ហើយ ក្នុងនោះការងារគ្រឿងបង្គុំសម្រេចបាន ៨០% ដែលពិធីអបអរនៃការដំឡើងបង្គុំកៅអីអង្គុយជានិមិត្តរូបនេះ ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតំណាងគណៈកម្មការសាងសង់ លោកបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង នៅក្នុងពិធីអបអរនៃការដំឡើងបង្គុំកៅអីអង្គុយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាង្គរបស់អគារពហុកីឡដ្ឋានធំ នាពេលនេះ។ លោកបន្ថែមថា កម្ពុជាពិតជាអរគុណចំពោះជំនួយឥតសំណងដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំធេង នៃការសាងសង់នាពេលនេះ មិនត្រឹមតែបានបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែសំណង់ដ៏ស្កឹមស្កៃនេះ ក៏បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មកររាប់រយនាក់ទៀតផង។ លោកបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននាពេលនេះ ក៏ដូចជាកិច្ចការកំពុងដំណើរការសាងសង់នេះ គឺកើតចេញពីការខិតខំរួមគ្នាជួយលើគ្រប់កិច្ចការទាំងអស់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានជួយជំរុញដល់កិច្ចការនេះ បានដំណើរការដោយរលូន និងសម្រេចបានផលជាដំណាក់កាលៗ។ គម្រោងសាងសង់នេះនឹងត្រូវបញ្ចប់ និងប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នៅដំណាច់ឆ្នាំ២០២០ ខាងមុខ។…
-
អ្នកចាត់ការទូទៅក្លឹប Chelsea និយាយថា ១គ្រាប់ បាល់ប៉េណាល់ទី Spurs ឈ្នះយប់មិញ ជាបាល់ជំហរក្រៅល្បែង

អ្នកចាត់ការទូទៅក្លឹបតោខៀវ Chelsea លោក Maurizio Sarri យល់ថា គ្រាប់បាល់ប៉េណាល់ទីដែល Harry Kane បង្កើតឡើងយប់មិញជាបាល់ជំហរក្រៅល្បែង(Offside)។ Harry Kane បានបង្កើតឱកាសឲ្យក្រុមម្ចាស់ផ្ទះ Spurs ទទួលបានបាល់ប៉េណាល់ទីនៅនាទី២៦ ដើម្បីយកឈ្នះទៅលើក្រុម Chelsea ១-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ League Cup ជើងទី១។ បាល់នោះអាជ្ញាកណ្ដាលខ្សែបន្ទាប់បានលើកទង់ជាបាល់ក្រៅល្បែង ប៉ុន្តែ VAR ប្រាប់ថា Harry Kane មិនស្ថិតក្នុងជំហរក្រៅល្បែងឡើយ ទើបអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ពិន័យ១១ម៉ែត្រដល់ម្ចាស់ផ្ទះក្រោយពេលអ្នកចាំទី Kepa របស់ Chelsea បង្កើតកំហុសទៅលើ Kane ក្នុងប្រអប់គ្រោះថ្នាក់។ក្នុងការបង្កើតឱកាសនោះ Sarri ពន្យល់ថា ពីរបីនាទីក្រោយមកលោកបានទៅមើលវីដេអូដែលថតដោយក្រុមការងាររបស់ Chelsea វាពិតជាបាល់ជំហរក្រៅល្បែង។ ក្បាល និងក្បាលជង្គង់ របស់ Harry Kane ស្ថិតក្នុងតំបន់ក្រៅល្បែងយ៉ាងពិតប្រាកដ ៕ …