Category: កីឡា

  • ខ្សែបម្រើ Sami Khedira មិនមានវត្តមានពេល Juventus ជួប Atletico Madrid យប់មិញ

    ខ្សែបម្រើ Sami Khedira មិនមានវត្តមានពេល Juventus ជួប Atletico Madrid យប់មិញ

    ខ្សែបម្រើក្លិប Juventus កីឡាករ Sami Khedira នឹងត្រូវសម្រាកមិនបានចូលទីលានរយៈពេលមួយខែ។ ក្រោយពីពិនិត្យឃើញបេះដូងលោតមិនទាន់ស្រួល  Khedira ត្រូវបានដកឈ្មោះចេញពីបញ្ជីកីឡាករ ប្រកួតនឹង Atletico Madrid នៅ Champions League យប់មិញ។ ប៉ុន្តែក្លិបសេះបង្កង់ Juventus បានបញ្ជាក់ថា Khedira មិនមានអ្វីកើតឡើងនោះទេ តែមិនអាចលេងបានភ្លាមៗ ពោលចុងខែមីនា ទើបត្រលប់មកវិញបាន។ គួររំលឹកថា Khedira បានផ្លាស់ពី Real Madrid កាលពីឆ្នាំ២០១៥ បង្ហាញខ្លួនបាន១៥ប្រកួតគិតគ្រប់កម្មវិធីឲ្យ Juventus រដូវកាលនេះ។ ចំណែកឯការប្រកួតយប់មិញ ក្នុងក្របខណ្ឌ Champions League ក្លិប Juventus ០:២ Atletico Madrid។ ដោយឡែកមួយប្រកួតទៀត ក្លិបមេឃខៀវ  Man City ៣:២ ក្រុមម្ចាស់ផ្ទះ Schalke 04 នៅជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champions…

  • ក្រុម RFL FC ឈ្នះក្រុម Wild Life ខណៈក្រុមទន្សោង អេហ្វស៊ី ចាញ់ក្រុម Blue dragon វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ក្រុម RFL FC ឈ្នះក្រុម Wild Life ខណៈក្រុមទន្សោង អេហ្វស៊ី ចាញ់ក្រុម Blue dragon វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

    ក្រុម  RFL បានយកឈ្នះក្រុម Wild Life ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៤:៣ បន្ទាប់ពីគូទាំងពីរនេះ ប្រកួតក្នុងម៉ោង ៩០នាទីលទ្ធផល ០:០ ។ ចំណែក្រុមទន្សោង អេហ្វស៊ី ប្រកួត ចាញ់ក្រុម Blue dragon ដោយលទ្ធផល ៣:១ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាល អាជីព ពានរង្វាន់ដំរីស រដូវកាលទី៩ ឆ្នាំ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅទីលានបាល់ទាត់ គរុកោសល្យភូមិភាគ ដំរីស ។ លោក ឯក សុវណ្ណដា អ្នករៀបចំព្រឹត្តិការណ៍ពានរង្វាន់ដំរីសនេះ បានឲ្យដឹងថា គោលបំណងលោករៀបចំព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីគៀងគរ មហាជន ក៏យុវជនងាកមកចាប់អារម្មណ៍លេងកីឡាឲ្យកាន់តែច្រើន ព្រោះថាកីឡានាំមកនូវសុខភាពល្អរឹងមាំ ពិសេសទៅទៀតនោះ កីឡាបាល់ទាត់លេងជាក្រុម ការលេងជាក្រុមបែបនេះធ្វើឲ្យពួកកាន់តែមានភាពស្និតស្នាលនៅក្នុងក្រុមរបស់ពួកគេបន្ថែមទៀត ។ មួយវិញវាអាច ដូច្នេះធ្វើពួកអាចបង្កើនចំណងមិត្តភាព សាមក្គីភាព ជាក្រុមដ៏ទៃកាន់តែល្អប្រសើរផងដែរ។ អ្នករៀបចំព្រឹត្តិការណន៍ពានរង្វាន់ដំរីសរូបនេះ សូមអំពាវនាវ ឲ្យមហាជនជាពិសេសយុវជន…

  • គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមប្រភេទកីឡាសក្តានុពល ដើម្បីប្រជែងអាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន

    គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ត្រៀមប្រភេទកីឡាសក្តានុពល ដើម្បីប្រជែងអាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន

    បន្ទាប់ពីជ្រើសរើសកីឡាករ កីឡាការិនីពិការជម្រើសរើសជាតិលើ១០ប្រភេទកីឡារួចហើយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លា ដើម្បីត្រៀមប្រជែង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេស ហ្វីលីពីន ក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ជាគោលការណ៍៣ប្រភេទកីឡាសំខាន់ៗ ដែលជាអទិភាព ដូចជាអត្តពលកម្ម ហែលទឹក និងលើកទម្ងន់ ហើយនៅអាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន បានសម្រេចរួចហើយថា មានចំនួន១៦ប្រភេទកីឡា។ សម្រាប់ការត្រៀមរបស់កីឡាជនពិការកម្ពុជាដែលមានសក្តានុពលមានចំនួន៨ប្រភេទកីឡា ក្នុងនោះរួមមាន៖ ហែលទឹក អត្តពលកម្ម បាញ់ធ្នូ បាល់បោះជនពិការភ្នែក បាល់បោះជិះរទេះបុរស-នារី ធីមពីងប៊ូលីង និងប្រភេទកីឡាវាយកូនឃ្លីលើតុជាដើម។ សូមរំឭកជូនថា អត្តពលិកពិការរបស់កម្ពុជា ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេស គឺអាស៊ានប៉ារ៉ាហ្គេមនេះតែងតែយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធយកមកជូនជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសក្រោមការចង្អុលពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ៕ធ.ដ …

  • សហព័ន្ធខ្មែរកីឡាហែលទឹក ដាក់ផែនការពង្រីកធនធានទៅកាន់បណ្តាខេត្តសក្តានុពលនានា ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

    សហព័ន្ធខ្មែរកីឡាហែលទឹក ដាក់ផែនការពង្រីកធនធានទៅកាន់បណ្តាខេត្តសក្តានុពលនានា ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣

    សហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់ផែនការពង្រីកការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ថ្នាលនៅតាមបណ្តាខេត្តសក្តានុពលនានា ដើម្បីផលិតបាននូវធនធានបន្ថែមទៀត ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា គ្រូបង្វឹកកម្រិតមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលពីសហព័ន្ធនោះកន្លងទៅ នោះនឹងត្រូវលើកទឹកចិត្តឲ្យពួកគាត់ទៅបណ្តុះបណ្តាលបន្តនៅតាមបណ្តាខេត្តរបស់ខ្លួន ស្របពេលដែលសហព័ន្ធគ្រោងនឹងពង្រីកធនធាននៅតាមខេត្តជាច្រើនបន្ថែមទៀត។ បច្ចុប្បន្ន គ្រូបង្វឹកកម្រិតមូលដ្ឋានមានចំនួន៧០នាក់ ប៉ុន្តែយ៉ាងហោចណាស់ក៏អាចមានចំនួន៥០ភាគរយដែរ ដែលអាចយកទៅបណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីបាន។ ក្រៅពីនោះសហព័ន្ធហែលទឹក មានគ្រូជាច្រើននាក់ទៀត ដែលស្ថិតនៅកម្រិត៣ ដែលអាចបង្រៀនកីឡាករ កីឡាការិនីកម្រិតខ្ពស់នៃក្រុម ជម្រើសជាតិបានដែរ។ យោងតាមផែនការមេកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយុទ្ធសាស្រ្តចម្បងលើ២ប្រភេទកីឡា គឺប្រភេទកីឡាអត្តពលិក និងហែលទឹក ដែលមានវិញ្ញាសាច្រើនជាងគេ ពោលគឺប្រហាក់ប្រហែលនឹង១០០វិញ្ញាសា ដែលបច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងជំរុញលើកទឹកចិត្តសម្រាប់២ប្រភេទកីឡាទាំងពីរនេះឲ្យមានសក្តានុពល ដើម្បីប្រជែងមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ សូមបញ្ជាក់ថា នាចុងខែមិថុនា…

  • គ្រូបង្វឹក AT.Madrid មិនចាប់អារម្មណ៍ពី Ronaldo ឡើយ

    គ្រូបង្វឹក AT.Madrid មិនចាប់អារម្មណ៍ពី Ronaldo ឡើយ

    ខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករដ៏គ្រោះថ្នាក់ផុតសម្រាប់ការប្រកួតក្របខណ្ឌ Champions League ខណះជំនួបរវាង Atletico Madrid និង Juventus បានមកដល់ក្នុងរាត្រីនេះ ប៉ុន្តែលោក Diego Simeone បាននិយាយថាលោកមិនខ្វល់ពីអតីតកីឡាកររបស់ Real Madrid រូបនេះនោះឡើយ។ អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo អំពីឥទ្ធិពលរបស់គេក្នុងក្របខណ្ឌ UEFA Champions League ដោយធ្លាប់ជួយឲ្យ Manchester United លើកពាននេះ បាន១ដង មុនមកជួយឲ្យក្លិបអធិរាជស Real Madrid គ្រងតំណែងស្ដេចទ្វីបអឺរ៉ុប ៤សម័យកាល អំឡុងពេលគេលេងនៅទីនោះ ប៉ុន្តែនារដូវកាលនេះខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ បានផ្ទេរទៅលេងនៅក្លិបសេះបង្កង់ Juventus វិញ ខណះក្នុងព្រឹកយប់នេះពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសអេស្ប៉ាញដោយត្រូវជួបជាមួយក្លិបខ្លាំង Atletico Madrid ក្នុងជើងទី ១ វគ្គ ១៦…

  • Capello និយាយថា Rooney បានបាត់បង់អ្វីៗគ្រប់យ៉ាងមុនពេលផ្លាស់ទៅកាន់អាម៉េរិក

    Capello និយាយថា Rooney បានបាត់បង់អ្វីៗគ្រប់យ៉ាងមុនពេលផ្លាស់ទៅកាន់អាម៉េរិក

    ខ្សែប្រយុទ្ធ Wayne Rooney បានបាត់បង់អ្វីគ្រប់យ៉ាងមុនពេលផ្ទេរទៅកាន់ក្របខណ្ឌ Major League Soccer ដែលជាលីគកំពូលរបស់សហរដ្ឋអាម៉េរិក នេះបើយោងតាមសម្ដីរបស់លោក Fabio Capello ។ ក្រោយចំណាយរយៈពេល១៣ឆ្នាំ និងបានបំបែកកំណត់ត្រានៅក្នុងកីឡដ្ឋាន Old Trafford ក្នុងនាមជាកីឡាកររកគ្រាប់បាល់នាំមុខគ្រប់ពេលវេលារបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានអនុញ្ញាតឱ្យចាកចេញដោយលោក Jose Mourinho កាលពីរដូវក្តៅ ២០១៧។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានសម្រេចវិលត្រឡប់ទៅកាន់អតីតក្លិបយុវជនរបស់ខ្លួនវិញដោយចូលរួមជាមួយកីឡដ្ឋាន Goodison Park ប៉ុន្តែការវិលត្រឡប់ទៅកាន់ជាលើកទីពីរវិញនេះមិនទទួលបានផ្លែផ្កែអ្វីទាំងអស់។ Rooney ត្រូវបានចំណាយពេលអស់មួយរដូវកាលនៅលើទឹកដី Merseyside មុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានសុពលភាពរហូតដល់ឆ្នាំ២០២១ ជាមួយក្លិប D.C United។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Capello ជឿជាក់ថា Rooney ត្រូវការការផ្លាស់ប្តូរអ្វីមួយនៅពេលដែលគាត់បានជាប់គាំងនៅឯក្លិប Everton ហើយបាត់បង់គុណភាពជាច្រើនដែលពីមុនរូបគេធ្លាប់ជានិមិត្តរូបនៃក្របខណ្ឌ Premier League។ បុរសសញ្ជាតិអ៊ីតាលីវ័យ ៧២ ឆ្នាំរូបនេះ…

  • អ្នកចាំទី De Gea បន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម រយៈពេល៥ឆ្នាំ

    អ្នកចាំទី De Gea បន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម រយៈពេល៥ឆ្នាំ

    អ្នកចាំទី David De Gea បានបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Man United រយៈពេល៥ឆ្នាំ នឹងក្លាយជាកីឡាករមានចំណូលខ្ពស់ជាងគេនៅ Premier League វ៉ាដាច់កីឡាករ Mesut Ozil និង Alexis Sanchez ជាកីឡាករដែល នេះតាមការបញ្ជាក់ពី The Mirror។ កុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះ នឹងត្រូវផុតកំណត់នា ខែមិថុនាឆ្នាំ២០២០ប៉ុន្តែ Man United មានបំណងចង់ឲ្យកីឡាករបន្តនៅជាមួយក្លិប ទើបបន្ថែមរយៈ៥ឆ្នាំទៀត ធ្វើឲ្យ De Gea ក្លាយទៅជាកីឡាករ ដែលរកចំណូលបានខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់លីកកំពូលអង់គ្លេស។ ចំណែកឯ The Times ក៏បានចេញផ្សាយបញ្ជាក់ថា កុងត្រា៥ឆ្នាំ នឹងមានតម្លៃរហូតទៅដល់៩០លានផោន បូករួមទាំងប្រាក់លើកទឹកចិត្តជាច្រើន ផ្សេងទៀតនឹងធ្វើឲ្យវាមាន ទំហំរហូតទៅដល់២៣លានផោន ក្នុងមួយឆ្នាំ ឬប្រមាណជា៣៦៥០០០ផោនក្នុងមួយសប្តាហ៍៕ធ.ដ

  • អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Nani ទៅចូលរួមជាមួយលីគកំពូលអាម៉េរិក

    អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Nani ទៅចូលរួមជាមួយលីគកំពូលអាម៉េរិក

    អតីតខ្សែប្រយុទ្ធស្លាបក្រុមបិសាចក្រហម Manchester United កីឡាករ Luis Nani បានពីចាកចេញពីក្លិប Sporting CP របស់ព័រទុយហ្គាល់ ចុះកុងត្រាជាមួយក្លិប Orlando City នៅលីគកំពូលអាម៉េរិក រយៈពេល៣ឆ្នាំដោយគ្មានតម្លៃខ្លួន( Free Transfer)។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ ភាពលេចធ្លោបំផុតកាលលេងនៅក្លិបបិសាចក្រហម Manchester United អំឡុងឆ្នាំ២០០៧ដល់២០១៥ហើយរដូវកាលចុងក្រោយរបស់គរលេងខ្ចីជើងនៅ Sporting CP ។ បន្ទាប់ចាកចេញពី Old Trafford ដែលជាក្លិបមួយផ្ដល់ភាពជោគជ័យឲ្យរូបគេ បន្តបន្ទាប់មកក៏ចេញទៅលេងនៅ Valencia, Lazio, Fenerbahce, Sporting ខណៈ Orlando City ជាក្លិបទី៥ក្នុងរយៈពេល៤ឆ្នាំចុងក្រោយរបស់គេ។ គួររំលឹកថា កាលនៅបិសាចក្រហម Nani ធ្លាប់ឈ្នះពាន Premier League ៤ដង, League Cup ២ដង, Champions League ម្ដងនិងFIFA World Cup ម្ដង។…

  • ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងការងារ ឡើងទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា

    ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងការងារ ឡើងទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា

    ក្រុមក្រសួងសេដ្ឋកិច្ច និងក្រុមក្រសួងការងារ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនៅទីលាន Premium Sport Club នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៦ រដូវកាល ២០១៩  បន្ទាប់ពីយកឈ្នះកូប្រកួតរៀងៗខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ក្រុមក្រសួងសេដ្ឋកិច្ច បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួនមិនគួរឲ្យជឿលើគូប្រកួត ក្រុមធនាគារជាតិ នៃកម្ពុជា ៤:២។ ដោយឡែក១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នានេះដែរ គឺក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបើកការនាំមុខលើក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ កីឡាករនៃក្រសួងក្រសួងការងារ ធ្វើសម្រេចបាន១គ្រាប់ តាមស្មើ ១:១ រហូតដល់ បញ្ចប់ការប្រកួតពេញម៉ោង៧០នាទី។ ក្រុមទាំងពីរត្រូវបានកាត់សេចក្តី ដោយបាល់១១ម៉ែត្រ ដោយក្រសួងសាធារណការ ទាត់បញ្ជូលទីបាន៤គ្រាប់ ខណៈក្រសួងការងារធ្វើសម្រេចបានទាំង៥គ្រាប់ ហើយទទួលបានជ័យជម្នះ ៥:៤ តែម្តង។ ដូច្នេះ២ក្រុមដែលត្រូវឡើងទៅប្រជែងម្ចាស់តំណែងជើងឯក ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាល២០១៩នេះ គឺក្រុមក្រសួងសេដ្ឋកិច្ច នឹងត្រូវប៉ះជាមួយ អតីតក្រុមម្ចាស់តំណែងជើងឯក ក្រសួងការងារ។ រីឯ២ក្រុមដែលចាញ់ៗ គឺធនាគារជាតិ នៃកម្ពុជាត្រូវប្រកួតប្រជែងជាមួយក្រុមក្រសួងសាធារណការ ដណ្តើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ៕ម.ន …

  • ផលិតផល Star balm ផ្តើមយកខេត្តកំពង់ឆ្នាំងមុនគេ ក្នុងយុទ្ធនាការគាំទ្រអភិវឌ្ឍន៍វិស័យកីឡាគ្រប់ប្រភេទឲ្យរីកចម្រើន

    ផលិតផល Star balm ផ្តើមយកខេត្តកំពង់ឆ្នាំងមុនគេ ក្នុងយុទ្ធនាការគាំទ្រអភិវឌ្ឍន៍វិស័យកីឡាគ្រប់ប្រភេទឲ្យរីកចម្រើន

    ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលផលិតផល Star balm ចូលរួមជួយគាំទ្រអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា តាមរយៈការឧបត្ថម្ភទៅកាន់បណ្តាខេត្ត ដោយចាប់ផ្តើមយកខេត្ត កំពង់ឆ្នាំជាខេត្តដំបូងគេ ដើម្បីឧបត្ថម្ភផលិតផល និងសម្ភារៈមួយចំនួន សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ដល់កីឡាករ គណៈកម្មាការ និងគ្រូពេទ្យ ក្នុងយុទ្ធនាការគាំទ្រអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទអោយរីកចំរើនឈានទៅរកគុណភាព ប្រកួតប្រជែង នៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ការឧបត្ថម្ភនេះបានធ្វើឡើង ក្នុងឱកាសបិទការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្ត កំពង់ឆ្នាំង កាលពីចុងសប្តាហ៍កន្លងទៅ ។ ប្រធានផ្នែកទីផ្សារនៃផលិត Star balm លោក ពៅ ហុក បានបញ្ជាក់ថា សម្ភារៈ និងផលិតមួយចំនួនដែលយើងនាំយកមកឧបត្ថម្ភដល់ខេត្តកំពង់ឆ្នាំងនេះ ក្នុងគោលដៅចូលរួមចំណែក អភិវឌ្ឍន៍វិស័យកីឡា និងផ្សព្វផ្សាយអោយកីឡាករ គ្រូបង្វឹក និងប្រជាពលរដ្ឋដែលចូលចិត្តលេងកីឡា និងហាត់កីឡា បានស្គាល់ពីគុណតម្លៃនៃផលិត Star balm ដែលជាអ្នកជំនាញព្យាបាលសាច់ដុំ និងសន្លាក់យ៉ាងស័ក្កសិទ្ធ ពិសេស គឺការថ្លោះគ្រិចពេលលេងកីឡា និងហាត់កីឡាតែម្តង ។ ប្រធានទីផ្សាររូបនេះ បញ្ជាក់ទៀតថា  ផលិតផលផលិត…