-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កក្កដា ២០២៤

១. ឡានអគ្គិសនីកាន់តែពេញនិយមនៅកម្ពុជា ៦ខែ កើនជាង ៥០០% ដោយយានយន្តអគ្គិសនី ២ ៩៦៨គ្រឿង បានចុះបញ្ជី – AMS Economy ២. កម្ពុជានាំចេញមៀនស្រស់ជាង ១,៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាង ១២០% ក្នុងឆមាសទី១ – FN ៣. ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. សេតវិមាន៖ ឥណ្ឌាមានសមត្ថភាពទទូចឱ្យលោក Putin បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន – AFP ៥. ក្រុមហ៊ុនអាវុធរដ្ឋរបស់អ៊ុយក្រែន បើកការិយាល័យបរទេសដំបូង នៅអាមេរិក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កក្កដា ២០២៤

១. ៦ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត១ពាន់លានដុល្លារ ពីការនាំចេញអង្ករ ជិត ៣៤ ម៉ឺនតោន និងស្រូវជាង ២,៥លានតោន – AMS Central ២. កូនឈើ ១ ០០០ដើម ត្រូវបានដាំនៅរមណីយដ្ឋានអង្គរ ដើម្បីអបអររុក្ខទិវាជាតិ – ថ្មីៗ ៣. គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបង្កើតសួនរុក្ខទិវាបានប្រមាណ ៤៧៥ហិកតា នៅរាជធានី-ខេត្តចំនួន ១៤ – FN ៤. អាមេរិក ប្រកាសផ្តល់កម្ចីយោធាលើកទី២ ទំហំ ២ពាន់លានដុល្លារ ដល់ប៉ូឡូញ – CGTN ៥. ចិន-បេឡារុស ធ្វើសមយុទ្ធយោធារួមគ្នា នៅក្បែរព្រំដែនប៉ូឡូញ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កក្កដា ២០២៤

១. សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយកើន ៥% នៅឆ្នាំ២០២៣ និងរំពឹងកើន ៦% នៅឆ្នាំ២០២៤ – AMS Economy ២. អាជ្ញាធរអគ្គិសនីកម្ពុជា៖ អ្នកដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលមានកម្លាំងលើស ១០គីឡូវ៉ាត់ត្រូវបង់ថ្លៃប្រើប្រាស់អានុភាព – ថ្មីៗ ៣. ក្រុមហ៊ុននាំចេញអង្ករ អេមរុរ៉ាយ (AmruRice) ជោគជ័យក្នុងការនាំចេញអង្ករសែនក្រអូបកម្ពុជាជើងដំបូង ទៅកាន់អាល្លឺម៉ង់ចំនួន ១០កុងទីន័រ ដែលមានទម្ងន់ ២៥០តោន – កម្ពុជាថ្មី ៤. សម្ព័ន្ធគណបក្សឆ្វេងនិយម ឈ្នះអាសនៈភាគច្រើន ក្នុងការបោះឆ្នោតសភាបារាំងជុំទី២ – AFP ៥. អឺរ៉ុបយកពន្ធលើរថយន្តអគ្គិសនីចិន ខណៈចិនស៊ើបអង្កេតលើស្រាកូញាក់អឺរ៉ុប – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កក្កដា ២០២៤

១. កម្ពុជាមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបាន ៤៤ទីតាំង និងអាចបង្កើតការងារបានជិត ២០ម៉ឺនកន្លែង – ថ្មីៗ ២. កម្ពុជាកំពុងចរចារជាមួយប្រទេសចិន នាំចេញផ្លែម្នាស់ និងខ្នុរបន្ថែមទៀត – កម្ពុជាថ្មី ៣. កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៩០ ជាមួយទុនវិនិយោគជាង ៣,២ពាន់លានដុល្លារ ក្នុងឆមាសទី១ – ខ្មែរថាមស៍ ៤. យន្ដហោះយោធាចិន ៣៦គ្រឿង ធ្វើសកម្មភាពហោះហើរជុំវិញកោះតៃវ៉ាន់ – AFP ៥. ការចរចាជុំវិញកិច្ចព្រមព្រៀងការពារជាតិរវាងជប៉ុន និងហ្វីលីពីន ជិតឈានដល់ទីបញ្ចប់ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ កក្កដា ២០២៤

១. ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានផ្តល់កម្ចីសរុបជាង ៥០ លានដុល្លារ ដល់អាជីវកម្មជាង ៣០០០ នៅឆ្នាំ២០២៣ – AMS Economy ២. ព្រលានយន្តហោះតារាសាគរតម្លៃជាង ២០០លានដុល្លារ នឹងដំណើរការ នាចុងខែសីហា – ថ្មីៗ ៣. ចន្លោះថ្ងៃទី១-៤ ជាមធ្យមមានអ្នកដំណើរ ២ពាន់នាក់ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុង១ថ្ងៃ – ស៊ីស៊ីថាមស៍ ៤. តៃវ៉ាន់ ថាការរឹបអូសទូកនេសាទដោយអាជ្ញាធរចិន អាចជាសកម្មភាពនៃសង្រ្គាមចិត្តសាស្ត្រ – The Japan Times ៥. រុស្ស៉ី ព្រមានចាត់វិធានការឆ្លើយតប បើហ្វាំងឡង់ហ៊ានឱ្យអាមេរិក ចូលប្រើប្រាស់មូលដ្ឋានទ័ព – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ កក្កដា ២០២៤

១. កម្ពុជា បើកដំណើរការសេវារថភ្លើងទៅប៉ោយប៉ែតឡើងវិញ ក្រោយផ្អាកបីឆ្នាំ – AMS Economy ២. កម្ពុជា ធ្វើតេស្តសាកល្បងនាំផ្លែដូងស្រស់ ទៅទីផ្សារចិន និងត្រៀមនាំចេញទ្រង់ទ្រាយធំ – កម្ពុជាថ្មី ៣. កម្ពុជា ចំណាយថវិកាប្រមាណ ៦៦០លានដុល្លារ ដើម្បីអភិវឌ្ឍទឹកស្អាតសម្រាប់ពលរដ្ឋនៅក្រុងភ្នំពេញ និងតំបន់ជាយក្រុង – ខ្មែរថាមស៍ ៤. ចិន ជម្លៀសប្រជាជនជាង ២៤០ ០០០នាក់ ដោយសារព្យុះភ្លៀង នៅភាគខាងកើតប្រទេស – AFP ៥. អាមេរិក គ្រោងប្រកាសកញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ២,៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កក្កដា ២០២៤

១. កម្ពុជា នាំចេញផលិតផលជលផល ៣៨តោន ទៅចិន និងត្រីងៀតជិត ៤តោនទៅអូស្ត្រាលី នៅដើមឆ្នាំ២០២៤ – AMS Economy ២. ៦ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀ – FN ៣. ត្រីផ្សោតទន្លេមេគង្គ កើនដល់ជាង ១០០ក្បាល – ខ្មែរថាមស៍ ៤. ឥណ្ឌូណេស៊ីកំណត់ទិសដៅនាំចេញទុរេន ទៅចិន ក្នុងតម្លៃ ៨ពាន់លានដុល្លារ – Xinhua ៥. ហូឡង់ នឹងចាប់ផ្ដើមប្រគល់យន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កក្កដា ២០២៤

១. កម្ពុជានាំចេញផលិតផលកសិកម្ម ៨,៨២លានតោន ទៅកាន់ ៧៨ប្រទេសក្នុងតម្លៃសរុប ៤,៨ពាន់លានដុល្លារ – FN ២. គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានជាង ៨៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបានជាង ៤៣% – MOI ៣. កម្ពុជានាំចេញកំពឹសបង្កកជិត ៣៦តោន ទៅកាន់ទីផ្សារចិននៅដើមឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. អូស្រ្តាលី ដំឡើងថ្លៃសេវាផ្តល់ទិដ្ឋាការទ្វេដង សម្រាប់និស្សិតបរទេស ដើម្បីទប់ស្កាត់អន្ដោប្រវេសន៍ – AFP ៥. គណបក្សស្ដាំនិយមជ្រុល ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសភាបារាំងជុំទី១ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មិថុនា ២០២៤

១. កម្ពុជា-អូស្រ្តាលី សម្ពោធប្រព័ន្ធឌីជីថលសម្រាប់ចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងរោងចក្រ – FN ២. រដ្ឋបាលខេត្តកំពត កំពុងសាងសង់ “នាឡិកាយក្ស” កម្ពស់ ៣៥ម៉ែត្រ ខណៈសំណង់នេះគ្រោងបញ្ចប់នៅមុនខែធ្នូខាងមុខ – ថ្មីៗ ៣. ដំណាំកសិកម្មរងការវាយប្រហារពីដង្កូវហ្វូង ស្រោចស្រង់បាន ក្រោយអន្តរាគមន៍ទាន់ពេល – កម្ពុជាថ្មី ៤. តៃវ៉ាន់ ព្រមានពលរដ្ឋខ្លួន កុំឱ្យធ្វើដំណើរទៅចិន ខ្លាចត្រូវដាក់ទោសប្រហារជីវិត – Xinhua ៥. ជប៉ុន រកឃើញរ៉ែផលិតអាគុយឡានអគ្គិសនី ២៣០លានតោននៅបាតសមុទ្រ – Kyodo News #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មិថុនា ២០២៤

១. ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្យាយាម ដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជា បន្តបន្ទាប់ជូនពលរដ្ឋ បានជាង ១៣ ០០០ ករណី – AMS Economy ២. កម្ពុជាមានសហគ្រាសធុនមីក្រូតូច និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន កម្លាំងពលកម្មជិត ៣លាននាក់ ចូលរួមក្នុង GDP ស្មើ ៦៣% និងផ្តល់ការងារលើសពី ៧០% – AMS Economy ៣. ក្រសួងកសិកម្ម បាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូ ឱ្យក្លាយជាដំណាំឧស្សាហកម្ម – FN ៤. ប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិក អំពាវនាវឱ្យសហភាពអឺរ៉ុប រៀបចំខ្សែបន្ទាត់ការពារព្រំដែន ជាមួយរុស្ស៉ី និងបេឡារុស – AFP ៥. ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅបូលីវី បរាជ័យ ក្រោយយោធាសម្រុកចូលវិមានប្រធានាធិបតី – Reuters #ams1minute