Category: កីឡា

  • ក្លិប Paris Saint Germain យកឈ្នះម្ចាស់ផ្ទះបិសាចក្រហម ដោយអវត្តមានកីឡាករសំខាន់ជាច្រើនរូប

    ក្លិប Paris Saint Germain យកឈ្នះម្ចាស់ផ្ទះបិសាចក្រហម ដោយអវត្តមានកីឡាករសំខាន់ជាច្រើនរូប

    ក្លិបអ្នកមាន Paris Saint Germain ២:០ Manchester United នៅជើងទី១ នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ខណៈម្ចាស់ផ្ទះ Roma ទទួលបានជ័យជម្នះលើក្រុម FC Porto ដោយលទ្ធផល ២-១ ។ វគ្គទី១ ម្ចាស់ផ្ទះ Man United និងភ្ញៀវ PSG រក្សាដោយលទ្ធផលស្មើ ០-០ ទោះ ។ ប៉ុន្តែវគ្គទី២ ក្រុមភ្ញៀវបើកការនាំមុខ នាទី៥៣ ដោយកីឡាករ Kimpembe និងមួយគ្រាប់ទៀតនាទីទី៦០ ដោយកីឡាករឆ្នើមវ័យក្មេង Mbappe ២គ្រាប់នេះបានមកពីការបញ្ជូនពី Di Maria ។ ការបរាជ័យរបស់បិសាចក្រហម ស្របពេលដែលខ្សែបម្រើកណ្តាល Paul Pogba ទទួលបានកាតក្រហមបណ្តេញចេញនៅនាទី៨៩ បន្ទាប់ពីទទួលបានកាតលឿងជាលើកទី២ ។ ការប្រកួតនេះអាជ្ញាកណ្តាលជនជាតិអុីតាលី លោក…

  • Chelsea ចង់យក Zidane មកជំនួស Sarri ដើម្បីពង្រឹងក្រុមឡើងវិញ

    Chelsea ចង់យក Zidane មកជំនួស Sarri ដើម្បីពង្រឹងក្រុមឡើងវិញ

    ក្លិប Chelsea កំពុងចង់បាន  Zinedine Zidane មកជួយក្រុមឲ្យខ្លាំងឡើងវិញ ក្រោយបរាជ័យជាច្រើនលើក ។ អ្នកចាត់ការបច្ចុប្បន្នលោក Maurizio Sarri ស្ថិតក្នុងការមិនពេញចិត្តពីអ្នកគាំទ្រក្រោយចាញ់ Manchester City ៦-០ កាលពីចុងសប្ដាហ៍កន្លងទៅ ធ្វើឲ្យ Chelsea ធ្លាក់ទៅលេខ៦ នៅ Premier League ។ មានការគាំទ្រជាច្រើនចង់ឲ្យ Chelsea នាំយក Zidane មកជំនួស Sarri ហើយការពិភាក្សាពិចារណាត្រូវបានគេលើកមកនិយាយក្នុងសប្ដាហ៍នេះ ។ Zidane បានបន្សល់ស្នាដៃនៅពានរង្វាន់ Champions League ដោយឈ្នះ៣រដូវកាលជាប់គ្នា ពេលដែលលោកជាអ្នកចាត់ការរបស់ Real Madrid ។ អ្នកចាត់ការសញ្ជាតិបារាំងវ័យ៤៦ឆ្នាំ បច្ចុប្បន្នមិនទាន់ទៅដឹកនាំក្រុមណាមួយនៅឡើយទេ ហើយត្រូវបានគេដឹងថាលោកចង់មកធ្វើការនៅ Premier League ៕ធ.ដ

  • ខ្សែការពារឆ្វេង Marcelo បញ្ជាក់ពីអនាគតខ្លួននៅ Real Madrid

    ខ្សែការពារឆ្វេង Marcelo បញ្ជាក់ពីអនាគតខ្លួននៅ Real Madrid

    ខ្សែការពារឆ្វេងរបស់ Real Madrid កីឡាករ Marcelo អាចនឹងចាកចេញ ប្រសិនបើកក្លិបឈប់ត្រូវការគេ ប៉ុន្តែសម្រាប់ចិត្តគេនៅតែចង់ឈរជើងនៅ Santiago Bernabeu បន្តទៀត ។ កីឡាករសញ្ជាតិប្រេស៊ីល កំពុងតែប្រកួតប្រជែងក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនទើបតែបាន១២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម២៣ ប្រកួតនៅ La Liga ។ កីឡាករវ័យក្មេង Sergio Reguilon ដែលមានប្រភពចេញពីយុវជន Real កំពុងស្ថិតក្នុងការទុកចិត្តពីលោក Santiago Solari ជំនួសកន្លែង Marcelo ។ ត្បិតតែមានគូប្រជែង Marcelo នៅតែចង់បន្តនៅ Madrid តែប្រសិនបើក្លឹបលែងត្រូវការគេ គេនឹងសម្រេចចិត្តដើរចេញ ។ Marcelo ជឿជាក់លើខ្លួនឯងក្នុងការងារ ប៉ុន្តែប្រសិនបើថ្ងៃមួយមកដល់ ពេលដែល Real Madrid លែងត្រូវការគេនឹងចាកចេញ៕ធ.ដ  

  • យប់នេះ PSG និងត្រូវប៉ះ Manchester United នៅ Champions League

    យប់នេះ PSG និងត្រូវប៉ះ  Manchester United នៅ Champions League

    ក្លិបយក្សបារាំង Paris Saint-Germain នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford  ដើម្បីប្រកួតជើងទីមួយនៃវគ្គ១៦ក្រុមចុងក្រោយទល់នឹង Manchester United នៅពានរង្វាន់  Champions League  នារាត្រីនេះម៉ោង ៣ទៀបភ្លឺ។ មុនជំនួបនេះមកដល់កីឡាកររបស់ PSG កីឡាករ Julian Draxler បាននិយាយថាក្នុងសន្និសីទកាសែតថា៖ “ពួកគេមានកីឡាករល្អច្រើនក្នុងក្លិប Man United ជាពិសេសខ្សែបម្រើដែលមាន Pogba និង Nemanja Matic។ ពួកគេនឹងក្លាយជាកីឡាករនាំលេងក្នុងការប្រកួត។ ប៉ុន្តែពួកយើងក៏មានកីឡាករមានគុណភាពដូចគ្នា។ កីឡាកររបស់ពួកយើងលើពីមានសមត្ថភាព”។ គួររំលឹកថា កាលពីចុងសប្ដាហ៍កន្លងទៅ Manchester United បានយកឈ្នះ Fulham ៣-០  គឺជាការឈ្នះ១០ប្រកួតក្នុងចំណោម១១ប្រកួត គិតគ្រប់កម្មវិធីចាប់តាំងពី លោក Ole Gunnar Solskjaer ចូលមកជំនួស  Jose Mourinho កាលពីខែធ្នូ។ វត្តមានរបស់ Solskjaer ក៏បានស្រោចស្រង់ទម្រង់លេងរបស់ Pogba ឡើងវិញ ដោយគេរកបាន២គ្រាប់ពេលជួប Fulham…

  • សហព័ន្ធខ្មែរកីឡាហែលទឹក ផ្តើមពង្រីកចំណេះដឹងគ្រូបង្វឹកមូលដ្ឋានដល់គរុសិស្សកីឡា ដើម្បីស្វែងរកគ្រូប្រកបដោយគុណភាព

    សហព័ន្ធខ្មែរកីឡាហែលទឹក ផ្តើមពង្រីកចំណេះដឹងគ្រូបង្វឹកមូលដ្ឋានដល់គរុសិស្សកីឡា ដើម្បីស្វែងរកគ្រូប្រកបដោយគុណភាព

    ដើម្បីផ្តល់ចំណេះដឹងប្រកបដោយគុណភាព បន្ថែមលើកម្មវិធីសិក្សាដែលវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡាផ្តល់ជូនសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឆ្នាំ២០១៩នេះ បានផ្តើមបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានថ្នាក់ជាតិ ដោយផ្តល់ឱកាសដល់គុរសិស្សអប់រំ កាយនិងកីឡាចូលរួម សិក្សា ទទួលចំណេះដឹងថ្មីលើវិស័យកីឡាមួយនេះ។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានគូសបញ្ជាក់ថា វត្តមានគរុសិស្សកីឡា ចូលរួមវគ្គនេះ គឺជាឱកាសល្អមួយសម្រាប់សហព័ន្ធក្នុងការសម្លឹងរកគ្រូកីឡាប្រកបដោយគុណភាពទៅអនាគត។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩នេះ សហព័ន្ធបានបង្វែរទិសដៅ ដោយផ្តាតសំខាន់លើសិក្ខាកាមដែលនៅខេត្តនានា ក្នុងតំបន់សមុទ្រ ដូចជា ខេត្តកំពត ព្រះសីហនុ និង កោះកុងជាដើម ខណៈកាលរៀបចំលើកទី១ ក្នុងឆ្នាំ២០១៧ សហព័ន្ធបានផ្តោតសំខាន់ លើខេត្តមួយ ចំនួនដែលជាប់នៅតំបន់ទន្លេ ដូចជា៖ កំពង់ចាម ត្បូងឃ្មុំ កណ្តាល បាត់ដំបង និងសៀមរាប។ បើតាម លោក ហែម គីរី ការប្តូរទិសដៅថ្មីនេះ ក៏ព្រោះសហព័ន្ធមានបំណងចង់បង្កើន ចំនួនគ្រូកីឡា ហែលទឹក ឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស។ …

  • នាយកវិទ្យាស្ថាន CamEd បញ្ជាក់ថា នឹងបង្កើតពានប៉េតង់ នៅឆ្នាំក្រោយ

    នាយកវិទ្យាស្ថាន CamEd បញ្ជាក់ថា នឹងបង្កើតពានប៉េតង់ នៅឆ្នាំក្រោយ

    នាយកវិទ្យាស្ថាន CamEd លោក Casey Barnett បានបញ្ជាក់ថា ឆ្នាំក្រោយនឹងពានរង្វាន់ប៉េតង់បន្ថែមទៀត ស្របពេលដែល ការប្រកួតកីឡាអត្តពលកម្ម ២០១៩ ទទួលបានជោគជ័យ ហើយប្រភេទកីឡាថ្មី គឺប៉េតង់ដែលបានដាក់អោយប្រកួតដែរនោះ ទទួលបានការចាប់អារម្មណ៍ច្រើន ។ លោក Casey Barnett បន្តថា ព្រឹត្តិការណ៍កីឡារបស់ CamEd បង្កើតឡើងផ្ដោតលើគោលបំណងសំខាន់ៗចំនួន៣ ដើម្បីជំរុញសិស្សឲ្យមានភាពក្លាហាន ខិតខំប្រឹងប្រែង និងហ៊ានទទួលស្គាល់ការពិតចំពោះ លទ្ធផលសិក្សា និងការប្រកួតកីឡា ដើម្បីអោយពួកគេទទួលបានជោគជ័យនាថ្ងៃអនាគត ជាពិសេសនោះអោយនិស្សិតទាំងអស់ចេះធ្វើការជាក្រុម ចេះសាមគ្គីគ្នា ចេះស្រឡាញ់គ្នាឆ្ពោះទៅរកជ័យជំនះក្នុងជីវិត ។ លោក នាយកវិទ្យាស្ថាន CamEd បានបញ្ជាក់ទៀតថា ឆ្នាំនេះមានសិស្ស-និស្សិតចូលរួមច្រើនជាងបណ្តាឆ្នាំកន្លងទៅ ខណៈដែលប្រភេទកីឡាថ្មីមួយ គឺកីឡាប៉េតង់ ទទួលបានការគាំទ្រខ្លាំង ។ លោក Casey Barnett បន្ថែមថា ចំពោះវិញ្ញាសាប្រកួតវិញ ឆ្នាំនេះមិនត្រឹមតែ បន្ថែម ប្រភេទកីឡាប៉េតង់នោះទេ គណៈកម្មការរៀបចំការប្រកួត ក៏បានបន្ថែមវិញ្ញាសាមួយចំនួន…

  • ក្រុមសៀមរាបFC “A” លើពានខណៈសៀមរាបFC ឈ្នះត្រឹមជើងឯករងនៃ Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងសៀមរាប

    ក្រុមសៀមរាបFC “A” លើពានខណៈសៀមរាបFC ឈ្នះត្រឹមជើងឯករងនៃ Tiger Street Football Festival 2019 ប្រចាំមណ្ឌលក្រុងសៀមរាប

    ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival ២០១៩ បន្តបានរកឃើញជើង ខ្លាំង១២ក្រុមបន្ថែមទៀត ខណៈក្រុមសៀមរាប FC “A” គ្រងជើងឯក ប្រចាំមណ្ឌលទី៦ ខេត្តសៀមរាប ក្នុងចំណោម១១៨ក្រុម ។ការគ្រងតំណែងជើងឯកប្រចាំមណ្ឌលក្រុងសៀមរាបរបស់ក្រុម សៀមរាប F C “A” លើកនេះក្រោយយកឈ្នះ ក្រុមសៀមរាប F C លទ្ធផល ៣:១ ចំណែកក្រុម Fratello FC “អាជ្ញាធរអប្សរា” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមវត្តស្វាយ United ក្នុងលទ្ធផល ២:១ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ចំពោះ៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញថ្ងៃទី១៦-ទី១៧ ខែមីនា ២០១៩ខាងមុខនេះ រួមមាន ក្រុមគិរីដងរែក ក្រុមគិរីដងរែក FC “B” ក្រុមយុវជនសៀមរាប ក្រុមក្លិបបាល់ទាត់ដំរី “A” ក្រុម The Brother “A”…

  • សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លឹបប្រដាល់ដ៏ធំមួយរបស់ជប៉ុន

    សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លឹបប្រដាល់ដ៏ធំមួយរបស់ជប៉ុន

    ​ភ្នំពេញ៖ សហព័ន្ធប្រដាល់សាកលកម្ពុជាពេលនេះបានចាប់ដៃជាមួយក្លឹបប្រដាល់ដ៏ធំមួយរបស់ជប៉ុនគឺក្លឹប​ Motohashi Boxing Gym ។​ ​ជាមួយនឹងការចាប់ដៃគ្នានេះនាព្រឹកថ្ងៃទី១០កុម្ភៈលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា និង លោកMotohashi Yukiharuដែលជាប្រធានកឹលិបប្រដាល់Motohash iBoxing Gymបានចុះអនុស្សារណៈយោគយល់គ្នា(MOU)ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រដាល់សាកលកម្ពុជា និង ក្លិបប្រ ដាល់សាកល Motohashi Boxing Gymនាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ​ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកYumi Susuki លេខាទី ១ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង សមាជិកប្រតិបត្តិរបស់សហព័ន្ធប្រដាល់សាកលកម្ពុជា ។​ MOU ដែលមានតម្លៃរយៈពេល៥ឆ្នាំនេះកម្ពុជានឹងប្រើវាដើម្បីពង្រីកសមត្ថភាពប្រដាល់សាកលកម្ពុជារយៈពេលវែងគឺរហូតដល់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។ ការបណ្ដុះបណ្ដាលគ្រូបង្វឹកការបញ្ជូនអ្នកប្រដាល់ជប៉ុនមកប្រកួតសាកល្បងសមត្ថភាពជាមួយអ្នកប្រដាល់កម្ពុជា ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ។​ ​លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនបានអះអាងថាសម្រាប់ស៊ីហ្គេមលើកទី៣០នាចុងឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនសហព័ន្ធនឹងបញ្ជូនអ្នកប្រដាល់មួយចំនួនទៅហ្វឹកហាត់នៅប្រទេសជប៉ុនហើយបន្ទាប់មកឲ្យពួកគេបន្តដំណើរទៅស៊ីហ្គេមតែម្ដង ។ ​នៅពេលរដូវប្រមូលផ្ដុំកីឡាជម្រើសជាតិមកដល់សហព័ន្ធនឹងពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងក្រសួងអប់រំយុវជន និង កីឡាអំពីការបញ្ជូនពួកគេទៅហ្វឹកហាត់នៅជប៉ុន ។ សហព៧ន្ធក៏គិតគូពីឆ្នាំ២០២១ និងពិសេសឆ្នាំ២០២៣តែម្ដង ។ ​ជាមួយនឹងការចុះMOU នេះក្លឹបប្រដាល់ Motohashi Boxing Gymបានផ្ដល់ប្រាក់ជាទ្រនាប់ដៃសម្រាប់ជួសជុលអគារប្រដាល់…

  • សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុន

    សហព័ន្ធប្រដាល់សាកលកម្ពុជាចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុន

    ភ្នំពេញ:សហព័ន្ធប្រដាល់សាកលកម្ពុជាពេលនេះបានចាប់ដៃជាមួយក្លិបប្រដាល់ដ៏ធំមួយរបស់ជប៉ុនគឺក្លិបMotohashi Boxing Gym ។​ជាមួយនឹងការចាប់ដៃគ្នានេះនាព្រឹកថ្ងៃទី១០កុម្ភៈលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា និង លោកMotohashi Yukiharuដែលជាប្រធានក្លិបប្រដាល់Motohash iBoxing Gymបានចុះអនុស្សារណៈយោគយល់គ្នា(MOU)ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ប្រដាល់សាកលកម្ពុជា និង ក្លិបប្រ ដាល់សាកល Motohashi Boxing Gymនាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។​ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកYumi Susuki លេខាទី ១ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង សមាជិកប្រតិបត្តិរបស់សហព័ន្ធប្រដាល់សាកលកម្ពុជា ។​MOU ដែលមានតម្លៃរយៈពេល៥ឆ្នាំនេះកម្ពុជានឹងប្រើវាដើម្បីពង្រីកសមត្ថភាពប្រដាល់សាកលកម្ពុជារយៈពេលវែងគឺរហូតដល់ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។ ការបណ្ដុះបណ្ដាលគ្រូបង្វឹកការបញ្ជូនអ្នកប្រដាល់ជប៉ុនមកប្រកួតសាកល្បងសមត្ថភាពជាមួយអ្នកប្រដាល់កម្ពុជា ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ។​លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនបានអះអាងថាសម្រាប់ស៊ីហ្គេមលើកទី៣០នាចុងឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនសហព័ន្ធនឹងបញ្ជូនអ្នកប្រដាល់មួយចំនួនទៅហ្វឹកហាត់នៅប្រទេសជប៉ុនហើយបន្ទាប់មកឲ្យពួកគេបន្តដំណើរទៅស៊ីហ្គេមតែម្ដង ។​នៅពេលរដូវប្រមូលផ្ដុំកីឡាជម្រើសជាតិមកដល់សហព័ន្ធនឹងពិភាក្សាជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំយុវជន និង កីឡាអំពីការបញ្ជូនពួកគេទៅហ្វឹកហាត់នៅជប៉ុន ។ សហព៧ន្ធក៏គិតគូពីឆ្នាំ២០២១ និងពិសេសឆ្នាំ២០២៣តែម្ដង ។​ជាមួយនឹងការចុះMOU នេះក្លិបប្រដាល់ Motohashi Boxing Gymបានផ្ដល់ប្រាក់ជាទ្រនាប់ដៃសម្រាប់ជួសជុលអគារប្រដាល់ និង សង្វៀនប្រដាល់សាកលចំនួន២.០០០ដុល្លា ព្រមទាំងសម្ភារៈហ្វឹកហាត់មួយចំនួនធំដល់សហព័ន្ធប្រដាល់សាកលកម្ពុជាទៀតផង ។    

  • មហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងពានរង្វាន់សូហ្វតិន្នីសសម្តេចក្រឡាហោម ស ខេង

    មហាផ្ទៃក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងពានរង្វាន់សូហ្វតិន្នីសសម្តេចក្រឡាហោម ស ខេង

    ក្រុមសមាគមកីឡាក្រសួងមហាផ្ទៃ ក្រសោបបានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ ឆ្នាំ ២០១៩ ខណៈក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិបានឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ៤ ក្លិបក្រសួងការពារជាតិ បានឈ្នះមេដាយប្រាក់១ សំរឹទ្ធ ២ ក្លិបខេត្តកំពង់ស្ពឺឈ្នះបានមេដាយសំរឹទ្ធ ២ និងក្លិបជប៉ុនបានឈ្នះមេដាយសំរឹទ្ធ ១ ប៉ុន្តែក្លិបខេត្តកំពង់ឆ្នាំង និងក្លិបអង្គការមិត្តសម្លាញ់មិនដណ្តើមបានមេដាយពីការប្រកួតនេះទេ។ ក្នុងចំណោមមេដាយមាសទាំង៧ នោះកីឡាករឆ្នើម កាន់ សោភ័ណ្ឌ បានឈ្នះមេដាយមាស ២ តែម្នាក់ឯងនៅក្នុងការប្រកួតក្របខណ្ឌ-ក១ ខណៈរូបគេបានយកឈ្នះលើមិត្តរួមក្រុម អន សម្បត្តិ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាសទី ២ បន្ថែមទៅលើការឈ្នះមេដាយមាសលើវិញ្ញាសាវាយគូជាមួយ ឯក ចំរើន នោះ។ ឯកឧត្តម សេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានថ្លែងថា «ការប្រកួតនេះវាបានផ្តល់នូវបទពិសោធថ្មីៗបន្ថែមទៀតទៅដល់អត្តពលិករបស់យើងក្នុងការពង្រឹងសមត្ថភាពឲ្យកាន់តែល្អ ហើយគិតមកដល់ពេលនេះសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធបានឧបត្ថម្ភយ៉ាងច្រើនក្នុងការជួយជំរុញឲ្យកីឡាសូហ្វតិន្នីសកម្ពុជាឲ្យមានការរីកចម្រើនយ៉ាងខ្លាំង និងដណ្តើមបានមេដាយជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ»។ …