-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មិថុនា ២០២៤

១. ពិព័រណ៍សៀវភៅលើកប៉ាល់ខ្នាតយក្ស នៅកំពង់ផែភ្នំពេញ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ មិថុនា – ស៊ីស៊ីថាមស៍ ២. ៥ខែ ដើមឆ្នាំ២០២៤ រដ្ឋរកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរសរុបជាង ២២លានដុល្លារ កើនជិត៤០% ធៀបនឹងឆ្នាំមុន – ខ្មែរថាមស៍ ៣. ៤ខែ ឆ្នាំ២០២៤ កំពង់ផែព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារ កើនជាង ២៤% – FN ៤. កូរ៉េខាងត្បូងប្រកាសថា នឹងផ្អាកទាំងស្រុងកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ជុំវិញការបង្ហោះបាឡុងផ្ទុកសំរាម – AFP ៥. ប៉េកាំង ចោទថាចារកម្មអង់គ្លេស MI6 បង្វឹកបុគ្គលិករដ្ឋាភិបាលចិន ២នាក់ ឱ្យក្លាយជាភ្នាក់ងារចារកម្ម – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ ឧសភា ២០២៤

១. កំពង់ផែអន្តរជាតិកំពត តម្លៃ១៤០លានដុល្លារមានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU – ថ្មីៗ ២. កម្ពុជាគ្រោងនឹងដាក់ដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនលឿន និងមានប្រសិទ្ធភាពជាងមុនរវាងកម្ពុជា និងឥណ្ឌា – ខ្មែរថាមស៍ ៣. កម្ពុជាបង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ – កម្ពុជាថ្មី ៤. កូរ៉េខាងជើង បញ្ជាក់ថាបាញ់តេស្ដមីស៊ីល ១៨គ្រាប់ ជាសារព្រមានកូរ៉េខាងត្បូង – NK News ៥. អាមេរិក និង អង់គ្លេស បើកការវាយប្រហារដែនអាកាស ក្នុងប្រទេសយេម៉ែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ ឧសភា ២០២៤

១. កំណាត់ផ្លូវថ្មីប្រវែងជាង ៦០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកឧទ្យានជាតិបូកគោសម្រេចការឈូសបើកផ្លូវបញ្ចប់ ១០០% និងកំពុងឈានទៅចាក់បេតុង – AMS Economy ២. រថភ្លើងដែលទិញពីជប៉ុន ១១គ្រឿងនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ, ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងភ្នំពេញ-ប៉ោយប៉ែត រត់ចន្លោះពី ៣០-៥០km/h – FN ៣. កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោម ៧២ប្រទេស ជាកន្លែងដែលមានព្រះអាទិត្យរះដ៏ ស្រស់ស្អាតបំផុតនៅទូទាំងពិភពលោក – កម្ពុជាថ្មី ៤. រដ្ឋមន្រ្តីការបរទេសរុស្ស៉ី ចង់ឱ្យចិនជួយរៀបចំសន្និសីទសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន – RIA ៥. កងទ័ពស៊ូដង់ ច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ឱ្យត្រលប់មករកតុចរចាសន្តិភាពវិញ – Reuters #ams1minute
-
សម្ដេចធិបតី៖ “វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក

និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីននឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា”។ លោក Pacquiao ជម្រាបជូនសម្តេចធិបតីថា ៖ “កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ហើយលោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ និងចែករំលែកពីបទពិសោធន៍របស់លោកក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងកីឡាករល្បីៗរបស់កម្ពុជា”។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ឧសភា ២០២៤

១. ជប៉ុនជួយកម្ពុជាជំរុញឧស្សាហកម្មស្វាយចន្ទីខេត្តរតនគិរី – AMS Economy ២. អង្ករមានគុណភាពល្អបំផុតរបស់កម្ពុជា ត្រូវបានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុត នៅអារ៉ាប៊ីសាអូឌីត – FN ៣. គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពបានជិត ៩០% គ្រោងនឹងបញ្ចប់លឿនជាងកិច្ចសន្យាមួយឆ្នាំ – កម្ពុជាថ្មី ៤. អាមេរិកថា ការវាយប្រហាររបស់អ៉ីស្រាអែល នៅ Rafah មិនទាន់ឆ្លងផុតបន្ទាត់ក្រហមទេ – Reuters ៥. ស៊ុយអែតសន្យាផ្តល់ជំនួយយោធា ទំហំ ១,២៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ឧសភា ២០២៤

១. កម្ពុជាគ្រោងបង្កើនការនាំចេញអង្ករសរីរាង្គទៅកាន់ប្រទេសហ្វាំងឡង់ – AMS Economy ២. គិតត្រឹមថ្ងៃទី២៨ ឧសភា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចការសាងសង់បានជាង ១០% ហើយ – កម្ពុជាថ្មី ៣. កំពង់ផែសេះសខេត្តកែប សម្រេចការសាងសង់ ៩០% មានសមត្ថភាពផ្ទុកទំនិញបានដល់ ៨ពាន់តោន – កម្ពុជាថ្មី ៤. អ៊ុយក្រែនចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយបែលហ្ស៉ិក ក្នុងនោះរួមមានទាំងការផ្តល់យន្តហោះចម្បាំង F-16 – Reuters ៥. កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ថ្កោលទោសការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍របស់កូរ៉េខាងជើង – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ ឧសភា ២០២៤

១. កម្ពុជាមានធារាសាស្ត្រជាង ២ ៣០០កន្លែង ស្រោចស្រពបានតែ ៦៣%នៃផ្ទៃដាំដុះ – AMS Economy ២. សត្វកម្រ “កូនអណ្តើកហ្លួង” ១០ក្បាលញាស់ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស – ស៊ីស៊ីថាមស៍ ៣. អ្នកនាំពាក្យ៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅមិនទាន់បានកំណត់កាលបរិច្ឆេទបើកការដ្ឋានសាងសង់នៅឡើយទេ – AMS Economy ៤. ប៉ូឡូញ ទិញប្រព័ន្ធរ៉ាដាពីអាមេរិក ទុកសម្រាប់តាមដានព្រំដែនភាគឦសាន – Reuters ៥. កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៧នាក់ និងកប៉ាល់រុស្ស៉ី ២គ្រឿង – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ ឧសភា ២០២៤

១. ក្រុមហ៊ុនធំមួយនៃខេត្តក្វាងស៊ីរបស់ចិន ចង់ទិញគ្រាប់ស្វាយចន្ទីក្រៀម ២០ម៉ឺនតោនពីកម្ពុជាសំរាប់ឆ្នាំ២០២៥ – AMS Economy ២. ជប៉ុនប្តេជ្ញាពន្លឿនការងារលើកកម្ពស់ “កំពង់ផែក្រុងព្រះសីហនុ” ឱ្យក្លាយជាកំពង់ផែតំបន់ – ស៊ីស៊ីថាមស៍ ៣. កម្ពុជា ត្រៀមខ្លួនសហការជាមួយអន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ – ថ្មីៗ ៤. ចិនចាប់ផ្ដើមធ្វើសមយុទ្ធយោធា ជុំវិញកោះតៃវ៉ាន់ – Xinhua ៥. ក្រសួងការពារជាតិរុស្ស៉ី ស្នើកែសម្រួលព្រំដែនសមុទ្របាល់ទិក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ឧសភា ២០២៤

១. ដើមឆ្នាំ២០២៤ វិស័យសំណង់នៅកម្ពុជាត្រូវបានសង្កេតឃើញថា ចាប់ផ្ដើមមានសកម្មភាពរើបឡើងវិញជាវិជ្ជមាន – AMS Economy ២. កម្ពុជាគ្រោងនឹងបំពាក់ប្រព័ន្ធគ្រប់គ្រងទឹកស្អាត ឆ្លាតវៃ – AMS Economy ៣. វិនិយោគិនកម្ពុជា និងវៀតណាម ចាប់ដៃគ្នាបង្កើត ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងគ្រឿងបន្លាស់កែច្នៃគ្រាប់ស្វាយចន្ទីនៅកំពង់ស្ពឺ – កម្ពុជាថ្មី ៤. រុស្សីនឹងនាំចេញប្រេងឡើងវិញ ក្រោយផ្អាកមួយរយៈ ខណៈដែលទីផ្សារក្នុងស្រុកក៏ត្រូវបានផ្គត់ផ្គង់យ៉ាងល្អផងដែរ – Reuters ៥. ន័រវែស អេស៉្បាញ និងអៀរឡង់ ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ឧសភា ២០២៤

១. លំហូរទុន FDI មកកម្ពុជាកើនដល់ ៤ពាន់លានដុល្លារ ខណៈវិស័យឧស្សាហកម្មនាំមុខ – AMS Economy ២. កម្ពុជានឹងមានប្រភពថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ក្នុងពេលឆាប់ៗ – FN ៣. កម្ពុជារៀបចំពិព័រណ៍ “ពន្លកបៃតង” និងចែកដើមឈើជូនពលរដ្ឋយកទៅដាំនៅថ្ងៃទី១០-១៦ ខែកក្កដា – ស៊ីស៊ីថាមស៍ ៤. ក្រុមឧទ្ទាម Houthi អះអាងអំពីការបាញ់ទម្លាក់ យន្តហោះដ្រូនអាមេរិក ១គ្រឿងទៀតនៅយេម៉ែន – Reuters ៥. មេទ័ពអាមេរិកថា អាមេរិកគ្មានផែនការបញ្ជូនអ្នកជំនាញការយោធាទៅអ៊ុយក្រែនទេ – AFP #ams1minute