-
ចិន និងវៀតណាម ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយនៅ Asian Cup

ចិន និងវៀតណាម ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយនៅ Asian Cup 2019 ដោយចិនចាញ់អ៊ីរ៉ង ហើយ វៀតណាម ចាញ់ ជប៉ុន។ ការប្រកួតកាលពីយប់មិញ អ៊ីរ៉ង់ ៣:០ ចិន រកបានដោយកីឡាករ Taremi, Azmoun និង Ansarifard ម្នាក់មួយគ្រាប់។ ចំណែកឯជើងខ្លាំងជប៉ុនវិញរកឃើញជ័យជម្នះទាំងប្រផិតប្រផើយ លើវៀតណាម ពោលឈ្នះ ១-០ ។ មួយគ្រាប់រកបាននៅនាទីទី៥៧ ដោយកីឡាករ Doan។ ដូច្នេះនៅវគ្គ៤ក្រុមចុងក្រោយ ជប៉ុនត្រូវប៉ះអ៊ីរ៉ង់ ហើយសម្រាប់យប់នេះ មានការលេង២ប្រកួត កូរ៉េខាងត្បូង ជួប កាតា និងអារ៉ាប់រួម ប៉ះ អូស្ត្រាលី ដើម្បីរកក្រុមបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
-
Thierry Henry ត្រូវ Monaco បណ្ដេញចេញ ក្រោយដឹកនាំបាន៣ខែ

ក្លិបបារាំង Monaco បានសម្រេចចែកផ្លូវគ្នាជាមួយ Thierry Henry ក្រោយដឹកនាំបានត្រឹម៣ខែ ឬ២០ប្រកួត ទទួលលទ្ធផលខុសការរំពឹងទុក។ Monaco ដែលជាជើងឯកបារាំងក្នុងឆ្នាំ២០១៧ បច្ចុប្បន្នស្ថិតនៅតំបន់ដែលត្រូវកាត់ចេញក្រោយឈ្នះតែ៥ប្រកួតប៉ុណ្ណោះ គិតគ្រប់កម្មវិធីក្រោមការដឹកនាំរបស់ Henry។ លោក Leonardo Jardim រំពឹងថានឹងទៅជំនួសតំណែង Henry ដឹកនាំការប្រកួតនៅសល់រដូវកាលនេះ។ ដោយឡែកជំនួយការគ្រូបង្វឹក Franck Passi ដែលទើបចូលកាន់តំណែងកាលពីខែមុន មានតួនាទីដឹកនាំកីឡាករ ក្នុងក្រុមហ្វឹកហាត់សម្រាប់ចុងសប្ដាហ៍នេះ។ Henry គឺជាកីឡាករស៊ុតចូលទីច្រើនបំផុតរបស់ Arsenal ហើយចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយ Monaco នេះតែម្ដងកាលនៅជាយុវជន។ គួរបញ្ជាក់ថា បុរសសញ្ជាតិបារាំង ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក មុនទៅដឹកនាំនៅ Monaco ហើយក៏ធ្លាប់ត្រូវ Aston Villa ទាក់ទងឲ្យដឹកនាំផងដែរ ប៉ុន្តែការព្រមព្រៀងមិនបានកើតឡើង៕
-
អតីតកីឡាករ Chelsea ត្រឡប់ពីចិន មកកាន់ទឹកដីអង់គ្លេសសាជាថ្មី

កីឡាករ John Obi Mikel ត្រូវបានក្លិប Middlesbrough FC ដែលនៅក្របខណ្ឌ Championship បានផ្តល់កិច្ចសន្យារយៈពេលខ្លី មកកាន់លីគកំពូលអង់គ្លេស ក្នុងរដូវកាលដោះដូរកីឡាករនេះ។ ខ្សែបម្រើវ័យ៣១ឆ្នាំ ដែលធ្លាប់លេងឲ្យ Chelsea ជិត១០រដូវកាល បានចុះកិច្ចសន្យាជាផ្លូវការណ៍ចូលរួមជាមួយក្លិប Middlesbrough FC បន្ទាប់ពីស្នាក់នៅជាមួយក្លិប Tianjin TEDA FC នៃលីគកំពូលចិន រយៈពេល២ឆ្នាំ។ ការវិលត្រឡប់មកកាន់ទឹកដីអង់គ្លេសសាជាថ្មីនេះ John Obi Mikel នឹងពាក់អាវលេខ២។ រំលឹកអតីតកាល កីឡាករសញ្ជាតិនីហ្សេរីយ៉ា ធ្លាប់បង្ហាញ សមត្ថភាពនៅលីគកំពូលអង់គ្លេស ១១រដូវកាល ជាមួយក្លិបតោខៀវ Chelsea ដោយបង្ហាញខ្លួនសរុបដល់ទៅ៣៧៤ដងឲ្យក្លិបមូលដ្ឋានទីក្រុងឡុងដ៍។ John Obi Mikel បានឈ្នះពានរង្វាន់ជាច្រើនដូចជា លីគកំពូលអង់គ្លេស២ដង, Fa Cup ៣ដង, League Cup ១ដង, ពានបើករដូវកាល…
-
កីឡាករ David De Gea គ្មានឈ្មោះក្នុងបញ្ជីត្រៀមជួបក្រុមកាំភ្លើងធំ ពាន FA Cup

អ្នកចាំទី David De Gea គ្មានឈ្មោះក្នុងបញ្ជីរបស់លោក Ole Gunnar Solskjaer ត្រៀមជួបជាមួយ Arsenal ក្នុងពាន FA Cup ។ David De Gea គឺជាកីឡាករសំខាន់ម្នាក់ដែលត្រូវដកចេញពីបញ្ជីនេះ បើទោះបីជាអ្នកចាំទីអេស្ប៉ាញម្នាក់នេះកម្របង្ហាញខ្លួនក្នុងពានរង្វាន់លំដាប់ Cup ។ ដើម្បីបំពេញចន្លោះប្រហោងក្នុងតំបន់អ្នកចាប់បាល់ គ្រូបង្វឹកសញ្ជាតិន័រវេសបានបញ្ចូលឈ្មោះអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Joel Perrira ខណៈកីឡាកររូបនេះកំពុងស្វែងរកកន្លែងលេងខ្ចីជើង។ រូបគេត្រូវបានគេដឹងថានឹងទៅចូលរួមជាមួយ Reading FC ប៉ុន្តែក្រុមលេងនៅ Championship មួយនេះបានជ្រើសរើស Emiliano Martinez ជំនួសវិញ។ រីឯChris Smalling នៅតែមិនទាន់បានលេង ប៉ុន្តែសប្ដាហ៍ក្រោយនឹងច្បាស់បានលេងហើយខណៈដែល Marouane Fellaini និង Marcos Rojo នៅតែអវត្តមានរយៈពេលវែង៕
-
ការប្រកួត Tiger Street Football Festival 2019 បានបន្តទៅ មណ្ឌលទី៤ ខេត្តបាត់ដំបង បន្ទាប់ពីរកឃើញជើងខ្លាំង៣ មណ្ឌលរួចហើយ

ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បន្តទៅ មណ្ឌលទី៤ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានស្តាត់ចាស់ វាលបែកចាន់ ទីរួម ខេត្តបាត់ដំបង បន្ទាប់ពីរកឃើញក្រុមខ្លាំងទាំង១២ ចំនួន៣ មណ្ឌលរួចរាល់ហើយ ក្នុងចំណោម៤៦ក្រុម ទាំង៨មណ្ឌល ។ ៣មណ្ឌលដែលធ្វើការប្រកួត រួមមាន៖ មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ និង មណ្ឌលខេត្តកំពង់ស្ពឺ ចំពោះមណ្ឌលខេត្តបាត់ដំបង បន្តស្វែងរក៤ក្រុម ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ដល់១៧ ខែមីនា ឆ្នាំ២០១៩ ជាមួយនិងក្រុមខ្លាំង ៤មណ្ឌលផ្សេងទៀត បន្ទាប់ពីមណ្ឌលខេត្តបាត់ដំបង ។ ជាពិសេសក្រុមខ្លាំងទាំង ៨មណ្ឌល និងមានឱកាសជួបជាមួយតារា បាល់ទាត់អន្តរជាតិ Ronaldinho ។ គួររំលឹកថា ការប្រកួត Tiger Street Football Festivalនេះ…
-
លោក អេ ភូថង ជំរុញឲ្យកូនៗទាំង៤នាក់ហ្វឹកហាត់ប្រដាល់គុនខ្មែរ ដោយចង់រក្សាកេរដំណែលក្បាច់គុនត្រកូល អេ

អតីតកំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង ដែលល្បីល្បាញខ្លាំងកាលពីជាង១០ឆ្នាំមុន បច្ចុប្បន្នជាគ្រូបង្វឹក ដែលកំពុងលើកទឹកចិត្ត ជួយជ្រោមជ្រែងឲ្យ កូនប្រុសស្រីទាំង៤នាក់របស់លោកហ្វឹកហាត់ ប្រដាល់គុនខ្មែរនេះ ដើម្បីរក្សាកេរដំណែលក្បាច់គុនត្រកូលអេ ។ នេះជាការលើកឡើងរបស់លោក នៅក្នុងពេល បង្វឹកដល់កូនសិស្សរបស់លោក នៅក្លឹបអេភូថង នៃពហុកីឡដ្ឋានជាតិ ។ លោក អេ ភូថង គ្រូបង្ហាត់ប្រដាល់គុនខ្មែរក្លឹប អេ ភូថង កំពុងខិតខំជំរុញឲ្យកូន ប្រុស៣នាក់ និងកូនស្រី ម្នាក់របស់លោកហ្វឹកហាត់ប្រដាល់គុនខ្មែរ ដើម្បីក្លាយខ្លួនជាកីឡាករ កីឡាការិនីអាជីពសាងភាពល្បីល្បាញ ក្នុងពិភពកីឡាប្រដាល់គុនខ្មែរ ។ បច្ចុប្បន្នកូនប្រុស-ស្រីទាំង៤នាក់របស់លោកត្រូវបាន ណែនាំតម្រង់ទិសឲ្យចូល ហ្វឹកហាត់ប្រដាល់ជាមួយលោកទាំងអស់ ហើយក្នុងចំណោមកូន៤នាក់នេះ គឺកីឡាការិនី អេ យ៉ានុត ភូថង ដែលជាកូនស្រីបង កីឡាករ អេវិរៈខាំឈីត កូនប្រុសបងទី២ និងកូនប្រុសទី៣ អេ អម្រឹតភូថង កំពុងសាងភាព ល្បីល្បាញជាបណ្តើរៗហើយ បន្ទាប់ពីពួកគេទទួលបានឱកាសឡើងប្រកួតលើសង្វៀនប្រដាល់តាមប៉ុស្តិ៍ទូរទស្សន៍ជាញឹកញាប់នោះ ។ …
-
សហព័ន្ធខ្មែរកីឡាទោចក្រយានប្រកាសពីបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រកាសពីការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេងជាលើកដំបូង ដែលគ្រោងធ្វើឡើងថ្ងៃទី២៦ដល់២៨ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាព និងអភិវឌ្ឍន៍វិស័យកីឡាទោចក្រយានកម្ពុជា ឆ្ពោះទៅរកការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ។ លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់ប្រាប់ដល់បណ្តាក្លឹបនានាទូទាំងប្រទេសឲ្យបានជ្រាបថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងកីឡាករ កីឡាការិនី ថ្នាលសម្រាប់ឆ្នាំ២០១៩នេះ គឺជាការចាប់ផ្តើមមួយនៃការរៀបចំខ្លួនជាពិសេសសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ។ អគ្គលេខាធិការរូបនេះ ឲ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលថ្នាលគ្រូបង្វឹក និងអត្តពលិកនេះ ត្រូវបានរៀបចំជាពិសេស ដើម្បីពង្រឹងលើការអភិវឌ្ឍ និងបណ្ដុះបណ្ដាលធនធាន កីឡាករ-កីឡាការិនីវ័យក្មេងសម្រាប់ប្រកួត ប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ស្របតាមផែនការមេស៊ីហ្គេម របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការជំរុញពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ៕
-
ក្លឹបស្តេចសរ Real Madrid ផ្តល់ថវិកាមួួយចំនួនបូក James Rodrigue ជាផ្នូរដើម្បីយក Christian Eriksen ពី Tottenham

ដើម្បីយកខ្សែបម្រើ Christian Eriksen ក្លឹប Real Madrid បានត្រៀម លុយមួយចំនួនតូចបន្ថែម James Rodriguez ក្នុងកិច្ចព្រមព្រៀង ដើម្បីយក Eriksen ពី Spurs ។ នេះជាលើកទី២ហើយ ដែលក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដមួយនេះ ដាក់កិច្ចព្រមព្រៀងមួយនេះបញ្ចូល James Rodriguez ទៅក្នុងកញ្ចប់លុយ ខណៈដែលអនាគតរបស់គេនៅ Bayern នៅតែមិនទាន់ដោះស្រាយ ។ ការចំណាយពេលខ្ចីជើង នៅរដូវកាលទី២របស់ខ្លួន នៅឯក្លឹប Bayern Munich កីឡាករដែលមានតម្លៃខ្លួន៤២លានអឺរ៉ូរូបនេះ អាចឲ្យក្លឹបជើងឯកអាល្លឺម៉ង់មានជម្រើសទិញដាច់ ។ រដូវកាលដំបូងនៅអាល្លឺម៉ង់ James ទទួលបានផលវិជ្ជមានច្រើន ប៉ុន្តែចាប់តាំងពី លោក Niko Kovac មកដឹកនាំកាលពីខែកក្កដា រូបគេទើបតែបានលេង១២ប្រកួតគ្រប់ពានរង្វាន់ហើយលេងពេញ៩០នាទីតែមួយប្រកួតប៉ុណ្ណោះ ។ គួររំលឹកថា ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី ធ្លាប់ទទួលបានជោគជ័យកាលនៅ Porto និងMonaco…
-
AC Milan នាំយកខ្សែប្រយុទ្ធ Krzysztof Piatek មកជំនួស Gonzalo Higuain

ក្លឹបយក្សអ៊ីតាលី AC Milan បានផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Krzysztof Piatek ជាផ្លូវការណ៍ តាំងពីថ្ងៃទី២២មកម្ល៉េះ ក្នុងតម្លៃខ្លួន៣៥លានអឺរ៉ូ ព្រមទាំងតម្លៃពលកម្ម ២លានអឺរ៉ូ ក្នុងមួយឆ្នាំពីក្លឹប Genoa FC ពោលគឺ២ថ្ងៃមុនដែល Chelsea នាំយកកីឡាករ Gonzalo Higuain ទៅទឹកដី Stamford Bridge។ គួររំលឹកថា ពេលចុះកិច្ចសន្យាដំបូងខ្សែប្រយុទ្ធវ័យ២៣ឆ្នាំខាងលើនេះ ត្រូវបានក្លឹបផ្តល់លេខអាវ១៩ ប៉ុន្តែក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធខ្ចីជើងពី Juventus ទៅកាន់ទីក្រុងឡុងដ៍ ធ្វើឲ្យលេខអាវដែលទំនេរ ពោលគឺលេខ៩ បានធ្លាក់មកដល់រូបគាត់ផ្ទាល់តែម្តង ។ កីឡាករវ័យជ្រេ Gonzalo Higuain បានបោះបង់អាវលេខ៩ របស់ក្លឹប AC Milan ដើម្បីទៅចូលរួមជាមួយតោខៀវ Chelsea ជាផ្លូវការណ៍ ខណៈពេលនេះក្លឹបអ៊ីតាលីក៏បានរកម្ចាស់អាវលេខ៩ថ្មីផងដែរនោះគឺ Krzysztof Piatek ៕
-
Alvaro Morata នឹងទៅចូលរួមជាមួយ Atletico Madrid

បើយោងតាម Cadena Ser បានឲ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ Alvaro Morata នឹងចូលរួមជាមួយក្លឹប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១៨ខែ ដោយតម្រូវឲ្យ ក្លឹបនេះបង់តម្លៃខ្លួនប្រមាណ ៦.៦លានផោនជាមុនសិន ។ ដោយមិនសូវទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នៅទឹកដី Stamford Bridge ក៏មានសារព័ត៌មានជាច្រើន អំពីការផ្ទេររបស់ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើ ទៅចូលរួមសារជាថ្មីនៅទឹកដីអេស្ប៉ាញ ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់រដូវកាល ២០១៩-២០២០ ក្លឹបអេស្ប៉ាញ នឹងធ្វើការទិញផ្តាច់ពី Chelsea ក្នុងតម្លៃខ្លួនចន្លោះពី ៣៥លានផោន ទៅ ៤០លានផោន ដោយយោងទៅតាមស្ថានភាពជាក់ស្តែង ៕