-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មករា ២០២៥

១. ជប៉ុនផ្តល់ឡដុតកម្ទេចកាកសំណល់ដល់មន្ទីរពេទ្យចំនួន ២៩នៅកម្ពុជា – AMS Economy ២. ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចការសាងសង់បាន ៤៥% – FN ៣. សន្និបាតគណបក្សប្រជាជន ៖ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើងក្នុងអត្រាកំណើន ៦,៣% – កម្ពុជាថ្មី ៤. ម៉ាឡេស៉ី បដិសេធទទួលជនភៀសខ្លួនរ៉ូហ៉ីងយ៉ារាប់រយនាក់ ចំពោះមុខក្តីបារម្ភក្នុងស្រុក – AFP ៥. Trump គំរាមដាក់ពន្ធគយ និងទណ្ឌកម្មលើកូឡុំប៊ី ជុំវិញបញ្ហាទទួលយកជនអន្តោប្រវេសន៍ ខណៈកូឡុំប៊ីនឹងយកពន្ធ ២៥% លើទំនិញអាមេរិក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មករា ២០២៥

១. ជលផលកម្ពុជាកើនឡើងដល់ជិត ១លានតោន ក្នុងឆ្នាំ២០២៤ – AMS Economy ២. រាជរដ្ឋាភិបាលសម្រេចបន្តការផ្តល់ “អត្ថប្រយោជន៍ពិសេស” ក្រោមវិសាលភាពនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” រហូតដល់ដំណាច់ឆ្នាំ២០២៥ – FN ៣. ធនាគារ ARDB នឹងបញ្ចេញហិរញ្ញប្បទានពិសេសចំនួន ៣០លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវនៅខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ – កម្ពុជាថ្មី ៤. UN៖ អាមេរិក នឹងចាកចេញពី WHO នៅថ្ងៃទី២២ មករា ២០២៦ – Al Jazeera ៥. ក្រុមហ៊ុន Microsoft គ្រោងបណ្តុះបណ្តាលជនជាតិអាហ្វ្រិកខាងត្បូងចំនួន ១លាននាក់ក្នុងជំនាញសិប្បនិម្មិត (AI) និងជំនាញសន្តិសុខតាមអ៉ីនធឺណិតនៅឆ្នាំ២០២៦ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៥

១. កម្ពុជាពង្រីកទីផ្សារនាំចេញផ្លែស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីបន្ថែម – AMS Economy ២. កម្ពុជាគ្រោងនាំចេញកូនក្រពើ ២០ម៉ឺនក្បាល ទៅចិនឆ្នាំ២០២៥ – AMS Economy ៣. “អាណាចក្រផ្កាថ្ម” នឹងក្លាយជាកន្លែងទាក់ទាញទេសចរទៅលេងខេត្តកែបបន្ថែមទៀត – កម្ពុជាថ្មី ៤. ទីក្រុង Los Angeles របស់អាមេរិក កើតភ្លើងឆេះព្រៃថ្មីទៀត រាលដាលលឿនបំផុត បង្ខំឱ្យជម្លៀសមនុស្សជាង ៣ម៉ឺននាក់ – AFP ៥. រដ្ឋបាលលោក Trump ប្រាប់មន្រ្តីតាមតំបន់ កុំឱ្យរារាំងវិធានការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មករា ២០២៥

១. ខេត្តមណ្ឌលគីរី នឹងមានរោងចក្រអគ្គិសនី ដោយថាមពលខ្យល់ នៅឆ្នាំ២០២៦ – AMS Economy ២. រថយន្ដដំឡើងក្នុងស្រុក ឈានដល់ជាង ៣ ៤០០គ្រឿង ក្នុងឆ្នាំ២០២៤ – AMS Economy ៣. ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ៣៦% – FN ៤. មេធំ TikTok គ្រោងចាយលុយ ១២ពាន់លានដុល្លារលើបន្ទះឈីប AI ក្នុងឆ្នាំនេះ – AFP ៥. ប្រមុខ UN អំពាវនាវឱ្យអ៉ីរ៉ង់បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មករា ២០២៥

១. រដ្ឋបញ្ចេញលុយ ១៥០លានដុល្លារ ទប់ទល់តម្លៃស្រូវធ្លាក់ថ្លៃ – AMS Economy ២. ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលបានជិត ៥ពាន់លានដុក្លារ ពីការនាំចេញកសិកផលក្នុងឆ្នាំ២០២៤ កើនជិត៤០% – កម្ពុជាថ្មី ៤. អាស៊ាន រក្សាការសម្រេចចិត្តហាមថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន – Reuters ៥. អ៉ីស្រាអែល-ហាម៉ាស ដោះដូរអ្នកទោស និងចំណាប់ខ្មាំង សរុបជិត១០០នាក់ – Xinhua #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៥

១. ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦% ខណៈបរិមាណ កុងតឺន័រ ឆ្លងកាត់ មានជាង៤៨ម៉ឺន TEUs កើនជាង ២១% ធៀបនឹងឆ្នាំ២០២៣ – AMS Economy ២. គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានី ភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិត ដើម្បីជំរុញការចាប់ផ្តើមសាងសង់ – FN ៣. រោងម៉ាស៊ីនកិនស្រូវធំៗប្រកាសប្រមូលទិញស្រូវអូអឹម ពីកសិករជាង២ម៉ឺនតោន ក្នុងតម្លៃលើសទីផ្សារ – កម្ពុជាថ្មី ៤. ហ្វីលីពីន-ចិន សន្យាស្វែងរកដំណោះស្រាយរួម លើជម្លោះសមុទ្រចិនខាងត្បូង – AFP ៥. ប្រធានាធិបតីរុស្ស៉ី និងប្រធានាធិបតីអ៉ីរ៉ង់ គ្រោងពិភាក្សាពីស៊ីរី មជ្ឈិមបូព៌ា និងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៥

១. កម្ពុជានឹងបង្កាត់ពូជសុនខការពារសន្តិសុខជាតិ ១០០ក្បាលក្នុងឆ្នាំនេះ – AMS Central ២. ខេត្តកំពង់ធំ ជាខេត្តទី១៥ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) – FN ៣. កម្ពុជា នាំចេញជ័រកៅស៊ូបានជិត ៣៤ម៉ឺនតោន ស្មើនឹងប្រាក់ ជិត ៦៦០លានដុល្លារ ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ស៊ុយអែត ចាប់ផ្តើមសង់រោងចក្រ សម្រាប់ស្តុកកាកសំណល់នុយក្លេអ៊ែរ បានរហូតដល់ ១០ម៉ឺនឆ្នាំក្រោយ – Reuters ៥. តៃវ៉ាន់ថា កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ ដើម្បីការពារខ្សែកាបក្រោមសមុទ្រ – CNA #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ មករា ២០២៥

១. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៖ ការនាំចេញ និងនាំចូលក្នុងឆ្នាំ២០២៤ មានទំហំ ៤,០៧៨ពាន់លានដុល្លារ – AMS Central ២. ស្ពានបេតុងថ្មី២កន្លែង កសាងទៅកាន់រមណីយដ្ឋានទេសចរណ៍លើភ្នំគីរីរម្យ នឹងដាក់ឱ្យដំណើរការមុនចូលឆ្នាំប្រពៃណីខ្មែរ – FN ៣. រដ្ឋាភិបាលទម្លាក់ថវិកា ៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ – កម្ពុជាថ្មី ៤. ចំនួនអ្នកលេងបណ្តាញ TikTok ឥឡូវនេះកំពុងសម្រុកទៅប្រើប្រាស់កម្មវិធីចិន RedNote កើនឡើងជាងកន្លះលាននាក់ – Reuters ៥. នាយករដ្ឋមន្ត្រីជប៉ុនប្រាប់លោក Biden អំពីការព្រួយបារម្ភខ្លាំងជុំវិញការរារាំងក្រុមហ៊ុនជប៉ុន មិនឱ្យទិញក្រុមហ៊ុនផលិតដែកអាមេរិក – CNA #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មករា ២០២៥

១. ក្រុមហ៊ុនចិនចាប់ផ្តើមសង់រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៥០០លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ខេត្តស្វាយរៀង – AMS Economy ២. ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច គ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំជាង ១២០លានដុល្លារ តាមរយៈការដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា – FN ៣. ក្រសួងកសិកម្មត្រៀមទម្លាក់ទុន ៥លានដុល្លារ ដល់សហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំដែលទើបបង្កើតថ្មី – កម្ពុជាថ្មី ៤. Apple ប្រឈមនឹងការប្ដឹងទារប្រាក់ ១,៥ពាន់លានផោន ជុំវិញការបំពានច្បាប់ប្រកួតប្រជែងផ្ដាច់មុខ App Store នៅចក្រភពអង់គ្លេស – Reuters ៥. ប្រមុខ NATO ថា អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ក្នុងការចរចាសន្តិភាពជាមួយរុស្ស៉ី – CNA #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មករា ២០២៥

១. កម្ពុជាត្រៀមនាំចេញក្រពើរស់ទៅទីផ្សារចិនជាលើកដំបូងនៅខែក្រោយ – AMS Economy ២. ចិននាំមុខគេក្នុងការបោះទុនវិនិយោគនៅ កម្ពុជាក្នុងឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ ៣,៤ពាន់លានដុល្លារ – FN ៣. អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជិត ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ចិនគ្រោងសង់ស្ថានីយអគ្គិសនីក្នុងលំហអាកាស ផលិតថាមពល ១០០ពាន់លានគីឡូវ៉ាត់ម៉ោង – SCMP ៥. លោក ហ្សេលេនស្គី អំពាវនាវឱ្យសម្ព័ន្ធមិត្តគោរពតាមពាក្យសន្យា ស្តីពីការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន – Reuters #ams1minute