-
អ្នកចាត់ការ Man City ថាបរាជ័យយប់មិញ នៅមិនទាន់បាត់ឱកាសប្រជែងពាននៅឡើយទេ

ក្លិប Manchester City ១:២ Newcastle កាលពីយប់មិញធ្វើឲ្យ Liverpool មានឱកាសដាច់៧ពិន្ទុ បើសិនឈ្នះ Leicester នៅជំនួបយប់នេះ។ ក្រុមជើងឯកចាស់លីគកំពូលអង់គ្លេសមិនធ្លាប់ចាញ់ Newcastle នោះទេ ដោយ២២ប្រកួតចុងក្រោយ ក្រុមសារិកាព្រៃទទួលបាន៣ពិន្ទុ ប៉ុណ្ណោះពីការប៉ះគ្នាកន្លងមក ។ ក្រោយក្រុម Mna City ប្រកួត ឈ្នះ ៥-០ លើ Burnley, ឈ្នះ Huddersfield និង Wolves ៣គ្រាប់ដូចគ្នា បែរជាភ្លាត់ចាញ់យប់មិញ។ ទោះបោះជាយ៉ាងណាលោក Pep Guardiola បញ្ជាក់ថា ឱកាសប្រជែងពានរបស់ក្រុមលោកមិនទាន់អស់នៅឡើយទេ ប៉ុន្តែអ្នកចាត់ការរូបនេះសារភាពថា វាពិតជាពិបាកខ្លាំងជាងមុន ពិសេស Man City ត្រូវលេងកម្មវិធីច្រើនជាមួយក្រុមខ្លាំងៗ នៅប្រកួតបន្តបន្ទាប់ ដូចជាក្រុម Arsenal, Everton និង Chelsea នៅសប្តាហ៍ក្រោយ។ ចំណែកឯក្រុមឈរកំពូលតារាង ហង្សក្រហម Liverpool ត្រូវប៉ះ Leicester,…
-
អ្នកប្រដាល់ក្នុងទ្រុង McGregor និង Khabib ត្រូវជាប់ពិន័យដូចគ្នា ក្រោយមានបញ្ហានៅ UFC 229

អ្នកប្រដាល់ក្នុងទ្រុង Conor McGregor ត្រូវព្យួរការប្រកួតរយៈពេល៦ខែ និងពិន័យជាប្រាក់៥ម៉ឺនដុល្លារ ក្រោយគេ និងបក្ខពួកបានបង្កជម្លោះក្នុងការប្រកួត UFC229 កាលពីខែតុលាកន្លងទៅ រីឯកីឡាកររុស្សី Khabib Nurmagomedov ជាប់បម្រាមមិនបានប្រកួត៩ខែ និងពិន័យជាប្រាក់៥០ម៉ឺនដុល្លារ ។ Khabib បានលោតចេញពីសង្វៀនលោតទៅបង្កការវាយតប់នៅខាងក្រោយ បន្ទាប់ពីយកឈ្នះលើ McGregor។ ទន្ទឹមគ្នានោះ McGregor ក៏បានប៉ះទង្គិចជាមួយក្រុមរបស់ Khabib ដូចគ្នា។ ក្រុមរបស់ Khabib ២នាក់គឺ Abubakar Nurmagomedov និង Zubaira Tukhugov ត្រូវបានពិន័យដូចគ្នា មិនឲ្យប្រកួតរយៈពេល១ឆ្នាំ និងពិន័យប្រាក់២៥ ០០០ដុល្លារ។ បក្សពួករបស់ Khabib ៣នាក់ត្រូវបានចាប់ខ្លួន អំឡុងពេលជម្លោះខាងលើកើតឡើង តែក្រោយមកត្រូវបានគេដោះលែងវិញ ៕ម.ន
-
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង នឹងជួយជំរុញដល់ការកសាងនូវមូលដ្ឋានគ្រឹះ ឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន បានអះអាងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងជួយជំរុញដល់ការកសាងនូវមូលដ្ឋានគ្រឹះ និងការអភិវឌ្ឍឈានឆ្ពោះទៅរកធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ការបញ្ជាក់ខាងលើធ្វើ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេងកីឡាទោចក្រយាន នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ អគ្គលេខាធិការរូបនេះ បានជំរុញឲ្យគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេងទាំងអស់ត្រូវយកចំណេះដឹងទាំងនេះ ទៅអភិវឌ្ឍខ្លួនឲ្យបានល្អប្រសើរ ហើយអនុវត្តក្នុង១ថ្ងៃ យ៉ាងតិចឲ្យបាន៤ម៉ោង និងក្នុង១សប្តាហ៍ ត្រូវហ្វឹកហាត់យ៉ាងតិច៦ថ្ងៃ ដើម្បីបង្កើនសមត្ថភាពដែលជាគោលការណ៍អន្តរជាតិ ជំនាញកីឡាកម្រិតខ្ពស់ត្រូវហ្វឹកហាត់។ លោកអគ្គលេខាធិការបានជំរុញដូច្នេះ ក្នុងកម្មវិធិបិទវគ្គគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង កីឡាទោចក្រយានជាលើកដំបូង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នារសៀលថ្ងៃអាទិត្យម្សិលមិញ។ លោកឧកញ្ញ៉ាបន្តថា តាមរយៈវគ្គបណ្តុបណ្តាលនេះ នឹងជួយជំរុញដល់ការកសាងនូវមូលដ្ឋានគ្រឹះ និងការអភិវឌ្ឍឈានឆ្ពោះទៅរកធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ក៏ដូចជាផែនការយុទ្ធសាស្រ្តរយៈពេលវែងនៃវិស័យ កីឡាប្រណាំងកង់នេះផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានលើកទឹកចិត្តដល់គ្រូបង្វឹក និងអត្តពលិកថ្នាល ដែលចូលរួមក្នុងវគ្គសិក្សានេះ ក៏ដូចជាស្ញើចសរសើរចំពោះសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីបណ្តុះនូវមូលដ្ឋានគ្រឹះ និងបច្ចេកទេសជូនដល់សិក្ខាកាម ក្នុងការកសាងធនធាន និងអភិវឌ្ឍន៍វិស័យកីឡាប្រណាំងកង់នេះឲ្យកាន់តែរីកចម្រើន ជាពិសេសគឺគោលដៅឈានទៅរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២…
-
ការប្រកួតកីឡាតេក្វាន់ដូ WT ថ្នាលជើងឯកថ្នាក់ជាតិ “Hope 2023” ចាប់ផ្តើមរដូវកាលថ្មីហើយ

បណ្ឌិត្យសភាតេក្វាន់ដូ W T កម្ពុជា សហការជាមួយខេមរសហព័ន្ធតេក្វាន់ដូ W T (World Taekwondo) ចាប់ផ្តើមបើកការប្រកួតថ្នាលជើងឯកថ្នាក់ជាតិ “Hope 2023” ដោយមានការចូលរួមពីកីឡាករ កីឡាការិនីវ័យក្មេងជាច្រើន នៅអគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិ កាលពីចុងសប្តាហ៍កន្លងទៅ។ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិ និងគណៈកម្មការប្រកួត បានឲ្យដឹងថា ការប្រកួតនេះអនុញ្ញាតឲ្យតែកីឡាករ-កីឡាការិនី ដែលមានកម្រិតខ្សែក្រវ៉ាត់ក្រហមឡើងទៅ ហើយអត្តពលិកទាំងអស់មានសិទ្ធិប្រកួតបានតែវិញ្ញាសាមួយប៉ុណ្ណោះ ។ ដើម្បីជ្រើសរើសយកកីឡាករ-កីឡាការិនីឆ្នើមចូលក្រុមជម្រើសជាតិ សម្រាប់ត្រៀមព្រឹត្តិការណ៍ SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ គួររំលឹកថា ការប្រកួតយុវជនថ្នាលជើងឯកថ្នាក់ជាតិ “Hope 2023” ធ្វើការប្រកួតជារៀងរាល់៣ខែម្តង មានយុវជន-យុវតី ក្នុងវិញ្ញាសាប្រយុទ្ធក្រោមអាយុ១៧ឆ្នាំ និង១៨ឆ្នាំឡើង និងតាមប្រភេទទម្ងន់បុរសនារីដែលគណៈកម្មការកំណត់ ដើម្បីស្វែងរកកីឡាករ កីឡាការិនី ដែលមានសក្តានុពល សម្រាប់ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា៕ម.ន …
-
លោក Filippo Inzaghi ត្រូវក្លិប Bologna បណ្ដេញចេញ

លោក Filippo Inzaghi ត្រូវបានក្លិប Bologna សម្រេចបណ្ដេញចេញពីតំណែង និងជំនួសវិញដោយលោក Sinisa Mihajlovic។ ក្លិបមានមូលដ្ឋានភាគខាងជើងប្រទេសអ៊ីតាលី បានប្រកាសចែកផ្លូវជាមួយអតីតវីរបុរស AC Milan កាលពីម្សិលមិញគឺ ១ថ្ងៃក្រោយពួកគេចាញ់ Frosinone ៤ទល់នឹង០។ Inzaghi អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអ៊ីតាលីចូលកាន់តំណែងខាងលើកាលពីខែមិថុនា។ គួរបញ្ជាក់ថា ក្លិប Bologna បច្ចុប្បន្នឈរលេខ១៨បាតតារាង និងប្រឈមមុខខ្ពស់ធ្លាក់ទៅSerie B នៅរដូវកាលក្រោយ ប្រសិនបន្តចាញ់តទៅទៀត។ Mihajlovic នឹងធ្វើជាអ្នកចាត់ការដល់ចុងរដូវកាល និងមានជម្រើសដឹកនាំបន្តបើអាចរក្សាក្រុមលេងនៅលីគកំពូលបាន។ សូមបញ្ជាក់ថា បុរសវ័យ៤៩ឆ្នាំ មានបទពិសោធន៍ដឹកនាំក្រុមជាច្រើនដូចជា Catania, Fiorentina, Sampdoria, Milan, Torino និងក្រុមជម្រើសជាតិស៊ែប៕ធ.ដ
-
កីឡាករ Fabregas ផ្ទេរទៅក្លិប Monaco

Cesc Fabregas បញ្ជាក់ថា ដោយសារវត្តមានអតីតមិត្តរួមក្រុមនៅ Arsenal គឺ Thierry Henry ជាហេតុផលចម្បង ធ្វើឲ្យគេសម្រេចចិត្តមកចូលរួមជាមួយ Monaco។ Fabregas បានចុះកុងត្រារយៈពេល៣ឆ្នាំកន្លះជាមួយ Monaco កាលពីថ្ងៃទី១១ ខែមករា បន្ទាប់ពីមិនជាប់ជម្រើសដំបូងនៅ Chelsea។ យ៉ាងណាមិញ កីឡាករអេស្ប៉ាញរូបនេះលេងបានត្រឹមតែ៣ប្រកួតប៉ុណ្ណោះ ក្រោមការដឹកនាំរបស់ Henry មុនពេលក្លឹបបណ្ដេញលោកចេញ។ អតីតកីឡាករ កាំភ្លើងធំ បន្តថា ទោះដឹង Monaco កំពុងតែយ៉ាប់យ៉ឺន នៅ Ligue 1 ក៏នៅតែសម្រេចចិត្តមក ដោយសារ Thierry Henry។ គួររំលឹកថា Cesc Fabregas និង Henry ធ្លាប់លេងនៅ Arsenal ជាមួយគ្នា ក្នុងឆ្នាំ២០០៣ ដល់ ២០០៧៕ធ.ដ
-
ក្រុមសាំម៉ូរៃជប៉ុន ឡើងវគ្គផ្តាច់ព្រ័ត្រ Asian Cup 2019 ក្រោយឈ្នះ អ៊ីរ៉ង់

ក្រុមសាំម៉ូរៃជប៉ុន ឡើងវគ្គផ្តាច់ព្រាត់ Asian Cup ២០១៩ ក្រោយយកឈ្នះក្រុមខ្លាំងអ៊ីរ៉ង ក្នុងលទ្ធផល ៣-០។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ក្រុមខ្លាំងទាំង២មិនអាចរកគ្រាប់បាល់បានទេ នៅតង់ទី១ ប៉ុន្តែចូលតង់ទី២ ក្រុមសាំម៉ូរៃ ជប៉ុន ធ្វើបាន៣គ្រាប់ ពីសំណាក់កីឡាករ Yuya Osako ២គ្រាប់ម្នាក់ឯង នៅនាទីទី៥៦ និងបាល់១១ម៉ែត្រ នៅនាទីទី៦៧ ហើយនៅចុងម៉ោង Genki Haraguchi បន្ថែមគ្រាប់ទី៣ ធ្វើក្រុមជប៉ុនឡើងទៅវគ្គផ្តាច់ព្រាត់ ដោយរង់ចាំក្រុម កាតា និង អារ៉ាប់រួម ដែលត្រូវប្រកួតនៅយប់នេះ។ គួររំលឹកថា ក្នុងវគ្គសន្សំពិន្ទុក្នុងពូល និងវគ្គចាញ់ធ្លាក់ ជប៉ុនមិនសូវជាបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះទេ ប៉ុន្តែនៅវគ្គពាក់កណ្តាល ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយទម្លាក់វៀតណាម វគ្គ៨ក្រុមចុងក្រោយ និងក្រុម អ៊ីរ៉ង់ វគ្គពាក់កណ្តាលផ្តាច់ព្រាត់។ សូមបញ្ជាក់ថា ក្រុម ជប៉ុន ធ្លាប់ឈ្នះ AFC Asian Cup ៤ដង ក្នុងឆ្នាំ១៩៩២ ២០០០ ២០០៤ និង២០១១…
-
ក្រុមហ៊ុន Smart Axiata បង្កើតការប្រកួត Smart Community Cup ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ និងអភិវឌ្ឍន៍យុវជនកម្ពុជាជាង៦០០នាក់

ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រកួតបាល់ទាត់ និងកម្មវិធីហ្វឹកហាត់ ដោយផ្ដោតលើការអភិវឌ្ឍយុវជន សមភាពយេនឌ័រ ការពង្រឹងអំណាចស្រ្តី និងសុខុមាលភាពនៃការរស់នៅ ។ ព្រឹត្តការណ៍ Smart Community Cup ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តការជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី (ASA) សមាគមកាយរិទ្ធបាល់ទាត់អាជីព (PFSA) និងអង្គការក្រៅរាជរដ្ឋាភិបាលចំនួន៥ផ្សេងទៀត។ លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart «កម្មវិធី Smart Community Cup នេះ ធ្វើឡើងក្នុងគោលបំណងជំរុញយុវជនឲ្យចូលរួម សកម្មភាពវិជ្ជមានជាច្រើន និងផ្តល់ភាពសប្បាយរីករាយឱ្យពួកគេ មិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនក្ដីស្រមៃរបស់ពួកគេជុំវិញកីឡាបាល់ទាត់។» លោកបានបន្ថែមទៀតថា កម្មវិធីនេះ បានផ្តល់ឱកាសដល់កុមារដែលមានជីវភាពលំបាកមកពីអង្គការដៃគូ បានចូលរួមក្នុងកម្មវិធីហ្វឹកហាត់ និងសិក្ខាសាលាស្ដីពីកីឡាបាល់ទាត់ ដែលរៀបចំដោយសមាគមកាយរិទ្ធបាល់ទាត់អាជីព ដែលរួមមានគ្រូបង្វឹកមកពីសាលាបណ្ដុះបណ្ដាលកីឡាបាល់ទាត់របស់ក្លិប Man Unitedផងដែរ។ លោក Lee Hawkins ស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេសរបស់មូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី (ASA) “កន្លងមកមូលនិធិ ASA…
-
ស្ថាបនិកបង្កើតបាល់ទាត់តូយ៉ូតាកុមារនៅកម្ពុជា៖ កម្មវិធីរបស់ខ្លួននឹងជួយបណ្តុះបណ្តាលឲ្យកុមារកម្ពុជា ក្លាយជាកីឡាការដ៏ពូកែនាពេលអនាគត

ក្រុមសាលាអន្តរជាតិ I Center ក្លាយជាជើងឯកពានរង្វានតូយ៉ូតាកុមារកម្ពុជា ប្រចាំឆ្នាំ២០១៨ រៀបចំដោយក្រុមហ៊ុនតូយ៉ូតា ដែលដំណើរការប្រកួតអស់រយៈពេល១សប្តាហ៍ នៅក្នុងរាជធានីភ្នំពេញ បានបញ្ចប់ការប្រកួតជាផ្លូវការនៅទីលានបាល់ទាត់កីឡាដ្ឋានជាតិ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈក្រុមសាលាបឋមសិក្សាព្រែកព្នៅ ជើងឯករង។ លោក ហ៊ីរ៉ូយ៉ូគី អ៊ីតូស នាយកតូយ៉ូតាប្រចាំកម្ពុជា មានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់កុមារកម្ពុជា បានបង្កើតឡើងរយៈពេល៤ឆ្នាំមកហើយ ដោយគិតចាប់តាំងពីឆ្នាំ២០១៥មក ក្នុងគោលបំណងបំផុសផ្នត់គំនិត ឲ្យកុមារតូចៗនៅកម្ពុជា ចាប់អារម្មណ៍លេងកីឡាបាល់ទាត់ និងចូលចិត្ត។ ស្ថាបនិក រូបនេះអះអាងថា តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយរួមចំណែកឲ្យកុមារកម្ពុជា អភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពកំពូលនៅកម្ពុជា នាពេលអនាគត។ ចំពោះលទ្ធផល ការប្រកួតក្រុមបាល់ទាត់ដណ្តើមបានតំណែងជើងឯកឆ្នាំ២០១៨ បានទៅលើសាលាអន្តរជាតិ I Center លេខ២ ក្រុមបាល់ទាត់មកពីសាលាបឋមសិក្សាព្រែកព្នៅ លេខ៣ សាលាបឋមសិក្សាឬស្សីកែវ និងក្រុមលេខ៤ សាលាបឋមសិក្សាព្រះនរោត្តម។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជើងឯកតូយ៉ូតាកុមារកម្ពុជាប្រចាំឆ្នាំ២០១៨ រៀបចំដោយក្រុមហ៊ុនតូយ៉ូតាមានក្រុមបាល់ទាត់ចូលរួមចំនួន២៤ មកពីសាលារដ្ឋ និងឯកជន ហើយការប្រកួត គឺបានដំណើរការប្រកួតអស់រយៈពេល១សប្តាហ៍៕ធ.ដ …
-
អនុប្រធានខេមរសហព័ន្ធយូដូកម្ពុជាចាត់ទុកថា ការចែករំលែកបទពិសោធន៍ពីព្រឹទ្ធាចារ្យយូដូពីជប៉ុន ដល់អត្តពលិកកម្ពុជា គឺជាឱកាសល្អសម្រាប់អភិវឌ្ឍន៍ខ្លួន

អនុប្រធានខេមរសហព័ន្ធយូដូកម្ពុជា លោក ឌៀប វណ្ណី បានចាត់ទុក ការចុះផ្ដល់បទពិសោធន៍ពីប្រទេសម្ចាស់ដើមក្បាច់គុនរបស់ព្រឹទ្ធាចារ្យយូដូទាំង១៨រូប គឺជាឱកាសល្អសម្រាប់ខេមរសហព័ន្ធ រួមទាំងកីឡាករ កីឡាការិនីខ្លួន ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មី នៃការវិវត្តរបស់សហព័ន្ធកីឡាយូដូអន្តរជាតិ។ ការចែករំលែកបទពិសោធន៍ពីព្រឹទ្ធាចារ្យយូដូមកពីប្រទេសជប៉ុន រយៈពេល១ថ្ងៃ នៅសាលហ្វឹកហាត់ដំបូលទូក ក្នុងបរិវេនពហុកីឡដ្ឋានជាតិ ធ្វើឡើងដើម្បីរឹតចំណង មិត្តភាព និងផ្ដល់ការបណ្ដុះបណ្ដាលមូលដ្ឋានបន្ថែម ដល់កីឡាករ កីឡាការិនីយូដូកម្ពុជា។ ព្រឹទ្ធាចារ្យយូដូជប៉ុន លោក Masakuni Bando មានប្រសាសន៍ថា មុនមកដល់កម្ពុជា ក្រុមរបស់លោកបានទៅចែករំលែកបទពិសោធន៍នៅប្រទេសឡាវផងដែរ។ ព្រឹទ្ធាចារ្យយូដូវ័យចំណាស់រូបនេះ បន្តថា ទោះបីមានរយៈពេលខ្លី ប៉ុន្តែលោកសង្កេតឃើញថា កីឡាករ កីឡាការិនីយូដូកម្ពុជា បានយកចិត្តទុកដាក់ហ្វឹកហាត់ និងពោពេញដោយទេពកោសល្យថែមទៀត។ លោក Masakuni បញ្ជាក់ថា យើងមកនេះ គឺផ្ដល់នៅមូលដ្ឋានគ្រឹះ និងបច្ចេកទេសរួមផ្សំជាមួយនឹងវិទ្យាសាស្ត្រ ដើម្បីហ្វឹកហាត់ចេះប្រើប្រាជ្ញា និងភាពវៃឆ្លាតឲ្យច្បាស់ អោយទទួលបានជោគជ័យនាពេលខាងមុខ។ សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យយូដូវ័យចំណាស់មកពីប្រទេសជប៉ុនចំនួន១៨រូប បានមកធ្វើបទបង្ហាញពីមូលដ្ឋានគ្រឹះ និងផ្ដល់បច្ចេកទេសថ្មីៗ…