Category: កីឡា

  • Tiger Street Football Festival 2019 នៅមណ្ឌលក្រុងប៉ោយប៉ែត មានក្រុមចូលរួមច្រើនលើសការរំពឹងទុក

    Tiger Street Football Festival 2019 នៅមណ្ឌលក្រុងប៉ោយប៉ែត មានក្រុមចូលរួមច្រើនលើសការរំពឹងទុក

    មណ្ដលទី៥ នៃការប្រកួត Tiger Street Football Festival 2019 ក្រុងប៉ោយប៉ែត មានក្រុមចូលរួមច្រើនលើសពីការរំពឹងទុក នេះបើតាមការបញ្ជាក់ឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន នៅបរិវេណផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥។ គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា សម្រាប់មណ្ឌលប៉ោយប៉ែតនេះ មានក្រុមចូលរួមរហូតដល់៦៨ក្រុម លើសការរំពឹងទុក ។ ចំពោះមណ្ឌលទី៥នេះ ធ្វើការជ្រើសរើសយក៦ក្រុម ឡើងការប្រកួតផ្តាច់ព្រាត់ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ជាពិសេសមានឱកាសជួបជាមួយនឹងតារាបាល់ទាត់អន្តរជាតិ Ronaldinho ផងដែរ។ លោក ទុយ វិច្ឆិកា ប្រធានគណៈបច្ចេកទេស និងតំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់ បានប្រាប់ឲ្យដឹងថា ការប្រកួត Tiger Street ឆ្នាំនេះ បង្កើតឡើងក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើមត្រៀមប្រកួតតំណាងឲ្យជាតិ នៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ គួរបញ្ជាក់ថា ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យ នារាត្រីថ្ងៃសៅរ៍ យើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន…

  • ២គ្រាប់យប់មិញ ធ្វើឲ្យ Benzema ក្លាយជាកីឡាកររកគ្រាប់ច្រើនបំផុតលំដាប់ទី៦ ក្នុងប្រវត្តិសាស្ត្រ Real Madrid

    ២គ្រាប់យប់មិញ ធ្វើឲ្យ Benzema ក្លាយជាកីឡាកររកគ្រាប់ច្រើនបំផុតលំដាប់ទី៦ ក្នុងប្រវត្តិសាស្ត្រ Real Madrid

    ខ្សែប្រយុទ្ធ Karim Benzema បានបង្កើតប្រវត្តិសាស្រ្តជាមួយក្លិប Real Madrid ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលំដាប់ទី៦ ដោយស៊ុតបាន២០៩ គ្រាប់ឲ្យក្លិប បូករួមទាំង២ គ្រាប់ម្នាក់ឯងកាលពីយប់មិញ ក្នុងជំនួប Real Madrid ទល់ Girona នៅកីឡដ្ឋាន Estadi Montilivi នៃពានរង្វាន់ Copa del Rey បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ។ គួររំលឹកថា គ្រាប់បាល់ចំនួន២០៩ គ្រាប់របស់ Karim Benzema នេះបានមកពីការស៊ុតបញ្ចូលទីចំនួន១៣៦ គ្រាប់ក្នុងក្របខណ្ឌ La Liga Santander , ៤៧ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ,២០ គ្រាប់ក្នុងពានរង្វាន់ Copa del Rey , ៣ គ្រាប់ក្នុងពានរង្វាន់ Club World Cup , ២…

  • កីឡាការិនី កែវ ពេជ្រលីឌីនេត៖ ទោះរវល់ជាមួយអាជីវកម្មក្តី ក៏មិនបោះបង់ចោលកីឡាវាយសីដែរ

    កីឡាការិនី កែវ ពេជ្រលីឌីនេត៖ ទោះរវល់ជាមួយអាជីវកម្មក្តី ក៏មិនបោះបង់ចោលកីឡាវាយសីដែរ

    កីឡាការិនីវាយសីស្រស់ស្អាតមានស្រុកកំណើតនៅបាត់ដំបង កែវ ពេជ្រ លីឌីនេត តែងតែបង្ហាញវត្តមានស្ទើរតែគ្រប់ការប្រកួតធំៗដែលរៀបចំ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញជំហរថា ទោះបីជាប់រវល់ធ្វើអាជីវកម្មក្តី ក៏នាងនៅតែឆ្លៀតពេលចូលរួមប្រកួតប្រជែង ដើម្បីបំពេញក្តីស្រម៉ៃពីកុមារភាព ចង់ក្លាយជាកីឡាការិនីអាជីព។ កែវ ពេជ្រលីឌីនេត អះអាងទៀតថា បច្ចុប្បន្ននាងពុំទាន់ក្លាយជាកីឡាការិនីឆ្លើម ផ្នែកកីឡាវាយសី នៅឡើយទេ ប៉ុន្តែនាងនៅតែបន្តការហ្វឹកហាត់ ឆ្ពោះទៅចាប់យកជាកីឡាការិនីអាជីព ដើម្បីត្រៀមការប្រកួតតំណាងឲ្យជាតិ នៅព្រឹត្តិការណ៍អន្តជាតិនានា ជាពិសេស ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជារវល់ជួយដល់អាជីវកម្មរបស់គ្រួសារនាងក៏ដោយ។ កីឡាការិនីរូបស្រស់ ដែលជាម្ចាស់មេដាយមាស កីឡាជាតិលើកទី១ តំណាងឲ្យខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា នាថ្ងៃអនាគត ដាច់ខាតមិនបោះបង់ចោលកីឡាវាយសីនោះទេ ទោះមិនអាចសម្រេចបំណងចង់ក្លាយជាកីឡាការិនីជម្រើសជាតិក្តី។ នាងបន្តថា បើមិនអាចក្លាយជាកីឡាការិនីជម្រើសជាតិ នាចង់ក្លាយជាគ្រូបង្វឹក ដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ ដែលនាងធ្លាប់ហ្វឹកហាត់ ចែកជូនដល់កូនៗ និងក្មេងៗនៅខេត្តបាត់ដំបង ដើម្បីបំផុសវិស័យកីឡាវាយសី នៅខេត្តមួយនេះឲ្យកាន់តែមានសកម្មភាពផុសផុល និងមានសក្តានុពលត្រៀមការប្រកួតតំណាងឲ្យខេត្ត ជាពិសេសតំណាងឲ្យកម្ពុជានាថ្ងៃអនាគត។ សូមបញ្ជាក់ថា កីឡាការិនីវាយសី កែវ ពេជ្រឌីនេត បច្ចុប្បន្នមានអាយុ២៣ឆ្នាំ មកពីខេត្តបាត់ដំបង ធ្លាប់ប្រជែងបានមេដាយមាសកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ជូនខេត្តបាត់ដំបង…

  • ក្រុមយុវជនក្រសួងបរិស្ថាន បានឈានដល់វគ្គ១/៨ នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន

    ក្រុមយុវជនក្រសួងបរិស្ថាន បានឈានដល់វគ្គ១/៨ នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន

    ក្រុមបាល់ទាត់យុវជនក្រសួងបរិស្ថាន បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន រដូវកាលថ្មី២០១៨។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ឆ្នាំនេះមានក្រសួងស្ថាប័នរដ្ឋចំនួន៣១ចូលរួម ចែកចេញជា៨ពូល និងធ្វើតាមរូបមន្តប្រកួតជម្រុះក្នុងពូល ដោយជ្រើសរើសយកក្រុមដែលមានពិន្ទុខ្ពស់ជាងគេពីរក្រុមឡើងទៅវគ្គ១៦ក្រុម បន្ទាប់មកវគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត និងវគ្គផ្តាច់ព្រ័ត្រ ហើយកម្មវិធីប្រកួតត្រូវធ្វើឡើងរៀងរាល់ថ្ងៃចន្ទ មាន២ប្រកួត ថ្ងៃពុធមាន១ប្រកួត ថ្ងៃសុក្រ មាន២ប្រកួត និងថ្ងៃអាទិត្យមាន៣ប្រកួត។ គួររំលឹកថា ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន គឺជាផ្នែកមួយនៃសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានោះតាមរយៈការប្រកួតកីឡាបាល់ទាត់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនពីក្រសួងស្ថាប័ននានា ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសលេងកីឡា ដើម្បីសុខភាព។ មុនឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ប្រកួតដំបូងក្រុមយុវជនក្រសួងបរិស្ថាន ៣ទល់១ ក្រុមទីស្តីការគណៈរដ្ឋមន្រ្តី ប្រកួតទី២ ក្រសួងរ៉ែ និងថាមពល ២ទល់២ ក្រសួងបរិស្ថាន និងប្រកួតទី៣ យកឈ្នះ ក្រុមសាលារាជធានីភ្នំពេញ ៥ទល់១។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន រដូវកាលថ្មី២០១៨ បានឈានដល់ វគ្គ១/៨ ក្នុងនោះមាន…

  • Tiger Street Football Festival 2019 នឹងបន្តស្វែងរក៦ក្រុមទៀត នៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត

    Tiger Street Football Festival 2019 នឹងបន្តស្វែងរក៦ក្រុមទៀត នៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត

     ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានបន្តស្វែងរក ៦ក្រុមទៀត នៅមណ្ឌលទី៥ នាថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុងប៉ោយប៉ែត នៅបរិវេនផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥ បន្ទាប់ពីរកឃើញក្រុមខ្លាំងទាំង២១ ចំនួន៤ មណ្ឌលរួចហើយ ។  ៤មណ្ឌលដែលធ្វើការប្រកួត រួមមាន៖ មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលបាត់ដំបង បន្តស្វែករក ៦ក្រុម ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ជាមួយនិងក្រុមខ្លាំង៦ ផ្សេងទៀត បន្ទាប់ពីមណ្ឌលប៉ោយប៉ែត ។ ជាពិសេសក្រុមខ្លាំងទាំង ៨មណ្ឌល និងមានឱកាសជួបជាមួយ និងតារាបាល់ទាត់អន្តរជាតិ Ronaldinho ផងដែរ ។  គួររំលឹកថា ការប្រកួត Tiger Street Football Festivalនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើមត្រៀមប្រកួតតំណាងអោយជាតិ…

  • ក្រុមខ្លាំង២ នៅលីកផ្សេងគ្នាបរាជ័យ ខណៈ Barcelona ឈ្នះ

    ក្រុមខ្លាំង២ នៅលីកផ្សេងគ្នាបរាជ័យ ខណៈ Barcelona ឈ្នះ

    ការប្រកួតគូសំខាន់ៗជាច្រើន នៅអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី ដែលធ្វើឲ្យក្រុមខ្លាំងមួយចំនួនបានខកចិត្តតាមរយៈលទ្ធផលមិនល្អប្រសើរ ជាពិសេសក្រុមខ្លាំង Juventus ក្នុងនាមជាម្ចាស់ការពារតំណែងជើងឯកបានធ្លាក់ចេញពីពាន Coppa Italia ។ រីឯក្រុមតោខៀវ Chelsea បានបរាជ័យ ក្នុងសប្តាហ៍ទី២៤ ដោយចាញ់ក្រុម AFC Bournemouth ០:៤ មិនគួរអោយជឿ ។ ៤គ្រាប់របស់ Bournemouth ធ្វើសម្រេចដោយ កីឡាករJoshua King ២គ្រាប់ម្នាក់ឯង  David Brooks ១គ្រាប់ និង Charlie Daniels រកបាន១គ្រាប់ ។ ចំនែកឯ  ក្លឹបអ្នកមានបុណ្យ FC Barcelona យកឈ្នះក្រុម Sevilla  ៦-១ ក្នុងពានរង្វាន់ Copa del Rey ។ ៦គ្រាប់របស់អ្នកមានបុណ្យ ធ្វើបានដោយ Coutinho ២គ្រាប់ និង Ivan Rakitic, Sergi…

  • កីឡាករ Heung-Min Son ជួួយ Spur បាន ៣ ពិន្ទុ

    កីឡាករ Heung-Min Son ជួួយ Spur បាន ៣ ពិន្ទុ

      ក្លឹប Tottenham Hotspur កំពុងស្ថិតឈរលេខ៣ ក្នុងតារាងក្របខ័ណ្ឌ Premier League ដោយចាញ់ក្រុម  Manchester City ២ពិន្ទុ ខណៈ Tottenham Hotspur ត្រៀមបន្តជួបជាមួយក្រុម Newcastle នៅថ្ងៃសៅរ៍ខាងមុខ ។ បន្ទាប់ពីជម្រើសជាតិកូរ៉េ ខាងត្បូង ធ្លាក់ចេញពីពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup ) ក្នុងវគ្គ ៨ ក្រុមចុងក្រោយ Heung-Min Son វិលត្រឡប់មកជួយក្លឹបរបស់គេវិញ ខណៈ Tottenham Hotspur បច្ចុប្បន្នកំពុងជួបវិបត្តិកីឡាកររបួសជាច្រើនដូចជា Harry Kane , Dele Alli និងរួមមានកីឡាករជាច្រើនផ្សេងទៀត ។ បន្ទាប់ពីវិលត្រឡប់មកជួយក្រុមវិញ និងបានបង្ហាញខ្លួនដំបូងខ្សែប្រយុទ្ធឆ្នើមមកពីទ្វីបអាស៊ីរូបនេះបានស្ដារជួយឲ្យក្រុមរបស់លោក Mauricio Pochettino ទទួលបាន ៣ សារជាថ្មីនឹងកំពុងដេញតាមក្រុមលេខ២ និង លេខ១ ក្នុងក្របខ័ណ្ឌ Premier…

  • លោក Mauricio Pochettino មិនអាចធានាបានឡើយចំពោះអនាគតជាមួយ Spurs

    លោក Mauricio Pochettino មិនអាចធានាបានឡើយចំពោះអនាគតជាមួយ Spurs

     អ្នកចាត់ការក្លឹប មាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានបង្ហើបភាពមិនច្បាស់លាស់ជាមួយក្លឹបនាអនាគតឡើយ ។ បុរសសញ្ជាតិអាហ្សង់ទីន ដែលចូលមកដឹកនាំ Tottenham Hotspur  តាំងពីរដូវកាល ២០១៤ ខាងលើបានបញ្ជាក់ថា៖ គាត់ស្រលាញ់ការងារនេះ និងចូលចិត្តការប្រកួតប្រជែងដ៏ធំមួយនេះ ហើយលោកចង់បន្តដើម្បីជួយក្លឹបឲ្យសម្រេចគោលដៅដែលថ្នាក់ដឹកនាំចង់បាន ។ រីឯបញ្ហាកិច្ចសន្យាវាអាស្រ័យលើប្រធានក្លឹប និងក្រុមហ៊ុនទាំងមូលផងដែរ ។    សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អ្នកចាត់ការវ័យ៤៦ឆ្នាំខាងលើ កំពុងត្រូវបានក្លឹបធំៗ ២ធ្វើការទាក់ទងចង់បានទៅដឹកនាំជាក្បាលម៉ាស៊ីន គឺមាន ក្លឹបអេស្ប៉ាញ Real Madrid និងក្លឹបគូប្រជែង Manchester United ៕      

  • អ្នកចាត់ការទូទៅក្លឹប Chelsea បើកភ្លើងខៀវ Hazard បើចង់ចាកចេញ

    អ្នកចាត់ការទូទៅក្លឹប Chelsea បើកភ្លើងខៀវ Hazard  បើចង់ចាកចេញ

      អ្នកចាត់ការក្លឹបតោខៀវ Chelsea លោក Maurizio Sarri មានចេតនាសម្រេច ក្តីស្រម៉ៃ Eden Hazard ដែលមានបំណងចង់ចាកចេញ ។ លោក Sarri ដែលទើបចូលកាន់តំណែងនៅ Chelsea ក្នុងរដូវកាលនេះ បាននិយាយថា កាលៈទេសៈនេះ ពិតជាពិបាកសម្រាប់ អោយ Eden Hazard ស្នាក់នៅបន្ត ប៉ុន្តែលោក សង្ឃឹមថា Hazard នឹងនៅជាមួយយើងបន្តទៀត ។      សូមបញ្ជាក់ថា ខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្ស៊ីក Eden Hazard ធ្លាប់បង្ហាញអារម្មណ៍ចង់ចូលរួមជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid ។ ទន្ទឹមនេះផងដែរ កិច្ចសន្យារបស់កីឡាកររូបនេះ នៅទឹកដី Stamford Bridge គឺនៅសល់តែ១៨ខែទៀតប៉ុណ្ណោះ ៕        

  • ការប្រកួតបាល់ទាត់ជាលក្ខណៈភាព Asean Tour 2019 រវាងក្រុមកម្ពុជា និងថៃ ជាចំណែក ដើម្បីអភិវឌ្ឍវិស័យ កីឡាបាល់ទាត់នៅកម្ពុជា

    ការប្រកួតបាល់ទាត់ជាលក្ខណៈភាព Asean Tour 2019 រវាងក្រុមកម្ពុជា និងថៃ ជាចំណែក ដើម្បីអភិវឌ្ឍវិស័យ កីឡាបាល់ទាត់នៅកម្ពុជា

      លោក ស៊ុម វ៉ាង ម៉ាន់ពីមុនឆៃ នាយកក្រុមហ៊ុន អេស ស៊ី ជី បញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ Asean Tour 2019 រវាងក្រុមក្រុម K Cement All Stars កម្ពុជាជាមួយក្រុម SCG Muangthong United របស់ប្រទេសថៃ ជាចំណែក ដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣ ។    នេះបើយោងតាមការប្រកាសបើកការប្រកួត របស់ក្រុមហ៊ុន អេស ស៊ី ធី ដែលជាក្រុមហ៊ុន ពហុសាជីវកម្ម ឈានមុខគេនៅតំបន់អាស៊ាន ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០១៩ ។    លោកនាយកក្រុមហ៊ុន អេស ស៊ី ជី មានប្រសាសន៍បន្តថា ក្រុមហ៊ុន S C G តែងតែយកចិត្តទុកដាក់…