Category: កីឡា

  • កីឡាការិនីប្រដាល់សកល ហេង ផានាទ ប៉ងសាងកេរ្តិ៍ឈ្មោះឲ្យល្បីរន្ទឺក្នុងពិភពប្រដាល់សកល

    កីឡាការិនីប្រដាល់សកល ហេង ផានាទ ប៉ងសាងកេរ្តិ៍ឈ្មោះឲ្យល្បីរន្ទឺក្នុងពិភពប្រដាល់សកល

    កីឡាការិនីប្រដាល់សកលវ័យក្មេង ហេង ផានាទ គឺជានារីមានរូបសម្រស់ស្រស់ស្អាត ហើយមានទេពកោសល្យ ត្រូវបានសហព័ន្ធកីឡាប្រដាល់សកលជ្រើសរើសបញ្ចូលជាកីឡាការិនីថ្នាល ទទួលបានបានឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ពេញមួយឆ្នាំ ដើម្បីហ្វឹកហាត់ត្រៀមអភិវឌ្ឍន៍ខ្លួនជាកីឡាការិនី ប្រដាល់សកលប្រកួតតំណាងឲ្យកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២៣។ កីឡាការិនីរូបនេះ បានរៀបរាប់ថា មូលហេតុដែលជំរុញខ្លួនបានក្លាយជាកីឡាការិនីប្រដាល់សកលដល់បច្ចុប្បន្ននេះ វាកើតចេញពីការស្រលាញ់ចូលចិត្ត និងមានបំណងប៉ងប្រាថ្នាចង់សាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ នៅក្នុងវិស័យកីឡាប្រដាល់សកល នាពេលអនាគត។ ជាពិសេសក្លាយជាកីឡាការិនីប្រដាល់អាជីព ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ដើម្បីផ្គត់ផ្គង់គ្រួសារ។ កីឡាការិនីវ័យ១៤ឆ្នាំ ហេង ផានាទ មានកំណើតនៅរាជធានីភ្នំពេញ បានបង្ហើបទៀតថា អាជីពប្រដាល់សកលមួយនេះធ្វើឲ្យនាងបានចំណូលជួយគ្រួសារ១ឆ្នាំហើយ។ ជាមួយគ្នានេះ នាងប្តេជ្ញាខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឲ្យក្លាយជាកីឡាការិនីល្បីឈ្មោះមួយរូបអាចដណ្តើមមេដាយជូនជាតិ និងក្រុមគ្រួសារផងដែរ។ សូមបញ្ជាក់ថា កីឡាការិនី ហេង ផានាទ គឺជាកីឡាការិនីថ្នាលទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា ក្រោមការបណ្តុះបណ្តាលពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា៕

  • ក្លិប Manchester United បដិសេធមិនលក់ Bailly ឲ្យ Arsenal

    ក្លិប Manchester United បដិសេធមិនលក់  Bailly ឲ្យ Arsenal

    ក្លិប Manchester United បានបដិសេធចំពោះសំណើរបស់កាំភ្លើងធំ Arsenal ក្នុងការនាំយកខ្សែការពារ Eric Bailly មកកាន់ទីក្រុងឡុងដ៏។ Arsenal ចង់ខ្ចីជើងកីឡាករ សញ្ជាតិកូឌីវ័រមកជួយក្រុមរហូតដល់ចប់រដូវកាលនេះ ហើយអាចនឹងទិញផ្ដាច់នៅរដូវក្ដីខាងមុខ។ ប៉ុន្តែ Manchester  United មិនចង់បាត់បង់កីឡាករវ័យ២៤ឆ្នាំនេះឡើយ។ កីឡាករ Bailly ត្រូវបានអតីតអ្នកចាត់ការរបស់ Man Utd លោក Jose Mourinho ទិញមក ក្នុងតម្លៃ៣០លានផោន កាលពីឆ្នាំ២០១៦ ហើយពេលនេះសល់កុងត្រា១៨ខែទៀត។ បច្ចុប្បន្ន Bailly មិនស្ថិតក្រោមជម្រើសដំបូង របស់គ្រូបណ្ដោះអាសន្ន Ole Gunnar Solskjaer ឡើយ។ ក្នុងចំណោម៧ប្រកួតចាប់តាំងពី Solskjaer ចូលមកដឹកនាំខ្សែការពារកណ្ដាលរូបនេះលេងជម្រើសដំបូងបាន១ប្រកួតគត់។ គួរបញ្ជាក់ថា ក្លិប Man United ចង់ពង្រីកកុងត្រាថ្មីឲ្យ Eric Bailly ២ឆ្នាំទៀត ប៉ុន្តែពន្យារពេលរង់ចាំការតែងតាំងគ្រូថ្មីពិតប្រាកដសិន ខណៈកីឡាករផ្ទាល់ក៏ចង់បន្តពង្រឹងសមត្ថភាពនៅ Man…

  • អតីតអ្នកចាំទីក្លិបបិសាចក្រហម Tim Howard ប្រកាសចូលនិវត្តន៍

    អតីតអ្នកចាំទីក្លិបបិសាចក្រហម Tim Howard  ប្រកាសចូលនិវត្តន៍

    អតីតអ្នកចាំទីឲ្យក្លិប Manchester United និងក្លិប Everton កីឡាករ Tim Howard បានប្រកាសចូលនិវត្តន៍ជាផ្លូវការ នាចុងឆ្នាំ២០១៩នេះ។ អ្នកចាំទីសញ្ជាតិអាម៉េរិក វ័យ៣៩ឆ្នាំខាងលើ បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Colorado Rapids នាលីគកំពូលអាម៉េរិក បានបង្ហោះសារ ក្នុងគណនីបណ្តាញសង្គម Twitter របស់រូបគាត់ថា នឹងភ្ជួរខ្សែស្បែកជើង និងស្រោមដៃរបស់ខ្លួន ដោយបញ្ចប់អាជីព នៅលីគកំពូលប្រទេសដើមកំណើតរបស់រូបគាត់ ក្រោយបញ្ចប់រដូវកាល២០១៩ នេះតែម្តង។ គួររំលឹកថា  Tim Howard ធ្លាប់បង្ហាញកេរ្តិ៍ឈ្មោះយ៉ាងល្អ កាលពីរូបគាត់ស្នាក់នៅលីគកំពូលអង់គ្លេស ដោយលេងជាមួយក្លិបបិសាចក្រហម Manchester United ៣រដូវកាល (២០០៣ ដល់ ២០០៦) និងបន្តស្នាក់នៅជាមួយ Everton ៩រដូវកាលកន្លះ ដោយបានបង្ហាញខ្លួនសរុប៤៩១លើក នៅអង់គ្លេស ហើយធ្លាប់មានកំណត់ត្រាបិទមិនឲ្យដៃគូទាត់បញ្ចូលទី១១៦ដង ដែលជាកំណត់ត្រាមានតែអ្នកចាំទី២រូប ប៉ុណ្ណោះអាចធ្វើបាន នៅក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស គិតមកទល់បច្ចុប្បន្ន។ សូមបញ្ជាក់ថា Tim Howard ធ្លាប់បានជួយឲ្យសហរដ្ឋអាម៉េរិក…

  • សិង្ហបុរី និងព្រុយណេ ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    សិង្ហបុរី និងព្រុយណេ ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    សិង្ហបុរី និងព្រុយណេ ប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍។ ក្រោយការដកខ្លួនរបស់ជម្រើសសិង្ហបុរី អាយុក្រោម២២ឆ្នាំ ដែលស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិកម្ពុជាយើង ពេលនេះក្រុមជម្រើសជាតិព្រុយណេ អាយុក្រោម២២ឆ្នាំ ដែលស្ថិតនៅពូល A ក៏បានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍នេះផងដែរ ដែលនឹងត្រូវរៀបចំប្រកួតនាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នាពេលខាងមុខនេះ។ ដូច្នេះសរុបជារួមមកនៅក្នុងពូល A គឺនៅសល់តែក្រុមជម្រើសជាតិចំនួន៥ប៉ុណ្ណោះ រួមមាន វៀតណាម ថៃ ទីម័រ ឡាវ និងហ្វីលីពីន ខណៈឯក្នុងពូល B វិញនៅសល់តែ៤ក្រុម រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជាយើង។ សូមបញ្ជាក់ថា ការប្រកួតនឹងចាប់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមយុវជន ថៃ ប៉ះ ទីម័រ , ក្រុមយុវជន ហ្វីលីពីន…

  • UEFA បង្ហាញបាល់ សម្រាប់ប្រកួត វគ្គ១៦ក្រុមចុងក្រោយ Champions League

    UEFA បង្ហាញបាល់ សម្រាប់ប្រកួត វគ្គ១៦ក្រុមចុងក្រោយ Champions League

    សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA ត្រូវបានដាក់បង្ហាញជាសាធារណៈ បាល់មានឈ្មោះថា Madrid Finale 19 ។ បាល់ដែលមានពណ៌ស លាយលឿង និងក្រហម ឌីហ្សាញដោយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា Adidas ហើយនឹងដាក់ឲ្យប្រើចាប់ពីវគ្គ១៦ក្រុមចុងក្រោយ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ Champions League រដូវកាលនេះ ។  បាល់ដែលមានពណ៌ដូចគ្នាទៅនឹងទង់ជាតិរបស់ប្រទេសអេស្ប៉ាញ ជាទីកន្លែងរៀបចំវគ្គផ្ដាច់ព្រ័ត្រ នៅខែឧសភាខាងមុខនេះ។ គួររំលឹកថា កាលពីវគ្គចែកពូល បាល់របស់ UEFA គឺមានពណ៌ស លាយខៀវជាពណ៌ប្រចាំត្រកូលរបស់កម្មវិធីនេះ ប៉ុន្តែចាប់ពីវគ្គ១៦ក្រុម  នៅខែក្រោយ  គឺប្រើបាល់ពណ៌ស លាយក្រហមជំនួសវិញ។ សូមបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រ Champions League នឹងធ្វើឡើង នៅកីឡដ្ឋាន Wanda Metropolitano ក្នុងទីក្រុងម៉ាឌ្រីដ៕ម.ន

  • Canelo Alvarez ត្រៀមជួប Jacobs ដណ្តើម និងការពារខ្សែក្រវាត់ពិភពលោក៣ស្ថាប័ន WBC IBF និង WBA

    Canelo Alvarez ត្រៀមជួប  Jacobs ដណ្តើម និងការពារខ្សែក្រវាត់ពិភពលោក៣ស្ថាប័ន WBC IBF និង WBA

    អ្នកប្រដាល់៣ស្ថាប័ន Saul Canelo Alvarez និងធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ជាមួយអ្នកប្រដាល់ Daniel Jacobs ដើម្បីការពារខ្សែក្រវាត់ និងដណ្តើមខ្សែក្រវាត់ប្រភេទ Middleweight Championship ប្រភេទទម្ងន់ធ្ងន់ ៧០គីឡូក្រាម ដែលគ្រោងធ្វើឡើង នៅសហរដ្ឋអាម៉េរិក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។ ការប្រកួតដាក់ប្រភេទខ្សែក្រវាត់៣ប្រភេទផ្សេងគ្នា រួមមាន WBC និង WBA របស់អ្នកប្រដាល់វ័យ២៨ឆ្នាំ Alvarez ដែលដណ្តើមបានពីកីឡាករ Gennady Golovkin កាលពីឆ្នាំ២០១៨ ត្រូវយកមកដាក់ដណ្តើមយកខ្សែក្រវាត់តែ ១ប្រភេទ IBF របស់អ្នកប្រដាល់ Jacobs វ័យ៣១ឆ្នាំសញ្ជាតិអាម៉េរិក ដែលប្រកួតឈ្នះកាលឆ្នាំមុនដូចគ្នា។ គួរបញ្ជាក់ផងថា អ្នកប្រដាល់ Alvarez ប្រកួតចាញ់តែម្តងគត់កាលពីឆ្នាំ២០១៤ ក្រោម ថ្វីដៃ Floyd Mayweather ក្នុងចំណោម៥៤ប្រកួត និងស្មើ២ដង ខណៈអ្នកប្រដាល់ Jacobs  ប្រកួតបាន៦៦ដង មានប្រវត្តិឈ្នះ ៣៥ដង និងផ្តួលដៃគូឲ្យសន្លប់បាន ២៩ដង និងចាញ់…

  • ក្លិប Barcelona ចាប់អារម្មណ៍ Kevin-Prince Boateng

    ក្លិប Barcelona ចាប់អារម្មណ៍ Kevin-Prince Boateng

    កីឡាករជម្រើសហ្គាណាវ័យ៣១ឆ្នាំ Kevin-Prince Boateng ទទួលបានចាប់អារម្មណ៍ពី Barcelona។  យ៉ាងណាមិញ កីឡាករលេងបានទាំងខ្សែប្រយុទ្ធ និងបម្រើរូបនេះ អាចចាត់ទុកជាកីឡាករសម្បូរបទពិសោធន៍ បើគិតទាំងនៅ Barcalona គឺជាក្លិបទី១១ ហើយដែលគេធ្លាប់លេងឲ្យ។ គួររំលឹកថា Boateng មានប្រភពចេញពីយុវជនក្លិប Hertha BSC ក្នុងឆ្នាំ២០០៥ ក៏បានឡើងមកក្រុមធំ ឆ្នាំ២០០៧ ធ្លាប់លេងជាមួយ Spurs មុនពេលខ្ចីជើងទៅ Dortmund។ ក្រោយមកទៀតគេក៏បន្តអាជីព នៅក្លិប  Portsmouth, AC Milan, Schalke 04, Las Palmas, Eintracht Frankfurt, Sassuolo ចុងក្រោយនៅ Barcelona នេះឯង។ Kevin-Prince Boateng មានដើមកំណើតកើតនៅប្រទេសអាល្លឺម៉ង់ និងមានប្អូនប្រុស ម្នាក់ជាកីឡាករបាល់ទាត់គឺ Jerome Boateng ។ កាលនៅជាយុវជន Boateng លេង ឲ្យជម្រើសជាតិអាល្លឺម៉ង់ តាំងពី U19 ដល់…

  • កីឡាករ Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County ដល់ចប់រដូវកាលនេះ

    កីឡាករ Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County ដល់ចប់រដូវកាលនេះ

    អតីតជម្រើសជាតិអង់គ្លេស Ashley Cole បានចុះកុងត្រាជាមួយក្លិប Derby County រហូតដល់ចប់រដូវកាលនេះ។ កីឡាករវ័យ៣៨ឆ្នាំដែលធ្លាប់ ឈ្នះ១០៧ប្រកួត ជាមួយជម្រើសជាតិ នឹងត្រលប់មកជួបជុំអតីតមិត្តរួមក្រុមនៅ Chelsea លោក Frank Lampard ដែលបច្ចុប្បន្នជាអ្នកចាត់ការនៅ Derby។ សូមរំលឹកថា Ashley Cole ធ្លាប់លេង៣៨៤ប្រកួតនៅ Premier League ជាមួយ Arsenal និង Chelsea ហើយក៏ធ្លាប់លេងឲ្យ Roma នៅ Serie A ផងដែរ។ ខ្សែការពារឆ្វេងរូបនេះបានបង្ហាញខ្លួន៣២ប្រកួតនៅលីគកំពូលអាមេរិក Major League Soccer ជាមួយក្លិប LA Galaxy កាលពីរដូវកាលមុន មុនពេលចាកចេញកាលពីខែតុលា។ Ashley Cole ធ្លាប់ត្រូវបាន Frank Lampard សរសើរជាខ្សែការពារឆ្វេងរបស់អង់គ្លេស ល្អជាងគេ កាលជំនាន់ឡើងជើងខ្លាំង៕ម.ន  

  • ក្រុមបាល់ទាត់វៀតណាម ឡើងវគ្គ៨ក្រុមចុងក្រោយ ក្រោយយកឈ្នះ ហ្សក់ដានី ដោយបាល់១១ម៉ែត្រ

    ក្រុមបាល់ទាត់វៀតណាម ឡើងវគ្គ៨ក្រុមចុងក្រោយ ក្រោយយកឈ្នះ ហ្សក់ដានី ដោយបាល់១១ម៉ែត្រ

    ក្រុមជម្រើសជាតិវៀតណាម យកឈ្នះ ហ្សក់ដានី ៣-៥ ដោយទាត់បាល់ កាត់សេចក្ដី១១ម៉ែត្រ  ឡើងវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Asian Cup ២០១៩ ខណៈការប្រកួតក្នុងម៉ោងធម្មតា និងបន្ថែម១៥នាទី២ដង លទ្ធផល ១-១។ សម្រាប់លទ្ធផល ១-១ ក្នុងម៉ោងផ្លូវការក្រុមហ្សកដានីរកបានគ្រាប់បាល់នាំមុខមុន នៅតង់ទី១ ដោយកីឡាករ  Bahaa Abdulrahman នៅនាទី៣៩ មុនពេល កីឡាករ វៀតណាម Cong Phuong Nguyen រកបានគ្រាប់បាល់តាមស្មើនៅនាទី៥១ នៅតង់ទី២។ ក្រុមហ្សកដានី ស៊ុតបញ្ចូលទី បាន២គ្រាប់ដោយកីឡាករ Abdulrahman និង Ahmad Hamdouni ខណៈ Baha Faisal ស៊ុតបុករបាទីខាងលើហើយ Ahmed Samir ត្រូវបានអ្នកចាំទីសង្គ្រោះបាន។ វៀតណាមសម្រេចបាន៤គ្រាប់ដោយ៖ Ngoc Hai Que, Hung Dung Do, Luong Xuan…

  • ក្លិប Real Madrid កំពុងតែចង់បាន Bernardo Silva

    ក្លិប Real Madrid កំពុងតែចង់បាន Bernardo Silva

    ក្លិប Real Madrid កំពុងតែដាក់គោលដៅនាំយកខ្សែបម្រើរបស់ Manchester City កីឡាករ Bernardo Silva ស្របពេលក្រុមមួយនេះធ្វើមិនបានល្អ ក្នុងរដូវកាលនេះ។ ថ្នាក់ដឹកនាំរបស់ក្លិបបានផ្ដល់យោបល់ថា ត្រូវតែនាំចូលកីឡាករចំណូលថ្មីមានបទពិសោធន៍មួយចំនួនហើយ។ ប្រភព Mirror បានបង្ហាញថាកីឡាករវ័យក្មេង តែមានបទពិសោធន៍គ្រប់គ្រាន់ ដែលក្លិបចង់បានគឺ Bernardo Silva ដែលលេងជាខ្សែបម្រើប្រយុទ្ធកណ្ដាលរបស់ Manchester City ។ កីឡាករជម្រើសជាតិព័រទុយហ្គាល់ នៅសល់កុងត្រា៣ឆ្នាំទៀតជាមួយក្រុមរហ័សនាមមេឃខៀវ។ ប្រភពដដែលបន្តថា ក្លិបស្តេចសរ ជឿជាក់ Silva អាចបន្ថែមចំណុចខ្លាំង និងបង្កើតអ្វីដែលថ្មី ចំពោះក្លិបក្នុងតំបន់ប្រយុទ្ធដែលកំពុងតែមានបញ្ហា។ កីឡាករ Marco Asensio, Isco Alacorn និង Lucas Vazquez ហាក់ដូចមិនផ្ដល់ភាពងាយស្រួលដល់ខ្សែប្រយុទ្ធ Karim Benzema សោះ បច្ចុប្បន្នក្លិប Real Madrid កំពុងឈរលេខ រៀង ទី៩ នៅ La liga។ គួររំលឹកថា…