Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មករា ២០២៥

    ១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យដំណើរការខែកញ្ញាខាងមុខ ខណៈការសាងសង់សម្រេចបាន ៧៩% – AMS Economy ២. កម្ពុជារកបានចំណូលជិត ៥០០លានដុល្លារ ពីការនាំចេញអង្ករជាង ៦៥ម៉ឺនតោន ក្នុងឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង ៥៤ពាន់លានដុល្លារ កើនឡើងជិត១៧% ក្នុងឆ្នាំ២០២៤ – FN ៤. ការលក់រថយន្តនៅចិន នៅតែបន្តមានកំណើន ក្នុងឆ្នាំ២០២៤ ខណៈរថយន្តអគ្គិសនី និង Hybrid កើនដល់កំណត់ត្រាខ្ពស់ – Reuters ៥. នាយករដ្ឋមន្រ្តីអ៉ីតាលី៖ NATO ត្រូវតែផ្តោតលើផ្នែកភាគខាងត្បូងរបស់ខ្លួន ដើម្បីទប់ស្កាត់រុស្ស៉ីជាមុន – US News #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មករា ២០២៥

    ១. ផ្លូវថ្មីពីកំពូលភ្នំបូកគោទៅផ្លូវជាតិលេខ៤កំពុងលេចចេញជារូបរាង – AMS Economy ២. ផលនេសាទត្រីប្រហុកកើនឡើង ១០%, រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ – FN ៣. ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងកាត់ទន្លេមេគង្គ ជាគម្រោងដ៏សំខាន់បំផុតសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច និងការដឹកជញ្ជូន – កម្ពុជាថ្មី ៤. អាមេរិក គ្រោងប្រកាសជំនួយយោធា ៥០០លានដុល្លារថ្មីទៀត សម្រាប់អ៊ុយក្រែន – TASS ៥. អាមេរិកព្រមានពីលទ្ធភាព ដែលកូរ៉េខាងជើងកាន់តែមានសមត្ថភាពធ្វើសង្រ្គាម និងការប្រយុទ្ធប្រឆាំងអ៊ុយក្រែន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មករា ២០២៥

    ១. កម្ពុជានឹងចាប់ផ្ដើមជីកព្រែកហ្វូណនតេជោ នៅខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ក្រោយបានសិក្សា និងបោះបង្គោលនិយាមការួចរាល់ – AMS Economy ២. ឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ-ឆ្លងទន្លេសរុបជាង ១,២លានករណី – FN ៣. ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃជាង ៦០លានដុល្លារ ស្ថាបនាបាន ១៦% ហើយ – កម្ពុជាថ្មី ៤. Amazon គ្រោងបោះទុន ១១ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI និងសេវាកម្ម Cloud – CNA ៥. លោក Trump ចង់ឱ្យសមាជិក NATO បង្កើនការចំណាយលើយោធាឱ្យដល់ ៥% នៃ GDP – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មករា ២០២៥

    ១. ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសកើនដល់ជាង ៥,៤ពាន់លានដុល្លារ – AMS Economy ២. លទ្ធផលជំរឿនលើកទី១ សត្វក្រៀល ១២៣ក្បាល ត្រូវបានកត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា – FN ៣. សក្ដានុពលតំបន់កោះកុងក្រៅ ត្រូវបានជំរុញផ្សព្វផ្សាយបន្ថែម ខណៈកម្ពុជារំពឹងថានឹងអាចទាញយកប្រយោជន៍ពីកោះនេះបាន ២ពាន់លានដុល្លារក្នុងមួយឆ្នាំ – កម្ពុជាថ្មី ៤. ប្រេស៉ីល ថាឥណ្ឌូណេស៉ី ចូលជាសមាជិកពេញសិទ្ធិរបស់សមាគមប្រទេស BRICS – AFP ៥. អាមេរិកចោទរុស្ស៉ី ផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ក្នុងសង្រ្គាមស៊ូដង់ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មករា ២០២៥

    ១. គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សម្រេចវឌ្ឍនភាពបាន ៧៨% – FN ២. កម្ពុជា-ថៃ នឹងបន្ថែមម៉ោងឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ-ស្រងាំ ដល់ម៉ោង១០យប់ – ស៊ីស៊ីថាមស៍ ៣. កម្ពុជាបានផលិតអំបិលប្រមាណ ១៣០ ០០០តោននៅក្នុងខេត្តកំពតក្នុងឆ្នាំ២០២៤ ខណៈកម្ពុជាបានចុះបញ្ជីអំបិលជាផលិតផលសម្គាល់ម៉ាកភូមិសាស្រ្តនៅក្នុងទីផ្សារសហភាពអឺរ៉ុប – កម្ពុជាថ្មី ៤. អ៉ីតាលីចរចាកិច្ចព្រមព្រៀង ១,៥ពាន់លានអឺរ៉ូជាមួយក្រុមហ៊ុន SpaceX សំរាប់សុវត្ថិភាពទូរគមនាគមន៍ និងទំនាក់ទំនងយោធា – Reuters ៥. អាមេរិកកំពុងចាត់វិធានការដើម្បីសម្រួលដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិលជាមួយឥណ្ឌា – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មករា ២០២៥

    ១. កម្ពុជារកចំណូលបានជាង ៤ ៧០០លានដុល្លារ ពីការនាំកសិផលឆ្នាំ២០២៤ – AMS Economy ២. កម្ពុជាជាប្រទេសនាំមុខមួយ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ – FN ៣. ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃជាង ៦០លានដុល្លារ គិតមកដល់ដំណាច់ឆ្នាំ២០២៤ ស្ថាបនាបាន ១៦% ហើយ – កម្ពុជាថ្មី ៤. អាមេរិកយល់ព្រមលក់មីស៊ីលឱ្យជប៉ុន ក្នុងទំហំទឹកប្រាក់ ៣,៦៤ពាន់លានដុល្លារ – The Diplomat ៥. អ៊ុយក្រែន អះអាងពីការវាយប្រហារលើប៉ុស្តិ៍បញ្ជាការរុស្ស៉ី ក្នុងតំបន់ Kursk – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មករា ២០២៥

    ១. នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបានចំនួន ៧៦២លានដុល្លារ កើនជាង ១១% – AMS Economy ២. ការនាំចេញស្ករត្នោតកើនជាង ៥០% ក្នុងឆ្នាំ២០២៤ – AMS Economy ៣. ១២ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គររកចំណូល បានជិត ៤៨លានដុល្លារ ពីភ្ញៀវទេសចរបរទេស ដែលបានចូលទស្សនារមណីយដ្ឋានអង្គរចំនួនជាង ១លាននាក់ – កម្ពុជាថ្មី ៤. អង់គ្លេស រឹតបន្តឹងច្បាប់សម្រាប់ប្រយុទ្ធប្រឆាំងនឹងក្រុមអ្នករត់ពន្ធមនុស្ស – Reuters ៥. Putin បញ្ជាឱ្យរដ្ឋាភិបាល និងធនាគាររដ្ឋរុស្ស៊ី សហការជាមួយចិនលើបច្ចេកវិទ្យា AI – SCMP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មករា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មករា ២០២៥

    ១. ភ្ញៀវទេសចរជាង ៣លាននាក់ដើរកម្សាន្តក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី – AMS Economy ២. តំបន់សេដ្ឋកិច្ចពិសេស ៥ កំពុងដំណើរការក្នុងខេត្តព្រះសីហនុ ជាមួយទុនវិនិយោគជិត ២ពាន់លានដុល្លារ – AMS Economy ៣. ១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសមាជិកអាស៊ានឈានដល់ ១៤,៣ ប៊ីលានដុល្លារ កើនឡើង ១២,៨% ធៀបនឹង អំឡុងពេលដូចគ្នាកាលពីឆ្នាំមុន – កម្ពុជាថ្មី ៤. កូរ៉េខាងត្បូង នឹងបញ្ជូនប្រអប់ខ្មៅនៃយន្ដហោះ Jeju Air ទៅកាន់អាមេរិក សំរាប់ធ្វើការវិភាគ – AFP ៥. ចិន បង្ហាញគំរូរថភ្លើងលឿនជាងគេបំផុតនៅលើ ពិភពលោក រត់បានជាង ៤០០គីឡូម៉ែត្រក្នុង១ម៉ោង – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ធ្នូ ២០២៤

    ១. រថយន្ដក្រុងសាធារណៈនៅភ្នំពេញ មានពលរដ្ឋប្រើប្រាស់កាន់តែច្រើនឡើង – AMS Economy ២. ទូរថភ្លើងដឹកទំនិញ ៣៦គ្រឿងនាំចូលពីចិន បានមកដល់កម្ពុជាហើយ ខណៈទូរថភ្លើង ៤៤គ្រឿងទៀតនឹងមកដល់នៅដើមខែមករា ឆ្នាំ២០២៥ – FN ៣. ជើងហោះហើរត្រង់រវាងស៊ីអាននៃប្រទេសចិន-ភ្នំពេញ ត្រូវបានបើកដំណើរឡើងវិញ – ថ្មីៗ ៤. វៀតណាមនឹងដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ៩៧% លើប៉មតួប៊ីនថាមពលខ្យល់របស់ប្រទេសចិន – Reuters ៥. កូរ៉េខាងត្បូងបើកការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ លើក្រុមយន្តហោះដឹកអ្នកដំណើរ Boeing 737-800 – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៤

    ១. កម្ពុជាបាននាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨លានដុល្លារដល់សេដ្ឋកិច្ចជាតិ – AMS Economy ២. ឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណជិត ២៥លានដុល្លារ សម្រាប់ការបន្តដំឡើងប្រាក់សោធន ជូននិវត្តជន និងជាអតីតមន្ត្រីរាជការស៊ីវិល – FN ៣. គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ខែ – កម្ពុជាថ្មី ៤. ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកចំនួន០៧ ជុំវិញការលក់អាវុធឱ្យតៃវ៉ាន់ – Reuters ៥. ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ត្រូវបានសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បោះឆ្នោតដកតំណែង – Reuters #ams1minute