Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ សីហា ២០២៤

    ១. រថភ្លើងមួយទឹកជប៉ុនបើកដំណើរការខែក្រោយ កៅអី First Class តម្លៃ ២០ដុល្លារ – AMS Economy ២. តំណាង UN ស្វាគមន៍ចំពោះរាល់សំណើសុំការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្ដរជាតិ – FN ៣. ក្រុមហ៊ុនចិនចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិន ជាមួយកសិកររដូវកាលថ្មី តម្លៃទាបជាងមុន – កម្ពុជាថ្មី ៤. រុស្ស៉ី អះអាងថាបាញ់កម្ទេចដ្រូនអ៊ុយក្រែន ១០គ្រឿង ដែលប្រុងវាយប្រហារលើទីក្រុងមូស្គូ – AFP ៥. ថៃប្រកាសរកឃើញករណីជំងឺ mpox ឬអុតស្វា ហើយសង្ស័យអាចជាប្រភេទបំប្លែងថ្មី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ សីហា ២០២៤

    ១. កំពង់ផែខេត្តព្រះសីហនុ ចំណាយប្រាក់ជាង២០លានដុល្លារ ធ្វើទំនើបកម្មចំណតនាវា – AMS Economy ២. ស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់ជាង ៤០% គ្រោងបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២៥ – FN ៣. ចំណូលរកបានពីវិស័យរ៉ែមានកំណើន ២៥០% – កម្ពុជាថ្មី ៤. ហ្វីលីពីន បើកទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានពីអាមេរិក – Reuters ៥. អាមេរិក យល់ព្រមលក់ឧទ្ធម្ភាគចក្រប្រយុទ្ធក្នុងទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារ ឱ្យកូរ៉េខាងត្បូង – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ សីហា ២០២៤

    ១. កម្ពុជា អាចដំឡើងរថយន្តដឹកទំនិញអគ្គិសនីបាន ៣ពាន់គ្រឿងក្នុងមួយឆ្នាំ – AMS Economy ២. គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចការសាងសង់ជិត ៩០% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជាឈរនៅលេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក – កម្ពុជាថ្មី ៤. បេឡារុស បាននិងកំពុងដាក់ពង្រាយកម្លាំងទ័ព ១/៣ នៅព្រំដែនជាមួយអ៊ុយក្រែន – Reuters ៥. អាមេរិក និងកូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធប្រចាំឆ្នាំ ខណៈតានតឹងជាមួយកូរ៉េខាងជើង – NBC News #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ សីហា ២០២៤

    ១. កម្ពុជា និងឡាវ គ្រោងសាងសង់ស្ពានឆ្លងទន្លេល្ពៅតភ្ជាប់ពីខេត្តព្រះវិហារ ទៅចំប៉ាសាក់ – AMS Economy ២. ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី ឡើងដល់ ៥៧០លានដុល្លារ រុញសេដ្ឋកិច្ចឱ្យមានកំណើន – AMS Economy ៣. កម្ពុជារកចំណូលបានជាង ១ពាន់លានដុល្លារ ពីការនាំចេញស្វាយចន្ទី – កម្ពុជាថ្មី ៤. អង់គ្លេសថា អ៊ុយក្រែនអាចប្រើអាវុធដែលខ្លួនបរិច្ចាគ នៅក្នុងទឹកដីរុស្ស៉ី លើកលែងតែមីស៉ីលរយៈចម្ងាយឆ្ងាយ – Reuters ៥. អាមេរិក អនុម័តការលក់ប្រព័ន្ធមីស៊ីល Patriot ទំហំទឹកប្រាក់ ៥ពាន់លានដុល្លារឱ្យអាល្លឺម៉ង់ – Barrons #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៤

    ១. គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ សីហា ២០២៤ កម្ពុជាទទួលបានចំណូលជាង ៨១ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ៣៦១ ២០០បណ្ណ – AMS Economy ២. ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ឈ្មោះ ឆ្នេរតេជោសន្តិភាពកែប ប្រវែងបណ្តោយជិត ៣គីឡូម៉ែត្រ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ – AMS Economy ៣. ៧ខែឆ្នាំនេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជិត ៤៤លានដុល្លារ – FN ៤. ចិនជំរុញអាមេរិក អង់គ្លេស និងអូស្ត្រាលី កុំបន្តកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ – AP ៥. អ៊ុយក្រែនបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៤ ដូចជា Savasleyka, Borisoglebsk, Baltimore និង Kursk – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ សីហា ២០២៤

    ១. ក្រុមហ៊ុនចិនសិក្សាបើករោងចក្រកែច្នៃដូង និង ទុរេន នៅកម្ពុជា – AMS Economy ២. ១១ខែនៃរាជរដ្ឋាបាលអាណត្តិថ្មី កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣៨ ក្នុងទំហំជាង ៦ពាន់លានដុល្លារ កើន ២២០% – FN ៣. ៧ខែ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមាន ២៥៩ ៨៧៩ TEUs កើនជិត ១៥% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ – កម្ពុជាថ្មី ៤. យោធាមីយ៉ាន់ម៉ា ច្រានចោលពាក្យចចាមអារ៉ាមដែលថា ប្រមុខរបបសឹក លោក Min Aung Hlaing ត្រូវបានចាប់ខ្លួន – AFP ៥. មនុស្សជាង ១ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្រោយកុបកម្មដ៏ហិង្សា នៅអង់គ្លេស – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ សីហា ២០២៤

    ១. ៧ ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៤,៧៦ ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស – AMS Economy ២. កម្ពុជា-ឡាវ បើកសេវាឡានក្រុង ៤៣ ដុល្លារ ពីភ្នំពេញ-សៀមរាបទៅចំប៉ាសាក់ ៣. អ្នកសៀមរាបច្នៃដីឥដ្ឋធ្វើសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង ១ពាន់មុខសម្រាប់ភ្ញៀវទេសចរ និងនាំចេញ – កម្ពុជាថ្មី ៤. អ៊ុយក្រែន អះអាងថា កាន់កាប់ទឹកដីរុស្ស៊ីបាន ១ ០០០គីឡូម៉ែត្រការ៉េ – Reuters ៥. អាមេរិក ប្រកែកថាមិនជាប់ពាក់ព័ន្ធនឹងបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែសពីតំណែង – Yahoo News #ams1minute

  • របាយការណ៍នៅថ្ងៃទី១២ សីហា

    របាយការណ៍នៅថ្ងៃទី១២ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ១០នាក់ និងរបួស ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៥៨នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៣ សីហា ២០២៤ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ សីហា ២០២៤

    ១. ៧ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៨% – FN ២. កម្ពុជានាំចេញអង្ករជិត ៣៨ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ បានចំណូលជាង ២៨០លានដុល្លារ រយៈពេល៧ខែ ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសរួមគ្នាជាង ៣លាននាក់ កើន ២២% ពីជាង ២លាននាក់ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. ចិន ប្រកាសគាំទ្រអ៉ីរ៉ង់ នៅក្នុងកិច្ចការការពារអធិបតេយ្យ និងសន្តិសុខរបស់ខ្លួន – Reuters ៥. អាមេរិក ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក ទៅមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងអ៉ីរ៉ង់ – អ៉ីស្រាអែល – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ សីហា ២០២៤

    ១. ផ្លូវចំនួន ៤ខ្សែដែលតភ្ជាប់ចេញពីភ្នំពេញទៅកាន់តំបន់សមុទ្រ បាននិងកំពុងសាងសង់លើកកម្រិតគុណភាព និងគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៦ – AMS Economy ២. រដ្ឋប្រមូលចំណូលពីកាស៊ីណូ និងល្បែងផ្សងសំណាងបានជាង ២៤លានដុល្លារ នៅឆមាសទី១ – ថ្មីៗ ៣. ត្រឹមរយៈពេល ៧ខែចុងក្រោយនេះ “បសស” ចុះបញ្ជីសមាជិកថ្មីជាង ៤៥ម៉ឺននាក់ – FN ៤. សមាជិក “បក្សឆ្ពោះទៅមុខ” របស់ថៃ ប្រកាសបង្កើតបក្សថ្មី ក្រោយតុលាការរំលាយបក្សចាស់ – Nikkei Asia ៥. លោក Donald Trump ថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើការបោះឆ្នោតមានភាពយុត្តិធម៌ – NDTV #ams1minute