Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មិថុនា ២០២៤

    ១. ៥ខែ ដើមឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP មានទំហំដល់ ១៤,១៧ពាន់លានដុល្លារ កើនជាង ១៤% – AMS Economy ២. រោងចក្រទឹកស្អាតថ្មីបាក់ខែងតម្លៃជាង១៤៨លានដុល្លារ ផលិតទឹកស្អាតបាន ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ – កម្ពុជាថ្មី ៣. គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ឈានដល់ដំណាក់កាលចុងក្រោយ ដោយសម្រេចបាន ៧៨% – ថ្មីៗ ៤. ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បណ្តាលឱ្យមនុស្ស២០នាក់ស្លាប់ ក្នុងរយៈពេលពីរថ្ងៃ – Xinhua ៥. រុស្ស៉ីគ្រោងបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបជាច្រើន ក្នុងចំណាត់ការសងសឹក – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មិថុនា ២០២៤

    ១. ភ្នំពេញ-សៀមរាបជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតទាំង ១០០ នៅអាស៊ី – AMS Economy ២. កម្ពុជាកំពុងរង់ចាំភ្លើងខៀវ នាំចេញធុរេនទៅកាន់ទីផ្សារចិន – ខ្មែរថាមស៍ ៣. កម្ពុជា-ចិន បង្កើតសមាគមសម្ព័ន្ធដំឡូងមី ដើម្បីលើកកម្ពស់ការកែច្នៃដំឡូងមីប្រកបដោយគុណភាពខ្ពស់ – FN ៤. ហ្វីលីពីនទាមទារការស្រាយបំភ្លឺពីអាមេរិក ជុំវិញយុទ្ធនាការប្រឆាំងវ៉ាក់សាំងចិន – Reuters ៥. រុស្ស៉ី សន្យាសងសឹកអាមេរិក ជុំវិញការវាយប្រហាររបស់អ៊ុយក្រែន លើតំបន់គ្រីមៀ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មិថុនា ២០២៤

    ១. កម្ពុជា-ឥណ្ឌូនេស៊ី ព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រវិស័យសហគ្រាសធុនមីក្រូតូច និងមធ្យម ខណៈកម្ពុជាមាន ៧៥ម៉ឺន និង ឥណ្ឌូនេស៊ីមាន ៦៥លាន – AMS Economy ២. កម្ពុជា-ចិន គ្រោងសម្ពោធដាក់ផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ចំថ្ងៃខួប ៦៦ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ – ស៊ីស៊ីថាមស៍ ៣. សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់ – កម្ពុជាថ្មី ៤. TikTok បើកភ្លើងខៀវឱ្យរដ្ឋាភិបាលអាមេរិកបិទកម្មវិធីនេះចោល ដើម្បីដោះស្រាយកង្វល់សន្តិសុខជាតិ – BBC ៥. លោក Netanyahu ថាដំណាក់កាលប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងហាម៉ាសជិតបញ្ចប់ តែសង្រ្គាមហ្កាហ្សានឹងនៅតែបន្ត – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ មិថុនា ២០២៤

    ១. កម្ពុជាដាក់ឱ្យដំណើរការសេវាស្នើសុំលិខិតឆ្លងដែនតាមអនឡាញ – AMS Economy ២. “ក្រុងរុនតាឯក តេជោសែន” កំពុងតែងខ្លួន ដើម្បីក្លាយជា “បុរីជនបទគំរូ” របស់កម្ពុជា – ស៊ីស៊ីថាមស៍ ៣. CoolApp ដាក់ឱ្យដំណើរការថ្ងៃនេះ ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា – FN ៤. លោក ហ្សេលេនស្គី អំពាវនាវឱ្យមានវិធានការការពារ ប្រព័ន្ធថាមពលនៅអ៊ុយក្រែន – US News ៥. អាមេរិក សម្ដែងការព្រួយបារម្ភ ក្រោយលោក ពូទីន គំរាមបញ្ជូនអាវុធឱ្យកូរ៉េខាងជើង – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ មិថុនា ២០២៤

    ១. ក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea នឹងបើករោងចក្រទី២របស់ខ្លួន លើផ្ទៃដី ៥០ហិកតានៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពេលឆាប់ៗ – FN ២. ដង្កូវហ្វូង បំផ្លាញដំណាំជាង ១ម៉ឺនហិកតាក្នុងខេត្តចំនួន១០ – AMS Economy ៣. ជើងហោះហើរកម្ពុជា-សិង្ហបុរីមានសរុប ៤៣ជើងក្នុងមួយសប្តាហ៍នាពេលបច្ចុប្បន្ននេះ – ស៊ីស៊ីថាមស៍ ៤. Hezbollah គំរាមថាគ្មានកន្លែងណាមួយក្នុងទឹកដីអ៉ីស្រាអែលរួចខ្លួនទេ បើសង្រ្គាមផ្ទុះឡើង – AFP ៥. កូរ៉េខាងត្បូង នឹងលក់ប្រព័ន្ធកាំភ្លើងធំ K-9 ឱ្យទៅរូម៉ានី ក្នុងកិច្ចព្រមព្រៀងទំហំជិត ១ពាន់លានដុល្លារ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មិថុនា ២០២៤

    ១. ក្រុមហ៊ុនខ្នាតយក្សជប៉ុន ត្រៀមសាងសង់រោងចក្រទី២ នៅខេត្តពោធិ៍សាត់ ជាមួយទុនវិនិយោគជាង ៦៥០លានដុល្លារ – កម្ពុជាថ្មី ២. កម្ពុជាទាក់ទាញការវិនិយោគពីបរទេសប្រមាណ ៤៨,៤ ប៊ីលានដុល្លារ កាលពីឆ្នាំ២០២៣ – កម្ពុជាថ្មី ៣. កម្ពុជារកចំណូលបានជាង ៣៨៤លានដុល្លារពីការនាំចេញអង្ករ និងកៅស៊ូស្ងួតក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ – ខ្មែរថាមស៍ ៤. ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង – AFP ៥. ជំនួយការលោក ហ្សេលេនស្គី ថាអ៊ុយក្រែនកំពុងធ្វើការ ដើម្បីរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពជុំទីពីរ – AFP #ams1minute

  • NASA និង Boeing នឹងបញ្ជូនយាន Starliner ត្រឡប់មកផែនដីវិញនៅចុងខែមិថុនា

    NASA និង Boeing នឹងបញ្ជូនយាន Starliner ត្រឡប់មកផែនដីវិញនៅចុងខែមិថុនា

    វ៉ាស៊ីនតោន៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា អង្គការ NASA និងក្រុមហ៊ុន Boeing បានកំណត់យកថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ ជាកាលបរិច្ឆេតត្រឡប់មកផែនដីវិញ របស់ក្រុមអវកាសយានិកនៅលើយាន Boeing Starliner ពីស្ថានីយ៍អវកាសអន្តរជាតិ (ISS)។ បេសកកម្មបញ្ជូនអវកាសយានិកដំបូងរបស់យាន Starliner ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានពន្យារពេល ដោយសារតែបញ្ហាខុសប្រក្រតី និងការលេចធ្លាយសារធាតុអេលីយ៉ូម។ អ្នកគ្រប់គ្រងកម្មវិធីអវកាសយានិកពាណិជ្ជកម្ម (Commercial Crew) របស់ NASA លោក Steve Stich បាននិយាយថា យើងចង់ផ្តល់ពេលវេលាដល់ក្រុមរបស់យើងបន្តិចទៀត ដើម្បីធ្វើឱ្យប្រាកដថា យើងពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីវិលត្រលប់មកផ្ទះវិញ។ រីឯលោក Mark Nappi អ្នកគ្រប់គ្រងកម្មវិធីអវកាសយានិកពាណិជ្ជកម្ម (Commercial Crew) របស់ Boeing បានបន្ថែមថា ទោះបីមានការលេចធ្លាយសារធាតុអេលីយ៉ូមក៏ដោយ ប៉ុន្តែយើងជឿជាក់ថា យានអវកាសរបស់យើងនៅតែមានសុវត្ថិភាពល្អ។ មន្ត្រី NASA និង Boeing បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកគេបានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាកាលបរិច្ឆេទត្រឡប់មកផែនដីវិញ សម្រាប់អវកាសយានិកពីរនាក់…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មិថុនា ២០២៤

    ១. ថៃមិនយកសេវាឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ “ស្ទឹងបត់-បានណងអៀន” – AMS Economy ២. ប្រមុខ ដឹកនាំឱ្យរដ្ឋបាលខេត្ត-ក្រុង ត្រៀម បម្រុងដី ២០០ហិកតា បង្កើតឧទ្យានបៃតង – កម្ពុជាថ្មី ៣. កម្ពុជាជាប្រទេសទទួលជំនួយពីសហគមន៍អន្តរជាតិធំទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្រោមទំហំ ១៧,៧ពាន់លានដុល្លារ ខណៈឥណ្ឌូណេស៊ីឈរនៅលំដាប់កំពូល – ថ្មីៗ ៤. ម៉ាឡេស៊ី ដាក់ពាក្យចូលរួមជាសមាជិកក្រុម BRICS – Al Jazeera ៥. នាយករដ្ឋមន្រ្តីអុីស្រាអែលប្រកាសរំលាយចោលខុទ្ទកាល័យសង្រ្គាម – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មិថុនា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មិថុនា ២០២៤

    ១. កម្ពុជា វៀតណាម ថៃ ពិភាក្សាពីគម្រោងបង្កើត “ផ្លូវសមុទ្ររួមគ្នា” – AMS Economy ២. កម្ពុជា បាននិងកំពុងពន្លឿនការពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីក្រុង និងទីប្រជុំជនឱ្យបាន ១០០% នៅឆ្នាំ២០២៥ – ថ្មីៗ ៣. តម្លៃម្រេចកម្ពុជាបានហក់ឡើងទ្វេដង ខណៈការនាំចេញសម្រេចបានទឹកប្រាក់ជិត ២៣លានដុល្លារ – ខ្មែរថាមស៍ ៤. លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃទី១៨-១៩ មិថុនា – KCNA ៥. រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់៖ តៃវ៉ាន់មិនស្វែងរកការផ្ទុះសង្រ្គាមជាមួយចិននោះទេ – Reuters #ams1minute

  • របាយការណ៍នៅថ្ងៃទី១៦ មិថុនា

    របាយការណ៍នៅថ្ងៃទី១៦ មិថុនា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ៣នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ មិថុនា ២០២៤ #ams1minute