Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ វិច្ឆិកា ២០២៤

    ១. កម្ពុជា កំណត់គោលដៅអនាម័យ ១០០ភាគរយ ដល់តំបន់ជនបទត្រឹមឆ្នាំ២០៣០ – AMS Economy ២. រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសោភ័ណភាពយ៉ាងស្រស់បំព្រង ដើម្បីត្រៀមព្រះរាជពិធីបុណ្យអុំទូក – FN ៣. កម្ពុជារកចំណូលបានជាង ២១ពាន់លានដុល្លារពីការនាំចេញទំនិញក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ – ស៊ីស៊ីថាមន៍ ៤. អាមេរិក បើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដប្រជា – Reuters ៥. រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបប្រមុខអង្គការ NATO ដើម្បីជជែកអំពីអ៊ុយក្រែន មុនលោក Trump ត្រឡប់មកសេតវិមានសារជាថ្មី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ វិច្ឆិកា ២០២៤

    ១. ក្រសួងដែនដី នឹង រៀបចំកែលម្អសួនច្បារ និងអគារ ចាស់ៗឱ្យស្រស់ស្អាតឡើងវិញ ដើម្បីលើកសម្ជស្សទីក្រុង – AMS Economy ២. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅតភ្ជាប់បណ្តាញខ្សែកាបអុបទិក និងអ៉ីនធឺណិតដល់គ្រប់ឃុំសង្កាត់ ត្រឹមឆ្នាំ២០២៧ – FN ៣. ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ជើង ទៅ ៥០ជើងក្នុងមួយថ្ងៃ – កម្ពុជាថ្មី ៤. រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែលប្រកាសថា នឹងមិនមានបទឈប់បាញ់នៅលីបង់ទេ – Xinhua ៥. លោក Trump ត្រៀមចាត់វិធានការដ៏តឹងរ៉ឹងលើអន្តោប្រវេសន៍ នៅថ្ងៃដំបូងនៃអាណត្តថ្មីនេះ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ វិច្ឆិកា ២០២៤

    ១. បារាំង បើករោងចក្រផលិតគ្រឿងអលង្ការដំបូងគេនៅកម្ពុជា – AMS Economy ២. សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានកំណើនរង្វង់ ៦%នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ បានត្រូវព្យាករ៦,៣% – AMS Economy ៣. ធុងសំរាមប្រមាណ ៤ ពាន់ធុង ដាក់ពង្រាយតាមគោលដៅសំខាន់ៗ ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ – កម្ពុជាថ្មី ៤. រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ថាអ៉ីស្រាអែលបានយកឈ្នះលើក្រុមហេសបូឡា – Reuters ៥. អាមេរិកបញ្ជាឱ្យក្រុមហ៊ុនតៃវ៉ាន់ TSMC បញ្ឈប់ការនាំចេញបន្ទះឈីបទំនើបទៅកាន់ប្រទេសចិន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៤

    ១. ៩ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលកសិកម្មចម្រុះប្រមាណ ៨,៥លានតោន ក្នុងទំហំប្រមាណ ៣ពាន់លានដុល្លារ – AMS Economy ២. ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខ តាំងបង្ហាញពិភពលោក ក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ – AMS Central ៣. ជំងឺមិនឆ្លងកំពុងកើនឡើង ជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំ, សម្លាប់ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ – FN ៤. កងកម្លាំងយន្ដហោះចម្បាំងអាមេរិក F-15 ត្រូវបានបញ្ជូនទៅដល់តំបន់មជ្ឈិមបូព៌ា – AFP ៥. អាមេរិកអនុម័តលក់យន្តហោះឃ្លាំមើលលើអាកាសម៉ូដែល E-7 ចំនួន ៤គ្រឿងតម្លៃជិត ៥ពាន់លានដុល្លារ ទៅឱ្យកូរ៉េខាងត្បូង – Reuters

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ វិច្ឆិកា ២០២៤

    ១. អង្ករក្រអូបកម្ពុជាឈ្នះពានរង្វាន់អង្ករល្អប្រណិតលើពិភពលោក – AMS Economy ២. ៩ខែឆ្នាំ២០២៤ កម្ពុជានាំចេញកៅស៊ូប្រមាណជិត ២៥ម៉ឺនតោន កើនជាង៣% – FN ៣. ១០ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករ ជាង ៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៣៧៦លានដុល្លារ – FN ៤. អង់គ្លេស ដាក់ចេញទណ្ឌកម្មលើរុស្ស៉ី ពាក់ព័ន្ធនឹងក្រុមទាហាន Wagner – Reuters ៥. អូស្ត្រាលីបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ វិច្ឆិកា ២០២៤

    ១. កម្ពុជា ដាក់ដំណើរការមជ្ឍមណ្ឌលសេវានាំចេញ ដើម្បីជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា – AMS Economy ២. ក្នុងត្រីមាសទី៣ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចរួមគ្នាបានក្នុងទំហំ ៩,៨ពាន់លានដុល្លារ កើនជាង ១៣% – AMS Economy ៣. គិតត្រឹមថ្ងៃទី៣ វិច្ឆិកានេះ កម្ពុជាចម្រាញ់រ៉ែមាស បានជិត ១៣តោននៅខេត្ដមណ្ឌលគិរី – FN ៤. ក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តព្រមានរុស្ស៊ី ជ៉ំវិញការប្រើប្រាស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែន – Reuters ៥. ពលរដ្ឋបារាំងដាក់ពាក្យប្តឹង TikTok ជុំវិញការបរាជ័យលុបចោលមាតិកាគ្រោះថ្នាក់ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ វិច្ឆិកា ២០២៤

    ១. រោងចក្រផលិតអគ្គិសនី តម្លៃ ១ ៣៥០លានដុល្លារ ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បើកការដ្ឋានសាងសង់ជាផ្លូវការ – AMS Economy ២. ផ្លូវទូទាំងខេត្តព្រះវិហារជាង ៨០០គីឡូម៉ែត្រ ដែលរងការខូចខាតនារដូវវស្សាកន្លងមក ត្រូវបានជួសជុលរួចរាល់ ១០០% – FN ៣. គម្រោងវិនិយោគថ្មី ចំនួន៣១ ក្នុងទុនវិនិយោគសរុប ២២៦លានដុល្លារ ត្រូវបានអនុម័តឱ្យបើកដំណើរការ បង្កើតការងារ ១៦ពាន់កន្លែង – កម្ពុជាថ្មី ៤. រដ្ឋាភិបាលឥណ្ឌូណេស៉ី ត្រៀមជម្លៀសអ្នកស្រុកជាង ១៦ ០០០នាក់ចេញពីភូមិមួយ ដែលស្ថិតនៅជុំវិញភ្នំភ្លើងសកម្ម Lewotobi Laki-laki និងដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ក៏ដូចជាបំផ្លាញផ្ទះរាប់ពាន់ខ្នង – The Straits Times ៥. Meta ប្រកាសរឹតបន្តឹងការផ្សព្វផ្សាយពាណិជ្ជកម្មបែបនយោបាយ នៅថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ វិច្ឆិកា ២០២៤

    ១. សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ព្យាករថាកើនដល់ ៦,៣% ដែលធ្វើឱ្យ GDP សម្រាប់មនុស្សម្នាក់ត្រូវរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារ – AMS Economy ២. ១០ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូលបានជាង ៣៥លានដុល្លារ – AMS Central ៣. ត្រឹមឆ្នាំ២០២៥ ចិនសន្យាជួយកម្ពុជាសម្រេចគោលដៅសេវាអ៉ីនធឺណិតល្បឿនលឿនគ្របដណ្តប់ឱ្យបាន ១០០% នៅទីក្រុងនិង ៧០% នៅជនបទ – កម្ពុជាថ្មី ៤. ម៉ាឡេស៊ីប្តឹងវៀតណាម ជុំវិញការពង្រីកកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង – Reuters ៥. ឥណ្ឌូណេស៊ី និងរុស្ស៉ី ចាប់ផ្ដើមធ្វើសមយុទ្ធជើងទឹករួមគ្នា ជាលើកដំបូង – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ វិច្ឆិកា ២០២៤

    ១. រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC របស់សិង្ហបុរីនៅកម្ពុជា ដែលមានតម្លៃប្រហែល ១២លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤ ហើយនឹងដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥ – ខ្មែរថាមស៍ ២. កម្ពុជា និងកាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា – FN ៣. មូលនិធិថវិកា ២៧លានដុល្លារ នឹងយកទៅស្ថាបនាផ្លូវក្រវាត់ព្រំដែន ២៦០គីឡូម៉ែត្រនៅខេត្តរតនគិរី និងមណ្ឌលគិរី – កម្ពុជាថ្មី ៤. អាមេរិកអះអាងថាកងទ័ពកូរ៉េខាងជើង ៨ ០០០នាក់ ទៅដល់តំបន់ Kursk របស់រុស្ស៉ី – Reuters ៥. អ៊ុយក្រែន ជឿថាអាមេរិកនឹងបន្តការជួយគាំទ្ររបស់ខ្លួន ក្រោយការបោះឆ្នោតប្រធានាធិបតី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ តុលា ២០២៤

    ១. ក្រសួងសុខាភិបាល ចាប់ផ្តើម ផ្តល់ថ្នាំបង្ការកញ្ជ្រឹល និងស្អូច ដល់កុមារទូទាំងប្រទេស – ថ្មីៗ ២. ADB អនុម័តប្រាក់កម្ចី ៨០លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបាន និងគុណភាពការអប់រំថ្នាក់មធ្យមសិក្សានៅកម្ពុជា – FN ៣. សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា ៦% នៅឆ្នាំ២០២៤ និង ៦,៣% នៅឆ្នាំ២០២៥ – កម្ពុជាថ្មី ៤. តៃវ៉ាន់ប្រកាសបិទដំណើរការនានា ខណៈព្យុះទីហ្វុង Kong-rey បោកបក់ទៅដល់ ហើយបង្កឱ្យមនុស្សម្នាក់ស្លាប់ និង ៧៣នាក់របួស – Reuters ៥. អាមេរិក រកឃើញវីរុសផ្ដាសាយបក្សី H5N1 ក្នុងខ្លួនសត្វជ្រូក ជាលើកដំបូង – Reuters #ams1minute