Category: កីឡា

  • UEFA បង្ហាញបាល់ សម្រាប់ប្រកួត វគ្គ១៦ក្រុមចុងក្រោយ Champions League

    UEFA បង្ហាញបាល់ សម្រាប់ប្រកួត វគ្គ១៦ក្រុមចុងក្រោយ Champions League

    សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ត្រូវបានដាក់បង្ហាញជាសាធារណៈ បាល់មានឈ្មោះថា Madrid Finale 19 ។ បាល់ដែលមានពណ៌ស លាយលឿង និងក្រហម ឌីហ្សាញដោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា Adidas ហើយនឹងដាក់ឲ្យប្រើចាប់ពីវគ្គ១៦ក្រុមចុងក្រោយ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលនេះ ។  បាល់ដែលមានពណ៌ដូចគ្នាទៅនឹងទង់ជាតិរបស់ប្រទេសអេស្ប៉ាញ ជាទីកន្លែងរៀបចំវគ្គផ្ដាច់ព្រ័ត្រ នៅខែឧសភាខាងមុខនេះ។ គួររំលឹកថា កាលពីវគ្គចែកពូល បាល់របស់ UEFA គឺមានពណ៌ស លាយខៀវជាពណ៌ប្រចាំត្រកូលរបស់កម្មវិធីនេះ ប៉ុន្តែចាប់ពីវគ្គ១៦ក្រុម  នៅខែក្រោយ  គឺប្រើបាល់ពណ៌ស លាយក្រហមជំនួសវិញ។ សូមបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រ Champions League នឹងធ្វើឡើង នៅកីឡដ្ឋាន Wanda Metropolitano ក្នុងទីក្រុងម៉ាឌ្រីដ៕ម.ន

  • Canelo Alvarez ត្រៀមជួប Jacobs ដណ្តើម និងការពារខ្សែក្រវាត់ពិភពលោក៣ស្ថាប័ន WBC IBF និង WBA

    Canelo Alvarez ត្រៀមជួប  Jacobs ដណ្តើម និងការពារខ្សែក្រវាត់ពិភពលោក៣ស្ថាប័ន WBC IBF និង WBA

    អ្នកប្រដាល់៣ស្ថាប័ន Saul Canelo Alvarez និងធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ជាមួយអ្នកប្រដាល់ Daniel Jacobs ដើម្បីការពារខ្សែក្រវាត់ និងដណ្តើមខ្សែក្រវាត់ប្រភេទ Middleweight Championship ប្រភេទទម្ងន់ធ្ងន់ ៧០គីឡូក្រាម ដែលគ្រោងធ្វើឡើង នៅសហរដ្ឋអាម៉េរិក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។ ការប្រកួតដាក់ប្រភេទខ្សែក្រវាត់៣ប្រភេទផ្សេងគ្នា រួមមាន WBC និង WBA របស់អ្នកប្រដាល់វ័យ២៨ឆ្នាំ Alvarez ដែលដណ្តើមបានពីកីឡាករ Gennady Golovkin កាលពីឆ្នាំ២០១៨ ត្រូវយកមកដាក់ដណ្តើមយកខ្សែក្រវាត់តែ ១ប្រភេទ IBF របស់អ្នកប្រដាល់ Jacobs វ័យ៣១ឆ្នាំសញ្ជាតិអាម៉េរិក ដែលប្រកួតឈ្នះកាលឆ្នាំមុនដូចគ្នា។ គួរបញ្ជាក់ផងថា អ្នកប្រដាល់ Alvarez ប្រកួតចាញ់តែម្តងគត់កាលពីឆ្នាំ២០១៤ ក្រោម ថ្វីដៃ Floyd Mayweather ក្នុងចំណោម៥៤ប្រកួត និងស្មើ២ដង ខណៈអ្នកប្រដាល់ Jacobs  ប្រកួតបាន៦៦ដង មានប្រវត្តិឈ្នះ ៣៥ដង និងផ្តួលដៃគូឲ្យសន្លប់បាន ២៩ដង និងចាញ់…

  • ក្លិប Barcelona ចាប់អារម្មណ៍ Kevin-Prince Boateng

    ក្លិប Barcelona ចាប់អារម្មណ៍ Kevin-Prince Boateng

    កីឡាករជម្រើសហ្គាណាវ័យ៣១ឆ្នាំ Kevin-Prince Boateng ទទួលបានចាប់អារម្មណ៍ពី Barcelona។  យ៉ាងណាមិញ កីឡាករលេងបានទាំងខ្សែប្រយុទ្ធ និងបម្រើរូបនេះ អាចចាត់ទុកជាកីឡាករសម្បូរបទពិសោធន៍ បើគិតទាំងនៅ Barcalona គឺជាក្លិបទី១១ ហើយដែលគេធ្លាប់លេងឲ្យ។ គួររំលឹកថា Boateng មានប្រភពចេញពីយុវជនក្លិប Hertha BSC ក្នុងឆ្នាំ២០០៥ ក៏បានឡើងមកក្រុមធំ ឆ្នាំ២០០៧ ធ្លាប់លេងជាមួយ Spurs មុនពេលខ្ចីជើងទៅ Dortmund។ ក្រោយមកទៀតគេក៏បន្តអាជីព នៅក្លិប  Portsmouth, AC Milan, Schalke 04, Las Palmas, Eintracht Frankfurt, Sassuolo ចុងក្រោយនៅ Barcelona នេះឯង។ Kevin-Prince Boateng មានដើមកំណើតកើតនៅប្រទេសអាល្លឺម៉ង់ និងមានប្អូនប្រុស ម្នាក់ជាកីឡាករបាល់ទាត់គឺ Jerome Boateng ។ កាលនៅជាយុវជន Boateng លេង ឲ្យជម្រើសជាតិអាល្លឺម៉ង់ តាំងពី U19 ដល់…

  • កីឡាករ Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County ដល់ចប់រដូវកាលនេះ

    កីឡាករ Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County ដល់ចប់រដូវកាលនេះ

    អតីតជម្រើសជាតិអង់គ្លេស Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County រហូតដល់ចប់រដូវកាលនេះ។ កីឡាករវ័យ៣៨ឆ្នាំដែលធ្លាប់ ឈ្នះ១០៧ប្រកួត ជាមួយជម្រើសជាតិ នឹងត្រលប់មកជួបជុំអតីតមិត្តរួមក្រុមនៅ Chelsea លោក Frank Lampard ដែលបច្ចុប្បន្នជាអ្នកចាត់ការនៅ Derby។ សូមរំលឹកថា Ashley Cole ធ្លាប់លេង៣៨៤ប្រកួតនៅ Premier League ជាមួយ Arsenal និង Chelsea ហើយក៏ធ្លាប់លេងឲ្យ Roma នៅ Serie A ផងដែរ។ ខ្សែការពារឆ្វេងរូបនេះបានបង្ហាញខ្លួន៣២ប្រកួតនៅលីគកំពូលអាមេរិក Major League Soccer ជាមួយក្លិប LA Galaxy កាលពីរដូវកាលមុន មុនពេលចាកចេញកាលពីខែតុលា។ Ashley Cole ធ្លាប់ត្រូវបាន Frank Lampard សរសើរជាខ្សែការពារឆ្វេងរបស់អង់គ្លេស ល្អជាងគេ កាលជំនាន់ឡើងជើងខ្លាំង៕ម.ន  

  • ក្រុមបាល់ទាត់វៀតណាម ឡើងវគ្គ៨ក្រុមចុងក្រោយ ក្រោយយកឈ្នះ ហ្សក់ដានី ដោយបាល់១១ម៉ែត្រ

    ក្រុមបាល់ទាត់វៀតណាម ឡើងវគ្គ៨ក្រុមចុងក្រោយ ក្រោយយកឈ្នះ ហ្សក់ដានី ដោយបាល់១១ម៉ែត្រ

    ក្រុមជម្រើសជាតិវៀតណាម យកឈ្នះ ហ្សក់ដានី ៣-៥ ដោយទាត់បាល់ កាត់សេចក្ដី១១ម៉ែត្រ  ឡើងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Asian Cup ២០១៩ ខណៈការប្រកួតក្នុងម៉ោងធម្មតា និងបន្ថែម១៥នាទី២ដង លទ្ធផល ១-១។ សម្រាប់លទ្ធផល ១-១ ក្នុងម៉ោងផ្លូវការក្រុមហ្សកដានីរកបានគ្រាប់បាល់នាំមុខមុន នៅតង់ទី១ ដោយកីឡាករ  Bahaa Abdulrahman នៅនាទី៣៩ មុនពេល កីឡាករ វៀតណាម Cong Phuong Nguyen រកបានគ្រាប់បាល់តាមស្មើនៅនាទី៥១ នៅតង់ទី២។ ក្រុមហ្សកដានី ស៊ុតបញ្ចូលទី បាន២គ្រាប់ដោយកីឡាករ Abdulrahman និង Ahmad Hamdouni ខណៈ Baha Faisal ស៊ុតបុករបាទីខាងលើហើយ Ahmed Samir ត្រូវបានអ្នកចាំទីសង្គ្រោះបាន។ វៀតណាមសម្រេចបាន៤គ្រាប់ដោយ៖ Ngoc Hai Que, Hung Dung Do, Luong Xuan…

  • ក្លិប Real Madrid កំពុងតែចង់បាន Bernardo Silva

    ក្លិប Real Madrid កំពុងតែចង់បាន Bernardo Silva

    ក្លិប Real Madrid កំពុងតែដាក់គោលដៅនាំយកខ្សែបម្រើរបស់ Manchester City កីឡាករ Bernardo Silva ស្របពេលក្រុមមួយនេះធ្វើមិនបានល្អ ក្នុងរដូវកាលនេះ។ ថ្នាក់ដឹកនាំរបស់ក្លិបបានផ្ដល់យោបល់ថា ត្រូវតែនាំចូលកីឡាករចំណូលថ្មីមានបទពិសោធន៍មួយចំនួនហើយ។ ប្រភព Mirror បានបង្ហាញថាកីឡាករវ័យក្មេង តែមានបទពិសោធន៍គ្រប់គ្រាន់ ដែលក្លិបចង់បានគឺ Bernardo Silva ដែលលេងជាខ្សែបម្រើប្រយុទ្ធកណ្ដាលរបស់ Manchester City ។ កីឡាករជម្រើសជាតិព័រទុយហ្គាល់ នៅសល់កុងត្រា៣ឆ្នាំទៀតជាមួយក្រុមរហ័សនាមមេឃខៀវ។ ប្រភពដដែលបន្តថា ក្លិបស្តេចសរ ជឿជាក់ Silva អាចបន្ថែមចំណុចខ្លាំង និងបង្កើតអ្វីដែលថ្មី ចំពោះក្លិបក្នុងតំបន់ប្រយុទ្ធដែលកំពុងតែមានបញ្ហា។ កីឡាករ Marco Asensio, Isco Alacorn និង Lucas Vazquez ហាក់ដូចមិនផ្ដល់ភាពងាយស្រួលដល់ខ្សែប្រយុទ្ធ Karim Benzema សោះ បច្ចុប្បន្នក្លិប Real Madrid កំពុងឈរលេខ រៀង ទី៩ នៅ La liga។ គួររំលឹកថា…

  • ខ្សែប្រយុទ្ធ Kylian Mbappe ពេញចិត្តនៅ Paris Saint-Germain

    ខ្សែប្រយុទ្ធ Kylian Mbappe ពេញចិត្តនៅ Paris Saint-Germain

    ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Kylian Mbappe  និយាយក្រោយចប់ការប្រកួត ពេលក្លិប Paris Saint-Germain ៩-០  Guingamp ស្របពេលដែលរូបគេធ្វើបាន Hat-trick ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ពិតជាមានអារម្មណ៍រីករាយជាមួយក្លិប Paris Saint-Germain។ កិច្ចសន្យារបស់ Kylian Mbappe មានសុពលភាពរហូតដល់ ២០២១ ឬ ២០២២ ។ Kylian Mbappe  និយាយថា ពិតជាមានអារម្មណ៍ល្អជាមួយក្លិបដែលមានមូលដ្ឋាននៅបារាំង ហើយតារាវ័យក្មេងរូបនេះ បញ្ជាក់ថា នឹងនៅជាមួយក្លិបរហូតបញ្ចប់រដូវកាលនេះ៕ម.ន  

  • ប្រធានអូឡាំពិកកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅលើទឹកដីអង្គរ ជាការបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីបេតិកភណ្ឌ សំណង់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏អស្ចារ្យ

    ប្រធានអូឡាំពិកកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅលើទឹកដីអង្គរ ជាការបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីបេតិកភណ្ឌ សំណង់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏អស្ចារ្យ

    ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅលើទឹកដីអង្គរជាការបង្ហាញឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីបេតិកភណ្ឌសំណង់ប្រាង្គប្រាសាទរបស់កម្ពុជាដ៏អស្ចារ្យ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់ព្រឹត្តិការណ៍ Ultra Trail Angkor ២០១៩ នៅទឹកដីអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំទី៤នេះ មានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិប្រមាណជាង ១០០០នាក់ មកពីទ្វីបទាំង៥ ក្នុងនោះមានបារាំង ចិន ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត។ ឯកឧត្តមបន្តថា នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ  ដែលរៀបចំនៅក្នុងតំបន់អង្គរ ហើយធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ពីវិស័យទេសចរណ៍បេតិកភណ្ឌរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជុំវិញពិភពលោក មកទស្សនាប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន បន្ថែមថា ចំណូលដែលទទួលបានពីព្រឹត្តិការណ៍អន្តរជាតិនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម នៅក្នុងតំបន់នេះផ្ទាល់តែម្ដង។ ជាចុងក្រោយ ឯកឧត្តមប្រធានបានបញ្ជាក់ថា ឆ្នាំក្រោយយើងនឹងរៀបចំឲ្យកាន់តែធំជាងនេះ ដើម្បីអបអរគំរប់ខួប លើកទី៥ នៃព្រឹត្តិការណ៍អន្តរជាតិនេះ។ ចំពោះលទ្ធផល…

  • ក្រុម Pitou FC បានក្លាយជាជើងឯក Tiger Street Football Festival ២០១៩ មណ្ឌលកំពង់ស្ពឺ

    ក្រុម Pitou FC បានក្លាយជាជើងឯក Tiger Street Football Festival ២០១៩ មណ្ឌលកំពង់ស្ពឺ

    ក្រុម Pitou FC បានក្លាយជាជើងឯកពានរង្វាន់ Tiger Street Football Festival ២០១៩ មណ្ឌលខេត្តកំពង់ស្ពឺ ក្រោយពីយកឈ្នះលើក្រុម AVATA ក្នុងលទ្ធផល ២:១ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុម Black Lion A ២:១ ក្រុម ត្រពាំងលើក ទទួលបានលេខ៣ នាល្ងាចម្សិលមិញ នៅទីរួមខេត្តកំពង់ស្ពឺ។ មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុម Pitou FC ៣:២  ក្រុម Black Lion A ៣:២  ចំណែកក្រុម AVATA ៥:២ ក្រុមត្រពាំងលើក ។ លុះវគ្គផ្តាច់ព្រាត់ ក្រុម Pitou FC ២:១ ក្រុម AVATA ក្លាយជាជើងឯកប្រចាំមណ្ឌលកំពង់ស្ពឺតែម្តង។ សម្រាប់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ក្រុម Pitou FC ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ក្រុមជើងឯករង…

  • ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ប្តេជ្ញាបង្កើតព្រឹត្តិការណ៍ប្រកួតអោយបានច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពអត្តពលិក ឆ្ពោះប្រជែងលើឆាកអន្តរជាតិ

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ប្តេជ្ញាបង្កើតព្រឹត្តិការណ៍ប្រកួតអោយបានច្រើន ដើម្បីអភិវឌ្ឍន៍សមត្ថភាពអត្តពលិក ឆ្ពោះប្រជែងលើឆាកអន្តរជាតិ

    ការប្រកួតកីឡាវាសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ ដែលខេត្តពោធិ៍សាត់ធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម ខូយ សុខា តំណាងរាស្រ្តខេត្ត ពោធិ៍សាត់ ។      ឧត្តមសេនីយ៍ត្រី  ធិន សៅ អគ្គរេហរញ្ញញឹក សហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតនេះ មានក្លិបនិង សមាមន៍១២ចូលរួម មានឡាករ កីឡាការិនី និងប្រតិភូសរុប១៥៨នាក់ ប្រកួតលើ៧វិញ្ញាសា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០១៩ ។      ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃថា ការប្រកួតអបអរ ៧មករា នៅពោធិ៍សាត់ឆ្នាំនេះ ទទួលបានជោគជ័យគួរជាទីមោទន ថ្វីដ្បិតកីឡាករ កីឡាការិនី ម្ចាស់ផ្ទះពុំទទួលបានលទ្ធផលល្អប្រសើរក្តី ប៉ុន្តែស្មារតីទទួលខុសត្រូវ ពិតជាមានភាពកក់ក្តៅ និងរាក់ទាក់  ។ …