-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ កញ្ញា ២០២៤

១. សិប្បកម្មផលិតចំណីអាហារ PPF ផលិតម្ហូបអាហារខ្មែរប្រហែល ១ម៉ឺនយូនីត ក្នុងមួយខែសម្រាប់នាំចេញ និងលក់ក្នុងស្រុក – AMS Economy ២. ពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ទាក់ទាញការចូលរួមចន្លោះពី៨-១០ម៉ឺននាក់ នៅរាជធានីភ្នំពេញ ៣. កម្ពុជារំពឹងទទួលបានចំណូល ១០លានដុល្លារ ពីការថែរក្សាការពារព្រៃឈើ – កម្ពុជាថ្មី ៤. វៀតណាម រងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចទំហំ ១,៦ពាន់លានដុល្លារ ដោយសារតែព្យុះ Yagi – AFP ៥. BRICS មានបំណងចង់បង្កើតរូបិយប័ណ្ណថ្មី ដើម្បីជៀសឆ្ងាយពីប្រាក់ដុល្លារ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ កញ្ញា ២០២៤

១. កម្ពុជាទទួលបានទេសចរជាង ៣៤ម៉ឺននាក់ ក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយ – AMS Economy ២. រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងកំពង់សោមថ្មីមួយទៀត នៅខេត្តព្រះសីហនុ – AMS Economy ៣. ក្រសួងកសិកម្ម ទទូចឱ្យកសិករដាំដុះពូជស្រូវរបស់ជាតិ (សែនក្រអូប០១) ដើម្បីងាយស្រួលធ្វើអន្តរាគមន៍ – FN ៤. មន្រ្តីយោធាចិន ព្រមានកម្ទេចការទន្ទ្រានរបស់បរទេសនៅក្នុងតំបន់សមុទ្រចិនខាងត្បូង – AFP ៥. អ៊ុយក្រែនចោទរុស្ស៉ី វាយប្រហារនាវាដឹកគ្រាប់ធម្មជាតិ នៅជិតប្រទេសរ៉ូម៉ានី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កញ្ញា ២០២៤

១. រាជរដ្ឋាភិបាលសម្រេចបន្តហាមឃាត់ការនាំចូល ថ្លើម ភាគបំណែកសាច់ និងគ្រឿងក្នុងជ្រូកបង្កកចំនួន ៦ខែថែមទៀត – FN ២. កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែកុងតឺន័រតម្លៃជាង ៣៧លានដុល្លារ ពង្រីកសមត្ថភាពនាវាចរលើពិភពលោកចូលចតបាន ៣៨% – កម្ពុជាថ្មី ៣. កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០ – ខ្មែរថាមស៍ ៤. អ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ១៧៩នាក់ និង ១៤៥នាក់បាត់ខ្លួន – France24 ៥. អង់គ្លេសដាក់ទណ្ឌកម្មលើនាវាចំនួន ១០គ្រឿងបន្ថែមទៀត ដែលត្រូវបានចាត់ទុកថាជាផ្នែកនៃ “កងនាវាស្រមោល” របស់រុស្ស៊ី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កញ្ញា ២០២៤

១. ៨ខែ ឆ្នាំ២០២៤ កម្ពុជាចំណាយជាង ២៥០លានដុល្លារសម្រាប់នាំចូលជីកសិកម្មពីបរទេស កើនជាង២៤ % – FN ២. “ប្រាសាទបាទជុំ” គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ – ស៊ីស៊ីថាមស៍ ៣. ៨ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំជាង ១០ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. ចិនដាក់ឱ្យប្រើប្រាស់សាកល្បង នូវវ៉ាក់សាំងការពារជំងឺ mpox ផលិតក្នុងស្រុក – CNA ៥. លោក Putin ថាសមយុទ្ធជើងទឹកជាមួយចិន មានគោលដៅទប់ទល់ជាមួយអាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក – Reuters #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ” រាជរដ្ឋាភិបាលគ្រប់អាណត្តិ

មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិ ទី៧ នេះក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ៖ ១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ២. ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ ៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ កម្មវិធីគោលនយោបាយទាំងបីនេះ បាន និងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ សម្រាប់រក្សាលំនឹងតម្លៃស្រូវ ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ២៥០នាក់រួចមកហើយ និងគ្រោងប្រឡងជ្រេីសបន្ថែមចំនួន១០០០នាក់នៅឆ្នាំក្រោយ ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២ ០០០ ហិកតា”។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កញ្ញា ២០២៤

១. ៨ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២៧លានដុល្លារ – AMS Economy ២. ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន ចង់វិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា – AMS Economy ៣. កម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្ត ២ថែមទៀត នៅខេត្ដក្រចេះ និងខេត្ដស្វាយរៀង ទុនវិនិយោគសរុបជិត ៧០០លានដុល្លារ – FN ៤. អាមេរិក ព្រមានអ៉ីរ៉ង់ពីផលវិបាក បើរកឃើញថាពិតជាផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៉ី – AFP ៥. សិង្ហបុរីនឹងចាប់ផ្តើមសាងសង់ស្ថានីយទីប្រាំ នៃអាកាសយានដ្ឋានអន្តរជាតិ Changi នៅឆ្នាំក្រោយ – Economic Times #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កញ្ញា ២០២៤

១. ខែសីហាតែមួយ កម្ពុជាទទួលបានគម្រោងថ្មី ១ ២០០លានដុល្លារ – AMS Economy ២. គម្រោងវិនិយោគ ៥៣ សរុបទុនជាង ១,២ពាន់លានដុល្លារ ត្រូវបានអនុម័តក្នុងខែសីហា – FN ៣. ប.ស.ស នឹងជំរុញឱ្យផ្លាស់ប្ដូររថយន្តដឹកទំនិញកែច្នៃដឹកកម្មករ ទៅជារថយន្តដឹកអ្នកដំណើរ យ៉ាងយូរត្រឹមឆ្នាំ២០២៧ – កម្ពុជាថ្មី ៤. ចិន និងរុស្ស៉ី ត្រៀមធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែកញ្ញានេះ – AFP ៥. អ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ២៤នាក់ និង ២៩៩នាក់រងរបួស – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កញ្ញា ២០២៤

១. រដ្ឋាភិបាលជំរុញឱ្យដាំស្រូវសែនក្រអូប០១ ព្រោះមានទីផ្សារល្អ – AMS Economy ២. រោងចក្រផលិតសំបកកង់រថយន្ដទី៣ របស់កម្ពុជាតម្លៃ ១៤០លានដុល្លារ នៅខេត្ដក្រចេះ ដាក់ឲឱ្យដំណើរការជាផ្លូវការ – FN ៣. កិច្ចប្រជុំប្រាក់ខែកម្មករ២០២៥៖ សហជីពស្នើតួលេខត្រឹម១០ដុល្លារវិញ ខណៈភាគីថៅកែហ៊ានឡើង ២ដុល្លារ – កម្ពុជាថ្មី ៤. ចិនជម្លៀសប្រជាជនជាង ៤០០ ០០០នាក់ នៅខេត្ត Hainan មុនការមកដល់នៃព្យុះទីហ្វុងកំណាច Yagi – AFP ៥. អាមេរិក-ចិន គ្រោងរៀបចំកិច្ចសន្ទនា កម្រិតមេបញ្ជាការយោធាប្រចាំតំបន់ ក្នុងពេលឆាប់ៗ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កញ្ញា ២០២៤

១. កម្ពុជាគ្រោងតម្លើងស្ថានីយឧតុនិយមជាង ១ ៦០០កន្លែង ដើម្បីគ្រប់គ្រងបញ្ហាអាកាសធាតុ – AMS Economy ២. កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ – FN ៣. រោងចក្រផលិតសំបកកង់រថយន្ត តម្លៃជាង ១៣០លានដុល្លារ ស្ថិតនៅខេត្តក្រចេះ នឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការនាថ្ងៃទី៦ កញ្ញា ខាងមុខ – កម្ពុជាថ្មី ៤. អាមេរិក បដិសេធការបណ្ដេញអគ្គកុងស៊ុលចិន ប្រចាំរដ្ឋញូវយ៉ក ចេញពីប្រទេស – CNN ៥. លោក Netanyahu បញ្ជាក់ឡើងវិញថានឹងមិនដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀងព្រំដែនហ្គាហ្សាទេ លុះត្រាតែធានាបានសុវត្ថិភាព – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កញ្ញា ២០២៤

១. កម្ពុជាដាក់ដំណើរការម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទដោយស្វ័យប្រវត្តិ នៅសៀមរាប – AMS Economy ២. ស្ពានកម្ពុជា-កូរ៉េ ដែលត្រូវសាងសង់ស្ពានចំនួន២ នឹងបើកការដ្ឋានសាងសង់ខែមិថុនា ឆ្នាំ២០២៥ – កម្ពុជាថ្មី ៣. អាល្លឺម៉ង់ ផ្តល់ជំនួយចំនួន ៣,១២លានដុល្លារ ដេីម្បីគាំទ្រអង្គការបោសសម្អាតមីននៅកម្ពុជា – ស៊ីស៊ីថាមន៍ ៤. ព្រះមហាក្សត្រថៃ អនុម័តយល់ព្រម ចំពោះគណៈរដ្ឋមន្រ្តីថ្មីរបស់ នាយករដ្ឋមន្រ្តី Paetongtarn Shinawatra ៥. ការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចាប់ផ្ដើមនៅអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីជាច្រើននាក់លាលែងពីតំណែង – Reuters #ams1minute