-
មណ្ឌលទី៣ នៃព្រឹត្តការណ៍ Tiger Street Football Festival 2019 នៅមណ្ឌលកំពង់ស្ពឺ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន
មណ្ឌលទី៣ នៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ លើកទី៧ នៅមណ្តលកំពង់ស្ពឺ មានក្រុមចូលរួម៤៦ ច្រើនលើសពីការរំពឹងទុក ។ ព្រឹត្តការណ៍ខាងលើ រៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែមករានេះ លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានបង្ហាញក្តីរីករាយចំពោះការកើនឡើងក្រុមចូលរួមរហូតដល់៤៦ក្រុម នេះបង្ហាញថា ការប្រកួត Tiger Street Football Festival ទទួលការគាំទ្រយ៉ាងច្រើនពីយុវជនពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកស្រី តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger រូបនេះ បញ្ជាក់ថា ការប្រកួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រជាប្រិយភាពវិស័យកីឡាបាល់ទាត់ នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ម្យ៉ាងទៀតចូលរួមបណ្តុះបណ្តាលថ្នាលយុវជន អោយកាន់តែសម្បូរបែប ដើម្បីអោយជាកីឡាករឆ្នើម សម្រាប់កម្ពុជា នាថ្ងៃអនាគត ជាពិសេសត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣ ។គួរបញ្ជាក់ថា សម្រាប់មណ្ឌលកំពង់ស្ពឺ គណៈកម្មាធិការរៀបចំការប្រកួត…
-
អភិបាលរងខេត្តពោធិ៍សាត់៖ ការរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា គឺជាចលនាបំផុសគៀងគរឲ្យយុវជនងាកមកលេងកីឡា និងចាកឆ្ងាយពីអំពើឧបាយមុខផ្សេងៗ
អភិបាលរងខេត្តពោធិ៍សាត់ ឯកឧត្តម អុឹង គឹមលៀង បានបង្ហាញមោទនភាព បន្ទាប់ពីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី១៩ លើទឹកដីខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពីសហព័ន្ធកីឡាវាយសីកម្ពុជា និងបណ្តា ក្រុមហ៊ុនឯកជនជាដៃគូ។ ឯកឧត្តមបន្តថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញនូវការចូលរួមយ៉ាងផុសផុល និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជារួចផុតពីរបបប៉ុល ពត ។ ប៉ុន្តែថែមទាំងបានផ្តល់ នូវអត្ថប្រយោជន៍ជួយបំផុស និងគៀងគរឲ្យយុវជនងាកមកចាប់អារម្មណ៍លេងកីឡាវាយសី ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជំនួសការដើរលេងឥតប្រយោជន៍ សេពគ្រឿង និងអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ហើយចាប់យកអាជីពជាកីឡា ប្រកួតដណ្តើមយកកិត្តិយសជូនខេត្ត និងប្រទេសជាតិ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការទទួលធ្វើជាម្ចាស់លើកនេះ ក៍ជាឱកាសមួយសម្រាប់វាស់ស្ទង់សមត្ថភាពកីឡាករ-ការិនី វាយសីនៅក្នុងខេត្ត ដើម្បីបង្ហាញជូនសហព័ន្ធវាយតម្លៃពីភាពវិជ្ជមាន និងកំហុស បច្ចេកទេស កែតម្រូវក្នុងការជំរុញលើកកម្ពស់ឲ្យកីឡាវាយសីរបស់ខេត្ត កាន់តែមានសក្តានុពល ឆ្ពោះចូលរួមចំណែកបណ្តុះបណ្តាលធានធានល្អៗ ជូនសហព័ន្ធ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ដែលដឹកនាំប្រតិភូកីឡាវាយសីខេត្តប៉ៃលិនចំនួន២៧នាក់ចូលរួម បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពារង្វាន់៧មករា…
-
បារាំងឈរលេខ១ កម្ពុជាលេខ២ នៃព្រឹត្តិការណ៍ « Angkor Ultra-Trail លើកទី៤ ២០១៩នេះ » ក្នុងចំណោមអត្តពលិក ជាង១០០០ពាន់ មកពី៤២ប្រទេស
បារាំងឈរលេខ១ កម្ពុជាលេខ២ និងចិនលេខ៣ នៃព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra-Trail លើកទី៤ ២០១៩ ក្នុងចំណោមអត្តពលិកចូលរួម ប្រមាណជាង១០០០នាក់ មកពី៤២ប្រទេសចូលរួម កើនឡើង៣៥% បើធៀបនឹងឆ្នាំ២០១៨ មានត្រឹមតែ ៦០០នាក់ ប្រកួតលើវិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ១៦គីឡូម៉ែត្រ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកថា គឺជោគជ័យថ្មីមួយទៀត ក្រោមកិច្ចខិតខំ ប្រឹងប្រែងរៀបចំរវាងក្រសួងទេសចរណ៍ សហការជាមួយ NOCC, ក្រុមហ៊ុន Phoenix Voyages ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបជាដើម។ ឯកឧត្តម បន្ដថា «ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តម ថោង ខុន និងគ្រប់ភាគីពាក់ព័ន្ធ ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកត្ដាសន្ដិភាព និងស្ថេរភាពនយោបាយ បានធ្វើឲ្យកម្ពុជាមានឪកាសបង្កើតព្រឹត្តការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ Angkor Ultra-Trail នេះទទួលបានជោគជ័យ ដោយបានទាក់ទាញកីឡាករ-កីឡាការិនី អាជីពជុំវិញពិភពលោកចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរច្រើនផងដែរ ដែលអាចបង្ហាញពីភាពរីកចម្រើន…
-
ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី១៩ ដែលខេត្តពោធិ៍សាត់ធ្វើម្ចាស់ផ្ទះកីឡាករការិនីចូលរួមមានចំនួនកើនឡើង
ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ឲ្យដឹងក្រោយបញ្ចប់ការចាប់ឆ្នោត នារសៀលថ្ងៃ ទី១៨ មករានេះថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី១៩ ដែលសហព័ន្ធកីឡាវាយសីសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ដែលដំណើរការប្រកួតផ្លូវការនៅថ្ងៃទី១៩ ស្អែកនេះ មានក្លិបចូលរួមប្រជែងចំនួន១២ សរុបកីឡាករការិនី១៣៦នាក់ ដែលចំនួននេះ គឺមានការកើនឡើងជាងឆ្នាំកន្លងទៅ។ អគ្គលេខាធិការរងរូបនេះបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ខាងលើ សហព័ន្ធកីឡាវាយសីកម្ពុជារៀបចំឡើង ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា រំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ឯកឧត្តមអះអាងថា ក្រៅពីអបអរទិវាដ៏មានអត្ថន័យនេះ តាមរយៈព្រឹត្តិការណ៍ប្រកួតនេះដែរ ក៏ជាការបំផុសឲ្យយុវជនកម្ពុជា និងអាណាព្យាបាលយល់ច្បាស់ពីវិស័យកីឡាវាយសី ហើយដឹកនាំកូនៗចូលរួមលេងកីឡាវាយសី ដើម្បីបញ្ជៀសឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអប្បាយមុខផ្សេងៗដែលសង្គមកំពុងតែព្រួយបារម្ភ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសី ដណ្តើមពានរង្វាន់៧មករា លើកទី១៩ ឆ្នាំ២០១៩ សហព័ន្ធកីឡាវាយសីកម្ពុជាបានដាក់វិញ្ញាសាឲ្យកីឡាករការិនីធ្វើការប្រកួតប្រជែងចំនួន៧ គឺវិញ្ញាសាប្រកួតវាយគូរបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាប្រកួតវាយគូរបុរសក្រោមអាយុ១៨ឆ្នាំ វិញ្ញាសាប្រកួតវាយគូរបុរសអាយុក្រោម១៦ វិញ្ញាសាប្រកួតវាយគូរនារីមិនគិតអាយុ វិញ្ញាសាប្រកួតវាយគូរពីសេសអាយុ៣៣ឆ្នាំឡើង និង៥០ឆ្នាំឡើង វិញ្ញាសាវាយគូរវ័យចំណាស់អាយុ៥០ឆ្នាំឡើង និងវិញ្ញាសាវាយគូរបុរសអាយុ៤០ឆ្នាំដល់៤៩ឆ្នាំ៕ម.ន …
-
លោក Mourinho លើកឡើងថា Chelsea ជាអ្នកលក់ Salah មិនមែនលោកទេ
លោក Jose Mourinho បានលើកឡើងថា ការលក់ខ្សែប្រយុទ្ធ Mohamed Salah គឺជាការសម្រេចចិត្តរបស់តោខៀវ Chelsea មិនមែនលោកទេ។ ចាប់តាំងពីមកដល់ Liverpool ក្នុងតម្លៃខ្លួន៣៤លានផោនកាលពីខែ មិថុនា ឆ្នាំ ២០១៧ Salah បានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែប្រយុទ្ធកំពូលម្នាក់ និងជួយក្លឹបឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League។ រឿងរ៉ាវកាល Salah នៅ Chelsea លោក Jose បាននិយាយថា៖ “ពេលដែលក្លឹបសម្រេចចិត្តលក់គេ គឺមិនមែនខ្ញុំជាអ្នកសម្រេចទេ។ ខ្ញុំបានទិញគេ ខ្ញុំមិនបានលក់គេទេ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយគេគឺល្អ”៕ សូមបញ្ជាក់ថា Salah បានចូលរួមជាមួយតោខៀវ Chelsea ក្នុងតម្លៃ១១លានផោនពីក្លឹប Basel កាលពីខែ មករា ឆ្នាំ ២០១៤ បន្ទាប់ពីគេបង្ហាញទម្រង់លេងល្អក្នុងពីរប្រកួតនៅ Champions League ទល់នឹង Chelsea។ ប៉ុន្តែនៅ Stamford Bridge…
-
Andy Robertson តកុងត្រាថ្មីជាមួយ Liverpool ដល់ឆ្នាំ២០២៤
កីឡាករ Andy Robertson បានតកុងត្រាថ្មីជាមួយហង្សក្រហម Liverpool ដែលធ្វើឲ្យរូបគេបន្តស្នាក់នៅទឹកដី Anfield រហូតដល់ឆ្នាំ២០២៤ ។ កីឡាករប្រធានក្រុមជម្រើសជាតិ ស្កុតឡែនបានសម្ដែង ការសោកស្ដាយដែលមិនអាចឈ្នះពាន Champions League ជាមួយ Liverpool កាលពីរដូវកាលមុនបន្ទាប់ពីចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ ។ សូមបញ្ជាក់ថា ខ្សែការពារស្លាបវ័យ ២៤ឆ្នាំបានចូលរួមជាមួយក្លឹបរហស្សនាម ហង្សក្រហម កាលពីខែកក្កដា ឆ្នាំ២០១៧ ដោយមានថ្លៃខ្លួនផ្សេងតម្លៃ៨លានផោន ។ ដោយតកុងត្រាថ្មីភ្លាម Robertson ប្ដេជ្ញាថានឹងជួយក្លឹបឈ្នះពានលើកដំបូងបន្ទាប់ពីខកខានតាំងពីឆ្នាំ២០១២មក ៕
-
អនុប្រធានសហព័ន្ធកីឡាចំបាប់បង្ហើបថា ស៊ីហ្គេមនៅហ្វីលីពីនអាចប្រជែងបានមេដាយច្រើនជាង គេក្នុងចំណោប្រភេទកីឡាដែលបានបញ្ជូនទៅចូលរួម
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេ ស៊ីបាណេត បានបង្ហើបថា កីឡាចំបាប់កម្ពុជាអាចជាប្រភេទកីឡាដែលប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងចំណោមប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រជែងនៅស៊ីហ្គេមប្រទេសហ្វីលីពីនឆ្នាំនេះ ។ អនុប្រធាន សហព័ន្ធកីឡាចំបាប់ សញ្ជាតិអាម៉េរិក រូបនេះ បង្ហើបឲ្យដឹងថា៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអត្តពលិកកីឡាចំបាប់ប្រទេសកូរ៉េខាងត្បូងមកពីសកលវិទ្យាល័យHANAM នាព្រឹកមិញនេះ។ លោកថា អ្វីដែលធ្វើឲ្យយើងហ៊ានបង្ហើបដូច្នោះ ក៏ព្រោះតែសហព័ន្ធយើងបានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ទោះបីយើងខកខានមិនបានចូលរួមព្រឹត្តិការណ៍កម្រិតតំបន់នេះ២លើករួចមកហើយក្តី។តែការត្រៀមខ្លួនរបស់អត្តពលិកយើងនៅតែបន្តខិតខំហ្វឹកហាត់បង្កើនសមត្ថភាពជានិច្ច។ ហើយយើងតែងតែអញ្ជើញក្រុមអត្តពលិកកីឡាចំបាប់មកពីប្រទេសខ្លាំងៗដូចជាប្រទេសកូរ៉េនេះជាដើម ដើម្បីឲ្យអត្តពលិកកីឡាចំបាប់កម្ពុជារៀនសូត្រ និងក្រេបជញ្ជាក់យកចំណេះដឹងបច្ចេកទេសល្អៗ មកកែប្រែអនុវឌ្ឍន៍ពង្រឹងសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ដែរថា អត្តពលិកចំបាប់ប្រទេសកូរ៉េខាងត្បូងនេះ និងមកស្នាក់នៅហ្វឹកហាត់ដកស្រង់បទពិសោធន៍ជាមួយកីឡាករការិនីកីឡាចំបាប់កម្ពុជារយៈពេល១សប្តាហ៍។ ហើយ អត្តពលិកកូរ៉េទាំង៩នាក់នេះ គឺជានិស្សិតរបស់សកលវិទ្យាល័យHANAM ដែលជាសកលវិទ្យាល័យជាប់លេខ១ផ្នែកកីឡាចំបាប់នៅកូរ៉េខាងត្បូង។ លោក អះអាងថា តាមរយៈការហ្វឹកហាត់រួមគ្នានេះ យើងសង្ឈឹមជឿជាក់ថា អត្តពលិកយើងអាចទទួលបានចំណេះដឹងបច្ចេកទេសល្អបានច្រើន ព្រោះពួកគេទាំង៩នាក់នេះសុទ្ធសឹងជាអត្តពលិកឆ្នើមរបស់សកលវិទ្យាល័យ HANAMដែលធ្លាប់ប្រជែងបានមេដាយពីការប្រកួតកម្រិតអន្តរជាតិធំៗមកជូនកូរ៉េជាញឹកញាប់ផងដែរ៕
-
ហេតុផល Man Utd និង Chelsea កំពុងប្រជែងគ្នានាំយកខ្សែការពារមួយរូបរបស់ Crystal Palace
ក្លិបដៃគូប្រជែងនៅលីគអង់គ្លេស Manchester United និង Chelsea កំពុងសម្លឹងមើលទៅលើ ខ្សែការពារវ័យក្មេងមួយរូបរបស់ក្លិប Crystal Palace ពោលគឺ កីឡាករ Aaron Wan-Bissaka ។ Aaron Wan-Bissaka គឺជាកីឡាករទើបតែអាយុ២១ឆ្នាំ ដែលបានដំឡើងពីឈុតយុវជនមកក្នុងឆ្នាំ២០១៦ និងនៅក្នុងរដូវកាលនេះ កំពុងបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ដល់ក្លិប Crystal Palace ជាហេតុនាំឲ្យបិសាចក្រហម Manchester United និងតោខៀវ Chelsea ទាក់ទងក្នុងរដូវ កាលដោះដូរកីឡាករនេះ។ ក្លិបបិសាចក្រហម Manchester United ទើបតែចុះកិច្ចសន្យាជាមួយខ្សែ ការពារវ័យក្មេង Diogo Dalot តាំងពីដើមរដូវកាល ប៉ុន្តែបញ្ហាចោទមួយនោះគឺ ខ្សែការពារ Antonio Valencia ដែលមានអាយុ៣៣ ព្រមគ្នានោះដែរ Ashley Young នឹងឈានចូលអាយុ ៣៤ ក្នុងខែ កក្កដា ខាងមុខនេះទៀត ដែលសុទ្ធសឹងជាបញ្ហាសម្រាប់ក្លិបមួយនេះត្រៀមកីឡាករក្មេងៗបន្ថែមទៀត។ …
-
កីឡាករ Jordi Alba ត្រៀមចុះកិច្ចសន្យាថ្មីជាមួយក្លិប FC Barcelona
ក្លិបយក្សអេស្ប៉ាញ FC Barcelona កំពុងរៀបចំឯកសារត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារស្លាបឆ្វេងរបស់ខ្លួន Jordi Alba។ បើតាមការឲ្យដឹងពីកិច្ចសម្ភាសន៍រវាងអ្នកកាសែត ជាមួយលោក Josep Maria Bartomeu ប្រធានក្លិបអ្នកមានបុណ្យខាងលើ បានឲ្យដឹងថាក្រុមការងារ FC Barcelona កំពុងរៀបចំកិច្ចសន្យាថ្មីផ្តល់ឲ្យម្ចាស់អាវលេខ១៨រូបនេះ។ កិច្ចសន្យាថ្មីនេះអាចនឹងមានសពុលភាពដល់ទៅ៥ឆ្នាំបន្ថែមទៀតផង។ កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៩ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ នៅតំបន់កាតាឡូនី តាំងពីរដូវកាល២០១២-២០១៣ មកម៉្លេះ។ ខណៈមកទល់បច្ចុប្បន្នកិច្ចសន្យារបស់ Jordi Alba សល់តែ១រដូវកាលទៀតប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាកីឡាកររូបនេះបានបញ្ជាក់ពីចេតនាចង់ស្នាក់នៅបន្តជាមួយក្លិប ប៉ុន្តែរំពឹងនឹងបានប្រាក់ឈ្នួលពលកម្ម ស្មើកម្រិតមិត្តរួមក្រុមដូចជា Sergio Busquets និង Gerard Pique ជាដើម៕ម.ន
-
អ្នកចាំទីល្បីឈ្មោះ Gianluigi Buffon សោកស្តាយដែលមិនបានលេងជាមួយ Cristiano Ronaldo
អ្នកចាំទីល្បីឈ្មោះ Gianluigi Buffon បង្ហើបប្រាប់ពីអារម្មណ៍សោកស្តាយដែលបានចាកចេញ ស្របពេលតារាងបាល់ទាត់ Cristiano Ronaldo ចុះកិច្ចសន្យាជាមួយ Juventus ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Esporte Interativo អតីតអ្នកចាំទី ១៧រដូវកាលរបស់ក្លិបសេះបង្កង់ Juventus រូបនេះក៏បានបន្ថែមពាក់ព័ន្ធនឹងការមកដល់នៃម្ចាស់ពាន Ballon d’Or ៥សម័យកាលខាងលើ ស្របពេលដែលគាត់បានចាកចេញថា ជាការពិតណាស់ ! ខ្ញុំពិតជាចង់លេងក្នុងនាមជាមិត្តរួមក្រុមជាមួយ Ronaldo ។ តែខ្ញុំមានតែហេតុផលមួយសម្រាប់ឆ្លើយប៉ុណ្ណោះ គឺខ្ញុំត្រូវបាន PSG ទាក់ទងមកខ្ញុំ ហើយនៅទីនេះគឺជាកន្លែងដែលមានកីឡាករល្អដូចជា Neymar និង Mbappe ។ អ្នកចាំទីវ័យ៤០ឆ្នាំនេះនិយាយទៀតថា សម្រាប់ខ្ញុំតែងតែចូលចិត្តក្នុងការលេងជាមួយកីឡាករល្អៗ។ ខ្ញុំគិតថា ខ្ញុំធ្លាប់បានលេងជាមួយកីឡាករល្អៗជាច្រើនរូប ប៉ុន្តែច្បាស់ណាស់ យើងមិនអាចធ្វើជាមិត្តរួម ក្រុមគ្រប់កីឡាករទាំងអស់ឡើយ។ ពេលខ្លះកីឡាករ ត្រូវការផ្លាស់ប្តូរក្រុមជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា ក្រោយចំណាយពេលជិត២ទសវត្សជាមួយ Juventus ទីបំផុតដើមរដូវកាលនេះ Gianluigi Buffon បានសម្រេចចិត្តចាកចេញមកចូលរួមជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain។ ក្រោយការចាកចេញបានតែ១សប្តាហ៍ ក្លិបអ៊ីតាលីក៏បានប្រកាសពីការមកដល់នៃ…