-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ វិច្ឆិកា ២០២៤

១. ទឹកត្រីកំពត ជាទឹកត្រីខ្មែរទី១ ហក់ចូលទីផ្សារអូស្ត្រាលី – AMS Economy ២. ក្រុមហ៊ុនយក្សចិន BYD ត្រៀមបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជានៅឆ្នាំ ២០២៥ – កម្ពុជាថ្មី ៣. អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ បាន៩២% ស្មើនឹងទឹកប្រាក់ ១,៣ពាន់លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ – FN ៤. តៃវ៉ាន់ ធ្វើសមយុទ្ធការពារដែនអាកាស មុនដំណើរទស្សនកិច្ចរបស់លោក Lai Ching-te ក្នុងតំបន់ប៉ាស៊ីហ្វិក – AFP ៥. រុស្ស៉ី បង្កើនការវាយប្រហារទូទាំងអ៊ុយក្រែន ធ្វើឱ្យមនុស្សរាប់សិបម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ វិច្ឆិកា ២០២៤

១. រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់ឆ្នេរសមុទ្រទៅជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើប” ដើម្បីរួមចំណែកជំរុញកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ – AMS Economy ២. ១១ខែ ឆ្នាំនេះ ផ្លែមៀនប៉ៃលិនស្រស់ជាង ១,២ម៉ឺនតោន ត្រូវបាននាំចេញទៅចិន – កម្ពុជាថ្មី ៣. រាជធានីភ្នំពេញ ត្រូវបានប្រកាសជារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ – FN ៤. បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមាន – AP ៥. ចិនព្រមាននូវែលសេឡង់ ប្រឆាំងការចូលរួមក្នុងសម្ព័ន្ធភាព AUKUS – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ វិច្ឆិកា ២០២៤

១. ឆ្នាំ២០២៤ វិស័យសំណង់ទទួលបានគម្រោងវិនិយោគសរុប ២ ៦២២គម្រោង ដែលមានទុនប្រមាណ ៤,៣ពាន់លានដុល្លារ – AMS Economy ២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែក នៅ ខេត្តព្រះសីហនុ ក្រោមទុន ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត – កម្ពុជាថ្មី ៣. ADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា – FN ៤. ប្រេងឆៅធ្លាក់ចុះថ្លៃ ២% ក្រោយមានសេចក្តីរាយការណ៍ពីបទឈប់បាញ់ រវាងអ៉ីស្រាអែលនិងលីបង់ – Axios ៥. អាល្លឺម៉ង់ អង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ សន្យាបង្កើនការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ វិច្ឆិកា ២០២៤

១. រថយន្តអគ្គិសនីជាង ២ ៣០០គ្រឿង ត្រូវបានចុះបញ្ជី ខណៈស្ថានីយ៍សាកអាគុយមាន ១៨ទីតាំងនៅកម្ពុជា – AMS Economy ២. ១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ កើន ២១% – FN ៣. ការចុះបញ្ជីដីតំបន់ទន្លេសាប ប្រព្រឹត្តទៅយ៉ាងសកម្ម ខណៈដីតំបន់២ បានចុះប្រមាណ ៨០% និងតំបន់១ បានចុះប្រមាណ៨៨% – FN ៤. រុស្ស៉ី ចោទសហរដ្ឋអាមេរិកថាកំពុងប្រើប្រាស់តៃវ៉ាន់ ដើម្បីបង្កើតវិបត្តិក្នុងតំបន់អាស៊ី – Reuters ៥. ប្រជាជនរាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មប្រឆាំងអំពើហិង្សាផ្លូវភេទ នៅក្នុងប្រទេសបារាំង – Aljazeera #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ វិច្ឆិកា ២០២៤

១. គ្រាប់ស្វាយចន្ទីកែច្នៃ ១៦តោន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុបលើកដំបូង – FN ២. កម្ពុជាកំពុងសាងសង់ប្រភពអគ្គិសនីថ្មី ១៣គម្រោង ទាញថាមពលបន្ថែមបានជាង ១ពាន់មេហ្កាវ៉ាត់ – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលសារពើពន្ធបានជាង ៨០លានដុល្លារ ពីវិស័យថាមពល – កម្ពុជាថ្មី ៤. កូរ៉េខាងត្បូងថា រុស្ស៉ីផ្តល់ប្រព័ន្ធមីស៉ីលការពារដែនអាកាសឱ្យទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការបញ្ជូនកងទ័ពពីកូរ៉េខាងជើង – Reuters ៥. រុស្ស៊ី បាញ់មីស៊ីលអន្តរទ្វីបវាយប្រហារអ៊ុយក្រែន ជាលើកដំបូង – Al Jazeera #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ វិច្ឆិកា ២០២៤

១. ១០ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៤៧៦លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ២៥% – FN ២. ១០ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង សម្រេចបាន ១១,៤ពាន់លានដុល្លារ – កម្ពុជាថ្មី ៣. គម្រោងផ្លូវល្បឿនលឿន ១៧ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា – ខ្មែរថាមស៍ ៤. អនុរដ្ឋមន្រ្តីការបរទេសអាមេរិក សង្ឃឹមថាលោក Trump នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនៅប៉ាស៉ីហ្វិក ហើយមិនដកខ្លួនចេញពីតំបន់នេះ – Reuters ៥. ដាណឺម៉ាក ផ្តល់ជំនួយ ១៣៨លានដុល្លារថែមទៀត សំរាប់អ៊ុយក្រែនផលិតអាវុធ – MSN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ វិច្ឆិកា ២០២៤

១. កម្ពុជា និងហ្វ៊ីលីពីន គ្រោងចុះកិច្ចព្រមព្រៀងទ្វេពន្ធ – AMS Economy ២. ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជំរុញការនាំចេញផលិតផលកាត់ដេរ ទៅចក្រភពអង់គ្លេស – កម្ពុជាថ្មី ៣. ១០ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបានជាង ៣៤លានដុល្លារ កើន ១៨% – ខ្មែរថាមស៍ ៤. អេក្វាទ័រប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន៦០ថ្ងៃ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ – Reuters ៥. ក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែនបាញ់មីស៊ីលអាមេរិក ចូលក្នុងទឹកដីរុស្ស៉ី – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ វិច្ឆិកា ២០២៤

១. ទេសចរជិត៨លាននាក់ដើរកម្សាន្តនៅកម្ពុជា អំឡុងព្រះរាជពិធីបុណ្យអុំទូក – AMS Economy ២. ១០ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស សម្រេចបាន ៨៥០លានដុល្លារ កើន១៦% – FN ៣. ពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើន២៣% – កម្ពុជាថ្មី ៤. លោក Biden បើកភ្លើងបៃតង ឱ្យអ៊ុយក្រែនប្រើអាវុធអាមេរិក វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី – Reuters ៥. កូរ៉េខាងជើងថា អាមេរិក និងលោកខាងលិច ប្រើទាហានអ៊ុយក្រែនឱ្យប្រយុទ្ធជាមួយរុស្ស៉ីជំនួសពួកគេ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ វិច្ឆិកា ២០២៤

១. ក្រុមហ៊ុនដ៏ធំមួយ នៅប្រទេសចិន គ្រោងវិនិយោគ ១,៣ពាន់លានដុល្លារ លើសួនឧស្សាហកម្មថ្មី នៅខេត្តកំពង់ស្ពឺ – FN ២. ភ្ញៀវទេសចរប្រមាណ ២៧ម៉ឺននាក់ មកកម្សាន្តក្នុងរយៈពេល ២ថ្ងៃនៃពិធីបុណ្យអុំទូក – ថ្មីៗ ៣. ក្រសួងអប់រំបង្កើតកម្មវិធីទូរស័ព្ទដៃ “ត្រីវិស័យ” ដើម្បីគាំទ្រដល់សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ដល់ទី១២ ក្នុងការតម្រង់ទិសវិជ្ជាជីវៈ – AMS Education ៤. មេដឹកនាំកូរ៉េខាងជើង លោក Kim Jung Un ចេញបញ្ជាឱ្យផលិតដ្រូនអត្តឃាតទ្រង់ទ្រាយធំ – Reuters ៥. លោក Xi Jinping ផ្ដើមទស្សនកិច្ចនៅអាមេរិកឡាទីន ជាមួយការបើកសម្ពោធកំពង់ផែដ៏ធំមួយនៅប៉េរូ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ វិច្ឆិកា ២០២៤

១. សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដោយគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍ – AMS Economy ២. ជំនាញ ផ្នែក ទំនាក់ទំនង លក់ និង ទីផ្សារ ឌីជីថល (Digital Communication, Sales and Marketing) ជាជំនាញដែលនឹងមានតម្រូវការខ្ពស់នៅពេលអនាគត – AMS Education ៣. ១០ខែ ឆ្នាំ២០២៤ ទេសចរអាមេរិកមកទស្សនា ខេត្តសៀមរាបមានជិត ៨ម៉ឺននាក់ – កម្ពុជាថ្មី ៤. ម៉ាឡេស៊ី តវ៉ានឹងហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី – CNA ៥. ហ្វីលីពីនដំឡើងកម្រិតប្រកាសអាសន្ន និងជម្លៀសប្រជាជន ចំពោះមុខការវាយប្រហារនៃព្យុះទីហ្វុងថ្មីមួយទៀត – Reuters #ams1minute