Category: កីឡា

  • ក្លិប AC Milan កំពុងចាប់អារម្មណ៍ម្ចាស់ស្បែកជើងមាស Asian Cup

    ក្លិប AC Milan កំពុងចាប់អារម្មណ៍ម្ចាស់ស្បែកជើងមាស Asian Cup

    ក្រោយបញ្ចប់ព្រឹត្តិការណ៍លំដាប់ទី១ នៅទ្វីបអាស៊ី AFC Asian Cup ២០១៩ កីឡាករដែលបានបង្ហាញសមត្ថភាពជាច្រើនរូប ជាមួយជម្រើសជាតិរៀងៗខ្លួន ត្រូវបានក្លិបល្បីៗជុំវិញពិភពលោកសម្លឹងមើលគ្រប់ៗគ្នា។ ជាក់ស្តែងកីឡាករ Almoez Ali ម្ចាស់ស្បែកជើងមាសប្រចាំព្រឹត្តិការណ៍នេះ របស់ជម្រើសជាតិកាតា ត្រូវបានក្លិបយក្សអ៊ីតាលី AC Milan កំពុងមានចំណាប់អារម្មណ៍។ ភ្នាក់ងារដោះដូរកីឡាកររបស់ក្លិបយក្សអ៊ីតាលី AC Milan បានមកកាន់ប្រទេសកាតា ដើម្បីធ្វើការពិភាក្សា និងពិនិត្យលក្ខណៈសម្បត្តិលើកីឡាករ Almoez Ali ហើយប្រសិនបើការចរចាត្រូវរ៉ូវគ្នានោះ កីឡាកររូបនេះនឹងទទួលបានឳកាសបង្ហាញខ្លួននៅទឹកដីតំបន់អឺរ៉ុបជាផ្លូវការ នាពាក់កណ្តាលឆ្នាំ២០១៩ តែម្តង។ សូមបញ្ជាក់ថា កីឡាករ Almoez Ali វ័យ ២២ឆ្នាំ បច្ចុប្បន្នជាសមាជិករបស់ក្លិប Al-Duhail នៅលីគកំពូលកាតា ហើយក៏ជាក្លិបម្ចាស់ជើងឯក នៃលីគកំពូលកាតាប្រចាំរដូវកាល២០១៨ ផងដែរ។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេចាត់ទុកជាតួអង្គសំខាន់ដែលបានជួយឲ្យ កាតាលើកពានប្រចាំទ្វីបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះលើខ្លាកំណាចអាស៊ីខាងកើត ជប៉ុន ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធកម្ពស់១.៨០ម៉ែត្រ ខាងលើបានបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់…

  • កីឡាករវ័យក្មេង Rashford បង្ហាញខ្លួន១០០លើកឲ្យ Man Utd បំបែកកំណត់ត្រារៀមច្បងជាច្រើនរូប

    កីឡាករវ័យក្មេង Rashford  បង្ហាញខ្លួន១០០លើកឲ្យ Man Utd បំបែកកំណត់ត្រារៀមច្បងជាច្រើនរូប

    ខ្សែប្រយុទ្ធវ័យក្មេងជួរមុខ Marcus Rashford ទាត់បញ្ចូលទី១ដែលបញ្ចូនដោយខ្សែបម្រើ Paul Pogba បានបង្គ្រប់គ្រាប់បាល់ទី២៦គ្រាប់ជួយ បិសាចក្រហម Manchester United យកឈ្នះ Leicester City ដោយលទ្ធផល ១-០ កាលពីយប់មិញនេះ។ មួយគ្រាប់របស់ Rashford បានបំបែកកំណត់ត្រា មួយដ៏ល្អបើប្រៀបធៀបនៃការបង្ហាញខ្លួន១០០លើកឲ្យក្លិប ខណៈខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo រកបានតែ ១៩គ្រាប់, អតីតប្រធានក្រុម Wayne Rooney រកបាន ២៤គ្រាប់ និងគ្រូបង្វឹកជម្រើសវែលបច្ចុប្បន្ន Ryan Giggs រកបានតែ២៥គ្រាប់ ដែលទាំងនេះគិតត្រឹមការបង្ហាញខ្លួន១០០លើកដូចៗគ្នា។ បើតាមស្ថិតិមួយទៀតបានបង្ហាញថា Marcus Rashford ឈរលេខរៀងទី២ ក្នុងនាមជាកីឡាករវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រសម្រាប់ ក្លិបជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាល ដោយបានបង្ហាញខ្លួន ១០០ដង ក្នុងលីគ។ ចំណែក Ryan Giggs ដែលបានបង្ហាញខ្លួន១០០ដងឲ្យ…

  • Sergio Aguero ស៊ុត៣គ្រាប់ម្នាក់ឯងឲ្យ Manchester City យកឈ្នះ Arsenal ៣ទល់១

    Sergio Aguero ស៊ុត៣គ្រាប់ម្នាក់ឯងឲ្យ Manchester City យកឈ្នះ Arsenal ៣ទល់១

    ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៣ទល់១នាការប្រកួតក្នុងពានរង្វាន់ Premier League សប្ដាហ៍ទី២៥ខណៈខ្សែប្រយុទ្ធជួរមុខ Sergio Aguero រកបានបីគ្រាប់ម្នាក់ឯង។ ទាំង៣គ្រាប់របស់ខ្សែប្រយុទ្ធអាហ្សង់ទីនរកបាននៅនាទី១ នាទី១០ និងគ្រាប់ចុងក្រោយនៅនាទី៦១ ធ្វើសម្រេច ហែតទ្រីក ។ ចំណែក១របស់កាំភ្លើងធំ រកបាននៅនាទី១១ ដោយកីឡាករ Laurent Koscielny ។ សូមបញ្ជាក់ថា Aguero សម្រេចបានកំណត់ត្រាស៊ុតបញ្ចូលទី ម្នាក់ឯងលើកទី១០ក្នុងអាជីពរបស់ខ្លួននៅ Manchester City ស្របពេលក្លិបទទួលបាន ៥៩ពិន្ទុ តាមខណៈក្រុមឈរនៅកំពូលតារាង Liverpool មាន៦១ពិន្ទុ សល់មួយប្រកួតក្នុងដៃត្រូវប៉ះ West Ham យប់នេះ ។ ចំណែក Arsenal ធ្លាក់ទៅលេង៦មានមាន៤៧ពិន្ទុ ស្របពេលបិសាចក្រហមឡើងមកលេខ៥បន្ទាប់ពីឈ្នះ Leicester City ១ទល់០កាលពីម្សិលមិញ ៕ម.ន

  • Kagawa ចូលលេងប្រកួតដំបូងឲ្យ Besiktas ស៊ុតចូល២គ្រាប់ម្នាក់ឯង

    Kagawa ចូលលេងប្រកួតដំបូងឲ្យ Besiktas ស៊ុតចូល២គ្រាប់ម្នាក់ឯង

    អតីតខ្សែបម្រើ Manchester United បានផ្ទេរចេញពី Borussia Dortmund មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ បានបង្ហាញថ្វីជើងយ៉ាងល្អនៅក្លិបថ្មីរបស់ខ្លួននៅប្រទេសតួកគី។ រូបគេគ្រាន់តែជាកីឡាករបម្រុងហើយប្ដូរចូលនៅនាទី៨១ជំនួស Adem Ljajic ។ ប៉ុន្តែចូលនាទី៨២រូបគេរកបានគ្រាប់បាល់ទី១ ទៅហើយ។ វាគឺជាការស៊ុតតម្រង់ទីលើកទី១ហើយ២នាទីក្រោយមក កីឡាករជប៉ុនរូបនេះបន្ថែមគ្រាប់បាល់ទី២ សឹងតែមិនគួរឲ្យជឿ។ ចប់ការប្រកួត Besiktas ឈ្នះ Antalyaspor ៦ទល់២ ខណៈខ្លួនគេផ្ទាល់បានក្លាយជាកីឡាករជប៉ុនដំបូងគេដែលរកបានគ្រាប់បាល់ក្នុងលីគកំពូលតួកគី។ លទ្ធផលនេះ បានធ្វើឲ្យ Besiktasឡើងមកឈរលេខ៣ក្រោយឆ្លងកាត់២០ប្រកួតនឹងចាញ់១១ពិន្ទុពីក្រុមកំពូលតារាង Istanbul Basaksehir៕ម.ន

  • ក្រុម Sisophon FC A បានក្លាយជាជើងឯក ប្រចាំមណ្ឌលទី៥ ក្រុងប៉ោយប៉ែត

    ក្រុម Sisophon FC A បានក្លាយជាជើងឯក ប្រចាំមណ្ឌលទី៥ ក្រុងប៉ោយប៉ែត

    ក្រុម Sisophon FC “A” ក្លាយជាជើងឯកពានរង្វាន់ Tiger Street Football Festival 2019 ក្រោយយកឈ្នះ លើក្រុម Bun Koy FC ក្នុងលទ្ធផល ៣:២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត នៅបរិវេន ផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥ ខណៈក្រុម Poi Pet Empire FC “A” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុម Family FC “B” ៤:១  ជាមួយនឹងក្រុម៥ផ្សេងទៀតផងដែរ ។ សម្រាប់ទីក្រុងប៉ោយប៉ែត ដែលជាមណ្ឌលទី៥នេះ គណៈកម្មាធិការរៀបចំការប្រកួតយកតែ៦ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ដល់១៧ ខែមីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho ។…

  • ក្រសួងអប់រំយុវជន​ និងកីឡាបើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យ អប់រំកាយនិងកីឡា

    ក្រសួងអប់រំយុវជន​ និងកីឡាបើកកិច្ចប្រជុំបូកសរុបការងារអនុវិស័យ អប់រំកាយនិងកីឡា

    តំណាងស្ថាប័នអប់រំកាយនិងកីឡារាជធានី-ខេត្ត តំណាងអង្គភាពទាំង៤ ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធទាំង៤៧ និងស្ថាប័ន្ធពាក់ព័ន្ធ១ចំនួនទៀត  សរុបជាង៣ រយនាក់បានជួបជុំគ្នានាព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះ នៅភោជនីយដ្ឋានទន្លេបាសក់២ក្នុងរាជធានីភ្នំពេញ ដើម្បីស្ដាប់ពីរបាយការណ៍លទ្ធផលការងារអប់រំកាយនិងកីឡា ដែល សម្រេចបានក្នុងឆ្នាំ ២០១៨  និងចូលរួមពិភាក្សាដោះស្រាយបញ្ហាប្រឈម និង រៀបចំទិសដៅសម្រាប់អនុវត្តន៍បន្ដ ឆ្នាំ ២០១៩ពិសេសដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ដែលធ្វើឡើងនៅកម្ពុជា ។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃ ដោយផ្ដោតសំខាន់ទៅលើប្រធានបទ២ រួមមាន៖ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ និង យុវជនម្នាក់មានកីឡា១ប្រភេទប្រចាំជីវិត ។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងថា គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍអប់រំកាយនិងកីឡា ជាផែនទីចង្អុលផ្លូវ ក្នុងការអភិវឌ្ឍវិស័យកីឡាជាពិសេសការត្រៀមលក្ខណៈ ឆ្ពោះទៅការរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ឯកឧត្តមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តន៍គោលនយោបាយ កំណែទម្រង់១ក្នុងចំណោម១៥ របស់ខ្លួន ក្នុងអនុវិស័យអប់រំកាយនិងកីឡា ដោយផ្ដោតទៅលើ៣ចំណុចសំខាន់ក្នុងនោះមាន ការកសាងជួសជុល កែលម្អ ហេដ្ឋរចនាសម្ព័ន្ធកីឡា ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកំណែទម្រង់ការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ។ ឯកឧត្តម…

  • ក្រុមយុវជនក្រសួងបរិស្ថានបានបង្ហាញភាពខ្លាំងរបស់ខ្លួន ឈានដល់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន

    ក្រុមយុវជនក្រសួងបរិស្ថានបានបង្ហាញភាពខ្លាំងរបស់ខ្លួន ឈានដល់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន

    ក្រុមបាល់ទាត់យុវជនក្រសួងបរិស្ថាន បានឈានដល់វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន រដូវកាលថ្មី២០១៨ ក្រោយយកឈ្នះក្រុម ក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។ មុនឡើងដល់វគ្គ៨ក្រុមចុងក្រោយ ប្រកួតដំបូងក្រុមយុវជនក្រសួងបរិស្ថាន ៣:១ ក្រុមទីស្តីការគណៈរដ្ឋមន្រ្តី ប្រកួតទី២ ក្រសួងរ៉ែ និងថាមពល ២:២ ក្រសួងបរិស្ថាន និងប្រកួតទី៣ យកឈ្នះ ក្រុមសាលារាជធានីភ្នំពេញ ៥:១ ហើយវគ្គ១៦ក្រុមយប់មិញក្រុមក្រសួងបរិស្ថាន បានយកឈ្នះ ក្រុមក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ដោយទាត់បាល់កាត់សេចក្តី១ម៉ែត្រ ៥:៣ បន្ទាប់ពី ១:១ នៅ៧០នាទី។ គួររំលឹកថា ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន គឺជាផ្នែកមួយ នៃសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ ។ ជាមួយគ្នានោះតាមរយៈការប្រកួតកីឡាបាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនពីក្រសួងស្ថាប័ននានា ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសលេងកីឡា ដើម្បីសុខភាព។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន រដូវកាលថ្មី ២០១៨…

  • ក្រោយបាត់បង់ Top 4 លោក Sarri ចង់បង្កើតរបៀបលេងផ្ទាល់ខ្លួនដូច Barcelona នៅ Chelsea

    ក្រោយបាត់បង់ Top 4 លោក Sarri ចង់បង្កើតរបៀបលេងផ្ទាល់ខ្លួនដូច Barcelona នៅ Chelsea

    ក្រោយបរាជ័យ ៤-០ របស់ Chelsea ទៅលើក្រុម Bournemouth កាលពីយប់ថ្ងៃពុធ បានធ្វើឲ្យបាត់តំណែងក្រុមកំពូលតារាងទាំង៤។ គ្រូបង្វឹកតោខៀវ លោក Maurizio Sarri ចង់បង្កើតរបៀបលេងផ្ទាល់ខ្លួនដូច Barcelona នៅ Chelsea។ ដោយប្រព័ន្ធប្រយុទ្ធ ដែលគ្រូបង្វឹកកំពូលៗ នៃក្របខណ្ឌ Premier League ចូលចិត្តប្រើ នឹងកម្រជោគជ័យណាស់ នៅអង់គ្លេស។ Goal បានរាយការណ៍ថា ក្រោយចប់ការប្រកួតដែលជាបរាជ័យដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបសម្រាប់រយៈពេល២២ឆ្នាំចុងក្រោយ Sarri និងក្រុមកីឡាករ មានកិច្ចប្រជុំបន្ទាន់មួយ សូម្បីតែជំនួយការគ្រូបង្វឹក Gianfranco Zola ក៏ត្រូវបានគេបណ្តេញចេញក្នុងអំឡុងពេលកិច្ចប្រជុំហើយទ្វារត្រូវបានចាក់សោ ខណៈដែល កីឡាករទាំងអស់ត្រូវបាន Sarri សួរចម្លើយថា ហេតុអ្វីបានជាពួកគេលេងអត់ស៊ីសង្វាក់ក្រោយ Joshua King ស៊ុតចូល។ គ្រូបង្វឹកវ័យ៦០ឆ្នាំ បាននិយាយថា លោកកំពុងរងសម្ពាធ ព្រោះលោកកំពុងដឹកនាំក្រុមដែលប្តូរអ្នកចាត់ការ១៥នាក់ ក្នុងរយៈពេល១៦ឆ្នាំ ចាប់តាំងពីពេលដែល Roman Abramovich…

  • កាតាលើកពាន AFC Asian Cup 2019 ក្រោយយកឈ្នះជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ

    កាតាលើកពាន AFC Asian Cup 2019 ក្រោយយកឈ្នះជប៉ុន នៅវគ្គផ្ដាច់ព្រ័ត្រ

    កាតាក្លាយជាម្ចាស់ពានរង្វាន់ AFC Asian Cup 2019 ក្រោយយកឈ្នះជម្រើសជាតិជប៉ុន ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣:១ កាលពីយប់មិញ។ ៣គ្រាប់របស់ក្រុមមកពីតំបន់អារ៉ាប់ រកបានដោយកីឡាករ Almoez Ali នាទី១២, Abdulaziz Hatem នាទី២៧ និងគ្រាប់ទីបាល់ពិន័យ១១ម៉ែត្រ ដោយកីឡាករ Akram Afif នាទី៨៣។ ចំណែកឯ ជប៉ុនរកបានដោយកីឡាករ Takumi Minamino នាទី៦៩។ ទាក់ទងនឹងការលើកពានរបស់កាតា ក្រោយផ្តួលម្ចាស់ជើងឯក៤សម័យកាល សាំម៉ូរ៉ៃ ជប៉ុន គួរឲ្យភ្ញាក់ផ្ញើល នៅវគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ។ មិនមានមនុស្សច្រើន ដែលគិតថាកាតាអាចលើកពានដ៏ធំប្រចាំទ្វីបអាស៊ីនេះបាន ត្បិតមានក្រុមខ្លាំងៗជាច្រើនប្រកួតប្រជែងគ្នា ដូចជា ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងអារ៉ាប់រួម ជាដើម។ យ៉ាងណា Xavi ជាវីរបុរសរបស់ Barcelona បានទាយទុកមុនថា កាតានឹងលើកពានយ៉ាងគួរឲ្យភ្ញាក់ផ្អើល។ ក្នុងនោះខ្សែបម្រើសញ្ជាតិអេស្ប៉ាញ…

  • លោក Solskjaer នឹងក្លាយជាគ្រូ Man Utd ពេញសិទ្ធិ ប្រសិនបើឈ្នះ PSG យប់នេះ

    លោក Solskjaer នឹងក្លាយជាគ្រូ Man Utd ពេញសិទ្ធិ ប្រសិនបើឈ្នះ PSG យប់នេះ

    លោក Ole Gunnar Solskjaer នឹងក្លាយជាគ្រូពេញសិទ្ធិ ប្រសិនអាចយកឈ្នះ PSG នៅ Champions League នេះជាការយល់ឃើញពីកីឡាករ និងបុគ្គលិកក្នុងក្លិប Manchester United ។ ការមកដល់របស់ Solskjaer ពិតជាធ្វើឲ្យ Man Utd មានការប្រែប្រួលខ្លាំងស្ទើរមិនជឿ ពោល៩ប្រកួតឈ្នះ៨ ស្មើ១ចាប់តាំងពីលោកចូលដឹកនាំ ។ អ្នកចាត់ការសញ្ជាតិន័រវែស សឹងនឹងបាត់បង់ពិន្ទុកាលពីសប្ដាហ៍មុន ដោយលេងបានត្រឹមស្មើគ្នា ២-២ ជាមួយ Burnley នៅក្នុងដីខ្លួនឯងពាន  Premier League ។ កាលពីសប្ដាហ៍មុនប្រធានក្លិបបិសាចក្រហមលោក Ed Woodward បានធ្វើការនិយាយជាមួយ Solskjaer នៅឯ Carrington ទីលានហ្វឹកហាត់របស់ក្លិប។ ដោយសង្កេត ឃើញ ពីការពិភាក្សាដ៏ស្និទ្ធស្នាលទាំងក្រុមកីឡាករ និងបុគ្គលិករបស់ក្លិបយល់ថា Solskjaer ជាប់ក្នុងដំណាក់កាលក្លិបពេញចិត្ត ហើយប្រសិនអាចយកឈ្នះ PSG ទៀត…