Category: កីឡា

  • ការប្រកួត Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប មានក្រុមចូលរួមច្រើនលើសពីការរំពឹងទុក

    ការប្រកួត Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប មានក្រុមចូលរួមច្រើនលើសពីការរំពឹងទុក

    ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានមកដល់មណ្ឌលខេត្តសៀមរាបហើយ ដោយមានក្រុមចូលរួមលើសពីការរំពឹងទុករហូតដល់១១៨ក្រុម ប្រកួតរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ ដើម្បីស្វែងក្រុមខ្លាំង១២ បន្ថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ការប្រកួត Tiger Street Football Festival 2019 លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺផ្តល់ឱកាសឲ្យយុវជនដែលស្រលាញ់កីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាព។ លោកស្រីបន្តថា ការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំការប្រកួត។ លោកស្រីបញ្ជាក់ថា ចង់ឃើញក្រុមតាមបណ្តាខេត្ត ឈ្នះពានរង្វាន់ Tiger Street Football Festival 2019…

  • ក្លិបសេះបង្កង់ និងអតីតក្លិប២ ជូនពរ Ronaldo ថ្ងៃខួបកំណើត លើកលែងតែ Real

    ក្លិបសេះបង្កង់ និងអតីតក្លិប២ ជូនពរ Ronaldo ថ្ងៃខួបកំណើត លើកលែងតែ Real

    បើទោះបីជា Cristiano Ronaldo បានចំណាយពេលជិត១០ឆ្នាំ ឈ្នះពានយ៉ាងច្រើននៅទីនោះក៏ក្លិបយក្សរបស់អេស្ប៉ាញ មិនបានបង្ហោះសារជូនពរអតីតកីឡាកររបស់ខ្លួនដែរ ធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង ហើយខ្លះបន្ទោសក្លិបនេះថា ខ្វះការគោរពដល់កីឡាករម្នាក់ដែលគ្រប់គ្នាចាត់ទុកជាវីរបុរស នៅថ្ងៃថ្ងៃខួបកំណើតគម្រប់៣៤ឆ្នាំ។ ប៉ុន្តែ Ronaldo ទទួលសារជូនពរពីមិត្តរួមក្រុម ជាពិសេសពីអ្នកគាំទ្រនៅជុំវិញពិភពលោក ខ្សែប្រយុទ្ធឆ្នើមពាក់លេខ៧រូបនេះក៏ទទួលសារជូនពរផងដែរ ពីអតីតក្លិប Sporting, Manchester United និងក្រុមជម្រើសជាតិព័រទុយហ្គាល់។ មិនខុសពីនេះ Juventus ដែលជាក្លិបបច្ចុប្បន្នរបស់គេក៏បានបង្ហោះសារជូនពរ លើបណ្ដាញសង្គមដូចគ្នា៕ម.ន

  • ក្រុមមេឃខៀវ Man City ឡើងកំពូលតារាង Premier Leagueខណៈ Barcelona និង Real Madrid ស្មើគ្នា នៅពាន Copa del Rey

    ក្រុមមេឃខៀវ Man City ឡើងកំពូលតារាង Premier Leagueខណៈ Barcelona និង Real Madrid ស្មើគ្នា នៅពាន Copa del Rey

    Manchester City បានឡើងទៅកំពូលតារាង Premier League លើកដំបូងគិតចាប់ពីថ្ងៃទី១៦ ខែធ្នូមក ក្រោយយកឈ្នះ Everton  ២:០។ ខណៈ ក្លិប Barcelona ១:១ Real Madrid នៅពាន Copa del Rey ។ ២គ្រាប់របស់មេឃខៀវ រកបានដោយកីឡាករ Laporte នៅនាទី៤៥+២ និងគ្រាប់បាល់ទី២ រកបាន Gabriel Jesus នៅនាទី៩០+៧ ជ័យជម្នះនេះបានធ្វើឲ្យ Man City ឈរលេខ១ជំនួសហង្សក្រហម Liverpool បណ្តោះអាសន្ន ដោយមានពិន្ទុ៦២ស្មើគ្នា តែ Man City មាន គ្រាប់បាល់ចំណេញច្រើនជាង។ គួរបញ្ជាក់ថា ក្រុមលោក Pep Guardiola ធ្វើការប្រកួតមុន Liverpool ១ប្រកួតដោយសារក្រុមហង្សក្រហមត្រូវលេង វគ្គផ្ដាច់ព្រ័ត្រពាន League Cup ជាមួយ Chelsea នៅថ្ងៃទី២៤…

  • ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ត្រូវបានក្លិបលីគកំពូលកូរ៉េខាងត្បូងមួយខ្ចីជើង

    ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ត្រូវបានក្លិបលីគកំពូលកូរ៉េខាងត្បូងមួយខ្ចីជើង

    ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong អាចនឹងទៅលេងនៅកូរ៉េខាងត្បូង បន្ទាប់ពីក្លិបមួយ ក្នុងលីគកំពូលកូរ៉េខាងត្បូងខ្ចីជើង។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ កំពុងបង្ហាញទម្រង់លេងល្អពេលថ្មីៗនេះ ពិសេសនៅ AFC Asian Cup 2019 ដោយជួយក្លិបឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធរូបនេះ ក៏បានបញ្ជាក់ថា  មានបំណងចង់អភិវឌ្ឍន៍សមត្ថភាព និងប្រកួតប្រជែងថ្មីហើយកន្លែងដែលរូបគេចង់ទៅគឺ មានកូរ៉េខាងត្បូង ជប៉ុន និងថៃ។ ពេលនេះ  ក្លិប Incheon United FC នៅ K- League ខិតជិតចុះកុងត្រាយក Cong Phuong ពីក្លិបវៀតណាម HAGL FC ។ Incheon United FC ឈរចំណាត់ថ្នាក់លេខ៩ ក្នុងលីគកំពូលកាលពីរដូវកាលមុន ហើយពេលនេះស្ថិតក្រោមការដឹកនាំរបស់លោក Jorn Andersen កូនកាត់អាល្លឺម៉ង់-ន័រវែស។ ក្លិបលេងនៅ K-League មួយនេះកំពុងតែបោះជំរំហ្វឹកហាត់ មុនបើករដូវកាលនៅខេត្ត ឈៀងម៉ៃ ប្រទេសថៃ ប៉ុន្មានសប្ដាហ៍រួចមកហើយ។ តាមប្រភពដដែល កិច្ចពិភាក្សារវាង Incheon…

  • ពានរង្វាន់ហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន គ្រោងដំណើរការពាក់កណ្តាលខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

    ពានរង្វាន់ហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន គ្រោងដំណើរការពាក់កណ្តាលខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

    សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៣ ប្រចាំឆ្នាំ២០១៩ ដែលគ្រោងនឹងចាប់ផ្តើមប្រកួត នាពាក់កណ្តាលខែកុម្ភៈ ខាងមុខឆាប់ៗនេះ។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា ការប្រកួតនេះ គឺជាបើកឱកាសដល់ក្លិប-សមាគមកីឡាហែលទឹកទំាងអស់ នៅទូទាំងប្រទេសត្រៀមកីឡាករ កីឡាការិនីចុះ ឈ្មោះចូលរួមប្រកួត ដែលនឹងធ្វើឡើងនាថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនគុណភាពកីឡាករ កីឡាការិនីហែលទឹកថ្នាល ឲ្យមានបច្ចេកទេស និងសមត្ថភាពកាន់តែល្អប្រសើរបន្ថែមទៀតឈានទៅ ផលិតធនធានឲ្យកាន់តែសម្បូរបែបត្រៀមទទួលធ្វើម្ចាស់ ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ សហព័ន្ធហែលទឹកបានកំណត់កម្រិតអាយុដែលអាចចូលរួមប្រកួតបាន រួមមាន៖វិញ្ញាសាបុរស និងនារី ចាប់ពី១២ឆ្នាំឡើងទៅ និងបុរសជនពិការ។ វិញ្ញាសាការប្រកួតត្រូវបាន បែងចែកចេញ ជា៣ វិញ្ញាសា ដោយបុរស នារី មាន១៨វិញ្ញាសា ក្នុងនោះមានផ្នែកជនពិការមាន២វិញ្ញាសា៕ធ.ដ

  • ក្រុម Cambodia All Stars សាកល្បងកម្លាំងជាមួយ African All Star មុនប្រកួតមិត្តភាពអន្តរជាតិជាមួយ SCG Muangthong United

    ក្រុម Cambodia All Stars សាកល្បងកម្លាំងជាមួយ African All Star មុនប្រកួតមិត្តភាពអន្តរជាតិជាមួយ SCG Muangthong United

    ក្រុម Cambodia All Stars មកពីបណ្តាក្លិបលីគកំពូលកម្ពុជា ដែលប្រសិទ្ធនាមឲ្យថា K-Cement Cambidia All Star ប្រមូលផ្តុំបង្កើនការហ្វឹកហាត់យ៉ាងសកម្ម និងបានប្រកួត សាកល្បងបច្ចេកទេសជាមួយក្រុមចម្រុះ African All Star ដែលប្រកបអាជីពនៅកម្ពុជា ដោយប្រកួតចាញ់ដោយលទ្ធផល ០:៣ កាលពីល្ងាចម្សិលមិញ នៅពហុកីឡដ្ឋានជាតិ មុនត្រៀមទទួលស្វាគមន៍ក្រុមភ្ញៀវមកពីលីគកំពូល ប្រទេសថៃ SCG Muangthong United នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃសៅរ៍ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុម K-Cement Cambidia All Star ក្រោមការដឹកនាំពីគ្រូបង្គោល លោក ភា សុភ័ក្ត្រា បានប្រកួតចាញ់ ក្រុម African All Star នៅក្នុងការប្រកួតមិត្តភាពសាកល្បង បច្ចេកទេសជាមួយគ្នា។ ក្រុម K-Cement Cambodia All Stars ប្រមូលផ្ដុំហ្វឹកហាត់បានរយៈពេល២ថ្ងៃ ហើយបានប្រកួតមិត្តភាពជាមួយក្រុម…

  • គ្រូបង្វឹកក្លិប Paris Saint-Germain បញ្ជាក់ថា គ្មាន Neymar ក៏យើងនៅមាន Mbappe

    គ្រូបង្វឹកក្លិប Paris Saint-Germain បញ្ជាក់ថា គ្មាន Neymar ក៏យើងនៅមាន Mbappe

    គ្រូបង្វឹករបស់ក្លិប Paris Saint-Germain លោក Thomas Tuchel និយាយ ថា ទោះ Neymar មិននៅក៏យើងនៅមាន Kylian Mbappe។ ដោយសារតែបញ្ហារបួសជើងកាលពីខែមុនទើបតម្រូវឲ្យ Neymar ត្រូវសម្រាក ព្យាបាល និងអវត្តមានពីទីលានរហូតដល់ខែមេសា នឹងខកខានការប្រកួតទាំងពីជើងនៃការប្រកួតវគ្គ១៦ក្រុម នៅក្របខណ្ឌ Champions League ទល់នឹង Manchester United ។ ការប្រកួតទាំង២លើក និងគ្មានខ្សែ ប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់ ខណៈក្លិប PSG ៤:១  Rennes បន្ទាប់ពីចាញ់ Lyon ២:១  ជាលើកដំបូង នៅក្នុងក្របខ័ណ្ឌ Ligue 1 នារដូវកាលនេះ កាលពីចុងសប្តាហ៍កន្លងទៅ។ សូមបញ្ជាក់ថា ក្លិបយក្សបារាំង Paris Saint-Germain នឹងត្រូវធ្វើដំណើរទៅកាន់ ទឹកដី Old Trafford នៅថ្ងៃទី១៣ ខែកុម្ភៈសម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ…

  • ខ្សែប្រយុទ្ធ Wayne Rooney ជឿថា ខ្លួននៅតែអាចប្រជែងនៅ Premier League

    ខ្សែប្រយុទ្ធ Wayne Rooney ជឿថា ខ្លួននៅតែអាចប្រជែងនៅ Premier League

      ខ្សែប្រយុទ្ធ Wayne Rooney  មានជំនឿចិត្តលើខ្លួនឯងថានៅតែអាចប្រជែង នៅលីគកំពូលអង់គ្លេសបាន ។ ខ្សែប្រយុទ្ធក្លឹបលីគកំពូលសហរដ្ឋអាមេរិក DC United បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយ CNN Sport ថា កម្រិតសមត្ថភាពរបស់ខ្លួនឯងនៅតែអាចលេងនៅក្របខណ្ឌ Premier League ។ Rooney មានជំនឿចិត្តនិងក្តីរំពឹងខ្ពស់ និងទំនុកចិត្តថាអាចធ្វើបានល្អ ជាពិសេសធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ។       គួររំលឹកថា Rooney  ជាអតីតយុវជនថ្នាល់របស់ក្លឹប Everton និងបានលេងឈុតធំ ក្នុងរដូវកាល ២០០២-២០០៣ ហើយនៅឆ្នាំ២០០៤ បានផ្ទេរទៅចូលរួមជាកូនក្រុម របស់លោក Sir Alex Ferguson ក្នុងតម្លៃខ្លួន ២៥.៦លានផោន និងបានចូលរួមជាមួយ Manchester United ជាង១០ឆ្នាំ ព្រមទាំងបានសាងកេរ្តិ៍ឈ្មោះ និងជួយឲ្យក្លឹបឈ្នះពានរង្វាន់ជាច្រើន ។ ចុងក្រោយនារដូវកាល ២០១៧-២០១៩ ក៏បានផ្លាស់ទៅកាន់ក្លឹបដើមកំណើត Everton បាន១រដូវកាល មុនសម្រេចចិត្តចាកចេញពីអង់គ្លេស មកកាន់ទឹកដីទ្វីបអាមេរិកខាងជើង ។    សូមបញ្ចាក់ថា…

  • លីគកំពូលកម្ពុជាបើករដូវកាលថ្មីមាន ១៤ក្រុមចូលរួមមាន

    លីគកំពូលកម្ពុជាបើករដូវកាលថ្មីមាន ១៤ក្រុមចូលរួមមាន

      លីគកំពូលកម្ពុជារដូវកាល ២០១៩ Metfone Cambodian League 2019 នឹងមានក្រុមចូលរួមប្រកួតប្រជែងជើងឯកចំនួន១៤ ក្រុម ស្មើរនឹង១៨២ប្រកួតដោយបមានការន្ថែមជំនួសដោយ ក្រុមគិរីវង់សុខសែនជ័យនៅខេត្តតាកែវ, ក្រុមខេត្តកំពង់ចាម និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។  សម្រាប់ការចាប់ផ្តើមនឹងលេងពីថ្ងៃទី ១៦ ខែ មិនា រហូតដល់ ២៧ តុលា ខណៈថ្ងៃបើកឆាក នឹងមានការប្រកួតដ៏ធំជំនួបរវាង ភ្នំពេញក្រោន និង បឹងកេត ដែលគេហៅថា Khmer El Clasico  ធ្វើឡើងនៅថ្ងៃទី ១៦ មីនា វេលាម៉ោង ៣ និង៣០នាទី នាកីឡដ្ឋាន RSN ។  សម្រាប់លីគកំពូលកម្ពុជារដូវកាលនេះ ក៏នឹងមានការផ្លាស់ប្តូររូបមន្តខ្លះៗក្នុងការដណ្តើមជើងឯកដោយត្រូវប្រកួតខ្វែង ( Play-off ) ក្រោយបញ្ចប់វគ្គសន្សំពិន្ទុ៕      

  • កីឡាបង្ហាញពីអត្តសញ្ញាណ និងកីឡាទំនើប ទាំង១១ប្រភេទ និងបង្ហាញវត្តមាន នៅព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង

    កីឡាបង្ហាញពីអត្តសញ្ញាណ និងកីឡាទំនើប ទាំង១១ប្រភេទ និងបង្ហាញវត្តមាន នៅព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង

    កីឡាបង្ហាញពីអត្តសញ្ញាណ និងកីឡាទំនើប ទាំង១១ប្រភេទ និងបង្ហាញវត្តមាននៅព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍ ជាពិសេសផ្សព្វផ្សាយ និងបំផុសចលនា កីឡាទៅមហាជន នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំនាពេលកន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា ក្នុងកីឡា១១ប្រភេទដែលយកមកលេង និងសម្តែង នៅបុណ្យទន្លេឆ្នាំនេះ  កីឡាចំបាប់បូរាណ គឺជាកីឡាគោលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផ្តោតសំខាន់ជាងគេ ដោយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំ តែងតែលេង ជារៀងរាល់ចូលឆ្នាំ ភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗ។ ឯកឧត្តមបន្តថា ក្រៅពីចំបាប់បូរាណ ក៏មានប្រណាំងទូកប្រពៃណី ប្រដាល់គុនខ្មែរ ទាញព្រ័ត្រ ប្រណាំងសេះ រួមទាំងកីឡាទំនើបជាច្រើនទៀតផងដែរ។ ឯកឧត្តមអគ្គលេខាធិការ សង្ឃឹមថា កីឡាអត្តសញ្ញាណ និងកីឡាទំនើប ទាំង១១ប្រភេទ រួមមានកីឡាចំបាប់បូរាណខ្មែរ ប្រដាល់គុនខ្មែរ ប្រណាំងទូកប្រពៃណី ទាញព្រ័ត្រ ប្រណាំងសេះ កីឡាល្បុក្តតោ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ រត់កម្សាន្ត និងជិះកង់ និងទទួលបានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ…