-
អនុប្រធានសហព័ន្ធកីឡាចំបាប់បង្ហើបថា ស៊ីហ្គេមនៅហ្វីលីពីនអាចប្រជែងបានមេដាយច្រើនជាង គេក្នុងចំណោប្រភេទកីឡាដែលបានបញ្ជូនទៅចូលរួម

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេ ស៊ីបាណេត បានបង្ហើបថា កីឡាចំបាប់កម្ពុជាអាចជាប្រភេទកីឡាដែលប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងចំណោមប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅចូលរួមប្រជែងនៅស៊ីហ្គេមប្រទេសហ្វីលីពីនឆ្នាំនេះ ។ អនុប្រធាន សហព័ន្ធកីឡាចំបាប់ សញ្ជាតិអាម៉េរិក រូបនេះ បង្ហើបឲ្យដឹងថា៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអត្តពលិកកីឡាចំបាប់ប្រទេសកូរ៉េខាងត្បូងមកពីសកលវិទ្យាល័យHANAM នាព្រឹកមិញនេះ។ លោកថា អ្វីដែលធ្វើឲ្យយើងហ៊ានបង្ហើបដូច្នោះ ក៏ព្រោះតែសហព័ន្ធយើងបានត្រៀមលក្ខណៈយ៉ាងល្អប្រសើរ ទោះបីយើងខកខានមិនបានចូលរួមព្រឹត្តិការណ៍កម្រិតតំបន់នេះ២លើករួចមកហើយក្តី។តែការត្រៀមខ្លួនរបស់អត្តពលិកយើងនៅតែបន្តខិតខំហ្វឹកហាត់បង្កើនសមត្ថភាពជានិច្ច។ ហើយយើងតែងតែអញ្ជើញក្រុមអត្តពលិកកីឡាចំបាប់មកពីប្រទេសខ្លាំងៗដូចជាប្រទេសកូរ៉េនេះជាដើម ដើម្បីឲ្យអត្តពលិកកីឡាចំបាប់កម្ពុជារៀនសូត្រ និងក្រេបជញ្ជាក់យកចំណេះដឹងបច្ចេកទេសល្អៗ មកកែប្រែអនុវឌ្ឍន៍ពង្រឹងសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ដែរថា អត្តពលិកចំបាប់ប្រទេសកូរ៉េខាងត្បូងនេះ និងមកស្នាក់នៅហ្វឹកហាត់ដកស្រង់បទពិសោធន៍ជាមួយកីឡាករការិនីកីឡាចំបាប់កម្ពុជារយៈពេល១សប្តាហ៍។ ហើយ អត្តពលិកកូរ៉េទាំង៩នាក់នេះ គឺជានិស្សិតរបស់សកលវិទ្យាល័យHANAM ដែលជាសកលវិទ្យាល័យជាប់លេខ១ផ្នែកកីឡាចំបាប់នៅកូរ៉េខាងត្បូង។ លោក អះអាងថា តាមរយៈការហ្វឹកហាត់រួមគ្នានេះ យើងសង្ឈឹមជឿជាក់ថា អត្តពលិកយើងអាចទទួលបានចំណេះដឹងបច្ចេកទេសល្អបានច្រើន ព្រោះពួកគេទាំង៩នាក់នេះសុទ្ធសឹងជាអត្តពលិកឆ្នើមរបស់សកលវិទ្យាល័យ HANAMដែលធ្លាប់ប្រជែងបានមេដាយពីការប្រកួតកម្រិតអន្តរជាតិធំៗមកជូនកូរ៉េជាញឹកញាប់ផងដែរ៕
-
ហេតុផល Man Utd និង Chelsea កំពុងប្រជែងគ្នានាំយកខ្សែការពារមួយរូបរបស់ Crystal Palace

ក្លិបដៃគូប្រជែងនៅលីគអង់គ្លេស Manchester United និង Chelsea កំពុងសម្លឹងមើលទៅលើ ខ្សែការពារវ័យក្មេងមួយរូបរបស់ក្លិប Crystal Palace ពោលគឺ កីឡាករ Aaron Wan-Bissaka ។ Aaron Wan-Bissaka គឺជាកីឡាករទើបតែអាយុ២១ឆ្នាំ ដែលបានដំឡើងពីឈុតយុវជនមកក្នុងឆ្នាំ២០១៦ និងនៅក្នុងរដូវកាលនេះ កំពុងបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ដល់ក្លិប Crystal Palace ជាហេតុនាំឲ្យបិសាចក្រហម Manchester United និងតោខៀវ Chelsea ទាក់ទងក្នុងរដូវ កាលដោះដូរកីឡាករនេះ។ ក្លិបបិសាចក្រហម Manchester United ទើបតែចុះកិច្ចសន្យាជាមួយខ្សែ ការពារវ័យក្មេង Diogo Dalot តាំងពីដើមរដូវកាល ប៉ុន្តែបញ្ហាចោទមួយនោះគឺ ខ្សែការពារ Antonio Valencia ដែលមានអាយុ៣៣ ព្រមគ្នានោះដែរ Ashley Young នឹងឈានចូលអាយុ ៣៤ ក្នុងខែ កក្កដា ខាងមុខនេះទៀត ដែលសុទ្ធសឹងជាបញ្ហាសម្រាប់ក្លិបមួយនេះត្រៀមកីឡាករក្មេងៗបន្ថែមទៀត។ …
-
កីឡាករ Jordi Alba ត្រៀមចុះកិច្ចសន្យាថ្មីជាមួយក្លិប FC Barcelona

ក្លិបយក្សអេស្ប៉ាញ FC Barcelona កំពុងរៀបចំឯកសារត្រៀមផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារស្លាបឆ្វេងរបស់ខ្លួន Jordi Alba។ បើតាមការឲ្យដឹងពីកិច្ចសម្ភាសន៍រវាងអ្នកកាសែត ជាមួយលោក Josep Maria Bartomeu ប្រធានក្លិបអ្នកមានបុណ្យខាងលើ បានឲ្យដឹងថាក្រុមការងារ FC Barcelona កំពុងរៀបចំកិច្ចសន្យាថ្មីផ្តល់ឲ្យម្ចាស់អាវលេខ១៨រូបនេះ។ កិច្ចសន្យាថ្មីនេះអាចនឹងមានសពុលភាពដល់ទៅ៥ឆ្នាំបន្ថែមទៀតផង។ កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៩ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ នៅតំបន់កាតាឡូនី តាំងពីរដូវកាល២០១២-២០១៣ មកម៉្លេះ។ ខណៈមកទល់បច្ចុប្បន្នកិច្ចសន្យារបស់ Jordi Alba សល់តែ១រដូវកាលទៀតប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាកីឡាកររូបនេះបានបញ្ជាក់ពីចេតនាចង់ស្នាក់នៅបន្តជាមួយក្លិប ប៉ុន្តែរំពឹងនឹងបានប្រាក់ឈ្នួលពលកម្ម ស្មើកម្រិតមិត្តរួមក្រុមដូចជា Sergio Busquets និង Gerard Pique ជាដើម៕ម.ន
-
អ្នកចាំទីល្បីឈ្មោះ Gianluigi Buffon សោកស្តាយដែលមិនបានលេងជាមួយ Cristiano Ronaldo

អ្នកចាំទីល្បីឈ្មោះ Gianluigi Buffon បង្ហើបប្រាប់ពីអារម្មណ៍សោកស្តាយដែលបានចាកចេញ ស្របពេលតារាងបាល់ទាត់ Cristiano Ronaldo ចុះកិច្ចសន្យាជាមួយ Juventus ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Esporte Interativo អតីតអ្នកចាំទី ១៧រដូវកាលរបស់ក្លិបសេះបង្កង់ Juventus រូបនេះក៏បានបន្ថែមពាក់ព័ន្ធនឹងការមកដល់នៃម្ចាស់ពាន Ballon d’Or ៥សម័យកាលខាងលើ ស្របពេលដែលគាត់បានចាកចេញថា ជាការពិតណាស់ ! ខ្ញុំពិតជាចង់លេងក្នុងនាមជាមិត្តរួមក្រុមជាមួយ Ronaldo ។ តែខ្ញុំមានតែហេតុផលមួយសម្រាប់ឆ្លើយប៉ុណ្ណោះ គឺខ្ញុំត្រូវបាន PSG ទាក់ទងមកខ្ញុំ ហើយនៅទីនេះគឺជាកន្លែងដែលមានកីឡាករល្អដូចជា Neymar និង Mbappe ។ អ្នកចាំទីវ័យ៤០ឆ្នាំនេះនិយាយទៀតថា សម្រាប់ខ្ញុំតែងតែចូលចិត្តក្នុងការលេងជាមួយកីឡាករល្អៗ។ ខ្ញុំគិតថា ខ្ញុំធ្លាប់បានលេងជាមួយកីឡាករល្អៗជាច្រើនរូប ប៉ុន្តែច្បាស់ណាស់ យើងមិនអាចធ្វើជាមិត្តរួម ក្រុមគ្រប់កីឡាករទាំងអស់ឡើយ។ ពេលខ្លះកីឡាករ ត្រូវការផ្លាស់ប្តូរក្រុមជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថា ក្រោយចំណាយពេលជិត២ទសវត្សជាមួយ Juventus ទីបំផុតដើមរដូវកាលនេះ Gianluigi Buffon បានសម្រេចចិត្តចាកចេញមកចូលរួមជាមួយក្លិបអ្នកមានបារាំង Paris Saint-Germain។ ក្រោយការចាកចេញបានតែ១សប្តាហ៍ ក្លិបអ៊ីតាលីក៏បានប្រកាសពីការមកដល់នៃ…
-
ក្រុមវិសាខា យកឈ្នះម្ចាស់ផ្ទះថៃ MOF CUSTOMS UNITED ក្នុងជំនួបមិត្តភាពអន្តរជាតិ

ក្រុមភ្ញៀវវិសាខារបស់កម្ពុជា ដែលជាក្រុមក្នុងក្របខណ្ឌលីគកំពូលកម្ពុជាបានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ដែលស្ថិតនៅក្នុងក្របខណ្ឌលីគលំដាប់ទី២របស់ប្រទេសថៃ ក្រុម MOF CUSTOMS UNITED ដោយលទ្ធផល ១ទល់០ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅកីឡដ្ឋាន CUSTOMS ប្រទេសថៃ នៃព្រឹត្តិការណ៍មិត្តភាពអន្តរជាតិ Pre-Season Tour។ នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំនេះ ក្រុមទាំងពីររក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ កីឡាកររបស់ក្រុមកីឡាបាល់ទាត់វិសាខាធ្វើសម្រេចបាន១គ្រាប់យកឈ្នះលើក្រុមម្ចាស់ផ្ទះ MOF CUSTOMS UNITED នៅនាទីទី៥៥ ដោយលទ្ធផល១ទល់០នេះ រក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង។ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នាម្តង កាលពីសប្តាហ៍មុន ដោយរក្សាបាននូវលទ្ធផលស្មើគ្នា ១ទល់១។ នេះគឺជាប្រកួតទី៤របស់ក្រុមវិសាខាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Pre-Season Tour នៅប្រទេសថៃ ដោយឆ្លងកាត់៤ប្រកួត ឈ្នះ៣ប្រកួត និងស្មើ១ប្រកួត ដោយក្រុមលីគកំពូលកម្ពុជាមួយនេះ ជួបប្រកួតជាមួយបណ្តាក្រុមនានារបស់ប្រទេសថៃ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌលីគលំដាប់ទី២ដូចៗគ្នា។ ក្លិបកីឡាបាល់ទាត់វិសាខាត្រូវជួបកម្តៅសាច់ដុំជាមួយក្រុមសមាជិកលីគទី២ របស់ថៃ…
-
ម្ចាស់ក្លិបប្រដាល់ Cambodian Top Team គ្រោងដឹកនាំអ្នកប្រដាល់គុនខ្មែរ៨នាក់ ទៅប្រកួតនៅក្រៅប្រទេស

ម្ចាស់ក្លិបប្រដាល់ Cambodian Top Team លោក ហ៊ុន ចាន់រាជ បានប្រាប់ឲ្យដឹងនាព្រឹកនេះថា ក្នុងអំឡុងខែកុម្ភៈខាងមុខនេះ លោកគ្រោងនឹងដឹកនាំកីឡាករប្រដាល់គុនខ្មែរចំនួន៨នាក់ ចេញទៅប្រកួតលក្ខណៈអន្តរជាតិកម្រិតពិភពលោកនៅក្រៅប្រទេស។ លោកឲ្យដឹងទៀតថា កីឡាករទាំង៨នាក់ សុទ្ធជាកីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជា ដោយទទួលបានតម្លៃខ្លួនខ្ពស់ចាប់ពី១០០០ដុល្លារ ឡើងទៅ។ ប្រធានក្លិបរូបនេះអះអាងថា ការបញ្ជូនកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ ទៅប្រកួតនៅក្រៅប្រទេសជាញឹកញាប់នេះ ក្នុងគោលបំណងលើកកម្ពស់វិស័យប្រដាល់គុនខ្មែរ។ ពិសេសគឺចង់ឲ្យកីឡាករ កីឡាការិនីកម្ពុជាទទួលបានបទពិសោធន៍ពីការប្រកួតកម្រិតអន្តរជាតិ ដើម្បីឈានទៅអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីព និងសាងកេរ្តិ៍ឈ្មោះប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីរន្ទឺសុះសាយពេញពិភពលោក។ បើយោងតាមម្ចាស់ក្លិបប្រដាល់ Cambodian Top Team រូបនេះ បញ្ជាក់ថា គឺមានកីឡាករ កីឡាការិនី២នាក់ ក្នុងចំណោម៨នាក់ ក្នុងនោះកីឡាការិនី នូ ស្រីពៅ ចេញទៅប្រកួតប្រដាល់ក្នុងទ្រុងនៅប្រទេសថៃ និងកីឡាករ ឡៃ ចិត្រា ប្រកួតនៅថៃ ឬម៉ាឡេស៊ី។ រីឯ៦នាក់ទៀត មិនទាន់បញ្ចេញអត្តសញ្ញាណនៅឡើយទេ គឺអាចនឹងមានការផ្លាស់ប្តូរ ខណៈកីឡាករមួយចំនួនជាប់ការប្រកួតក្នុងស្រុក៕
-
មើលស្ថិតិនេះទើបដឹងថា នៅ Man Utd! Rashford មានកំណត់ត្រាល្អជាង Ronaldo

Marcus Rashford ហាក់ដូចជាលេងឲ្យManchester United យូររួចមកហើយៗវាជាការពិតដែលមិនអាចប្រកែកបានខណៈដែលកីឡាករវ័យ២១ឆ្នាំលេងក្នុងឈុតធំដំបូងកាលពីរដូវកាល២០១៥-១៦។គិតមកដល់ការប្រកួតកាលពីថ្ងៃអាទិត្យរូបគេបានលេងជិត១៥០ប្រកួតទៅហើយឲ្យបិសាចក្រហម។ ពិតណាស់! ១៤៩ប្រកួតរូបគេរកបាន៤០គ្រាប់ទៅហើយ។ តែបើប្រៀបធៀបទៅនឹងការលេងរបស់ Cristiano Ronaldo លេងនៅManchester United ១៥០ប្រកួតដំបូងដូចគ្នាគឺសិស្សច្បងវ័យ៣៤ឆ្នាំរកបានតែ ៣១គ្រាប់ប៉ុណ្ណោះ។ វាហាក់ដូចជាឆ្គួតអ៊ីចឹងដែលប្រៀបធៀបសមត្ថភាពរបស់អ្នកទាំងពីរ ប៉ុន្តែកុំភ្លេចថាទម្រង់លេងរបស់ Rasford នៅពេលបច្ចុប្បន្ននេះត្រូវបានគេសន្និដ្ឋានថារូបគេកំពុងយកតម្រាប់តាមកីឡាករក្នុងចិត្តរបស់ខ្លួន(Idol)ច្រើនណាស់។ និយាយពីការទិកនិកស៊ុតបញ្ចូលទីពីចម្ងាយហើយប្រៀបជាមួយ CR7 ពេលដែលពួកគេមានវ័យ២១ឆ្នាំដូចគ្នាបែបនេះគឺកីឡាករជម្រើសជាតិអង់គ្លេសពិតជាធ្វើបានល្អជាង។ ជាសរុប Ronaldo លេងឲ្យ Manchester United ២៩២ប្រកួតក្រោមការដឹកនាំរបស់លោក Sir Alex Ferguson រកបាន១១៨គ្រាប់៕ម.ន
-
Man City បង្វែរចំណាប់អារម្មណ៍មហាជននាំយកកីឡាករអាស៊ីម្នាក់ក្នុងខែនេះ

ក្លិបការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Manchester City បានចុះកិច្ចសន្យាខ្សែបម្រើការពារសញ្ជាតិជប៉ុន Ko Itakura ដែលជាសមាជិកថ្មីដំបូងគេ ក្នុងរដូវកាលដោះដូរកីឡាករដើមឆ្នាំ២០១៩ សម្រាប់ក្លិបនេះ។ កីឡាករខ្សែបម្រើការពារវ័យទើបតែ ២១ឆ្នាំ Ko Itakura ត្រូវបានក្លិបចុះកិច្ចសន្យាជាជាមួយក្លឹបមេឃខៀវ Manchester City ជាផ្លូវការរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានឳកាសបង្ហាញខ្លួននៅទឹកដីអង់គ្លេសឡើយ ព្រោះក្លិបនេះក៏បានសម្រេចបញ្ចូនកីឡាកររូបនេះ ឲ្យមានបទពិសោធន៍ខ្ចីជើងទៅកាន់ក្លិប FC Groningen នៃលីគកំពូលហូឡង់ ជាបណ្តោះអាសន្នរហូតដល់ឆ្នាំ២០២០។ មុនធ្វើដំណើរមកកាន់ទឹកដីអឺរ៉ុបនេះ កីឡាករកើតឆ្នាំ១៩៩៧ បានចាប់ផ្តើមអាជីពនៅក្លិប Kawasaki Frontale ដែលជាក្លិបនៃលីគកំពូលជប៉ុន ៣រដូវកាលមកហើយ។ រហូតដល់រដូវកាល២០១៨ ត្រូវបានដាក់ឲ្យខ្ចីជើងនៅក្លិប Vegalta Sendai នៃលីគកំពូលជប៉ុនដូចគ្នា មុនធ្វើការផ្ទេរមកចូលរួមជាមួយ Manchester City នេះ ប៉ុន្តែត្រូវដាក់ខ្ចីជើងទៅកាន់ហូឡង់សិន។ ក្នុងជម្រើសវិញ កីឡាករខាងលើនេះ ធ្លាប់បានបង្ហាញខ្លួនជាមួយជម្រើសជាតិជប៉ុន U21 សរុប៦ដង និងធ្លាប់រកបាន២គ្រាប់ថែមទៀតផង ក្នុងនាទីជាខ្សែបម្រើការពារ៕ម.ន
-
កីឡាអេឡិចត្រូនិកកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងមេដាយស៊ីហ្គេមនៅហ្វីលីពីន

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៩នេះ គឺមានប្រភេទកីឡាអេឡិចត្រូនិកនេះដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់ផ្ទះមិនទាន់បានបង្ហាញពីវិញ្ញាសាប្រកួតក៏ដោយ។ ជាមួយគ្នានោះ ឯកឧត្តមអះអាងថា ប្រភេទកីឡា E-Sport នេះមានភាពស្មុគស្មាញច្រើន ដោយសារវាមានវិញ្ញាសាច្រើន ដែលយើងត្រូវត្រៀមដើម្បីទទួលបាននូវលទ្ធផលល្អយកមកជូនជាតិរបស់ខ្លួន។ សម្រាប់វិញ្ញាសា MATIC គឺកម្ពុជាធ្លាប់ជោគជ័យច្រើនលើឆាកអន្តរជាតិរួចហើយ ដោយបរទេសដណ្តើមបានជ័យលាភី៣លើក គឺកម្ពុជាដណ្តើមបានជ័យលាភី៣លើកដូចគ្នា។ យើងកំពុងពង្រឹងគុណភាពបច្ចេកទេសលើវិញ្ញាសានេះ ក៏ដូចជាពង្រឹងលើវិញ្ញាសាផ្សេងទៀត ដើម្បីឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនាពេលខាងមុខ ក៏ដូចជាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ដើម្បីត្រៀមស៊ីហ្គេម ឲ្យបានល្អប្រសើរ គឺសហព័ន្ធជំនាញមួយនេះកំពុង ត្រៀមយុទ្ធសាស្ត្រប្រមូលផ្តុំហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិភ្លាមៗ។ ឧទាហរណ៍ថា បើគេដាក់ វិញ្ញាសា DOTA2 គឺយើងរៀបចំជ្រើសរើសអ្នកលេងពូកែៗថ្នាក់ជាតិយើងទៅប្រកួតតែម្តង មិនមែនយកក្រុមក្លិបនោះទេ។ ចំពោះប្រភេទកីឡាផ្សេងៗ ម្ចាស់ផ្ទះ ហ្វីលីពីនបានចេញអស់ហើយ លើកលែងតែប្រភេទកីឡា E-Sport នេះទេ ដែលមិនទាន់ប្រាប់ឲ្យដឹង ដើម្បីឲ្យយើងបានត្រៀមលក្ខណៈឲ្យកាន់តែល្អប្រសើរ…
-
កម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំ២០១៩

កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកកីឡាប៉េតង់ពិភពលោក ជាលើកដំបូងនៅក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានសិទ្ធិពីសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ដែលមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធអន្តរជាតិមួយនេះ នឹងមកជួយជ្រោមជ្រែងដល់ការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា និងផែនការរៀបចំត្រៀមការប្រកួតជើងឯកពិភពលោក។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់កាលពីពេលថ្មីកន្លងទៅនេះថា ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០១៩នេះ គឺជាការលើកមុខលើកមាត់របស់ព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ដែលសហព័ន្ធអន្តរជាតិផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការរៀបចំការប្រកួតកម្រិតពិភពលោកជាលើកដំបូងបែបនេះ។ ឯកឧត្តម បានចាត់ទុកថា នេះគឺជាភារកិច្ចដ៏ធំធេង ដែលគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ រួមទាំងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ត្រូវខិតខំរួមគ្នា ដើម្បីសម្រេចបាននូវលទ្ធផលជាផ្លែផ្កានៅក្នុងកម្រិតពិភពលោកនេះ។ ជាមួយគ្នានេះ ឯកឧត្តមចាត់ទុកផងដែរថា នេះគឺជាឱកាសដ៏ល្អមួយក្នុងការបង្ហាញស្នាដៃរបស់កម្ពុជាអាចធ្វើបាន។ រដ្ឋលេខាធិការរូបនេះអះអាងថា សម្រាប់ការរៀបចំកម្រិតពិភពលោកនេះ គឺកម្ពុជាមានការបារម្ភខ្លះដែរ ប៉ុន្តែប្រសិនបើយើងមិនខិតខំជម្នះរាល់ឧបសគ្គ និងចាប់ផ្តើមធ្វើទេវានឹងមិនទទួលបានលទ្ធផលល្អឡើយ។ ឯកឧត្តមរំពឹងថា ការទទួលធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកកីឡាប៉េតង់នេះ នឹងទទួលបានជោគជ័យ ដែលនឹងមានបណ្តាប្រទេសជិតខាងមួយចំនួនមកសិក្សាពីកម្ពុជាលើការរៀបចំព្រឹត្តិការណ៍អន្តរជាតិបែបនេះ។ បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើទំណាក់ទំនងជាមួយលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ តាមរយៈសារអេឡិចត្រូនិក…