-
តំណាងរាស្ត្រកំពង់ស្ពឺ រំពឹងថា នៅស៊ីហ្គេម២០២៣ នឹងមានវត្តមានកីឡាករចេញពីខេត្តចូលរួមប្រកួត

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កម្មវិធីបាល់ទាត់ ណាហ្គាវើលបេះដូងសប្បុរស បានជួយជំរុញអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធានបាល់ទាត់នៅខេត្តកំពង់ស្ពឺ ឲ្យមានសក្តានុពលនាពេលខាងមុខ។ ឯកឧត្តមជឿជាក់ថា តាមរយៈកម្មវិធីនេះ វានឹងជំរុញយុវជនបានបញ្ចេញសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិ ជាពិសេសបង្ហាញវត្តមានជាកីឡាករខេត្តកំពង់ស្ពឺ ប្រកួត នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នោះ ក្នុងកម្មវិធីប្រគល់ជ័យលាភី ការប្រកួតយុវជនអាយុក្រោម១៨ឆ្នាំ នៅមន្ទីរអប់រំយុវជន និងកីឡា។ ឯកឧត្តម បញ្ជាក់ទៀតថា ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍វិស័យបាល់ទាត់ នៅក្នុងខេត្តកំពង់ស្ពឺទទួលបានជោគជ័យចាំបាច់ត្រូវភាគីពាក់ព័ន្ធ ដូចជា ខេត្ត មន្ទីរ ដៃគូឯកជន លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ រួមសហការគ្នា ទើបសម្រេចបានលទ្ធផលផ្លែផ្កានាពេលខាងមុខ។ ជាមួយគ្នានេះ លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួតបាល់ទាត់យុវជនយុវនារីប្រចាំខេត្ត ដើម្បីជម្រើសរើសកីឡាករការិនីល្អៗ និងកម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹកដែលរៀបចំដោយកម្មវិធីដូងសប្បុរសរបស់ក្រុមហ៊ុនណាហ្គាវើលនៅក្នុងខេត្តកំពង់ស្ពឺនេះ និងបង្កើតបានកីឡាករការិនីបាល់ទាត់ឆ្នើមកាន់តែច្រើន នៅពេលខាងមុខ។ សហព័ន្ធបាល់ទាត់កម្ពុជារីករាយគាំទ្ររាល់ការអភិវឌ្ឍបែបនេះ។…
-
នាយកសាលាសិលាមាសចាត់ទុថា សាលារបស់លោកគឺជាកន្លែងបណ្តុះបណ្តាលថ្នាលតូចសម្រាប់សាបព្រួសពូជកីឡា

នាយកសាលាសិលាមាស លោក ម៉ុន សុខជា បានចាត់ទុថា សាលារបស់លោកគឺជាកន្លែងបណ្តុះបណ្តាលថ្នាលតូចសម្រាប់សាបព្រួសពូជកីឡា ដោយលោកគ្រោងរៀបចំកីឡាបាល់ទាត់ បាល់បោះ និងប៉េងប៉ុង ទៅតាមចំណង់ចំណូលចិត្តសិស្ស ដើម្បីឲ្យមានយុវជនថ្នាលប្រកបដោយគុណភាព សម្រាប់ប្រទេសជាតិទាំងមូល ការបញ្ជាក់បែបធ្វើឡើង ក្រោយបញ្ចប់ការប្រកួតកីឡាសិស្សបឋមសិក្សា កាលពីព្រឹកមិញ នៅវិទ្យាល័យឥន្ទទេវី។ នាយកសាលារូបនេះ បន្តថា ក្រៅពីអប់រំខាងប្រាជ្ញា សាលាក៏បានបំផុសឲ្យសិស្សរបស់ខ្លួនលេងកីឡា ដើម្បីឲ្យរាងកាយរឹងមាំ ក្លាយជាធនធានដ៏មានតម្លៃចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។ លោក ម៉ុន សុខជា បន្ថែមថា សាលាសិលាមាសនឹងចូលរួមចំណែក ជំរុញលើកទឹកចិត្តទាំងយុវជន យុវតីឲ្យលេងកីឡា ។ សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ប្រចាំរាជធានីភ្នំពេញ ឆ្នាំ២០១៩នេះ សាលាសិលាមាស បានបញ្ជូនកីឡាករ កីឡាការិនី ៣ក្រុម ចូលរួម ក្នុងចំណោម៤ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមាន អត្តពលកម្ម បាល់ទាត់ បាល់បោះ និងបាល់បោះ៕ម.ន
-
ក្រុមអត្តពលិកការ៉ាតេដូកម្ពុជា បានត្រឡប់ពីការហ្វឹកហាត់ដកស្រង់បច្ចេកទេស នៅប្រទេសអ៊ីតាលីវិញហើយ

ក្រុមអត្តពលិកជម្រើសជាតិការ៉ាតេដូ កម្ពុជា ដែលទើបតែត្រឡប់មកពីធ្វើការហ្វឹកហាត់ដកស្រង់បច្ចេកទេស នៅប្រទេស អ៊ីតាលី ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាលើកយកនូវបញ្ហាមួយចំនួន ដែលទាក់ទងការហ្វឹកហាត់នៅក្រៅប្រទេស កាលពីពេលកន្លងទៅ នៅអគាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០១៩ម្សិលមិញ។ លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បាន បញ្ជាក់ថា សម្រាប់កម្មវិធីហ្វឹកហាត់បំប៉នពិសេសនៅប្រទេសអ៊ីតាលីនេះ សហព័ន្ធបាន គោលការណ៍ពីឯកឧត្តម អូន ព័ន្ធមន្នីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បញ្ជូនអត្តពលិកវ័យក្មេងចំនួន៨នាក់ក្នុងកីឡាករ៧នាក់ និងកីឡាការិនីម្នាក់ ទៅហ្វឹកហាត់ រយៈពេលមួយខែនៅទីនោះ ជាមួយលោកគ្រូរ៉ូមីណូ ដែលធ្លាប់មកបង្ហាត់ នៅកម្ពុជា ក្នុងគោលដៅដើម្បីពង្រឹងអភិវឌ្ឍបច្ចេកទេស្វែងរកមេដាយដំបូង ពីស៊ីហ្គេម នៅប្រទេស ហ្វីលីពីន ជូនកីឡាការ៉ាត់តេកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកាហ្វឹកហាត់នៅក្រៅប្រទេស ឯកឧត្តមសង្ឈឹមខ្ពស់ថា អត្តពលិកយើង នឹងទទួលបាននូវគុណវុទ្ធល្អប្រសើរ អាចដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍ ស៊ីហ្គេម នៅហ្វីលីពីន ជាក់ជាមិនខាន។ សូមបញ្ជាក់ថា កីឡាករការិនីដែលសហព័ន្ធកីឡការ៉តេបានបញ្ជូនទៅហ្វឹកហាត់ពិសេសនៅប្រទេសអ៊ីតាលីរយៈពេល១ខែនេះ…
-
ក្រុមបាល់ទាត់ SCG Muangthong United បានចែករំលែកបទពិសោធន៍ ដល់ក្មេងជាង២០០នាក់ ក្នុងកម្មវិធី Kick and Share by SCG

ក្រុមខ្លាំងរបស់លីគកំពូលថៃ Muangthong United បានចែករំលែកបទពិសោធន៍ ថ្ងៃ ដល់កុមារកម្ពុជា ជាង២០០នាក់ ក្នុងកម្មវិធី Kick and Share by SCG នៅលើទីលានពហុកីឡដ្ឋានជាតិ បន្ទាប់ពីមកបានមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ មុនការប្រកួតជាលក្ខណៈមិត្តភាពសប្បុរសធម៌ ជាមួយក្រុម K Cement All Stars របស់កម្ពុជា។ លោក ពង់ថាណា ដេវីតាយ៉ាផន នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយនៃកម្មវិធី SCG Muangthong United Asean Tour 2019 ជួយផ្តល់ជំនាញ ក្នុងការលេងបាល់ទាត់សម្រាប់យុវជនកម្ពុជា ដើម្បីឲ្យពួកគេសម្រេចក្តីសុបិនផ្នែកកីឡាបាល់ទាត់ និងលើកទឹកចិត្តឲ្យពួកគេចូលរួមក្នុងសកម្មភាពដែលមានប្រយោជន៍។ លោកបន្តថា អេសស៊ីជី តាំងចិត្ត ជួយលើកកម្ពស់ការរស់នៅរបសើប្រជាជនក្នុងសហគមន៍ និងប្រទេសដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម ។ លោកមានជំនឿមុតមាំថា កីឡា និងការកម្សាន្តគឺជាផ្នែកមួយដ៏មានតម្លៃក្នុងជីវិត ដូច្នេះហើយតើបក្រុមហ៊ុន អេសស៊ីជី បានផ្តួចផ្តើមនូវគម្រោងជាច្រើន រាប់បញ្ជូលទាំងគម្រោង Kick…
-
Wu Lei បង្ហាញខ្លួនដំបូងនៅ La Liga ស្រូបបាន Fan ចិន៤០លាននាក់

ការផ្ទេររបស់កីឡាករ Wu Lei ពីក្លិប Shanghai SIPG មកកាន់ក្លិប Espanyol កាលពីខែមករាកន្លងទៅ ប្រហែលមិនសូវមានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែនៅប្រទេសចិនពិតជារឿងមោទកភាព។ Lei បានបង្ហាញខ្លួនដំបូង ក្នុងនាមជាកីឡាករបម្រុងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពេលប្រកួតស្មើគ្នា ២-២ ជាមួយ Villarreal។ តាមការរាយការណ៍របស់ Espanyol ចំនួនអ្នកទស្សនាពីប្រទេសចិនមានដល់៤០លាននាក់ សម្រាប់ការលេងរយៈពេលបង្ហាញខ្លួន១២នាទីរបស់ Lei។ សម្រាប់ការប្រកួតដូចគ្នានេះ អ្នកទស្សនាតាមទូរទស្សន៍នៅប្រទេសអេស្ប៉ាញមានតែ១៧៧០០០។ យោងតាមកាសែតអេស្ប៉ាញ Marca ចំនួនអ្នកទស្សនារបស់ Espanyol បូកចូលគ្នាសម្រាប់១៧ប្រកួត ក្នុងរដូវកាលនេះ មានត្រឹមតែ៧លានប៉ុណ្ណោះ។ បច្ចុប្បន្ន Espanyol មានម្ចាស់ក្លិបជាមួយសេដ្ឋីចិនឈ្មោះ Chen Yansheng ហើយចាប់តាំងពីផ្ទេរ Lei ដែលគេឲ្យរហស្សនាមជា Maradona ចិន ក្លិប Espanyol កើនអ្នកគាំទ្រច្រើនមែនទែនពីប្រទេសចិន៕ម.ន
-
Phil Jones បន្តកុងត្រាជាមួយ Man Utd រហូតដល់ឆ្នាំ២០២៣

ខ្សែការពារ Phil Jones បានពង្រីកកុងត្រាថ្មីជាមួយក្លឹប Manchester United ដល់ឆ្នាំ២០២៣។ Jones វ័យ២៦ឆ្នាំ បង្ហាញខ្លួនបាន២០៨ប្រកួត នៅ Old Trafford ក្នុងនោះ១៦ប្រកួតនៅរដូវកាលនេះ ចាប់តាំងពីផ្ទេរពីក្លិប Blackburn Rovers កាលពីឆ្នាំ២០១១ ក្នុងតម្លៃខ្លួន១៧លានផោន។ អ្នកចាត់ការបណ្ដោះអាសន្នលោក Ole Gunnar Solskjaer បាននិយាយថា កុងត្រាថ្មីនេះ សម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសគឺជាកុងត្រាដែលក្លឹបមានគម្រោងទុកមុន។ Solskjaer បន្តថា Jones ធ្លាប់ឈ្នះពាន Premier League, FA Cup ហើយ Europa League ហើយពេលនេះជាកីឡាករសិស្សច្បងម្នាក់។ Manchester United មិនទាន់ស្គាល់ពាក្យចាញ់សោះចាប់តាំងពី Solskjaer ចូលមកដឹកនាំជំនួសកន្លែង Jose Mourinho ពោល១០ប្រកួតឈ្នះ៩ ស្មើ១៕ម.ន
-
Alisson ជឿជាក់យ៉ាងមុតមាំថា Liverpool នឹងក្លាយជាម្ចាស់ជើងឯក Premier League នារដូវកាលនេះ

អ្នកចាំទីដៃទី១របស់ក្លិប Liverpool កីឡាករ Alisson Becker នៅតែមានទំនុកចិត្តខ្ពស់ថា ក្លិបរបស់ខ្លួននឹងឈ្នះតំណែងជើងឯកកំពូលអង់គ្លេសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល២៩ ឆ្នាំចុងក្រោយនេះ បើទោះបីជាក្រុម Man City កំពុងដាក់សម្ពាធយ៉ាងណាក៏ដោយ។ ជ័យជម្នះ ២-០ របស់ក្រុមមេឃខៀវ Man City កាលពីថ្ងៃពុធ បានធ្វើឱ្យក្រុមការពារតំណែងជើង ឯកឈរនៅកំពូលតារាងបណ្ដោះអាសន្នសិន ខណៈក្រុមហង្សក្រហម Liverpool បានកាន់កាប់ តំណែងកំពូលនេះអស់ រយៈពេលជាងពីរខែកន្លងមកនេះ។ Man City មានការប្រកួតច្រើនជាង Liverpool ហើយបន្ទាប់ពីទទួលជ័យជម្នះ នៅក្នុងកីឡដ្ឋាន Goodison Park រួចមក ក្លិបមេឃខៀវប្រកួតវគ្គផ្តាច់ព្រ័ត្រ LEAGE Cup នៅចុងខែនេះ ប៉ុន្តែបន្ទាប់ពីក្រុម Liverpool១-១ Leicester City រួចមកពួកគេបានបន្តស្មើជាមួយ West Ham ក្នុង លទ្ធផល ១-១ បន្តទៀតដែលនេះធ្វើឲ្យពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការត្រឡប់ទៅឈរនៅកំពូលតារាងវិញ។ …
-
ខ្សែការពារដ៏រឹងមាំ Sergio Ramos ជាប់ឈ្មោះជាកីឡាករបានកាតច្រើនជាងគេ ក្រោយពីបញ្ចប់ការប្រកួតរវាង Barcelona និង Real Madrid

ខ្សែការពារដ៏រឹងមាំ Sergio Ramos ជាប់ឈ្មោះជាកីឡាករបានកាតច្រើនជាងគេ ក្រោយពីបញ្ចប់ការប្រកួតរវាង Barcelona និង Real Madrid ក្នុងលទ្ធផល ១-១ ខ្សែការពារ Sergio Ramos បានក្លាយជាកីឡាករ ទទួលបានកាតច្រើនជាងគេក្នុងការប្រកួត El Clasico។ Ramos ត្រូវបានគេទទួលស្គាល់ជាខ្សែការពារកណ្ដាលដ៏រឹងមាំប្រចាំក្លិប Real Madrid និងជម្រើសជាតិអេស្ប៉ាញ ប៉ុន្តែជាញឹកញាប់គេតែងតែទទួលបានកាតរាល់ ពេលប្រឹងការពារ។ ខ្វះតែ១០នាទីបញ្ចប់ការប្រកួត Ramos ត្រូវអាជ្ញាកណ្ដាលផ្ដល់កាតលឿង ក្រោយបង្កកំហុសក្នុងការប្រកួត El Clasico ។ សម្រាប់កាតនេះបានធ្វើឲ្យ Sergio ក្លាយជាកីឡាករទទួលបានកាតច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ El Clasico ។ ក្រៅពី El Clasico គេក៏ជាកីឡាករបានកាតច្រើនជាងគេនៅ Real Madrid, La Liga, Champions League និងជម្រើសជាតិអេស្ប៉ាញ។ សរុបកាតរបស់ Ramos ពេលនេះមានកាត់លឿង២១០ និងកាត…
-
កីឡា៤ប្រភេទដែលឈ្នះមេដាយពីអន្តរជាតិ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ជាង៤០០លានរៀល

ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន៤០៨លាន៥០ម៉ឺនរៀល ត្រូវបាន ប្រគល់ជូនដល់ម្ចាស់ជ័យលាភីលើ៤ប្រភេទកីឡា ដែលឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធិ និងគ្រូបង្វឹក គ្រូជំនួយ ដែលដណ្តើមបានមេដាយ ពីការប្រកួតអន្តរជាតិចំនួន៤ផ្សេងៗពីគ្នា។ ពិធីប្រគល់ប្រាក់ រង្វាន់នេះបានធ្វើឡើង ក្នុងកិច្ចបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ដោយមានការ អញ្ជើញចូលរួម និងប្រគល់ជូន ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ យោងតាមលិខិតផ្លូវការស្តីពីប្រាក់រង្វាន់ជ័យលាភីរបស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយក ដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ព្រឹត្តិការណ៍អន្តរជាតិទាំង៤ ដែលអត្តពលិកកម្ពុជាឈ្នះមេដាយយកមកជូនជាតិ នាពេលកន្លងមក រួមមាន៖ ១)ប្រភេទកីឡា តេក្វាន់ដូ ITF ចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក យុវជន លើកទី១៣ នៅ ប្រទេសប៊េឡារ៉ូស ដោយឈ្នះមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង ដែលមានគ្រូបង្វឹក៣នាក់ និង…
-
កីឡាករវាយកូនគោល ម៉ុន សុខជា បានវិឌ្ឍន៍សមត្ថភាពខ្លាំង ក្រោយជាប់ជាកីឡាករជម្រើសជាតិ ឆ្នាំ២០១៩

បន្ទាប់ពីជាប់ជាកីឡាករជម្រើសជាតិកីឡាវាយកូនគោលកម្ពុជា ដែលជ្រើសរើសដោយសហព័ន្ធកីឡាវាយកូនគោលកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅ កីឡាករ ម៉ុន សុខជា បានវិវឌ្ឍន៍សមត្ថភាពយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយដណ្តើមបានជើងឯកពីព្រឹត្តិការណ៍២ផ្សេងគ្នា។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ កីឡាករ ម៉ុន សុខជា បញ្ជាក់ថា ព្រឹត្តិការណ៍ដែលលោកឈ្នះពាននោះ ទី១ ព្រឹត្តិការណ៍ HEINEKEN GOLF CHAMPION SHIP 2019 និងមួយទៀត ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលគម្រប់ខួប៩ឆ្នាំ ទីលានវាយកូនគោលស៊ីធីហ្គោល។ លោកអះអាងថា ព្រឹត្តិការណ៍ប្រកួតនេះ គឺមានអ្នកចូលរួមប្រជែងសុទ្ធសឹងជាកីឡាករដែលមានសមត្ថភាពខ្ពស់។ លោកបញ្ជាក់ថា ពានកីឡាវាយកូនគោលគម្រប់ខួប៩ឆ្នាំ គឺការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយកីឡាករខ្មែរ និងបរទេស ដែលពួកគេធ្លាប់ឈ្នះពានរង្វាន់ប្រចាំទីលានមួយនេះជាច្រើនលើករួចមកហើយ។ កីឡាករជម្រើសជាតិរូបនេះ អះអាងថា អ្វីដែលជំរុញធ្វើឲ្យលោកឈានទៅដល់ការឈ្នះពានទាំង២នេះ វាកើតចេញពីទឹកចិត្ត បូករួមនឹងការខិតខំហ្វឹកហាត់។ លោកបញ្ជាក់ទៀតថា ជ័យជម្នះក្នុងស្រុកវាមិនទាន់គ្រប់គ្រាន់នោះទេ លោកមានមហិតាប៉ងចង់ឈ្នះពាន និងមេដាយ នៅក្រៅប្រទេស ដើម្បីបង្ហាញឲ្យឃើញថាកម្ពុជា ក៏មានកីឡាករពោពេញដោយសមត្ថភាព ផ្នែកកីឡាវាយកូនគោលនេះដែរ។ សូមបញ្ជាក់ថា កីឡាករវ័យជាង៤០ឆ្នាំរូបនេះ…