Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ សីហា ២០២៤

    ១. ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ៦ របស់ចិន កូរ៉េខាងត្បូង និងឥណ្ឌា គ្រោងនឹងហោះត្រង់មកកម្ពុជា – AMS Economy ២. កម្ពុជា និងជប៉ុនសហការគ្នាវិនិយោគធុរកិច្ចបៃតង ដើម្បីបង្កើតប្រភពចំណូលបន្ថែម តាមរយៈការលក់ឥណទានកាបូន – FN ៣. ឆ្នាំ២០២៥ ប្រតិភូអឺរ៉ុបនឹងមកទស្សនកិច្ចវាយតម្លៃផលិតផលជលផលកម្ពុជា ឈាននាំចេញទៅអឺរ៉ុប – កម្ពុជាថ្មី ៤. ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ – AFP ៥. រដ្ឋាភិបាលអង់គ្លេស ព្រមានតាមប្រមាញ់ក្រុមកុបករបង្កចលាចល និងអ្នកបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ សីហា ២០២៤

    ១. ៦ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧ ៣០០លានដុល្លារ កើនឡើង ១៩% – FN ២. គម្រោងវិនិយោគថ្មីចំនួន ៤៤ ក្រោមទុនវិនិយោគសរុបជាង ៣៩៦លានដុល្លារ ត្រូវបានអនុម័ត ក្នុងខែកក្កដា ឆ្នាំ២០២៤ – FN ៣. ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៨ ៨៨៣នាក់ បានចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារនៅក្នុងខែកក្កដា – ខ្មែរថាមស៍ ៤. ក្រុមប៉ូលិសអង់គ្លេសបង្ក្រាបក្រុមបាតុករយ៉ាងសាហាវ ខណៈកុបកម្មប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍កាន់តែក្តៅគគុក – Reuters ៥. កូរ៉េខាងត្បូងប្រាប់ឱ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសលីបង់ និងអ៉ីស្រាអែល ដោយសារតែការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ សីហា ២០២៤

    ១. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៤ ចេញពីភ្នំពេញ មានតម្លៃរហូតដល ៤,៧ពាន់លានដុល្លារ – AMS Economy ២. កម្ពុជានឹងដាក់ឱ្យទូទាត់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី១ កញ្ញា – កម្ពុជាថ្មី ៣. រដ្ឋ អនុម័តថវិកាជាង ៣លានដុល្លារ សង់មន្ទីរសុខាភិបាលខេត្តរតនគិរីថ្មី – ថ្មីៗ ៤. អាមេរិក អាចស្នើច្បាប់រារាំងការបំពាក់ Software របស់ចិន ក្នុងរថយន្តបើកបរស្វ័យប្រវត្តិ – Reuters ៥. រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ធ្វើដំណើរទៅកាន់តំបន់អាហ្រ្វិក ដើម្បីបន្តស្វែងរកការគាំទ្រក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ សីហា ២០២៤

    ១. កម្ពុជា ដាក់ឲ្យប្រើប្រាស់ប្រាក់ដុល្លារចាស់ ឬរហែក នៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ – AMS Economy ២. ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ – ខ្មែរថាមស៍ ៣. ក្រុមហ៊ុនសិង្ហបុរី សិក្សាឱកាសវិនិយោគលើថាមពលស្អាតផលិតផលចេញពីស្វាយចន្ទីនៅកម្ពុជា – ថ្មីៗ ៤. វៀតណាម-ហ្វីលីពីន នឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង – AFP ៥. អាល្លឺម៉ង់ ចូលរួមប្រតិបត្តិការ UN ដឹកនាំដោយអាមេរិក ដើម្បីការពារព្រំដែនកូរ៉េខាងត្បូង – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ សីហា ២០២៤

    ១. តំបន់សេដ្ឋកិច្ចថ្មី ២៧០ហិកតា នឹងលេចរូបរាងតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ – AMS Economy ២. កម្ពុជាកំពុងពិចារណាដើម្បីសិក្សាដាក់ “ស្ថានីយល្អាងស្ពាន” ដែលស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងតំបន់បេតិកភណ្ឌពិភពលោក – FN ៣. គម្រោងដោះទឹក និងបង្វែរទឹកចេញពីភ្នំពេញ ក្នុងភូមិសាស្រ្តកំពង់ស្ពឺ សម្រេចបាន ៨៥% – ស៊ីស៊ីថាមស៍ ៤. តួកគី រារាំងកិច្ចសហប្រតិបត្តិការរវាងណាតូ និងអ៉ីស្រាអែល ជុំវិញសង្គ្រាមតំបន់ហ្គាហ្សា – Reuters ៥. វិមានក្រឹមឡាំង បានគំរាមបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ដែលអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ កក្កដា ២០២៤

    ១. ខេត្តព្រះសីហនុ សិក្សាសាកល្បងគម្រោងចតយានយន្តឆ្លាតវៃនៅផ្សារលើ – AMS Economy ២. រាជរដ្ឋាភិបាលចំណាយថវិកាអស់ ១ ៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ – FN ៣. ចិនគ្រោងសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលសំបុកត្រចៀកកាំទៅទីផ្សាររបស់ខ្លួននៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ – កម្ពុជាថ្មី ៤. ធនាគារពិភពលោកណែនាំវៀតណាមឱ្យយកពន្ធគ្រឿងស្រវឹង ១៥៥% ដើម្បីកាត់បន្ថយការផឹក – Bloomberg ៥. អាមេរិកឱ្យហ្វីលីពីន ៥០០លានដុល្លារទុកប្រើសម្រាប់វិស័យការពារជាតិ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ កក្កដា ២០២៤

    ១. ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន – AMS Economy ២. វិស័យផលិតកម្មកម្ពុជា កំពុងមានកំណើនយ៉ាងខ្លាំង ដោយចំនួនរោងចក្រឡើងដល់កម្រិតខ្ពស់ថ្មីគឺចំនួន ២ ១៧៥ គិតត្រឹមខែមិថុនាឆ្នាំនេះ – ខ្មែរថាមស៍ ៣. គោ និងក្របីជាង២ពាន់ក្បាលត្រូវបានចាក់វ៉ាក់សាំង ដើម្បីការពារការចម្លងជម្ងឺទៅសត្វព្រៃ – ស៊ីស៊ីថាមស៍ ៤. ហ្វីលីពីន ស្នើបង្កើនការចំណាយលើវិស័យការពារជាតិ ឆ្នាំ២០២៥ – Reuters ៥. រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល ជំរុញឱ្យ NATO បណ្ដេញតួកគី ជុំវិញការគំរាមធ្វើអន្តរាគមន៍ចូលអ៉ីស្រាអែល – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កក្កដា ២០២៤

    ១. កម្ពុជា ទិញទូរថភ្លើងដឹកទំនិញពីបរទេសជាង ២០០គ្រឿង តម្លៃ ៣៤លានដុល្លារ – AMS Economy ២. AirAsia បើកជើងហោះហើរត្រង់ប្រចាំថ្ងៃថ្មីរវាងភ្នំពេញ និងកូឡាឡាំពួរ ចាប់ពីថ្ងៃទី១ សីហា – AMS Economy ៣. ១សប្ដាហ៍ កម្ពុជាទទួលបានទេសចរជាង ៣១ម៉ឺននាក់ និងរកចំណូលបានជិត ៧០ម៉ឺនដុល្លារពីការលក់សំបុត្រទស្សនាតំបន់អង្គរ – កម្ពុជាថ្មី ៤. អាមេរិក ប្រកាសផែនការធ្វើទំនើបកម្មទីបញ្ជាការយោធា ក្នុងប្រទេសជប៉ុន – Reuters ៥. លោក Putin គំរាមចាប់ផ្តើមផលិតអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមឡើងវិញ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ កក្កដា ២០២៤

    ១. ត្រឹមមួយសប្ដាហ៍ កម្ពុជាទទួលបានចំណូលពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ ពីទេសចរបរទេសជិត ៧០ម៉ឺនដុល្លារ – ថ្មីៗ ២. NBC: ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តរក្សាបានភាពធន់ និងវឌ្ឍនភាព បើទោះបីជាឥណទាន និងការសងត្រឡប់មានការថមថយ – FN ៣. គម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតគុណភាពផ្លូវសំខាន់ៗចំនួន ៣ខ្សែ ដែលនឹងសម្រួលដល់ការធ្ចើដំណើរ នឹងបញ្ចប់ការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៤នេះ – AMS Economy ៤. ស្រីលង្កាប្រកាសរៀបចំ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែកញ្ញា ឆ្នាំនេះ – AFP ៥. រដ្ឋមន្រ្តីការបរទេសចិន សន្យាធ្វើការជាមួយរុស្ស៉ី ដើម្បីសន្តិភាពតំបន់អាស៉ីបូព៌ា – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ កក្កដា ២០២៤

    ១. កម្ពុជាកំពុងសាងសង់ទំនប់វារីអគ្គិសនីចំនួន៥ នៅជួរភ្នំក្រវាញ – AMS Economy ២. AirAsia បើកជើងហោះហើរត្រង់ថ្មីពីកោះភូកេត មកសៀមរាប – AMS Economy ៣. ខេត្តកំពង់ចាម ទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទី៨ នៅកម្ពុជា – FN ៤. កងយន្តហោះទម្លាក់គ្រាប់បែករុស្ស៉ី និងចិន ហោះល្បាតរួមគ្នានៅតំបន់ដែនអាកាស ក្បែររដ្ឋ Alaska របស់អាមេរិក – AFP ៥. ហូឡង់ និងដាណឺម៉ាកថាត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនរថក្រោះ Leopard 2 ចំនួន ១៤គ្រឿងទៅអ៊ុយក្រែន – Reuters #ams1minute