Category: កីឡា

  • ខ្សែប្រយុទ្ធ Kylian Mbappe ពេញចិត្តនៅ Paris Saint-Germain

    ខ្សែប្រយុទ្ធ Kylian Mbappe ពេញចិត្តនៅ Paris Saint-Germain

    ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Kylian Mbappe  និយាយក្រោយចប់ការប្រកួត ពេលក្លិប Paris Saint-Germain ៩-០  Guingamp ស្របពេលដែលរូបគេធ្វើបាន Hat-trick ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ពិតជាមានអារម្មណ៍រីករាយជាមួយក្លិប Paris Saint-Germain។ កិច្ចសន្យារបស់ Kylian Mbappe មានសុពលភាពរហូតដល់ ២០២១ ឬ ២០២២ ។ Kylian Mbappe  និយាយថា ពិតជាមានអារម្មណ៍ល្អជាមួយក្លិបដែលមានមូលដ្ឋាននៅបារាំង ហើយតារាវ័យក្មេងរូបនេះ បញ្ជាក់ថា នឹងនៅជាមួយក្លិបរហូតបញ្ចប់រដូវកាលនេះ៕ម.ន  

  • ប្រធានអូឡាំពិកកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅលើទឹកដីអង្គរ ជាការបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីបេតិកភណ្ឌ សំណង់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏អស្ចារ្យ

    ប្រធានអូឡាំពិកកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅលើទឹកដីអង្គរ ជាការបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីបេតិកភណ្ឌ សំណង់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏អស្ចារ្យ

    ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅលើទឹកដីអង្គរជាការបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីបេតិកភណ្ឌសំណង់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏អស្ចារ្យ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅទឹកដីអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំទី៤នេះ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណជាង ១០០០នាក់ មកពីទ្វីបទាំង៥ ក្នុងនោះមានបារាំង ចិន ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត។ ឯកឧត្តមបន្តថា នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ  ដែលរៀបចំនៅក្នុងតំបន់អង្គរ ហើយធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីវិស័យទេសចរណ៍បេតិកភណ្ឌរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជុំវិញពិភពលោក មកទស្សនាប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន បន្ថែមថា ចំណូលដែលទទួលបានពីព្រឹត្តិការណ៍អន្តរជាតិនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម នៅក្នុងតំបន់នេះផ្ទាល់តែម្ដង។ ជាចុងក្រោយ ឯកឧត្តមប្រធានបានបញ្ជាក់ថា ឆ្នាំក្រោយយើងនឹងរៀបចំឲ្យកាន់តែធំជាងនេះ ដើម្បីអបអរគំរប់ខួប លើកទី៥ នៃព្រឹត្តិការណ៍អន្តរជាតិនេះ។ ចំពោះលទ្ធផល…

  • ក្រុម Pitou FC បានក្លាយជាជើងឯក Tiger Street Football Festival ២០១៩ មណ្ឌលកំពង់ស្ពឺ

    ក្រុម Pitou FC បានក្លាយជាជើងឯក Tiger Street Football Festival ២០១៩ មណ្ឌលកំពង់ស្ពឺ

    ក្រុម Pitou FC បានក្លាយជាជើងឯកពានរង្វាន់ Tiger Street Football Festival ២០១៩ មណ្ឌលខេត្តកំពង់ស្ពឺ ក្រោយពីយកឈ្នះលើក្រុម AVATA ក្នុងលទ្ធផល ២:១ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម Black Lion A ២:១ ក្រុម ត្រពាំងលើក ទទួលបានលេខ៣ នាល្ងាចម្សិលមិញ នៅទីរួមខេត្តកំពង់ស្ពឺ។ មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុម Pitou FC ៣:២  ក្រុម Black Lion A ៣:២  ចំណែកក្រុម AVATA ៥:២ ក្រុមត្រពាំងលើក ។ លុះវគ្គផ្តាច់ព្រាត់ ក្រុម Pitou FC ២:១ ក្រុម AVATA ក្លាយជាជើងឯកប្រចាំមណ្ឌលកំពង់ស្ពឺតែម្តង។ សម្រាប់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រុម Pitou FC ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ក្រុមជើងឯករង…

  • ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ប្តេជ្ញាបង្កើតព្រឹត្តិការណ៍ប្រកួតអោយបានច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពអត្តពលិក ឆ្ពោះប្រជែងលើឆាកអន្តរជាតិ

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ប្តេជ្ញាបង្កើតព្រឹត្តិការណ៍ប្រកួតអោយបានច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពអត្តពលិក ឆ្ពោះប្រជែងលើឆាកអន្តរជាតិ

    ការប្រកួតកីឡាវាសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ដែលខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម ខូយ សុខា តំណាងរាស្រ្តខេត្ត ពោធិ៍សាត់ ។      ឧត្តមសេនីយ៍ត្រី  ធិន សៅ អគ្គរេហរញ្ញញឹក សហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតនេះ មានក្លិបនិង សមាមន៍១២ចូលរួម មានឡាករ កីឡាការិនី និងប្រតិភូសរុប១៥៨នាក់ ប្រកួតលើ៧វិញ្ញាសា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០១៩ ។      ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃថា ការប្រកួតអបអរ ៧មករា នៅពោធិ៍សាត់ឆ្នាំនេះ ទទួលបានជោគជ័យគួរជាទីមោទន ថ្វីដ្បិតកីឡាករ កីឡាការិនី ម្ចាស់ផ្ទះពុំទទួលបានលទ្ធផលល្អប្រសើរក្តី ប៉ុន្តែស្មារតីទទួលខុសត្រូវ ពិតជាមានភាពកក់ក្តៅ និងរាក់ទាក់  ។ …

  • មណ្ឌលទី៣ នៃព្រឹត្តការណ៍ Tiger Street Football Festival 2019 នៅមណ្ឌលកំពង់ស្ពឺ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន

    មណ្ឌលទី៣ នៃព្រឹត្តការណ៍ Tiger Street Football Festival 2019 នៅមណ្ឌលកំពង់ស្ពឺ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន

    មណ្ឌលទី៣ នៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ លើកទី៧ នៅមណ្តលកំពង់ស្ពឺ មានក្រុមចូលរួម៤៦ ច្រើនលើសពីការរំពឹងទុក ។ ព្រឹត្តការណ៍ខាងលើ រៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែមករានេះ លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានបង្ហាញក្តីរីករាយចំពោះការកើនឡើងក្រុមចូលរួមរហូតដល់៤៦ក្រុម នេះបង្ហាញថា ការប្រកួត Tiger Street Football Festival ទទួលការគាំទ្រយ៉ាងច្រើនពីយុវជនពីមួយឆ្នាំទៅមួយឆ្នាំ ។  លោកស្រី តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger រូបនេះ បញ្ជាក់ថា ការប្រកួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រជាប្រិយភាពវិស័យកីឡាបាល់ទាត់ នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ម្យ៉ាងទៀតចូលរួមបណ្តុះបណ្តាលថ្នាលយុវជន អោយកាន់តែសម្បូរបែប ដើម្បីអោយជាកីឡាករឆ្នើម សម្រាប់កម្ពុជា នាថ្ងៃអនាគត ជាពិសេសត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣ ។គួរបញ្ជាក់ថា សម្រាប់មណ្ឌលកំពង់ស្ពឺ គណៈកម្មាធិការរៀបចំការប្រកួត…

  • អភិបាលរងខេត្តពោធិ៍សាត់៖ ការរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា គឺជាចលនាបំផុសគៀងគរឲ្យយុវជនងាកមកលេងកីឡា និងចាកឆ្ងាយពីអំពើឧបាយមុខផ្សេងៗ

    អភិបាលរងខេត្តពោធិ៍សាត់៖ ការរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា គឺជាចលនាបំផុសគៀងគរឲ្យយុវជនងាកមកលេងកីឡា និងចាកឆ្ងាយពីអំពើឧបាយមុខផ្សេងៗ

    អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម អុឹង គឹមលៀង បានបង្ហាញមោទនភាព បន្ទាប់ពីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ លើទឹកដីខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពីសហព័ន្ធកីឡាវាយសីកម្ពុជា និងបណ្តា ក្រុមហ៊ុនឯកជនជាដៃគូ។ ឯកឧត្តមបន្តថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញនូវការចូលរួមយ៉ាងផុសផុល និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជារួចផុតពីរបបប៉ុល ពត ។ ប៉ុន្តែថែមទាំងបានផ្តល់ នូវអត្ថប្រយោជន៍ជួយបំផុស និងគៀងគរឲ្យយុវជនងាកមកចាប់អារម្មណ៍លេងកីឡាវាយសី ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជំនួសការដើរលេងឥតប្រយោជន៍ សេពគ្រឿង និងអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយចាប់យកអាជីពជាកីឡា ប្រកួតដណ្តើមយកកិត្តិយសជូនខេត្ត និងប្រទេសជាតិ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការទទួលធ្វើជាម្ចាស់លើកនេះ ក៍ជាឱកាសមួយសម្រាប់វាស់ស្ទង់សមត្ថភាពកីឡាករ-ការិនី វាយសីនៅក្នុងខេត្ត ដើម្បីបង្ហាញជូនសហព័ន្ធវាយតម្លៃពីភាពវិជ្ជមាន និងកំហុស បច្ចេកទេស កែតម្រូវក្នុងការជំរុញលើកកម្ពស់ឲ្យកីឡាវាយសីរបស់ខេត្ត កាន់តែមានសក្តានុពល ឆ្ពោះចូលរួមចំណែកបណ្តុះបណ្តាលធានធានល្អៗ ជូនសហព័ន្ធ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ដែលដឹកនាំប្រតិភូកីឡាវាយសីខេត្តប៉ៃលិនចំនួន២៧នាក់ចូលរួម បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពារង្វាន់៧មករា…

  • បារាំងឈរលេខ១ កម្ពុជាលេខ២ នៃព្រឹត្តិការណ៍ « Angkor Ultra-Trail លើកទី៤ ២០១៩នេះ » ក្នុងចំណោមអត្តពលិក ជាង១០០០ពាន់ មកពី៤២ប្រទេស

    បារាំងឈរលេខ១ កម្ពុជាលេខ២ នៃព្រឹត្តិការណ៍ « Angkor Ultra-Trail លើកទី៤ ២០១៩នេះ » ក្នុងចំណោមអត្តពលិក ជាង១០០០ពាន់ មកពី៤២ប្រទេស

    បារាំងឈរលេខ១ កម្ពុជាលេខ២ និងចិនលេខ៣ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ  Angkor Ultra-Trail លើកទី៤ ២០១៩ ក្នុងចំណោមអត្តពលិកចូលរួម ប្រមាណជាង១០០០នាក់ មកពី៤២ប្រទេសចូលរួម កើនឡើង៣៥% បើធៀបនឹងឆ្នាំ២០១៨ មានត្រឹមតែ ៦០០នាក់ ប្រកួតលើវិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ១៦គីឡូម៉ែត្រ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកថា គឺជោគជ័យថ្មីមួយទៀត ក្រោមកិច្ចខិតខំ ប្រឹងប្រែងរៀបចំរវាងក្រសួងទេសចរណ៍ សហការជាមួយ NOCC, ក្រុមហ៊ុន Phoenix Voyages ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបជាដើម។ ឯកឧត្តម បន្ដថា «ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តម ថោង ខុន និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកត្ដាសន្ដិភាព និងស្ថេរភាពនយោបាយ បានធ្វើឲ្យកម្ពុជាមានឪកាសបង្កើតព្រឹត្តការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ Angkor Ultra-Trail នេះទទួលបានជោគជ័យ ដោយបានទាក់ទាញកីឡាករ-កីឡាការិនី អាជីពជុំវិញពិភពលោកចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរច្រើនផងដែរ ដែលអាចបង្ហាញពីភាពរីកចម្រើន…

  • ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី១៩ ដែលខេត្តពោធិ៍សាត់ធ្វើម្ចាស់ផ្ទះកីឡាករការិនីចូលរួមមានចំនួនកើនឡើង

    ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី១៩ ដែលខេត្តពោធិ៍សាត់ធ្វើម្ចាស់ផ្ទះកីឡាករការិនីចូលរួមមានចំនួនកើនឡើង

    ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ឲ្យដឹងក្រោយបញ្ចប់ការចាប់ឆ្នោត នារសៀលថ្ងៃ ទី១៨ មករានេះថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី១៩ ដែលសហព័ន្ធកីឡាវាយសីសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ដែលដំណើរការប្រកួតផ្លូវការនៅថ្ងៃទី១៩ ស្អែកនេះ មានក្លិបចូលរួមប្រជែងចំនួន១២ សរុបកីឡាករការិនី១៣៦នាក់ ដែលចំនួននេះ គឺមានការកើនឡើងជាងឆ្នាំកន្លងទៅ។ អគ្គលេខាធិការរងរូបនេះបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ខាងលើ សហព័ន្ធកីឡាវាយសីកម្ពុជារៀបចំឡើង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា រំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ឯកឧត្តមអះអាងថា ក្រៅពីអបអរទិវាដ៏មានអត្ថន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រកួតនេះដែរ ក៏ជាការបំផុសឲ្យយុវជនកម្ពុជា និងអាណាព្យាបាលយល់ច្បាស់ពីវិស័យកីឡាវាយសី ហើយដឹកនាំកូនៗចូលរួមលេងកីឡាវាយសី ដើម្បីបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអប្បាយមុខផ្សេងៗដែលសង្គមកំពុងតែព្រួយបារម្ភ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសី ដណ្តើមពានរង្វាន់៧មករា លើកទី១៩ ឆ្នាំ២០១៩  សហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់វិញ្ញាសាឲ្យកីឡាករការិនីធ្វើការប្រកួតប្រជែងចំនួន៧ គឺវិញ្ញាសាប្រកួតវាយគូរបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាប្រកួតវាយគូរបុរសក្រោមអាយុ១៨ឆ្នាំ វិញ្ញាសាប្រកួតវាយគូរបុរសអាយុក្រោម១៦ វិញ្ញាសាប្រកួតវាយគូរនារីមិនគិតអាយុ វិញ្ញាសាប្រកួតវាយគូរពីសេសអាយុ៣៣ឆ្នាំឡើង និង៥០ឆ្នាំឡើង វិញ្ញាសាវាយគូរវ័យចំណាស់អាយុ៥០ឆ្នាំឡើង និងវិញ្ញាសាវាយគូរបុរសអាយុ៤០ឆ្នាំដល់៤៩ឆ្នាំ៕ម.ន …

  • លោក Mourinho លើកឡើងថា Chelsea ជាអ្នកលក់ Salah មិនមែនលោកទេ

    លោក Mourinho លើកឡើងថា Chelsea ជាអ្នកលក់ Salah មិនមែនលោកទេ

    លោក Jose Mourinho បានលើកឡើងថា ការលក់ខ្សែប្រយុទ្ធ Mohamed Salah គឺជាការសម្រេចចិត្តរបស់តោខៀវ Chelsea មិនមែនលោកទេ។ ចាប់តាំងពីមកដល់ Liverpool ក្នុងតម្លៃខ្លួន៣៤លានផោនកាលពីខែ មិថុនា ឆ្នាំ ២០១៧ Salah បានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់ និងជួយក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League។ រឿងរ៉ាវកាល Salah នៅ Chelsea លោក Jose បាននិយាយថា៖ “ពេលដែលក្លឹបសម្រេចចិត្តលក់គេ គឺមិនមែនខ្ញុំជាអ្នកសម្រេចទេ។ ខ្ញុំបានទិញគេ ខ្ញុំមិនបានលក់គេទេ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយគេគឺល្អ”៕ សូមបញ្ជាក់ថា Salah បានចូលរួមជាមួយតោខៀវ Chelsea ក្នុងតម្លៃ១១លានផោនពីក្លឹប Basel កាលពីខែ មករា ឆ្នាំ ២០១៤ បន្ទាប់ពីគេបង្ហាញទម្រង់លេងល្អក្នុងពីរប្រកួតនៅ  Champions League ទល់នឹង Chelsea។ ប៉ុន្តែនៅ Stamford Bridge…

  • Andy Robertson តកុងត្រាថ្មីជាមួយ Liverpool ដល់ឆ្នាំ២០២៤

    Andy Robertson តកុងត្រាថ្មីជាមួយ  Liverpool ដល់ឆ្នាំ២០២៤

    កីឡាករ Andy Robertson បានតកុងត្រាថ្មីជាមួយហង្សក្រហម Liverpool ដែលធ្វើឲ្យរូបគេបន្តស្នាក់នៅទឹកដី Anfield រហូតដល់ឆ្នាំ២០២៤ ។ កីឡាករប្រធានក្រុមជម្រើសជាតិ ស្កុតឡែនបានសម្ដែង ការសោកស្ដាយដែលមិនអាចឈ្នះពាន Champions League ជាមួយ Liverpool កាលពីរដូវកាលមុនបន្ទាប់ពីចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ ។ សូមបញ្ជាក់ថា ខ្សែការពារស្លាបវ័យ ២៤ឆ្នាំបានចូលរួមជាមួយក្លឹបរហស្សនាម ហង្សក្រហម កាលពីខែកក្កដា ឆ្នាំ២០១៧ ដោយមានថ្លៃខ្លួនផ្សេងតម្លៃ៨លានផោន ។ ដោយតកុងត្រាថ្មីភ្លាម Robertson ប្ដេជ្ញាថានឹងជួយក្លឹបឈ្នះពានលើកដំបូងបន្ទាប់ពីខកខានតាំងពីឆ្នាំ២០១២មក ៕