-
Hazard ថា Higuain នឹងក្លាយជាខ្សែប្រយុទ្ធល្អជាង Morata ហើយរឹតតែល្អជាង Giroud

កីឡាករជម្រើសជាតិបែលហ្ស៊ិករបស់ក្លិបតោខៀវ Chelsea កីឡាករ Eden Hazard បាននិយាយថា Gonzalo Higuain គឺអាចបង្ហាញទម្រង់លេងល្អជាង Morata និង Giroud។ កីឡាករ Eden Hazard បានជួយឲ្យបែលហ្ស៊ិក ទទួលចំណាត់ថ្នាក់លេខ៣ នៅ FIFA World Cup ២០១៨ កន្លងទៅថ្មីៗនេះ បានចាប់ដៃគូល្អជាមួយអតីតមិត្តរួមក្រុម Diego Costa ជួយឲ្យក្លិប Chelsea ឈ្នះគ្រប់ការប្រកួត។ Hazard បន្តថា រូបគេពេញចិត្តក្នុងការលេងជាមួយ Morata និង Giroud ផងដែរ៕
-
គ្រូបង្វឹកក្លិប Paris Saint-Germain បារម្ភកីឡាករសំខាន់២រូបរបួស មុនជួប Manchester United

គ្រូបង្វឹកក្លិប Paris Saint-Germain លោក Thomas Tuchel កំពុងបារម្ភក្នុងជំនួបជាមួយក្លិបបិសាចក្រហម Manchester United នៅ UEFA Champions League ខែក្រោយនេះ ក្រោយពីកីឡាករសំខាន់២រូប រងរបួសគឺ Neymar និង Marco Verratti ។ គ្រូបង្វិកវ័យ៤៥ឆ្នាំ បានបញ្ជាក់ថា Marco Verratti មានបញ្ហារបួសយូរហើយ ខណៈដែលខ្សែប្រយុទ្ធប្រេស៊ីល Neymar ក៏របួសជើងស្តាំ ក្រោយ PSG ២-០ Strausbourg ដោយលទ្ធផល ក្នុងពានរង្វាន់ France Cup កន្លងមក។ ក្រោយហេតុការណ៍នេះ ក៏ប្រឈមនឹងការជំនួប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ដែលនឹងឈានចូលមកដល់ នៅខែក្រោយនេះ។ គួរបញ្ជាក់ថា ក្លិបអ្នកមានបារាំង Paris Saint-Germain នឹងធ្វើដំណើរទៅកាន់ទឹកដី…
-
សហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើន

សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមក្លិបបាល់ទាត់បឹងកេង បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ ទូទាំងប្រទេស ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចម្រើនបន្ថែមទៀត សំដៅបណ្តុះបណ្តាលស្មារតីស្រឡាញ់កីឡា សុខភាព ចៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំចំណេះដឹងទូទៅរដ្ឋ និងឯកជន។ គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ចំពោះលក្ខខណ្ឌវិញ កំណត់ក្រុមចូលរួមចំនួន១០ ដែលមកពីគ្រឹះស្ថានអប់រំចំណេះដឹងទូទៅរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ។ ក្រុមទាំង១០ ត្រូវបង់ថ្លៃចូលរួមប្រកួតចំនួន២លានរៀល និងប្រាក់តម្កល់២លានរៀល រីឯប្រាក់តម្កល់ និងប្រគល់ជូនក្រុមវិញក្រោយពានរង្វាន់នេះបញ្ចប់ជាស្ថាពរ។ ចំណែកឯការចុះឈ្មោះ គណៈកម្មការរៀចំការប្រកួតនឹងចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៦:០០ រសៀល។ គួរបញ្ជាក់ថា ក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ពានរង្វាន់ជើងឯកវិទ្យាល័យលើកទី១ ឆ្នាំ២០១៩ និងទទួលបាន៦០លានរៀល លេខ២ ទទួលបាន៤០លានរៀល និងលេខ៣ ទទួលបាន ២០លានរៀល អមជាមួយនឹងមេដាយមួយក្រុម៣០គ្រឿងផងដែរ៕
-
ការប្រកួតកីឡាបាល់បោះពានរង្វាន់វ៉ាង សាន លើកទី៣ ឆ្នាំ២០១៩ បានបញ្ចប់ដោយភាពជោគជ័យ

ការប្រកួតកីឡាបាល់បោះពានរង្វាន់ វ៉ាង សាន លើកទី៣ ឆ្នាំ២០១៩ បានបញ្ចប់ដោយជោគជ័យ ក្រោមវត្តមាន ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងឯកឧត្តមឧ ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងពហុកីឡដ្ឋានជាតិ។ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់បច្ចេកទេសកីឡាបាល់បោះ សុខភាព មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ រវាងយុវជនចិន និងយុវជនកម្ពុជា ជាពិសេសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងគ្រប់ជ្រុងជ្រោយថែមទៀត។ ក្នុងនាមឯកឧត្តមប្រធានសហព័ន្ធ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការអរគុណជូនចំពោះគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា កីឡាករទាំងអស់ ដែលបានគោរពនូវបទបញ្ជាបច្ចេកទេស គោលការណ៍ Fair Play សាមគ្គីភាព យោគយល់អធ្យាស្រ័យ កាត់សេចក្តីដោយយុត្តិធម៌ ធ្វើឱ្យការប្រកួតនេះបញ្ចប់ដោយជោគជ័យ។…
-
ប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឲ្យវិស័យកីឡានៅកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់

ឯកឧត្តម ម៉ក សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានលើកឡើងថា ដោយសារតែកត្តាសុខសន្តិភាព ទើបធ្វើឲ្យប្រទេសកម្ពុជាមានការីកចម្រើន ជាពិសេសវិស័យកីឡា ក៏មានការីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការលើកឡើងដូច្នេះ ក្នុងពិធីប្រកាសតែងតាំងទីប្រឹក្សារបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅសាលកីឡាសូហ្វតេនីសកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។ ឯកឧត្តមបន្តថា ជំហានទី១នេះ សហព័ន្ធបានតែងតាំងទីប្រឹក្សាបានចំនួន៦នាក់ ដែលសុទ្ធសឹងតែជាអ្នកស្រឡាញ់ និងចង់លើកកម្ពស់វិស័យកីឡាហាប់គីដូ ឲ្យមានការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ដោយមានការខិតខំប្រឹងប្រែង និងរួមសហការ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចូលប្រភេទកីឡាមួយនេះ ជាសមាជិករបស់សហព័ន្ធកីឡាហាប់គីដូពិភពលោក ដើម្បីគៀងគរប្រទេសដទៃទៀតឲ្យបានច្រើន ត្រៀមបញ្ចូលក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
-
កីឡាករបាល់ទាត់ល្បីៗ ស្នើឲ្យបន្តការរុករកយន្តហោះ Sala

ក្នុងចំណោមតារាបាល់ទាត់ល្បីៗ Lionel Messi បានចូលរួមអំពាវនាវឲ្យអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាល បារាំង និងអង់គ្លេសជួយរុករក Emiliano Sala និងពីឡុតដែលបានបាត់ខ្លួនក្នុងហេតុការណ៍ដែលគេសង្ស័យថាធ្លាក់យន្តហោះ។ យន្តហោះខ្នាតតូចដែលជិះដោយកីឡាករ Sala និងពីឡុត David Ibbotson បានបាត់ពីររ៉ាដា កាលពីថ្ងៃចន្ទក្បែរកោះ Guernsey ដែនទឹកអង់គ្លេស បង្កឲ្យមានការសង្ស័យថាអាចនឹងធ្លាក់នៅម្ដុំនោះ។ យ៉ាងណាក្រោយរុករក៣ថ្ងៃគ្មានឃើញសញ្ញាអ្វីអាជ្ញាធរបានសម្រេចបោះបង់ចោលផែនការតាមរកជនរងគ្រោះ ។ ការមិនខ្វល់ខ្វាយពីអ្នកបាត់ដូច្នេះ បានធ្វើឲ្យមានការសោកស្ដាយ និងរិះគន់យ៉ាងខ្លាំង ហើយកីឡាករល្បីៗនៅជុំវិញពិភពលោកដូចជា Messi, Sergio Aguero, Fabio Da Silva ជាដើមបានទទូចឲ្យអាជ្ញាធរបន្តសកម្មភាពរបស់ខ្លួនតទៅទៀតកុំព្រងើយនឹងជនរងគ្រោះដូច្នេះ។ ដោយឡែកប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសធ្វើសំណើផ្លូវការមួយទៅកាន់រដ្ឋាភិបាល នៃចក្រភពអង់គ្លេស និងបារាំង ដើម្បីអន្តរាគមន៍ស្វែងរក Sala ដែលជាពលរដ្ឋម្នាក់របស់ខ្លួន។ គួររម្លឹកថា Sala គឺជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Cardiff City ដែលទិញពី Nantes ក្នុងតម្លៃ១៥លានផោន។ កីឡាករសញ្ជាតិអាហ្សង់ទីន បានទៅលាមិត្តរួមក្រុមនៅបារាំងមុនត្រឡប់ទៅប្រទេសវែល សម្រេចការផ្ទេរជាផ្លូវការ ស្រាប់តែជួបគ្រោះអកុសលតែម្ដង៕ម.ន …
-
ក្លិបធំៗ៣ កំពុងរង់ចាំ Paul Pogba ប្រសិនបើចាកចេញពីបិសាចក្រហម

ក្លិបធំៗ៣ កំពុងរង់ចាំ ខ្សែបម្រើឆ្នើមរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Paul Pogba ប្រសិនបើកីឡាកររូបនេះ ចាកចេញ ក្នុងនោះមានក្លិបអេស្ប៉ាញ២ និងអង់គ្លេស១ នេះបើយោងតាមការបញ្ជាក់ពី កីឡាករ Florentin Pogba ខ្សែការពារកំពុងប្រកបអាជីពនៅលីគកំពូលតួកគី និងជាបងប្រុសរបស់តារាឆ្នើមនេះផងដែរ ។ Florentin Pogba បន្តថា Paul Pogba ចាកចេញពី Manchester Uunited នោះ គេអាចនឹងចូលរួមក្លិប៣ ដែលអាចជួយឲ្យគេមានការវិវត្តខ្លួនកាន់តែល្អ។ ក្នុងនោះមានក្លិប Manchester City , Real Madrid និង Barcelona ។ បើទោះបីជាមានការបង្ហើបយ៉ាងនេះក្តី ប៉ុន្តែពេលនេះកីឡាករបារាំងដែលជួយឲ្យជម្រើសជាតិបារាំងឈ្នះ World Cup ២០១៨ នៅរុស្ស៊ីកន្លងទៅ កំពុងមានទម្រង់លេងល្អឡើងវិញ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែលមាននាទីជាអ្នកចាត់ការស្តីទី ក្លិប Man Utd ៕ម.ន…
-
វគ្គពាក់កណ្តាលផ្តាច់ព្រាត់ AFC Asian Cup ២០១៩ បានរកឃើញក្រុមខ្លាំងទាំង៤ហើយ

ឆ្លងកាត់ការប្រកួតយប់មិញ ក្រុមខ្លាំង២ គឺក្រុមការពារតំណែងជើងឯកអូស្រ្តាលី និងក្រុមកូរ៉េខាងត្បូង បានធ្លាក់ចេញពី Asian Cup គួរឲ្យភ្ញាក់ផ្អើល។ តាមលទ្ធផលយប់មិញ ក្រុមកូរ៉េខាងត្បូង ០:១ ក្រុមជម្រើសជាតិកាតា ដោយការទាត់បញ្ចូលទីបាល់ពីចម្ងាយយ៉ាងល្អនៅនាទី៧៩ ពីកីឡាករ Abdulaziz Hatem រីឯក្រុមការពារតំណែងជើងឯកអូស្រ្តាលី ០:១ ក្រុម អារ៉ាប់រួម ធ្វើសម្រេចដោយកីឡាករ Ali Ahmed Mabkhout នៅនាទីទី៦៨។ លទ្ធផលនេះបានធ្វើឲ្យក្រុមម្ចាស់ផ្ទះ World Cup ២០២២ អារ៉ាប់រួម ប៉ះ ក្រុមជម្រើសជាតិកាតា ខណៈក្រុមសាំម៉ូរៃជប៉ុន ប៉ះ ក្រុមអឺរ៉ុង នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រាត់។ គួរបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup ២០១៩ នឹងធ្វើនៅថ្ងៃទី២៨ ដោយក្រុមសាំម៉ូរៃជប៉ុន ប៉ះ ក្រុមអឺរ៉ុង ថ្ងៃទី២៩ ខែមករា ក្រុម អារ៉ាប់រួម ប៉ះ ក្រុមជម្រើសជាតិកាតា៕ម.ន
-
គ្រូតេក្វាន់ដូជនជាតិកូរ៉េដាក់គោលដៅថា ស៊ីហ្គេមនៅហ្វីលីពីនដណ្តើមមេដាយមាសបាន២គ្រឿងជូនកម្ពុជា

គ្រូបង្វឹកតេក្វាន់ដូជនជាតិកូរ៉េបង្ហាញភាពជឿជាក់ថា ស៊ីហ្គេមនៅប្រទេសហ្វីលីពីននៅចុងឆ្នាំនេះតេក្វាន់ដូ មានលទ្ធផលប្រជែងបានមេដាយមាស២គ្រឿងជូនកម្ពុជា។ លោក ឆយ យ៉ុងសុគ គ្រូបង្វឹកជនជាតិកូរ៉េអះអាងថា ស៊ីហ្គេមនៅប្រទេសហ្វីលីពីនលើកទី៣០ ដែលដំណើរការប្រកួតនាចុងឆ្នាំ២០១៩នេះ ប្រភេទកីឡាតេក្វាន់ដូ WTF និងមានលទ្ធភាពប្រជែងដណ្តើមបានមេដាយមាសយ៉ាងតិច២គ្រឿងមកជូនកម្ពុជា។ លោកបានបង្ហាញក្តីរំពឹងខ្ពស់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មាន ពេលកំពុងបង្ហាត់កូនសិស្ស នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ក្នុងពហុកីឡាដ្ឋានជាតិ។ លោកថា អ្វីដែលធ្វើឲ្យយើងហ៊ានរំពឹងមុនថា អត្តពលិកយើងមានសមត្ថភាពប្រជែងដណ្តើមបានមេដាយមាស២គ្រឿងជូនកម្ពុជាពីស៊ីហ្គេមនៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ ដោយយើងមើលឃើញថា មេដាយមាសទី១ យើងរំពឹងលើកីឡាការិនី ស៊ន សៀវមី និងមេដាយមាសទី២ គឺយើងសង្ឃឹមលើកីឡាករការិនីចាស់ៗមួយចំនួន ដែលធ្លាប់ប្រជែងបានមេដាយសំរឹទ្ធិ ស៊ីហ្គេម នៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ហើយឥលូវការវិវឌ្ឍសមត្ថភាពរបស់ពួកគេ គឺមានការរីកចំរើនច្រើន។ ម្យ៉ាងទៀត នៅក្នុងឆ្នាំនេះ យើងមានកម្មវិធីហ្វឹកហាត់ និងចេញទៅប្រកួតក្រៅប្រទេសច្រើន ដែលទាំងអស់នេះវានឹងជួយឲ្យអត្តពិកយើងកាន់តែទទួលបាននូវបទពិសោធន៍បច្ចេកទេសច្រើនក្នុងការត្រៀមប្រជែងដណ្តើមមេដាយពីការប្រកួតកម្រឹតតំបន់មួយនេះមកជូនកម្ពុជា។ សម្រាប់ការប្រមូលផ្តុំអត្តពលិករបស់សហព័ន្ធកីឡាតេក្វាន់ដូ WTF ក្នុងឆ្នាំ២០១៩ ក្នុងការត្រៀមលក្ខណៈជាជម្រើសត្រៀមស៊ីហ្គេមនៅប្រទេសហ្វីលីពីន គឺមានរហូតដល់ទៅជាង៣០នាក់ ទាំងអត្តពលិកថ្នាល និងឈុតធំ ហើយអត្តពលិកទាំងនេះនិងមានការប្រកួតជម្រុះបន្តទៀត ដើម្បីជម្រើសជាក្រុមជម្រើសជាតិហ្វឹកហាត់ត្រៀមប្រយុទ្ធដណ្តើមមេដាយជូនកម្ពុជា។…
-
លោក Maurizio Sarri និយាយថា Eden Hazard ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់គ្មានភាពជាអ្នកដឹកនាំ

លោក Maurizio Sarri បាននិយាយសរសើរពីគុណសម្បត្តិរបស់ Eden Hazard ថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែគេមិនសាកសមជាអ្នកដឹកនាំទេ។ លោក Maurizio Sarri បានធ្វើការរិះគន់យ៉ាងខ្លាំងកាលពីសប្តាហ៍មុនសម្រាប់ការដាក់ពិន័យជាសាធារណៈដល់ក្រុមរបស់គាត់ក្រោយពីចាញ់ក្រុម Arsenal ក្នុងលទ្ធផលល ២-០ ដោយលោកបានអះអាងថា កីឡាកររបស់គាត់មានការលំបាកក្នុងការលើកទឹកចិត្ត ហើយពួកគេប្រហែលជាមិនគួរលេងនៅកម្រិតខ្ពស់បំផុតឡើយ។ បន្ទាប់មកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា កីឡាករថ្មី ឬសូម្បីតែកីឡាករក្បាលចាស់អាចជាចម្លើយទៅនឹងការផ្លាស់ប្តូរជោគវាសនាក្រុមតោខៀវដោយបង្ហាញថា ក្លិបខ្វះភាពជាអ្នកដឹកនាំ៕