-
ប្រធាន CAMSOC ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនផែនការមេឱ្យបានលឿន សម្រាប់ កីឡាស៊ីហ្គេម ឆ្នាំ២០២៣

គណៈកម្មាធិការជាតិកីឡាស៊ីហ្គេម (CAMSOC) បានបើកកិច្ចប្រជុំមួយ កាលពីសៀលម្សិលមិញ នៅទីស្តីការគណៈរដ្ធមន្ត្រី ដែលដឹកនាំអង្គប្រជុំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ស៊ីហ្គេម ដើម្បីជជែកគ្នាស្វែងរកតំណោះស្រាយ និងចំណុចអវិជ្ជមានមួយចំនួន ឈានទៅរកភាពជោគជ័យ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។ ចំពោះសមាសភាពសមាជិកគណៈកម្មាធិការជាតិ ស៊ីហ្គេម ដែលបានចូលរួមប្រជុំ នៅក្នុងឱកាសនោះមាន ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងមកពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត។ ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ សម្ដេចពិជ័យសេនា បានជំរុញពន្លឿនដល់គ្រប់ភាគីពាក់ព័ន្ធនៃការអនុវត្តផែនការមេ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកំពុងតែមានពេលវេលាខ្លីទៅៗនេះ។ ជាមួយគ្នានេះផងដែរ ក្រោយពីបញ្ចប់កិច្ចប្រជុំសម្ដេច…
-
ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា

ទិន្នន័យតាមប្រព័ន្ធ IT គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា នេះជាការបញ្ជាក់របស់ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃនាយកដ្ឋានកីឡា ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្ដីពីការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យកីឡាករ-កីឡាការិនីថ្នាល និងក្រុមជម្រើសជាតិ តាមប្រព័ន្ធព័ត៌មានវិទ្យា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានមន្រ្តីសហព័ន្ធកីឡាជាតិចំនួន៣៤ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកចូលរួម។ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា វគ្គនេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ ដែលមកពី៣៤សហព័ន្ធកីឡាជាតិ ដែលមានកីឡាករ-កីឡាការិនី ត្រូវការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិ សម្រាប់ឆ្នាំ២០១៩ ដោយមួយសហព័ន្ធចូលរួម២នាក់ គឺអគ្គលេខាធិការ និងមន្ត្រីព័ត៌មានវិទ្យារបស់សហព័ន្ធ ក្រៅពីនោះក៏មានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា វគ្គនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សហព័ន្ធជាតិ ដែលត្រូវស្នើសុំចូលរួមប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាល និងជម្រើសជាតិឲ្យយល់ដឹងពីការប្រើប្រាស់គេហទំព័រប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងក្រុមកីឡាថ្នាល និងជម្រើសជាតិឲ្យបានត្រឹមត្រូវដើម្បីងាយស្រួល គ្រប់គ្រងទិន្នន័យគុណផលកីឡាទៅតាមប្រភេទនីមួយៗ។ គ្រប់គ្រងពីការប្រែប្រួល នៃគុណផល សុខភាព…
-
ក្រុមធំៗនៅ Premier League ឈ្នះទាំងអស់ លើកលែងតែ Spurs

ក្របខណ្ឌ English Premier League សប្ដាហ៍ទី២៨ យប់មិញ ក្រុមខ្លាំងៗសុទ្ធតែឈ្នះទាំងអស់លើកលែងតែ Spurs មួយប៉ុណ្ណោះ។ ក្រុមហង្សក្រហម Liverpool នៅតែបន្តឈរកំពូលតារាំង ក្រោយយកឈ្នះ ៥-០ Watford។ ចំណែកក្រុម Manchester City ១-០ West Ham United ឈរលេខ២។ រីឯ Chelsea ២-០ Spurs ស្របពេល Arsenal ឈ្នះ Bournemouth ៥-១ ។ ឯ Manchester United ៣-១ Crystal Palace ។ ៣គ្រាប់របស់បិសាចក្រហម ធ្វើបានដោយកីឡាករ Romelu Lukaku ២គ្រាប់ និង Asley Young ១គ្រាប់៕ធ.ដ
-
Barcelona ទម្លាក់ Real Madrid ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ៦រដូវកាលជាប់គ្នា ពាន Copa del Rey

ក្លិបអ្នកមានបុណ្យ Barcelona ទម្លាក់ Real Madrid ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ៦រដូវកាលជាប់គ្នា ពាន Copa del Rey ក្នុងលទ្ធផល ៣-០ ក្នុងជើងទី២ ធ្វើសម្រេចដោយកីលឡាករ Luis Suarez ២គ្រាប់ម្នាក់ឯង នៅនាទីទី៥០ និងនាទីទី៧៣ និងមួយគ្រាប់ទៀតរកបានដោយ Raphael Varane ធ្វើនៅនាទីទី៦៩ ជ័យជម្នះនេះ សរុបទាំង២ជើង Barcelona ឈ្នះ ៤-១។ ក្រុមទាំង២ និងត្រូវជួបគ្នាម្ដងទៀត នៅកីឡាដ្ឋាន Bernabeu ថ្ងៃសៅរ៍ខាងមុខនេះនៅ La Liga ។ គួររំលឹកថា នេះការឡើងវគ្គផ្ដាច់ព្រ័ត្រ លើកទី៦ ជាប់ៗគ្នាសម្រាប់ Barcelona ហើយក្នុងពាន Copa del Rey ដោយត្រូវ រង់ចាំក្រុម Valencia ប៉ះ Real Betis យប់នេះដើម្បីជួប…
-
ម្ចាស់ពាន Ballon d’Or កីឡាការិនី Ada Hegerberg បដិសេធមិនលេង Norway នៅ World Cup ឆ្នាំនេះ

ខ្សែប្រយុទ្ធក្លឹប Lyon កីឡាករ Ada Hegerberg និងជាម្ចាស់ Ballon d’Or នារីដំបូងគេបដិសេធមិនលេង ឲ្យក្រុមជម្រើសជាតិន័រវែស សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅរដូវក្ដៅឆ្នាំ២០១៩ នេះបើតាមការបញ្ជាក់របស់ គ្រូបង្វឹកក្រុមន័រវែសលោក Martin Sjogren ។ លោក Martin បន្តថាពួកយើងព្យាយាមដោះស្រាយបញ្ហានេះដែរ ដោយយើងបានជួបគ្នាច្រើនដង ហើយនាងនៅតែបដិសេធមិនចូលរួម ” ។ Ada Hegerberg បានចាកចេញពីក្រុមជម្រើសជាតិន័រវែស តាំងពីន័រវែសបានធ្លាក់ចេញពី Women’s European Championship នៅឆ្នាំ២០១៧ ។ ខ្សែប្រយុទ្ធក្លឹប Lyon វ័យ ២៣ឆ្នាំរូបនេះបានសម្រេចមិនលេងឲ្យក្រុមជម្រើសជាតិន័រវែស ដោយសារតែនាងបានយល់ថា ប្រទេសរបស់នាងមិនបានផ្ដល់ការគោរព ទៅលើកីឡាការិនីបាល់ទាត់ ដែលទាក់ទងនឹងប្រាក់ឈ្នួលមិនស្មើគ្នា៕ធ.ដ
-
ក្រុមBlue Dragon លើកពានទីលានបាល់ទាត់Domrey Sor League ឆ្នាំ២០១៨ ក្រោយឈ្នះក្រុមRFL ៤ទល់ និង២

ភ្នំពេញ ៖ ក្រុមបាល់ទាត់ពាក់កណ្ដាលអាជីព Blue Dragon បានក្លាយជាជើងឯកពានរង្វាន់ទីលានបាល់ទាត់Domrey Sor League ២០១៨ សម្រាប់ការចូលរួមលើកដំបូង បន្ទាប់ពីយកឈ្នះក្រុម RFL ដោយលទ្ធផល ៤-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ លើទីលានដំរីស កាលពីចុងសប្ដាហ៍កន្លងទៅ ។ លោក ឯក សុវណ្ណដា អ្នករៀបចំការណ៍ប្រកួតបានឲ្យដឹងថា គោលបំណងលោករៀបចំព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីគៀងគរ មហាជន ក៏យុវជនងាកមកចាប់អារម្មណ៍លេងកីឡាឲ្យកាន់តែច្រើន ព្រោះថាកីឡានាំមកនូវសុខភាពល្អ រឹងមាំ ពិសេសទៅទៀតនោះ កីឡាបាល់ទាត់លេងជាក្រុម ការលេងជាក្រុមបែបនេះធ្វើឲ្យពួកកាន់តែមានភាពស្និតស្នាលនៅក្នុងក្រុមរបស់ពួកគេបន្ថែមទៀត ។ មួយវិញវាអាច ដូច្នេះធ្វើពួកអាចបង្កើនចង់ណង មិត្តភាព សាមក្គីភាព ជាក្រុមដ៏ទៃកាន់តែល្អប្រសើរផងដែរ។ អ្នករៀបចំព្រឹត្តិការណន៍ពានរង្វាន់ដំរីសរូបនេះ សូមអំពាវនាវ ឲ្យមហាជន ជាពិសេសយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ព្រោះការលេងកីឡាធ្វើឲ្យសុខភាពយើងរឹងមាំ ប្រាជ្ញាវាងវ័យ នៅពេលណាដែលយើងមានសុខភាពល្អនោះ ការសិក្សារៀនសូត្ររបស់ប្អូនៗ ក៏ពួកែនៅតាមនឹងដែរ ជាសជាងយកពេលទំនេរទៅប្រព្រឹត្តអំពើឧបាយមុខដែលសង្គមស្អប់ខ្ពើម។ សូមបញ្ជាក់ថា…
-
ឯកឧត្តម វ៉ា ឈូដា បន្តដឹកនាំសហព័ន្ធកីឡាវូស៊ូកម្ពុជាអាណត្តិទី៥ ឆ្នាំ២០១៨-២០២២

សហព័ន្ធកីឡាវូស៊ូកម្ពុជា បានរៀបចំពិធីអបអរសាទរដល់ខួបអនុស្សាវវីយ៍លើកទី១៩ឆ្នាំ ការបង្កើត សហព័ន្ធកីឡាវូស៊ូកម្ពុជា និងបានធ្វើសន្និបាតវិសាមញ្ញមួយ កាលពីថ្ងៃចន្ទម្សិលមិញ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយជ្រើសរើសបានសមាជិកប្រតិបត្តិ ដែលជាក្បាលម៉ាស៊ីនដឹកនាំចំនួន២១រូប ក្នុងនោះ ឯកឧត្តម វ៉ា ឈូដា បានបន្តដឹកនាំជាប្រធានសហព័ន្ធ និងលោក ម៉ៅ ចន្ថាវុធ ជា អគ្គលេខាធិការ សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៨-២០២២។ លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវូស៊ូកម្ពុជា មានប្រសាសន៍ថា ពិធីនេះត្រូវ បាន ប្រារព្ធធ្វើ ឡើងដោយមានការចូលរួមពីសមាជិកនៃក្លិបទាំង១៦ និងធ្វើជាសាក្សីពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា។ ពិធីជួបជុំនេះ បានឈរលើស្មារតី សាមគ្គីភាព ជាធ្លុងមួយ និងបានដោះស្រាយ លើបញ្ហាមួយចំនួន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាវូស៊ូ ឲ្យកាន់តែរីកចម្រើន និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ លោក អះអាងថា ការអភិវឌ្ឍរបស់សហព័ន្ធកីឡាវូស៊ូ…
-
កីឡាករ Kepa Arrizabalaga ត្រូវក្លិបកាត់ប្រាក់ខែ១សប្តាហ៍ ដោយសារមិនព្រមប្តូរចេញ

អ្នកចាំទី Kepa Arrizabalaga ត្រូវបានក្លិបកាត់ប្រាក់មួយសប្ដាហ៍ ដោយសារគេបានកសាងកំហុស មិនព្រមប្ដូរចេញអំឡុងពេលលេងពាន League Cup កាលពីថ្ងៃអាទិត្យចាញ់ក្រុម Man City កន្លងទៅ។ ជាមួយនឹងកំហុសរបស់ Kepa អ្នកចាត់ការក្លិប Chelsea លោក Maurizio Sarri បាននិយាយថា លោកមិនចង់បិទផ្លូវលើអ្នកចាំទីរូបនេះទេ ប៉ុន្តែមិនទាន់សម្រេចចិត្តថាត្រូវដាក់ឲ្យគេលេងទល់នឹង Spurs នៅថ្ងៃពុធនេះឬយ៉ាងណានោះទេ។ អ្នកចាំទីវ័យ២៤ឆ្នាំ បានសុំទោសក្លិប និងមិត្តរួមក្រុមជាពិសេសអ្នកគាំទ្រ។ គួររំលឹកថា ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ League Cup ក្លិប តោខៀវ Chelsea បានចាញ់ក្លិប Man City នៅបាល់កាត់សេចក្តី១១ម៉ែត្រ ៤ទល់៣ ក្រោយស្មើរគ្នា ៩០នាទី ៕ធ.ដ
-
ដោយសាបញ្ហារបួសធ្វើឲ្យក្លិប Man Utd អវត្តមានកីឡាករ៩នាក់ សម្រាប់ការប្រកួតយប់នេះ

ដោយសារបញ្ហារបួសធ្វើឲ្យក្លិប Man Utd អវត្តមានកីឡាករ៩នាក់ សម្រាប់ការប្រកួតយប់ថ្ងៃពុធនេះ ជាមួយក្លិប Crystal Palace។ ទាក់ទងនឹងបញ្ហាខាងលើ លោក Ole Gunnar Solskjaer ទាមទារឲ្យកីឡាកររបស់ Manchester United ទាំងអស់ត្រូវមានទំនួលខុសត្រូវ ។ Man United នឹងត្រូវអវត្តមានកីឡាករសំខាន់៩នាក់ សម្រាប់ការប្រកួតនៅ Premier League យប់នេះ រួមមាន៖ Juan Mata, Ander Herrera,Nemanja Matic, Phil Jones, Antonio Valencia, Anthony Martial, Mason Greenwood ,Matteo Darmian, Jesse Lingard និង Marcus Rashford ។ សូមបញ្ជាក់ថា Man Uinted កំពុងត្រូវការពិន្ទុ…
-
អតីតគ្រូ Liverpool ត្រូវបានតែងតាំងជាអ្នកចាត់ការ Leicester

លោក Brendan Rodgers ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ Leicester City ក្រោយសម្រេចចិត្តបោះបង់ចោលការងាររបស់លោកនៅ Celtic។ អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើង បានចុះកុងត្រាជាមួយ Leicester ដល់ខែមិថុនាឆ្នាំ២០២២ ជំនួសលោក Claude Puel ដែលក្លិបបណ្ដេញចេញក្រោយដឹកនាំ បាន១៦ខែ។ នេះគឺជាការវិលមក Premier League វិញលើកទី៣ របស់លោក Rodgers បន្ទាប់ពីធ្លាប់ដឹកនាំ Liverpool និង Swansea City កាលពីអតីតកាល។ ក្រោយបានការងារថ្មីភ្លាមបុរសវ័យ៤៦ឆ្នាំ បានសន្យាថានឹង ធ្វើគ្រប់យ៉ាងដើម្បីឲ្យអ្នកគាំទ្រមានមោទនភាពចំពោះក្លិបរបស់ពួកគេ។ Rodgers បានអង្គុយមើលក្រុម Leicester លេងកាលពីយប់មិញដែលបានយកឈ្នះ Brighton ២-១ បន្ទាប់មកលោកក៏បានចូលជួបកីឡាករទាំងអស់លើកដំបូងនៅបន្ទប់ផ្លាស់សម្លៀកបំពាក់។ គួររំលឹកថា លោក Rodgers ធ្លាប់ដឹកនាំក្លិប Liverpool សឹងនិងឈ្នះ Premier League លើកដំបូង កាលពីឆ្នាំ២០១៤ ប៉ុន្តែបែរជាខកខានវិញ ហើយត្រូវក្លិបបណ្ដេញចេញ១រដូវកាលបន្ទាប់។…