-
Chelsea ចង់នាំយក Nathan Ake ក្នុងតម្លៃ៤០លានផោន ពី Bournemouth

ក្លិបតោខៀវ Chelsea ផ្ដល់តម្លៃ៤០លានផោន ដើម្បីនាំយកខ្សែការពារកណ្តាល Nathan AKE ពី Bournemouth នៅរដូវការដោះដូកីឡាករនៅពេលខាងមុខនេះ។ លោក Maurizio Sarri អ្នកចាត់ការរបស់តោខៀវ ចង់បាន AKE ដើម្បីចាប់ដៃគូលេងនៅកណ្ដាលជាមួយ Gary Cahill និង David Luiz ។ សូមបញ្ជាក់ថា ខ្សែការពារកណ្ដាលវ័យ២៣ឆ្នាំរូបនេះ ជាអតីតយុវជនរបស់ Chelsea ហើយត្រូវបានផ្ដល់ទៅឲ្យ Reading, Watford , Bournemouth ខ្ចីជើង មុនពេលតោខៀវលក់ដាច់ទៅឲ្យ Bournemouth ក្នុងតម្លៃ២០លានផោនកាលឆ្នាំ២០១៧ ។ AKE រកបាន ៣គ្រាប់ ក្នុងចំណោម២២ ប្រកួតរដូវកាលនេះ៕
-
គ្រូបង្វិកឥណ្ឌាចុះចេញពីតំណែង ក្រោយធ្លាក់ ពី AFC Asian Cup

គ្រូបង្វិកក្រុមបាល់ទាត់ជម្រើសជាតិលោក Stephen Constantine បានលាឈប់ពីតំណែង ក្រោយដឹកនាំក្រុមជម្រើសជាតិមួយនេះ ធ្លាក់ចេញពី AFC Asian Cup 2019 ដោយបញ្ចប់ចំណាត់ថ្នាក់បាតតារាងពូល A ទោះបីជាឈ្នះជម្រើសជាតិថៃក្នុងការប្រកួតបើកឆាក ។ លោក Constantine បានចូលមកដឹកនាំជម្រើសជាតិឥណ្ឌាជាលើកទី២ កាលពីឆ្នាំ២០១៥ហើយ បានរក្សាតំណែងដល់បច្ចុប្បន្ន ។ អំឡុងពេលដឹកនាំ៤ឆ្នាំកន្លងមកនេះ លោកបាននាំជម្រើសជាតិខ្លាខៀវនៅអាស៊ីឡើងចំណាត់ថ្នាក់ដល់លំដាប់ Top 100 ខណៈចំណាត់ថ្នាក់ល្អបំផុតគឺ៩៩ ក្នុងពិភពលោក។ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបាននិយាយក្នុង សន្និសីទកាសែតក្រោយការប្រកួតចប់ដែលឥណ្ឌាចាញ់ក្រោមថ្វីជើងបារ៉ែនថា “ខ្ញុំមានអារម្មណ៍ថាដំណើរវិលជុំរបស់ខ្ញុំ បានបញ្ចប់ហើយខ្ញុំបានចាកចេញពីកីឡាករនៅទីនេះ ក្នុងកន្លែងមួយដ៏ល្អច្រើនជាងមុនបើប្រៀបធៀបទៅនឹងស្ថានភាពដែលខ្ញុំទើបមកដល់”៕
-
ក្លិបសេះបង្កង់ Juventus បានទៅដល់អារ៉ាប៊ីសាអ៊ូឌី ត្រៀមប្រកួត Italian Super Cup ជាមួយ AC Milan

ក្រុម Juventus បានទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយ ដើម្បីត្រៀមប្រកួតពានរង្វាន់ Italian Super Cup ទល់នឹង AC Milan នៅទីនោះនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ។ នេះជាលើកទី៧ហើយដែល Juventus ប្រកួត Super Cup នៅបរទេស។ កន្លងមក Juventus បានប្រកួតពាននេះនៅលីប៊ី អាម៉េរិក ចិន និងកាតា។តារាល្បីៗដូចជា Cristiano Ronaldo, Paulo Dybala, Miralem Pjanic និង Giorgio Chiellini ជាដើមត្រូវបានថតរូបនៅ Jeddah ពេលពួកគេទៅដល់។ ពាន Italian Super Cup នេះជាពានសម្រាប់ជើងឯក Serie A និងជើងឯក Coppa Italia ប្រកួតគ្នា។ Juventus ជាជើងឯកទាំង Serie A និង Coppa…
-
Paul Pogba បញ្ជាក់ថា ប្រព័ន្ធដឹកនាំរបស់គ្រូបង្គោលថ្មីល្អជាងគ្រូចាស់

ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Manchester United កីឡាករ Paul Pogba និយាយថា ប្រព័ន្ធលេងរបស់លោក Ole Gunnar Solskjaer ងាយស្រួលសម្របតាមជាការដឹកនាំរបស់ Jose Mourinho។ កាលលោក Jose Mourinho ដឹកនាំការប្រកួតសំខាន់ខ្លះ Pogba ត្រូវអង្គុយបម្រុងប៉ុន្តែមកដល់ពេល ដែលលោក Solskjaer មកដឹកនាំរូបគេហាក់មានអារម្មណ៍ធូរស្រាលឡើងវិញ។ Pogba និយាយថា “វាជាឱកាសដែលត្រូវពង្រឹង និងទទួលបានបទពិសោធន៍ល្អ ហើយក្រុមទាំងមូលលេងបានល្អ។ វាពិតជាធំធេងណាស់ សម្រាប់យើងយើងផ្ដោតលើការប្រកួតហើយលេងដើម្បីឈ្នះ។ ពួកយើងរីករាយលេងជាមួយជ័យជម្នះនៅថ្ងៃនេះ។ កីឡាករម្នាក់ៗមានសេរីភាពលើទីលានហើយ យើងជឿជាក់លើគ្រូបង្វឹក ធ្វើឲ្យកីឡាករគ្រប់មិនមានសម្ពាធ។ សូមបញ្ជាក់ថា ចាប់តាំងពីលោក Jose Mourinho ចេញទៅទម្រង់លេងរបស់ Pogba ហាក់ប្រសើរឡើងវិញ និងរកបាន៤គ្រាប់៕
-
Harry Kane រងរបួស ស្របពេលដែល Son ត្រូវទៅលេងឲ្យជម្រើសជាតិ ធ្វើឲ្យក្លិប Spurs ជួបវិបត្តិ

ខ្សែប្រយុទ្ធ Harry Kane រងរបួសក្រោយ Spurs ០:១ Manchester កាលពីយប់មិញ។ បន្ទាប់ពីបញ្ចប់ការប្រកួត Kane ត្រូវបានគេឃើញអង្គុយក្ដោបក្បាលជង្គង់ ជាមួយទឹកមុខឈឺចាប់ ក្រោយមកត្រូវពិនិត្យមើលរបួសភ្លាម ប៉ុន្តែមិនទាន់មានការសន្និដ្ឋានអំពីស្ថានភាពរបួសនៅឡើយទេ។ ការរងរបួសរបស់ Harry Kane បានក្លាយជាជាបញ្ហាសម្រាប់លោក Mauricio Pochettino ស្របពេលដែល Heung-Min Son កំពុងបំពេញភារកិច្ចជាមួយជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ការប្រកួតពានរង្វាន់ Asian Cup ២០១៩។ ថ្លែងប្រាប់ Sky Sport អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនថា “វាគឺជារឿងព្រួយបារម្ភ ព្រោះខ្សែប្រយុទ្ធ២រូបម្នាក់ជាប់ភារកិច្ច ម្នាក់ទៀតរងរបួស។ ប្រសិន Harry Kane របួសមិនអាចលេងបានមែន វានឹងក្លាយជាបញ្ហាធំសម្រាប់ពួកយើង។ នេះគឺជាការព្រួយបារម្ភរបស់ខ្ញុំ”៕
-
កីឡាករ Jordi Alba និយាយអំពីអនាគតខ្លួនជាមួយ FC Barcelona

ខ្សែការពារក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Jordi Alba បានលើកឡើងអំពីអនាគតរបស់ខ្លួន ក្រោយក្លិបយកឈ្នះ Eibar ដោយលទ្ធផល ៣-០ ។ ក្រោយបញ្ចប់ការប្រកួតខ្សែការពារខាងលើលើកឡើងថា អ្វីៗគ្រប់យ៉ាងគឺនៅដដែលសម្រាប់រូបគេ។ ដោយនៅសល់កិច្ចសន្យាតែ១រដូវកាលទៀត ហើយខ្ញុំមិនដឹងថាក្លិបផ្តល់កិច្ចសន្យាថ្មីដល់ខ្ញុំឬយ៉ាងណា? កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៩ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ តាំងពីរដូវកាល២០១២-២០១៣មកម៉្លេះ។ មកទល់បច្ចុប្បន្ន កិច្ចសន្យារបស់ Jordi Alba សល់តែ១រដូវកាលទៀតប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាកីឡាកររូបនេះ បានបញ្ជាក់ ចង់ស្នាក់នៅបន្តជាមួយក្លិប ប៉ុន្តែរំពឹងនឹងបានប្រាក់ឈ្នួលពលកម្ម ស្មើកម្រិតមិត្តរួមក្រុម ដូចជា Sergio Busquets និង Gerard Pique ជាដើម៕
-
ក្រុមម្ចាស់ផ្ទះកម្ពុជា Klach Ey ឈ្នះជើងឯកអន្តរជាតិ MATIC 2019

កីឡាអេឡិចត្រូវនិច៖ ក្នុងឋានៈជាម្ចាស់ផ្ទះ ក្រុមខ្លាំងរបស់កម្ពុជា Klach Ey បានគ្រងម្ចាស់តំណែងជើងឯកថ្នាក់ជាតិ និងអន្តរជាតិ MATIC 2019 នៅក្នុងចំណោម៤ប្រទេសចូលរួម ដោយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ រាជធានីភ្នំពេញ។ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានឲ្យដឹងថា ក្រុមកម្ពុជា Klach Ey (ខ្លាចអី) ដែលឈ្នះជើងឯកពានរង្វាន់អន្តរជាតិ MATIC 2019 នេះបន្ទាប់ពីធ្វើបានយ៉ាងល្អ ក្នុងវគ្គវិលជុំសន្សំពិន្ទុជាបន្តបន្ទាប់រហូតដល់យកឈ្នះលើគូប្រកួតចុងក្រោយ នៅវគ្គផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍ MATIC 2019 មាន៤ប្រទេសចូលរួមប្រកួតគឺម្ចាស់ផ្ទះកម្ពុជា ក្រុម Klach Ey ដែលទើបឈ្នះជើងឯកទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ថ្មីៗនេះលើក្រុមខ្លាំងកម្ពុជា Never Care ដោយត្រូវប្រកួតតំណាងកម្ពុជាជាមួយប្រទេសចិនបានបញ្ជូនក្រុម Ali Huaye, ប្រទេសថៃបញ្ជូនក្រុម Safety First និងប្រទេសម៉ាឡេស៊ីបញ្ជូនក្រុម Suicide។ រូបមន្តនៃការប្រកួតត្រូវធ្វើឡើងវគ្គសន្សំពិន្ទុសម្រាប់ជុំដំបូង គឺក្រុមទាំង៤ត្រូវប៉ះគ្នាទាំងអស់។ …
-
កីឡាការិនីកូនគោល គាំទ្រការបង្កើតព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ផ្នែកនារីនៅកម្ពុជា

កីឡាការិនីដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលផ្នែកនារី ពានរង្វាន់សម្តេចវិបុលសេនាភក្កី សាយ ឈុំ ដើម្បីអបអរសាទខួបលើក៤០ នៃទិវាជ័យជម្នះ៧មករា ដែលរៀបចំនៅទីលានកីឡាវាយកូនគោល Country Club ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបង្ហាញក្តីសប្បាយរីក និងគាំទ្រយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បង្កើតឲ្យមានការប្រកួតប្រចាំឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យពួកគេបានប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែលបានខិតខំហ្វឹកហាត់នាពេលកន្លងមក។ កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ អ៊ិន ធឿន ដណ្តើមបានចំណាត់ថ្នាក់ល្អ ក្នុង Class C ទទួលបានពាន១ និងម៉ូតូមួយគ្រឿង បានលើកឡើងទាំងអារម្មណ៍សប្បាយរីករាយថា ព្រឹត្តិការណ៍ប្រកួតនេះពិតជាល្អខ្លាំងណាស់ ព្រោះបានផ្តល់ឱកាសឲ្យកីឡាការិនីកូនគោលបានប្រកួតប្រជែងគ្នា ខណៈការប្រេកួតសម្រាប់នារីលើវិញ្ញាសាមួយនេះពុំសូវមាននោះទេ។ ជាមួយគ្នានេះ លោកជំទាវ ចាន់ សុធា ម្ចាស់ទីលានកីឡាវាយកូនគោល Country Club បានលើឡើងថា នេះជាលើកទី៤ហើយ ដែលទីលានកីឡាវាយកូនគោលបានសហការគាំទ្ររៀបចំការប្រកួតពានរង្វាន់ផ្នែកនារី ហើយជាការរួមចំណែកក្នុងព្រឹត្តិការណ៍ប្រកួតនេះ ដើម្បីចូលរួមពង្រឹងសមត្ថភាពអត្តពលិកនារី ត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ដោយឡែក ឯកឧត្តម វ៉ី…
-
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គូលដណ្តើមពានរង្វាន់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងអបអរសាទរខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា ត្រូវបានបើកការប្រកួតជាផ្លូវការ

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គូលដណ្តើមពានរង្វាន់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា អបអរសាទរខួបលើកទី៤០នៃទិវាជ័យជម្នះ៧មករា ឆ្នាំ២០១៩ បើកការប្រកួតជាផ្លូវការក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា ព្រមទាំងមានថ្នាក់ដឹកជាន់ខ្ពស់មកពីក្រសួងស្ថាប័ន និងកីឡាការិនីចូលរួមសរុប៧១នាក់ មកពី៧ក្លិបចូលរួម ជាមួយគ្នានេះក៏មានការដាំដើមឈើ និងប្រលែងកូនត្រីផងដែរ នៅលើទីលាន កីឡាវាយកូនហ្គូល Country Club ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណង គឺដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ គោលនយោបាយឈ្នះ-ឈ្នះ និងខួបលើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលគោលនយោបាយនេះ បានធ្វើឧ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយល្អ និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាវាយកូនហ្គូល ឲ្យកាន់តែមានការរីកចម្រើន និងផុសផុលបន្ថែមទៀត។ ឯកឧត្តមបន្តថា គោលនយោបាយបានឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិគ្មានសង្រ្គាម ផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាគ្រប់រូបរស់នៅដោយសុខដមរមណី អាចប្រកបរបរអាជីវកម្មដោយសេរីភាព ពិសេសទៀតនោះ គឺបានបើកឱកាសឲ្យអ្នកវិនិយោគទុនទាំងជាតិ…
-
ក្លឹបបាល់ទាត់វិសាខា បានបន្តឈ្នះ ក្នុងជំនួបមិត្តភាព លើទឹកដីថៃ

ក្រុមបាល់ទាត់វិសាខា បានបន្ដកំណត់ត្រាឈ្នះក្នុងជំនួបមិត្តភាពរបស់ខ្លួន នៅទឹកដីថៃ ដោយបន្តឈ្នះក្រុមម្ចាស់ផ្ទះ RSU FC ជាមួយលទ្ធផល ៥-០ នៅកីឡដ្ឋាន Rangsit University នាម្សិលមិញ ក្រោយប្រកួតទី១ យកឈ្នះ ក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang FA ដោយលទ្ធផល ៣-១ ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្លឹបវិសាខា រកបានដោយកីឡាករ ទិត្យ ឌីណា ២គ្រាប់ ម្នាក់ឯង ខណៈកីឡាករ ម៉ាត់ សាក់រ៉វី, សាន បូរ៉ា និងកីឡាករ ទូច គឹមឆាយ រកបានម្នាក់ ១គ្រាប់ដែរ លើក្រុមប្រចាំសកលវិទ្យាល័យ Rangsit University ក្នុងលទ្ធផល ៥-០ ។ គួរបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកទី២ របស់ក្រុមវិសាខា បន្ទាប់ពីបោះជំរុំហ្វឹកហាត់បាន ៤ថ្ងៃ នៅទីក្រុងបាងកក គ្រាដែលប្រកួតទី១ បានយកឈ្នះក្រុមជើងខ្លាំងម៉ាឡេស៊ី Pahang…