-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ មិថុនា ២០២៤

១. World Bank ៖ ការនាំចេញទំនិញ និងសេវាកម្មរបស់កម្ពុជា បានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច អាចនឹងមានកំណើន ៥,៨% នៅឆ្នាំនេះ និង ៦,១% នៅឆ្នាំ២០២៥ – AMS Economy ២. អ្នកជំនាញ៖ កម្ពុជាគួរតែរៀបចំតំបន់ទេសចរណ៍ បែបសាសនាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌា – FN ៣. ឡាវប្រកាសផ្អាកជើងហោះហើរត្រង់មកកាន់កម្ពុជា – ស៊ីស៊ីថាមស៍ ៤. វៀតណាមគ្រោងដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលដល់ ១០០% នៅឆ្នាំ២០៣០ – CNA ៥. អ៊ុយក្រែន និងជប៉ុន ចុះកិច្ចព្រមព្រៀងសន្តិសុខមានរយៈពេល១០ឆ្នាំ – Reuters #ams1minute
-
តំបន់ប្រាសាទក្រិក សម័យរ៉ូម៉ាំង ប្រឈមលិចបាត់ក្នុងសមុទ្រ

តំបន់ប្រាសាទក្រិកបុរាណសម័យ រ៉ូម៉ាំង Delos អាយុកាល២ពាន់ឆ្នាំ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO ប្រឈមនឹងការលិចបាត់ ដោយសារការកើនឡើងនៃកម្រិតនីវវ៉ូទឹកសមុទ្រ ដែលហ៊ុព័ទ្ធជុំវិញ។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មក ដោយសារកំណើនទឹកសមុទ្រ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យទីតាំងល្បីល្បាញនិងសម្បូរប្រាសាទមួយនេះ មានហានិភ័យខ្ពស់ដែលអាចនឹងបាត់បង់ ជារៀងរហូត។ លោកស្រី Veronique Chankowski ប្រធានសាលាបុរាណវិទ្យាបារាំង ប្រចាំទីក្រុងអាថែន ដែលបានដឹកនាំសកម្មភាពអភិរក្សទីតាំងនេះ ជាច្រើនឆ្នាំ បាននិយាយថា ៥០ឆ្នាំទៀត តំបន់ Delos អាចនឹងបាត់ខ្លួន។ លោកស្រីបានសង្កេតឃើញពីការបាក់បែកហេដ្ឋារចនាសម្ព័ន្ធបុរាណបន្ថែមទៀត នៅប៉ុន្មានចុងឆ្នាំក្រោយនេះ បើទោះបីជាគេបានប្រើឈើដើម្បីជាជំនួយទ្រទ្រង់ក៏ដោយ។ តំបន់ប្រាសាទ នេះស្ថិតនៅលើប្រជុំកោះ Aegean Sea នៃច្រកសមុទ្រមេឌីទែរ៉ាណេ រវាងអឺរ៉ុប និងអាស៊ី។ តំបន់នេះទាក់ទាញអ្នកទស្សនា រាប់សែននាក់ ក្នុងមួយឆ្នាំៗ ដោយត្រូវធ្វើដំណើរតាមទឹក បានទៅដល់ទីនោះ។ សម្រាប់ជនជាតិក្រិចបុរាណ Delos គឺជាស្រុកកំណើតរបស់ ពួកអាទិទេព ដែលត្រូវបានគោរព ទាំងក្រិក និងរ៉ូម។ Delos បានទាក់ទាញអ្នកធ្វើធម្មយាត្រា និងអ្នកជំនួញជាច្រើន ហើយទីបំផុត បានក្លាយទៅជាទីក្រុង…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ មិថុនា ២០២៤

១. កម្ពុជារកចំណូលបានជាង៦២លានដុល្លារពីការនាំចេញផ្លែចេក – កម្ពុជាថ្មី ២. ស្ថានភាពវិស័យកាត់ដេរឆ្នាំ២០២៤ មានភាពល្អប្រសើរ ខណៈការនាំចេញសម្រេចជាង ៥ពាន់លានដុល្លារ កើនជាង២០% – FN ៣. ជើងហោះហើរត្រង់ កម្ពុជា-ឥណ្ឌា ត្រៀមចាប់ផ្ដើមនៅថ្ងៃទី១៦ មិថុនានេះ – ស៊ីស៊ីថាមស៍ ៤. លោក Stoltenberg ថា NATO កំពុងកែសម្រួលឃ្លាំងអាវុធនុយក្លេអ៊ែរ ទប់ទល់នឹងការគំរាមកំហែង – AFP ៥. នាយករដ្ឋមន្រ្តីអង់គ្លេស នឹងប្រកាសជំនួយប្រហែល ៣១០លានដុល្លារ សំរាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំ G7 – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មិថុនា ២០២៤

១. ខេត្តសៀមរាប ប្រមូលសំរាមតាមប្រព័ន្ធឆ្លាតវៃរបស់ជប៉ុន ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម – AMS Economy ២. ៥ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១៦៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ – FN ៣. ប្រឡាយព្រែកហូរ បញ្ចៀសជន់លិចទីក្រុងភ្នំពេញ និង ខេត្តកណ្តាល សម្រេចសាងសង់បាន ៩៥% – កម្ពុជាថ្មី ៤. ទីក្រុងវ៉ាស៉ីនតោន នឹងបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស Patriot បន្ថែមទៀត ឱ្យអ៊ុយក្រែន – AFP ៥. លោក គីម ជុងអ៊ុន អួតពីទំនាក់ទំនងគ្មានគូប្រៀបជាមួយរុស្ស៉ី ចំពោះមុខព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក ពូទីន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មិថុនា ២០២៤

១. ៥ខែដំបូង ឆ្នាំ២០២៤ ការនាំចេញទៅសហភាពអឺរ៉ុប កើនជាង ១ពាន់លានដុល្លារ – ខ្មែរថាមស៍ ២. ការអភិវឌ្ឍផ្លូវរថភ្លើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោទៅទីក្រុងភ្នំពេញ កំពុងដំណើរការ ខណៈការសាងសង់អាកាសយានដ្ឋានជិតបញ្ចប់ – កម្ពុជាថ្មី ៣. ៥ខែដំបូង ឆ្នាំ២០២៤ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមានទំហំជិត ៥ពាន់លានដុល្លារ កើនជាង ២០% – ថ្មីៗ ៤. ហ្វីលីពីន គ្រោងទិញនាវាល្បាត៥គ្រឿងពីជប៉ុន ចំពេលមានភាពតានតឹងជាមួយចិន – AFP ៥. ថៃ និងឡាវ ត្រៀមបើកដំណើរការផ្លូវរថភ្លើងបាងកក-វៀងចន្ទន៍ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មិថុនា ២០២៤

១. ក្នុងខែឧសភាឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៥ ក្នុងទំហំទឹកប្រាក់ជាង ២៤៦លានដុល្លារ – FN ២. គម្រោងដោះទឹក និង ពង្វាងទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណបក្នុងខេត្តកំពង់ស្ពឺ គិតមកដល់ពេលបច្ចុប្បន្ននេះសម្រេចបានប្រមាណ ៧០% – ស៊ីស៊ីថាមស៍ ៣. កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្រេចបានទឹកប្រាក់ជិត ៥ពាន់លានដុល្លារ កើនឡើង ២០% – កម្ពុជាថ្មី ៤. លោក ម៉ាក្រុង ប្រកាសរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប – AFP ៥. លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទី៣ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មិថុនា ២០២៤

១. សន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤នៅសៀមរាប រំពឹងចាក់បញ្ចូលទឹកប្រាក់ជាង ៤លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចកម្ពុជា – AMS Economy ២. កម្ពុជា-ចិននឹងដាក់ដំណើរការជើងហោះហើរត្រង់ភ្នំពេញ-ណានថុង នៃខេត្តជាំងស៊ូ នាសប្ដាហ៍ក្រោយ – FN ៣. កម្ពុជាទទួល អ្នកដំណើរតាមជើងអាកាសជាង ២ លាននាក់ កើនឡើង ២៥% – កម្ពុជាថ្មី ៤. ចិនប្រឆាំងដាច់ខាតចំពោះការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ – Reuters ៥. រុស្ស៉ីព្រមានលោកខាងលិច ជុំវិញការប្រើប្រាស់អាវុធរយៈចម្ងាយ ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៤

១. អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់ជាង ៧៥% ហើយ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥ – AMS Economy ២. ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា កើនដល់ ៥,៨% នៅឆ្នាំនេះ និង ៦,១% នៅឆ្នាំ២០២៥ ដោយសារការនាំចេញទំនិញ និងសេវាកម្ម – FN ៣. ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន MIRATH GREEN TECH បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈ នៅខេត្តកំពង់ធំ – កម្ពុជាថ្មី ៤. សកម្មជនកូរ៉េខាងត្បូង បង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណប្រឆាំងលោក គីម ជុងអ៊ុន ចូលដីកូរ៉េខាងជើង – AFP ៥. អាមេរិក អនុម័តការលក់គ្រឿងបន្លាស់យន្តហោះចម្បាំង F-16 ឱ្យតៃវ៉ាន់ ក្នុងតម្លៃ ៨០លានដុល្លារ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មិថុនា ២០២៤

១. ត្បូងឃ្មុំ បង្កើតទន្លេសិប្បនិមិ្មត ដែលអាចចិញ្ចឹមមនុស្សបាន ៥០ ០០០នាក់ – AMS Economy ២. កម្ពុជានាំចេញបានជាង ១០ពាន់លានដុល្លារ កើនជាង១០% នៅ ៥ខែដំបូងឆ្នាំនេះ – FN ៣. គម្រោងសាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង-ពោធិ៍សាត់ -កោះកុង) សម្រេចការសាងសង់បាន ៨៣,៣៦% ហើយ – SBM ៤. រដ្ឋសភាអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មលើតុលាការ ICC ជុំវិញការស្នើដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល – AFP ៥. អ៉ីស្រាអែល ចុះកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង F-35 ២៥គ្រឿងពីអាមេរិក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មិថុនា ២០២៤

១. បាត់ដំបង ជាខេត្តដំបូងគេ ដែលហាមលក់គ្រឿងស្រវឹង និងបារីឱ្យអនីតិជន – AMS Economy ២. ខេត្តកំពង់ចាម គ្រោងប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្នុងចុងខែកក្កដាខាងមុខ – FN ៣. ក្រុមហ៊ុនអាមេរិក ចង់សិក្សាពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក – កម្ពុជាថ្មី ៤. អាមេរិក ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ UN គាំទ្របទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស – AFP ៥. សហភាពអឺរ៉ុប ដំឡើងពន្ធលើគ្រាប់ធញ្ញជាតិដែលនាំចូលពីរុស្ស៊ី និងបេឡារុស – Reuters #ams1minute