Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ធ្នូ ២០២៤

    ១. កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក – FN ២. ១១ខែ ឆ្នាំ២០២៤ កម្ពុជាលក់ជ័រកៅស៊ូ, ដំឡូងមី, ស្វាយចន្ទី និងម្រេច ទៅវៀតណាម បានថវិកាជិត ១,៥ពាន់លានដុល្លារ – FN ៣. បំណុលឯកជនរបស់កម្ពុជា កើនដល់ដល់ជិត ៦១ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. រុស្ស៊ី ប្រកាសត្រៀមពិភាក្សាជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន – AFP ៥. ចិន គ្រោងសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅតំបន់ទីបេ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ធ្នូ ២០២៤

    ១. ការនាំចេញបន្ទះសូឡាពីកម្ពុជា ធ្លាក់ចុះអស់១,១ពាន់លានដុល្លារ នៅឆ្នាំនេះ – AMS Economy ២. ១១ខែ ឆ្នាំ២០២៤ វៀតណាមបោះទុនវិនិយោគនៅកម្ពុជាចំនួន ៥៥៧លានដុល្លារ និងបានឈរលំដាប់ទី៣ ជាវិនិយោគិនដែលបោះទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ – AMS Economy ៣. ឆ្នាំ២០២៥ រដ្ឋនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគវិស័យកសិ-ឧស្សាហកម្ម នៅតំបន់ព្រំដែន – កម្ពុជាថ្មី ៤. អ៊ុយក្រែន ទទួលបានជំនួយ ១ពាន់លានដុល្លារទៀត ដែលទាញចេញពីទ្រព្យបង្កក របស់រុស្ស៊ី – AFP ៥. ហ្សេលេនស្គី ទម្លាយថា ទាហានកូរ៉េខាងជើងជាង ៣ពាន់នាក់ ស្លាប់និងរបួស ក្នុងការប្រយុទ្ធឱ្យរុស្ស៊ី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ធ្នូ ២០២៤

    ១. ប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងជិតដល់ ២០០០លានដុល្លារ នៅឆ្នាំ២០២៧ – AMS Economy ២. ផ្លូវជាតិលេខ៤១ ភ្ជាប់ពីស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ស្រុកដងទង់ ខេត្តកំពត ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់ ១០០% – FN ៣. កម្ពុជានាំចូលរថយន្តក្នុងទំហំទឹកប្រាក់ជាង ៩០០លានដុល្លារអាមេរិក កើនឡើង ៧,២១% – FN ៤. យោធាហ្វីលីពីន ថានឹងទិញប្រព័ន្ធមីស៉ីល Typhon ពីអាមេរិក – AFP ៥. អ៉ីតាលី នឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន រហូតដល់ចុងឆ្នាំ២០២៥ – France24 #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ធ្នូ ២០២៤

    ១. ដំណាំសក្តានុពល៣មុខ ស្រូវ ដំឡូងមី និងស្វាយចន្ទី ផ្តល់ចំណូលជាង ១៧០ដុល្លារក្នុង១ឆ្នាំ ដល់ខេត្តព្រះវិហារ – FN ២. ១១ខែ ឆ្នាំ២០២៤ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៥,៥៩លាននាក់ – FN ៣. ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានជាង ១៣ពាន់លានដុល្លារ ខណៈសហគ្រាសចិនចុះបញ្ជីនៅកម្ពុជាជិត ៣ ០០០ក្រុមហ៊ុន – កម្ពុជាថ្មី ៤. យោធាហ្វីលីពីន ថានឹងទិញប្រព័ន្ធមីស៉ីល Typhon ពីអាមេរិក – AFP ៥. កូរ៉េខាងត្បូង រកឃើញថា កូរ៉េខាងជើងកំពុងរៀបចំបញ្ជូនកងទ័ព និងដ្រូនបន្ថែមទៅគាំទ្ររុស្ស៊ី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៤

    ១. កម្ពុជាស្រូបទាញគម្រោងវិនិយោគជិត ៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ – AMS Economy ២. ការកំណត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ កំណាត់ទី១ សម្រេចបាន ៩៨% – FN ៣. អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី២៦ ធ្នូ ខាងមុខនេះ – FN ៤. ធនាគារកណ្តាលថៃរក្សាអត្រាការប្រាក់គោលនៅកម្រិត ២,២៥% ដដែល – Xinhua ៥. អ៉ីស្រាអែល បន្តវាយប្រហារលេីតំបន់ហ្កាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់ដំណេីរការទៅមុខ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៤

    ១. ប្រជាកសិករ ប្រមូលផលស្រូវបានជាង ១២លានតោន ត្រឹមដើមខែធ្នូនេះ – AMS Economy ២. មកដល់ពេលនេះ ការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបាន ៩២% គ្រោងដាក់ដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ – AMS Economy ៣. ឥណ្ឌាពន្យារពេលភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ពីចុងឆ្នាំនេះ ទៅខែកុម្ភៈ ឆ្នាំ២០២៥វិញ – FN ៤. អាមេរិកដាក់ទណ្ឌកម្មបន្ថែម លើកម្មវិធីមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ របស់ប៉ាគីស្ថាន – Reuters ៥. ឋលោក Putin បដិសេធការបរាជ័យរបស់រុស្ស៊ីនៅស៊ីរី និងប្រកាសគម្រោងជួបជាមួយ លោក Assad – ST #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៤

    ១. កម្ពុជា-អាមេរិក គ្រោងធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ – AMS Economy ២. កម្ពុជានាំចេញដំឡូងមីស្រស់ចំនួន ៩៥% ហើយកែច្នៃក្នុងស្រុកចំនួន ៥% ដែលរួមចំណែកប្រមាណ ៧២៨លានដុល្លារដល់សេដ្ឋកិច្ចជាតិ – AMS Economy ៣. បុណ្យសមុទ្រ ៣ថ្ងៃនៅខេត្តកំពត ទាក់ទាញភ្ញៀវចូលលេងកម្សាន្តជិត ៤០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសជាង ៣ពាន់នាក់ – FN ៤. សេដ្ឋកិច្ចស្រីលង្កាកើនឡើង ៥,៥% ខណៈដែលជិតបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ – Bloomberg ៥. NATO ក្លាយជាអ្នកសម្របសម្រួលជំនួយយោធាសម្រាប់អ៊ុយក្រែន ជំនួសអាមេរិក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ធ្នូ ២០២៤

    ១. រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានតម្លៃជាង ១,៤លានដុល្លារ មានសមត្ថភាពផលិតទឹកស្អាត ៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ផ្គត់ផ្គង់ប្រជាពលរដ្ឋ ៣ពាន់គ្រួសារ – AMS Economy ២. កម្ពុជាបង្កើតឧទ្យានបេតិកភណ្ឌការពារចម្ការកៅស៊ូចំណាស់ជាងគេលើពិភពលោក ៣. ស្ពានអាកាស “មរតកតេជោ” ក្នុងជំហានទី២ ត្រូវបានតភ្ជាប់ – FN ៤. ន័រវែសប្រកាសផ្តល់ថវិកាជាង ២៤០លានដុល្លារ ដើម្បីជួយពង្រឹងកងទ័ពជើងទឹករបស់អ៊ុយក្រែន – Barron’s ៥. រុស្ស៉ី ថានឹងពង្រីកឃ្លាំងមីស៊ីលបាលិស្ទីគ ជាមួយការអភិវឌ្ឍមីស៊ីលស៊េរីថ្មី និងបង្កើនការធ្វើតេស្ដ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ធ្នូ ២០២៤

    ១. ផ្លូវសេដ្ឋកិច្ចតភ្ជាប់ក្រចេះ-កំពង់ធំ និងស្ពានឆ្លងទន្លេមេគង្គ គ្រោងដាក់ឱ្យដំណើរការ – AMS Economy ២. នាវាចម្បាំងរបស់អាមេរិក ជាមួយនាវិក ១០៣នាក់ ចូលចតនៅកំពង់ផែរបស់កម្ពុជា ក្រោយខកខាន ៨ឆ្នាំ – FN ៣. ឆ្នាំ២០២៣ កម្ពុជារកចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិកបាន ១ ០៩៧លានដុល្លារ ហើយព្យាករនឹងកើនដល់ ១ ៧៧៨លានដុល្លារនៅឆ្នាំ២០២៧ – កម្ពុជាថ្មី ៤. វៀតណាម ប្រកាសគម្រោងសាងសង់ផ្លូវដែកថ្មីតម្លៃជិត ៨ពាន់លានដុល្លារ តភ្ជាប់ជាមួយចិន និងគម្រោងយក្សមួយទៀតតម្លៃ ៦៧ពាន់លានដុល្លារ – VN Express ៥. កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុអ៊ុយរ៉ាញ៉ូម និងប្រេងរបស់ខ្លួនទៅកាន់អាមេរិក – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ធ្នូ ២០២៤

    ១. កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានដាក់ឱ្យដំណើរហើយ – AMS Economy ២. ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា ៥,៣% នៅឆ្នាំ២០២៤- កម្ពុជាថ្មី ៣. ជប៉ុនផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែម សម្រាប់ការជួសជុលប្រាសាទបាយ័ន – FN ៤. មេបក្សប្រឆាំងកូរ៉េខាងត្បូងថាការទម្លាក់លោក Yoon ចេញពីតំណែង ជាមធ្យោបាយល្អបំផុត ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញ – Reuters ៥. អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ ៥០០លានដុល្លារ ឱ្យអ៊ុយក្រែន – Al Jazeera #ams1minute