Category: កីឡា

  • ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ចាប់ផ្តើមប្រកួតជាផ្លូវការ

    ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ចាប់ផ្តើមប្រកួតជាផ្លូវការ

    ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ដើម្បីជ្រើសរើសសាលាដែលខ្លាំងឡើងទៅប្រជែងជើងឯកកីឡាសិស្សទូទាំងប្រទេស នាព្រឹកមិញនេះ គឺបានដំណើរការប្រកួតផ្លូវការហើយ។ លោក ហែម វ៉ារិន អនុប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ២០១៩ ដែលរៀបចំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានដំណើរការប្រកួតផ្លូវការហើយ ដោយផ្តើមពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះតទៅ។ លោកថា ព្រឹត្តិការណ៍ប្រកួតនេះ មានសិស្សមកពី១១ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ក្នុងនោះវិទ្យាល័យចំនួន១៧វិទ្យាល័យ អនុវិទ្យាល័យចំនួន៦ និងសាលាឯកជនចំនួនមួយ ដោយធ្វើការប្រកួតលើ៥ប្រភេទកីឡាដូចជា បាល់ទាត់ បុរសមាន១២ក្រុម នារីមាន៧ក្រុម បាល់ទះ បុរសមាន៦ក្រុម នារីមាន៦ក្រុម បាល់បោះ បុរសមាន៤ក្រុម នារីមាន៣ក្រុម កីឡាប៉េតង់ បុរសមាន៣ក្រុម នារី៣ក្រុម និងកីឡាអត្តពលកម្មមាន៦ក្រុមចូលរួម ប្រកួតលើ៦វិញ្ញសា ក្នុងនោះមានវិញ្ញាសារត់ល្បឿន វិញ្ញាសារត់ចម្ងាយ វិញ្ញាសាដើរចម្ងាយ វិញ្ញាសារលោកកម្ពស់ វិញ្ញសាលោតចម្ងាយ និងវិញ្ញាសាចោលដុំដែក។ អនុប្រធានរូបនេះ…

  • ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក មកចែករំលែកបទពិសោធន៍ ដល់អាជ្ញាកណ្តាល ចៅក្រមកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាប៉តង់ជើងឯកពិភពលោ ២០១៩

    ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក មកចែករំលែកបទពិសោធន៍ ដល់អាជ្ញាកណ្តាល ចៅក្រមកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាប៉តង់ជើងឯកពិភពលោ ២០១៩

    ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក លោក Claude Azema មកចែករំលែកបទពិសោធន៍ តាមរយៈវគ្គបណ្តុះបណ្តាលដល់អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក និងមន្ត្រីសហព័ន្ធដើម្បីត្រៀមរៀបចំផែនការធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោក២០១៩នេះ បន្ទាប់ពីទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ។ ការមកដល់របស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ត្រូវបានទទួលស្វាគមន៍ពីឯ ឧ ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ  ។ឯ ឧ ប៊ូ ជុំសេរី បញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៩នេះ គឺជាការលើកមុខលើកមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិ ផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោក ជាលើកដំបូងបែបនេះ ។ ឯ ឧ បានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កានៅក្នុងកម្រិតពិភពលោកនេះ ។ ជាមួយគ្នានេះ ឯ ឧ ចាត់ទុកថា…

  • ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្លិបហាត់ប្រាណ Prodal ចាប់ដៃគ្នា១ឆ្នាំ ដើម្បីផ្តល់ការហ្វឹកហាត់កម្លាំងកាយសម្បទាដោយឥតគិតថ្លៃ

    ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្លិបហាត់ប្រាណ Prodal ចាប់ដៃគ្នា១ឆ្នាំ ដើម្បីផ្តល់ការហ្វឹកហាត់កម្លាំងកាយសម្បទាដោយឥតគិតថ្លៃ

    ក្លិបបាល់ទាត់លីគកំពូលកម្ពុជា ភ្នំពេញក្រោន និងក្លិបហាត់ប្រាណ Prodal បានចាប់ដៃគ្នារយៈពេលមួយឆ្នាំ ឲ្យកីឡាករ កីឡាការិនី និងយុវជនរបស់ភ្នំពេញក្រោន ទៅហ្វឹកហាត់កាយសម្បទាដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់ ក្នុងសន្និសីទសារពត៌មាន កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅកីឡដ្ឋាន RSN ។ លោក លី ហៀង អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់ កីឡាករ កីឡាការិនី ព្រមទាំងយុវជនក្លិបរបស់លោក ទៅហ្វឹកហាត់កាយសម្បទា ព្រោះ Prodal មានទីតាំង និងសម្ភារស្តង់ដារ ដែលអាចបង្កើនគុណភាពកម្លាំងថាមពលកាយសម្បទាកាន់តែល្អប្រសើរបន្ថែមទៀត។ ចំណែកឯ លោក Bidaut Derek នាយកគ្រប់គ្រងក្លិប Prodal បានឲ្យដឹងថា ការសហការជាមួយក្លិបដ៏មានប្រជាប្រិយភាពភ្នំពេញក្រោន លោករំពឹងថា ក្លិប Prodal នឹងក្លាយជាចំណែកមួយ ក្នុងការពង្រឹងកាយសម្បទាកីឡាករ កីឡាការិនី របស់ភ្នំពេញក្រោន ឲ្យកាន់តែល្អប្រសើរ។ រីឯលោក វណ្ណ វឌ្ឍនៈ…

  • អគ្គលេខាធិការអូឡាំពិកកម្ពុជា គាំទ្រការបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា

    អគ្គលេខាធិការអូឡាំពិកកម្ពុជា គាំទ្រការបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា

    អគ្គលេខាធិការអូឡាំពិកកម្ពុជា គាំទ្រការបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា ស្របពេលដែលឯកឧត្តម មាស សារិន ត្រូវបានប្រកាសតែងតាំងជាប្រធានសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា នៅអាណត្តិទី១ ឆ្នាំ២០១៩-២០២៣។ ការប្រកាសតែងតាំងនេះ ធ្វើឡើងក្នុងកម្មវិធីបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា កាលពីម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា មានប្រសាសន៍ថា ប្រភេទកីឡាណាក៏ដោយក៏បង្កើនដល់សុខភាពល្អ កម្លាំងថាមពលរឹងមាំដែរ ដូច្នេះឯកឧត្តមស្នើឲ្យកីឡាករ កីឡាការិនីនានាត្រូវខិតខំរួមគ្នាកសាងវិស័យកីឡាថ្មីមួយនេះ សម្រាប់កម្ពុជាឲ្យមានការរីកចម្រើន នាថ្ងៃអនាគត ពីព្រោះថា កីឡា កសាងមនុស្ស កសាងមនុស្សខ្លាំងពូកែ មនុស្សកសាងជាតិ ហើយកីឡាអភិវឌ្ឍន៍សង្គម។ ឯកឧត្តមបន្តថា បន្ទាប់ពីប្រកាសរួច សហព័ន្ធនឹងរៀបចំឯកសារដាក់ជូនទៅសហព័ន្ធពិភពលោក ស្នើឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ជួយជ្រោមជ្រែងលើកទឹកចិត្តដល់សកម្មភាពសហព័ន្ធថ្មីនេះ ដើម្បីស្នើដាក់ចូលរួមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នំា២០២៣ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្តែងការគាំទ្រចំពោះប្រភេទកីឡថ្មីមួយនេះ នៅកម្ពុជា ក៏ដូចជាជួយជ្រោមជ្រែង និងលើកទឹកចិត្តឲ្យមានប្រភេទកីឡាកាន់តែសម្បូរបែប។ នេះជាប្រភេទកីឡារបស់សង្គម របស់មនុស្សជាតិ ដែលមនុស្សជាតិនានា…

  • អតីតខ្សែបម្រើ Arsenal កីឡាករ Abou Diaby សម្រេចចិត្តចូលនិវត្តន៍

    អតីតខ្សែបម្រើ Arsenal កីឡាករ Abou Diaby សម្រេចចិត្តចូលនិវត្តន៍

    អតីតខ្សែបម្រើ Arsenal កីឡាករ Abou Diaby បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីគ្មានក្លិបលេង។ ក្នុងអាជីពបាល់ទាត់លេងរយៈពេល១៤ឆ្នាំកន្លះ Diaby បង្ហាញខ្លួនបានតែ២០០ប្រកួតប៉ុណ្ណោះ និងមិនមានក្លិបលេងចាប់តាំងចាកចេញពីក្លិបបារាំង Marseille កាលពីឆ្នាំ២០១៧។ អំឡុងពេលលេងនៅ Arsenal កីឡាករសញ្ជាតិបារាំងទទួលរងរបួសដល់ទៅ៤២ដង។ Diaby ប្រកាសអំពីការចូលនិវត្តន៍ ពេលសម្ភាសជាមួយទូរទស្សន៍បារាំងមួយ បន្ទាប់ពីរបួសតាមយាយីរហូត។ Diaby បាននិយាយថា៖ “ខ្ញុំបានបញ្ចប់អាជីពរបស់ខ្ញុំហើយ ច្រើនឆ្នាំកន្លងមក វាពិតជាពិបាកសម្រាប់ខ្ញុំ ក្នុងការត្រលប់វិញ ដោយសារតែបញ្ហារបួស”៕ម.ន

  • កីឡាការិនីម្ចាស់មេដាយមាស Commonwealth របស់ឥណ្ឌា ចុះកុងត្រាចូល ONE Championship

    កីឡាការិនីម្ចាស់មេដាយមាស Commonwealth របស់ឥណ្ឌា ចុះកុងត្រាចូល ONE Championship

    កីឡាការិនីឥណ្ឌា ដែលជាម្ចាស់មេដាយមាសចំបាប់ពិភពលោក Commonwealth នាង Ritu Phogat បានសម្រេចចុះកុងត្រាជាមួយស្ថាប័នប្រដាល់កំពូលនៅអាស៊ី ONE Championship ក្នុងពិភពប្រដាល់គុនចម្រុះ។ តាមសេចក្តីប្រកាសព័ត៌មាន កាលពីម្សិលមិញ  កីឡាការិនី Phogat និយាយថា ជាកិត្តិយសដែលបានចូលរួមជាមួយស្ថាប័នប្រដាល់ ONE ដែលដំបូលប្រមូលផ្តុំដោយអ្នកប្រដាល់គុនចម្រុះទូទាំងពិភពលោក ។ ជាពិសេសអាចប្រកួតជាមួយអ្នកប្រដាល់ល្បីៗទូទាំងពិភពលោក។ គួររំលឹកថា កីឡាការិនីវ័យ២៤ឆ្នាំ Ritu Phogat ជាជើងឯកកីឡាចំបាប់ និងគុនចម្រុះ និងជាវីរនារីរបស់ប្រទេសឥណ្ឌា។ កីឡាការិនីរូបនេះជាម្ចាស់មេដាយមាស កីឡាចំបាប់Commonwealth ឆ្នាំ២០១៦ ម្ចាស់មេដាយសំរឹទ្ធ កីឡាទ្វីបអាស៊ី ឆ្នាំ២០១៧ និងឈ្នះមេដាយប្រាក់ពិភពលោក World U23 Wrestling Championships៕ម.ន

  • លោក Simeone និង Allegri ត្រូវ UEFA ចោទប្រកាន់ដូចគ្នា

    លោក Simeone និង Allegri ត្រូវ UEFA ចោទប្រកាន់ដូចគ្នា

    អ្នកចាត់ការរបស់ក្លិប Atletico Madrid លោក Diego Simeone ត្រូវបានចោទប្រកាន់បង្ហាញកាយវិការមិនសមរម្យពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA អំឡុងពេលប្រកួត Champions League ជាមួយ Juventus ។ ក្រោយលោក Simeone បានបែរមុខទៅរកអ្នកគាំទ្រ និងអបអរយកដៃក្ដោបប្រដាប់ភេទ បន្ទាប់ពីកីឡាករ Jose Maria Gimenez ទាត់ចូលគ្រាប់ទីមួយ នៃជ័យជម្នះ ២-០។  ប៉ុន្តែលោកបានសុំទោសក្រោយបញ្ចប់ការប្រកួត នៅកាយវិការមិនល្អដែលធ្វើអោយនរណាម្នាក់មិនពេញចិត្ត”។ រីឯ Juventus និងអ្នកចាត់ការលោក Massimiliano Allegri ក៏ត្រូវបានចោទប្រកាន់ដូចគ្នា បន្ទាប់មកយឺត។ Atletico ក៏អាចប្រឈមមុខនឹងការពិន័យដូចគ្នា ដោយសារអ្នកគាំទ្ររបស់ពួកគេបានគប់របស់ចូលទីលាន និងបិទជណ្ដើរនៅកីឡដ្ឋាន  Wanda Metropolitano។ គួរបញ្ជាក់ថា ជើងទីពីរវគ្គ១៦ក្រុមចុងក្រោយ នឹងធ្វើនៅទីក្រុងនៅទីក្រុង Turin នាថ្ងៃទី១២ ខែ មីនា ឆ្នាំ២០១៩ ៕ម.ន

  • Alisson ត្រៀមបំបែកកំណត់ត្រា Clean Sheet របស់ Cech និង van der Sar នៅ Premier League

    Alisson ត្រៀមបំបែកកំណត់ត្រា Clean Sheet របស់ Cech និង  van der Sar នៅ Premier League

    អ្នកចាំទី Alisson របស់ក្លិបហង្សក្រហម ត្រៀមបំបែកកំណត់ត្រា Clean Sheet របស់ Petr Cech និង Edwin van der Sar ដែលកំពុងកាន់កំណត់ត្រារក្សាទី (Clean Sheet) ច្រើនបំផុត ក្នុង១រដូវកាលចំនួន២១ដងដូចគ្នា នៅរដូវកាល ២០០៣/០៤ និង ២០០៨/០៩ ។ ដោយបច្ចប្បន្ន Alisson កំពុងរក្សាទីបាន១៥ ក្នុងចំណោម២៧ប្រកួតកន្លងមក ដូច្នេះ១១ប្រកួត ដែលនៅសល់បើសិនជាអ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ ធ្វើបាន Clean Sheet ៧ដងទៀតរូបគេ នឹងបំបែកកំណត់ត្រា Petr Cech និង Van der Sar បានហើយ។ Alisson សង្គ្រោះបាល់បានយ៉ាងល្អពេលប៉ះ Man Utd នឹងប្រកួតបន្ទាប់ជាមួយ Watford, Everton, Burnley, Fulham, Spurs, Southampton, Cardiff, Chelsea,…

  • ហង្សក្រហម Liverpool ឡើងកំពូលតារាង ក្រោយចែកគ្នាម្នាក់១ពិន្ទុជាមួយ Man Utd

    ហង្សក្រហម Liverpool ឡើងកំពូលតារាង ក្រោយចែកគ្នាម្នាក់១ពិន្ទុជាមួយ Man Utd

    ក្រុមហង្សក្រហម Liverpool ឡើងឈរកំពូលតារាងវិញ ក្រោយចែកគ្នា  Manchester City ម្នាក់១ពិន្ទុ ។ តែក្រុមបិសាចក្រហម Man United បានធ្លាក់ទៅលេខ៥ ដោយក្រុមកាំភ្លើងធំ Arsenal ឈរលេខ៤ ២:០  Southampton នៅថ្ងៃជាមួយគ្នា ។ ការប្រកួតកាលពីយប់មិញ កីឡាករក្រុមទាំង២ មានបញ្ហាកីឡាកររបួសច្រើនដូចគ្នា ដោយ Man Utd មានកីឡាករ Mata, Jesse Lingard និង Herrera ។ ដោយឡែក Liverpool ប្ដូរចេញខ្សែប្រយុទ្ធ  Roberto Firmino  ។ សូមបញ្ជាក់ថា ប្រកួតបន្ទាប់ក្រុម Man Utd ត្រូវជួប Crystal Palace រីឯ ក្រុម Liverpool ប៉ះ Watford នៅថ្ងៃទី២៧…

  • ឈ្នះក្រុម Chelsea យប់មិញ Man City ឈរលេខ២ជាក្រុមឈ្នះពាន League Cup ក្នុងប្រវត្តិសាស្ត្រ

    ឈ្នះក្រុម Chelsea យប់មិញ Man City ឈរលេខ២ជាក្រុមឈ្នះពាន League Cup ក្នុងប្រវត្តិសាស្ត្រ

    ឈ្នះក្រុម Chelsea  យប់មិញ Man City ឈរលេខ២ជាក្រុមឈ្នះពាន League Cup ក្នុងប្រវត្តិសាស្ត្រ ។  Man City លើកពានធំទី៣ របស់អង់គ្លេស គឺ English League Cup ក្រោយយកឈ្នះ Chelsea យ៉ាងតានតឹងបំផុត តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ។ ការប្រកួតពេញ១២០នាទី ក្រុមទាំង២ បានបញ្ចប់លទ្ធផល ០-០ ម៉ោង៩០នាទី និងវគ្គថែមម៉ោង១៥នាទី២ដង ។ យ៉ាងណា Man City នៅតែអាចការពារដំណែងជើងឯក League Cup បានដោយយកឈ្នះ Chelsea ដោយលទ្ធផល ៤-៣ ។ សូមបញ្ជាក់ថា នេះគឺជាការឈ្នះពាន League Cup លើកទី៦ របស់ Man City ខណៈហង្សក្រហម Liverpool…