Category: កីឡា

  • ក្រុមកីឡាការិនី ក្រិច បានក្លាយជាជើងឯក កីឡាបាល់ទះឆ្នេរខ្សាច់

    ក្រុមកីឡាការិនី ក្រិច បានក្លាយជាជើងឯក កីឡាបាល់ទះឆ្នេរខ្សាច់

    អន្តរជាតិស្រាបៀរអាន់ឆ័រ ឆ្នាំ២០១៩ ក្រុមកីឡាការិនី មកពីប្រទេសក្រិច បានក្លាយជាជើងឯក កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ក្នុងក្របខ័ណ្ឌ 2-Star World Tour សម្រាប់កីឡាកិរិនី ប្រចាំមណ្ឌលភ្នំពេញ ក្រោយយកឈ្នះក្រុមកីឡាការិនី មកពីប្រទេសអាមេរិក ២:០ កាលពីថ្ងៃទីអាទិត្យ ទី២៤ ខែកុម្ភៈម្សិលមិញ នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីអ្នកទស្សនាគាំទ្ររាប់ពាន់នាក់ ។ វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ជូនក្រុមជ័យលាភី មានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយ ឯ ឧ  ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម បណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា  និងលោក MOON YOO នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ។ គួររំលឹកថា ព្រឹត្តការណ៍ប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩នេះ ចាប់ផ្តើមប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៤…

  • ក្រុមក្រសួងការងារ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័ន

    ក្រុមក្រសួងការងារ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់មិត្តភាពអន្តរក្រសួង-ស្ថាប័ន

    ក្រុមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកជាម្ចាស់តំណែងជើងឯកពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៦ រដូវកាល ២០១៩ ជាលើកទី២ កាលពីយប់ចុងសប្តាហ៍កន្លងទៅ នៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញ ក្រោយយកឈ្នះ លើក្រុមចំណូលថ្មី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លទ្ធផល ២:១ នៅវគ្គផ្តាច់ព្រ័ត្រ។ រីឯលេខ៣ បានទៅលើក្រុមធនាគារជាតិនៃកម្ពុជា ខណៈលេខ៤ បានទៅលើក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំពោះជ័យលាភីផ្សេងទៀត រួមមាន កីឡាករវ័យចាស់ បានលើកីឡាករ សំ ញ៉ាវ មកពីសាលារាជធានីភ្នំពេញ លោក ឡុច សុភា គ្រូល្អ កីឡាករ ខៀវ សុមេធា ជាអ្នករកគ្រាប់បាល់ច្រើនជាងគេ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ពានបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ទទួលបានកាគាំទ្រយ៉ាងខ្លាំងពីក្រសួង-ស្ថាប័ន។ ព្រឹត្តិការណ៍បាល់ទាត់នេះ បានពង្រីកវិសាលភាពរបស់ខ្លួន ពីមួយលើកទៅមួយលើកកាន់តែទទួលបាននូវប្រជាប្រិយភាពខ្លាំង ដោយមានក្រុមបាល់ទាត់តាមក្រសួង ស្ថាប័ន ចូលរួមគាំទ្រយ៉ាងផុសផុល…

  • Liverpool ដាច់ខាតរក៣ពិន្ទុឲ្យបាន ខណៈដែលម្ចាស់ផ្ទះ Man United ចាំបាច់រក្សាតំណែង Top4

    Liverpool ដាច់ខាតរក៣ពិន្ទុឲ្យបាន ខណៈដែលម្ចាស់ផ្ទះ Man United ចាំបាច់រក្សាតំណែង Top4

    ការប្រកួតពានរង្វាន់លីកកំពូលអង់គ្លេស Premier League បានឈានមកដល់សប្តាហ៍ ទី២៧ ហើយខណៈដែល មេឃខៀវ Man City ឈរនៅកំពូលតារាង ប៉ុន្តែហង្សក្រហម Liverpool ឈរលេខ២ នៅសល់១ប្រកួត ក្នុងដៃទៀត។ Liverpool ថ្ងៃអាទិត្យនេះ ត្រូវជួបម្ចាស់ផ្ទះ បិសាចក្រហម Man United និងត្រូវការឈ្នះដើម្បីឈរកំពូលតារាងវិញ ប៉ុន្តែ Man United នៅមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Solkjare ក្នុងចំណោម៩ចុងក្រោយ  ។ គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Man United នឹងបើកពហុកីឡដ្ឋាន Old Trafford ស្វាគមន៍ Liverpool៕ធ.ដ

  • Sarri ចង់ដឹកនាំ Chelsea ដល់ចប់កុងត្រា មិនចង់រវល់ជាមួយក្លិបផ្សេង

    Sarri ចង់ដឹកនាំ Chelsea ដល់ចប់កុងត្រា មិនចង់រវល់ជាមួយក្លិបផ្សេង

    អ្នកចាត់ការរបស់ Chelsea លោក Maurizio Sarri បាននិយាយថា លោកនឹងមិនចាកចេញពី Chelsea ទៅកាន់ Roma ឡើយ។ ការនិយាយបែបនេះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលី បានដឹកនាំ Chelsea ៣-០  Malmo នៅ Stamford Bridge សរុបទាំងពីរជើងឈ្នះ ៥-១ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Europa League។ បុរសវ័យ៦០ឆ្នាំ និយាយថា លោកនៅសល់កុងត្រាជាមួយ Chelsea ដល់រដូវកាលក្រោយ ដូច្នេះការចេញ Roma គឺគ្មានផ្លូវទេ”។ មុនការប្រកួត Europa League កាលពីយប់មិញនេះ Chelsea បានបរាជ័យ២ប្រកួតរួចមកហើយ។ ក្នុងនោះ ចាញ់ Bournemouth ៤:០ ចាញ់ Manchester City ៦:០ ធ្លាក់ពី FA Cup និងដោយចាញ់ Man Utd…

  • Emery ជឿថា Arsenal អាចឈ្នះ Europa League រដូវកាលនេះ

    Emery ជឿថា Arsenal អាចឈ្នះ Europa League រដូវកាលនេះ

    អ្នកចាត់ការទូទៅក្លិបកាំភ្លើងធំ Arsenal លោក Unai Emery បាននិយាយថា Arsenal គឺជាក្រុមមួយក្នុងចំណោម៦ក្រុម ដែលអាចឈ្នះពាន Europa League រដូវកាលនេះ ប៉ុន្តែក៏មិនងាយស្រួលទេដោយសារ មានក្រុមជាច្រើនក៏ចង់បានវាដូចគ្នា។ កាំភ្លើងធំ បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ Europa League ក្រោយឈ្នះសរុបទាំងពីរជើងលើក្រុម BATE ៣:១។  អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបន្តថា “ពួកយើងត្រូវតែរីករាយជាមួយការប្រជែងនេះឲ្យច្រើន និងបង្កើតបរិយាកាសឲ្យធំមួយជាមួយអ្នកគាំទ្ររបស់ពូកយើង។ អារម្មណ៍បែបនេះអាចផ្ដល់ឲ្យពួកយើងលទ្ធភាពច្រើនជាមួយគុណភាពនៃក្រុមមួយ”។ សូមបញ្ជាក់ថា ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈនេះ ដោយជើងទី១ លេងនៅថ្ងៃទី៧ ខែមីនា និងជើងទី២ លេងនៅថ្ងៃទី១៤ ខែមីនា៕ធ.ដ

  • NOCC ដាក់ចេញនូវយុទ្ធនាការ ព្យាបាល វះកាត់ រាល់សកម្មភាពទាំងឡាយ ដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍកីឡាជំនាញ

    NOCC ដាក់ចេញនូវយុទ្ធនាការ ព្យាបាល វះកាត់ រាល់សកម្មភាពទាំងឡាយ ដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍកីឡាជំនាញ

    យោងតាមស្មារតីរបស់មហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ការងារបន្តឆ្នាំ២០១៩ បានដាក់ចេញនូវយុទ្ធនាការ ព្យាបាល វះកាត់ រាល់សកម្មភាពទាំងឡាយ ដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍន៍កីឡាជំនាញ ដើម្បីត្រៀមព្រឹត្តការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ  ។ នេះជាការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់មហាសន្និបាត កាលពីម្សិលមិញ ។ តាមរយៈកិច្ចប្រជុំ ក្នុងមហាសន្និបាត បានជម្រុញឱ្យមានកិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ធ្វើកំណែទម្រង់ស៊ីជម្រៅ ចំពោះសហព័ន្ធកីឡាជាតិ ។ ហើយក៏បាន ជម្រុញបន្តកិច្ចសហការលើកកម្ពស់គុណភាព នៃគុណផលកីឡាកម្រិតខ្ពស់ ជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងការត្រៀមបញ្ជូនកីឡាករ កីឡាការិនី គ្រូបង្វឹកជាតិឱ្យទៅហ្វឹកហាត់ នៅក្រៅប្រទេសជាដើម ។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយជាមួយអ្នកសារព័តមាន ឯ ឧ វ៉ាត់ ចំរើន បញ្ជាក់ថា តាមអនុសាស្រ្តរបស់ឯ ឧ បណ្ឌិត ថោង ខុន ប្រធានគណកម្មាធិការជាតិអូឡាំពិកកម្ពុជា…

  • ប្រធានក្លិប Juventus ឆ្លើយតបនឹងព័ត៌មានថាចង់បាន Salah

    ប្រធានក្លិប Juventus ឆ្លើយតបនឹងព័ត៌មានថាចង់បាន Salah

    ប្រធានក្លិប Juventus ឆ្លើយតបនឹងព័ត៌មានថាចង់បាន Salah។ លោក Fabio Paratici បានចេញមកឆ្លើយតបថា ព័ត៌មានទាំងនោះគឺវាដូចជាការលេងហ្គេម ប៉ុន្តែលោក មិនបានបដិសេធ រឿងដែលលោកព្យាយាមទាក់ទង ដើម្បីចង់ទិញយកខ្សែប្រយុទ្ធអេហ្ស៊ីប Mohamad Salah នោះទេ ។ នេះបើតាមការចុះផ្សាយពី The Mirror របស់ចក្រភពអង់គ្លេស កាលពីនៅថ្ងៃពុធទី២០ ខែកុម្ភៈ ម្សិលមិញ។ ការចុះចេញផ្សាយរបស់កាសែតអ៊ីតាលី Tuttosport បានអះអាងថា ម្ចាស់ជើងឯកអ៊ីតាលី បានធ្វើការដាក់សំណើជាទឹកប្រាក់ ដែលមានតម្លៃប្រមាណជា៤៤លានផោន ជាការដោះដូរ បន្ថែមរវាង Dybala ជាមួយនឹងខ្សែប្រយុទ្ធ អេហ្ស៊ីប Salah។ គួររម្លឹកថា លោក Paratici បានផ្លាស់មកធ្វើការជាមួយនឹង Juventus តាំងពីឆ្នាំ២០១០ ហើយបានសម្លឹងមើលឃើញថា ការចាប់ដៃគូគ្នារវាង Salah និង CR7 នឹងធ្វើឲ្យក្លឹបកាន់តែខ្លាំងក្លា និងល្បីល្បាញជាមិនខាន៕ធ.ដ

  • ក្រុមវិសាខា ២:០ គីរីវង្សសុខសែនជ័យ ក្នុងជំនួបមិត្តភាព មុនបើកលីគកំពូលរដូវកាលថ្មី

    ក្រុមវិសាខា ២:០ គីរីវង្សសុខសែនជ័យ ក្នុងជំនួបមិត្តភាព មុនបើកលីគកំពូលរដូវកាលថ្មី

    ក្រុមម្ចាស់ផ្ទះវិសាខា បានបើកទ្វារពហុកីឡដ្ធានស្វាគមន៍ការប្រកួតមិត្តភាពលើកទី១៧ ជាមួយក្រុមគីរីវង្សសុខសែនជ័យ ហើយក៏ជាការប្រកួតលើកចុងក្រោយមុនរដូវកាលប្រកួតលីកកំពូលកម្ពុជា មកដល់ កាលពីល្ងាចម្សិលមិញ ដោយបានយកឈ្នះ ក្រុមភ្ញៀវ ២-០។ លោក ហុក សុជីវ័ន គ្រូបង្គោលរបស់ក្លិបបាល់ទាត់វិសាខា បានឱ្យដឹងថា មួយរយៈក្លិបរបស់លោក តែងតែធ្វើការប្រកួតមិត្តភាព ជាបន្តបន្ទាប់រហូតដល់ទៅ១៧លើក មានទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុក។ ការប្រកួតនេះទៀត គោលបំណងសំខាន់ គឺដើម្បីបង្កើនសមត្ថភាពបច្ចេកទេស មើលពីគុណភាព ថាមពលកម្លាំងរបស់កីឡាកររបស់ខ្លួន ក៏ដូចជាក្រុមដែលត្រូវប្រកួតជាមួយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០១៩ គ្រោងនិងចាប់ផ្ដើមនាខែមិនាខាងមុខនេះ។ ក្នុងចំណោមការប្រកួតមិត្តភាពកំដៅសាច់ដុំ ទាំង១៧ប្រកួតនេះទៀត ក្លិបបាល់ទាត់វិសាខាបាន យកឈ្នះ១២ប្រកួតស្មើ៤ប្រកួតចាញ់១ ប្រកួត។ ឆ្លងកាត់ការប្រកួតជាច្រើនលើកមកនេះ ក្លិបបាល់ទាត់វិសាខា ធ្វើការជ្រើសរើសរួចហើយ សម្រាប់ កីឡាករកម្ពុជាចំនួន២៧នាក់ ដើម្បីហ្វឹកហាត់បន្ត។ ដោយឡែកនៅតែកីឡាករបរទេសប៉ុណ្ណោះ ដែលនៅមិនទាន់ជ្រើសរើសបាន ដោយតម្រូវការរបស់ក្លិបចង់បាន ពី៤ទៅ៥នាក់។ ការប្រកួតនេះ គឺជាការធ្វើតេសចុងក្រោយ ដើម្បីពិចារណាថាកីឡាករបរទេសរូបណា ដែលក្លិបយកមកពង្រឹងចំណុចខ្វះខាតឲ្យកាន់តែខ្លាំង ដើម្បីឆ្ពោះទៅគ្រងជើងឯកលីកកំពូលកម្ពុជា រដូវកាលថ្មី២០១៩។ …

  • NOCC ធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

    NOCC ធ្វើមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ការងារបន្តឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គណៈអធិបតីចូលរួម ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ធមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួអប់រំយុវជន និងកីឡា។ អង្គមហាសន្និបាតបានធ្វើការបូកសរុបការងារសំខាន់ ដែលអនុវត្តបានសម្រេចកាលពីឆ្នាំ២០១៨ ទាំងការងារក្នុងប្រទេស និងក្រៅប្រទេស។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំប្រជុំគណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពីការបែងចែកភារកិច្ច រៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៃគណៈកម្មាធិការជាតិអូឡាំពិក អាណត្តិទី៧។ ជាងនេះទៅទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំឱ្យមានកិច្ចប្រជុំមួយជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ស្ដីពីវិវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់សហព័ន្ធកីឡាជាតិ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នៅក្នុងរបាយការណ៍ក៏បានលើកឡើងពីការប្រជុំស្ដីពីការបកាសសុពលភាពថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ ជាមួយនឹងរបាយការណ៍ផែនការអភិវឌ្ឍប្រកបដោយជោគជ័យដែលអនុវត្តកាលពីឆ្នាំ២០១៨…

  • Kylian Mbappe ជា Top Scorer នៅ Ligue 1 ខណៈ Edinson Cavani ឈរលេខ២

    Kylian  Mbappe ជា Top Scorer នៅ Ligue 1 ខណៈ Edinson Cavani ឈរលេខ២

    មួយគ្រាប់កាលពីយប់មិញ ធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេងក្លិប Paris Saint-Germain កីឡាករ Kylian Mbappe បន្តឈរកំពូលតារាង Ligue 1 រដូវកាលនេះ ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេ ខណៈ Edinson Cavani កំពុងឈរលេខ២ ចាញ់មិត្តរួមក្រុម ៣គ្រាប់ ឯ Nicolas Pepe របស់ Lille ឈរលេខ៣ មាន១៦គ្រាប់ និង Neymar លេខ៤ រកបាន១៣គ្រាប់។ Mbappe វ័យ២០ឆ្នាំ រកបានគ្រាប់ទី២០ ក្នុងរដូវកាលនេះ បន្ទាប់ពីជួយ PSG យកឈ្នះ Montpeller ៥-១ ។ ជ័យជម្នះធ្វើឲ្យ PSG ដាច់ពិន្ទុកាន់តែឆ្ងាយពីក្រុមលេខ២ Lille ដល់ទៅ១៥ពិន្ទុឯណោះ ខណៈសល់មួយប្រកួតទៀតក្នុងដៃ។ ប្រសិន PSG ឈ្នះពាន Ligue 1 ឆ្នាំនេះទៀត មានន័យថាពួកគេឈ្នះពានលីគកំពូលរបស់បារាំងមួយនេះ ៦លើក…