-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ កញ្ញា ២០២៤

១. កម្ពុជា ថៃ និងម៉ាឡេស៊ី ជាប្រទេសនាំមុខគេក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់តាម QR Code នៅក្នុងតំបន់ – AMS Economy ២. ឆ្នាំ២០២៤ រោងចក្រសហគ្រាសក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា កើនឡើងជាងឆ្នាំមុនដោយមានកំណើនពីត្រឹម ១៧ ៥២៨ ដល់ ៤៤ ១១៧ – FN ៣. ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ៥២៨លានដុល្លារពីការនាំចេញសំបកកង់រថយន្ត – កម្ពុជាថ្មី ៤. អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ក្នុងប្រទេសនេប៉ាល់ កើនដល់ ១៧០នាក់ – Xinhua ៥. ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តកញ្ចប់ជំនួយផ្នែកការពារជាតិទំហំ ៥៦៧លានដុល្លារបន្ថែមទៀត សម្រាប់តៃវ៉ាន់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កញ្ញា ២០២៤

១. គណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ដែលមានទុនវិនិយោគសរុបចំនួន ៥ ៧៩០លានដុល្លារ – FN ២. ៨ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៣៣១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូកើនជាង ២១% – FN ៣. ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅខេត្តគ័ងស៊ី ប្រទេសចិន – កម្ពុជាថ្មី ៤. មន្រ្តីអាមេរិកអះអាងថា ចិនបានព្យាយាមលាក់បាំង ករណីលិចនាវាមុជទឹកថ្មីបំផុតរបស់ខ្លួន – AFP ៥. អាមេរិក៖ ព្យុះហឺរីខេន Helene កំពុងបោកបក់លើរដ្ឋ Florida ជាមួយនិងហានិភ័យនៃគ្រោះថ្នាក់ខ្លាំង – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កញ្ញា ២០២៤

១. កម្ពុជាចុះ MOU សម្រួលការនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន – កម្ពុជាថ្មី ២. ៨ខែ ដើមឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) មានទំហំ ២,៩ប៊ីលានដុល្លារ កើនជាង ១៦% – ថ្មីៗ ៣. កម្ពុជាបញ្ជូនរថយន្ត និងគ្រឿងចក្របន្ថែមសម្រាប់ បេសកកម្មអង្គការសហប្រជាជាតិ នៅអាហ្វ្រិកកណ្ដាល – ខ្មែរថាមស៍ ៤. ហ្វីលីពីនកំពុងស្វះស្វែងធ្វើយ៉ាងណាឱ្យបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរត្រឹមឆ្នាំ២០៣២ – AFP ៥. Biden ប្រកាសផ្តល់ជំនួយយោធាតម្លៃ ៨ពាន់លានដុល្លារទៀតដល់អ៊ុយក្រែន មុនចប់អាណត្តិ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កញ្ញា ២០២៤

១. ក្រុមហ៊ុនសិង្ហបុរី គ្រោងបង្កើតរោងចក្រច្នៃសំណល់ចន្ទីទៅជាជីសរីរាង្គ និងធ្យូងឧស្សាហកម្មនៅកម្ពុជា – AMS Economy ២. ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,៨% សម្រាប់ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. ៨ខែ ដើមឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅជប៉ុន មានទំហំ ៩២៤លានដុល្លារកើន ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. សិង្ហបុរី ទើបដាក់ដំណើរការនាវាមុជទឹកទំនើបថ្មី ចំនួន២គ្រឿង – Reuters ៥. រដ្ឋមន្រ្តីការបរទេសអាមេរិក ទទូចឱ្យមានចំណាត់ការ UN លើអ៉ីរ៉ង់ និងកូរ៉េខាងជើង ជុំវិញការគាំទ្ររុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ កញ្ញា ២០២៤

១. កម្ពុជានឹងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក – ខ្មែរថាមស៍ ២. កម្ពុជាចំណាយជិត ១,៧ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងរយៈពេល ៨ខែ – កម្ពុជាថ្មី ៣. ធនាគារពិភពលោកអនុម័ត ផ្តល់ហិរញ្ញប្បទាន ៨០លានដុល្លារ ក្នុងការលើកកម្ពស់គុណភាពអប់រំ ដល់និស្សិតរាប់ពាន់នាក់នៅកម្ពុជា – FN ៤. រុស្ស៉ីបន្តប្រកាន់ជំហរមិនធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដរាបណាអាមេរិកមិនធ្វើបែបនោះដូចគ្នា – AFP ៥. លោក Zelenskyy អះអាងថាអ៊ុយក្រែន ខិតកាន់តែកៀកនឹងការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កញ្ញា ២០២៤

១. ក្រុមហ៊ុនអាកាសចរណ៍ បើកការហោះហើរត្រង់ពីសៀមរាប-សិង្ហបុរី ចុងឆ្នាំ ២០២៤ – AMS Economy ២. ក្រុមហ៊ុនអាមេរិក Otis McAllister Inc. នឹងទិញអង្ករក្រអូបពីកម្ពុជា ចន្លោះពី ១ ០០០តោន នៅឆ្នាំទី១ ដល់ ៥ម៉ឺនតោន ក្នុងឆ្នាំទី៥ – AMS Economy ៣. ខេត្តហឺណាន ប្រទេសចិន បានបញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុង១ឆ្នាំ ចំនួន២០០តោន ខណៈកម្ពុជាបានរៀបចំ និងនាំចេញជាលើកដំបូងត្រឹមចំនួន ២តោន – កម្ពុជាថ្មី ៤. ចិនទទូចឱ្យមានការប្រុងប្រយ័ត្ន ចំពោះសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ពីសំណាក់កោះតៃវ៉ាន់ – BBC ៥. លោក Donald Trump ថានឹងមិនឈរឈ្មោះជាថ្មីឡើយ បើចាញ់ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ កញ្ញា ២០២៤

១. ៨ខែ ដើមឆ្នាំ២០២៤ ជប៉ុន គឺជាគោលដៅនាំចេញធំជាងគេទី៤ របស់កម្ពុជា ដែលមានទំហំ ៩២៤លានដុល្លារ ស្មើនឹង ៥,១% នៃចំណែកទីផ្សារ ខណៈការនាំចេញទៅកាន់ប្រទេសនេះកើន ២០% – AMS Economy ២. ក្រសួងប្រៃសណីយ៍ នឹងរើសក្រុមហ៊ុន Startup ពីកម្ពុជា ទៅប្រកួតនៅឌូបៃ ជាមួយប្រាក់រង្វាន់២០ម៉ឺនដុល្លារ – ថ្មីៗ ៣. ក្រុមហ៊ុននាំចេញអង្ករ ចុះកិច្ចសន្យាទិញស្រូវផ្ការំដួល និងសែនក្រអូប០១ ពីកសិករជាង ៨០០តោន – កម្ពុជាថ្មី ៤. ស្រីលង្កា ឈានដល់ការព្រមព្រៀងរៀបចំបំណុលឡើងវិញជាមួយម្ចាស់បំណុល ខណៈការបោះឆ្នោតជិតមកដល់ – Bloomberg ៥. អ៉ីស្រាអែល អះអាងពីការកម្ទេចយានទម្របាញ់គ្រាប់រ៉ុក្កែត១០០គ្រឿង និងគ្រាប់រ៉ុក្កែតជាង ១០០០ដើម របស់ហេសបូឡា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ កញ្ញា ២០២៤

១. ពលរដ្ឋកើនដល់ជាង ២ ០០០គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តចំនួន ៥ រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះសីហនុ កំពង់ចាម និងត្បូងឃ្មុំ – AMS Economy ២. ឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋជាង ៦០លានដុល្លារ ដើម្បីបំពេញតម្រូវការវិនិយោគសាធារណៈ – AMS Economy ៣. កម្ពុជា-ម៉ាឡេស៊ីដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន – កម្ពុជាថ្មី ៤. អាមេរិក ប្តឹងទារសំណង ១០០លានដុល្លារពីក្រុមហ៊ុនជាម្ចាស់កប៉ាល់ដែលបុកស្ពាននៅ Baltimore – Bloomberg ៥. ព្យុះត្រូពិកថ្មីមួយទៀត ហៅថាព្យុះលេខ ៤ ឬ Storm No.4 នឹងវាយប្រហារភាគកណ្ដាលវៀតណាម ដែលទើបរងគ្រោះពីព្យុះ Yagi – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កញ្ញា ២០២៤

១. ចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញជ័រកៅស៊ូបានជិត ២១ម៉ឺនតោនកើន ២% – AMS Economy ២. ពលរដ្ឋ ៤០០គ្រួសាររងគ្រោះដោយទឹកជំនន់ នៅខេត្តព្រះសីហនុ – AMS Economy ៣. យានយន្តអគ្គិសនីកើនដល់ជាង ៣ ៦០០គ្រឿង នៅកម្ពុជា – AMS Economy ៤. អ៉ីស្រាអែល ជាប់សង្ស័យថាបានដំឡើងគ្រឿងផ្ទុះ ក្នុងឧបករណ៍ pager ដែលហេសបូឡា បញ្ជាទិញពីក្រុមហ៊ុនតៃវ៉ាន់ – AFP ៥. អាមេរិកចល័តយន្តហោះល្បាត និងឈ្លបការណ៍ ហោះកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ កញ្ញា ២០២៤

១. អ្នកនាំពាក្យ៖ បើគ្មានការប្រែប្រួល គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល ១០ខែទៀត – AMS Economy ២. ផ្លូវមួយខ្សែប្រវែងជាង ១ពាន់ម៉ែត្រ ក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – កម្ពុជាថ្មី ៣. ១២ខែ កម្ពុជាសម្រេចនាំចេញអង្ករបានជាង ៧០ ម៉ឺនតោន ទៅបរទេស – ខ្មែរថាមស៍ ៤. អាល្លឺម៉ង់ត្រៀមជំនួយ ១១១លានដុល្លារ ឱ្យអ៊ុយក្រែនក្នុងរដូវរងាខាងមុខ – Reuters ៥. អាមេរិកអនុម័តការលក់គ្រឿងបន្លាស់យោធាតម្លៃ ២២៨លានដុល្លារ ឱ្យតៃវ៉ាន់ – AFP #ams1minute