-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ឧសភា ២០២៤

១. កំណើនឥណទានក្នុងធនាគារធ្លាក់ចុះ តែប្រព័ន្ធធនាគារកម្ពុជានៅមានសុខភាពល្អ – AMS Economy ២. ឆ្នាំ២០២៤នេះ អត្រាអតិផរណានៅកម្ពុជាស្ថិតនៅក្នុងរង្វង់ ២% – កម្ពុជាថ្មី ៣. ទំហំពាណិជ្ជកម្មទ្វេភាគីកូរ៉េខាងត្បូង – កម្ពុជា មានជាង ៧៥១លានដុល្លារ ខណៈការវិនិយោគផ្ទាល់ពីបរទេសរបស់កូរ៉េខាងត្បូងនៅកម្ពុជា មាន ៣០លានដុល្លារ កាលពីឆ្នាំ២០២៣ – ស៊ីស៊ីថាមស៍ ៤. អ៉ីរ៉ង់ប្រកាសកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi ដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ – Reuters ៥. រុស្ស៊ីអាចបញ្ជូនប្រេងទៅឱ្យចិន តាមបំពង់បង្ហូរដែលអមបំពង់បង្ហូរឧស្ម័នគ្រោងសាងសង់ថ្មីកាត់តាមម៉ុងហ្គោលី – CNN #ams1minute
-
១. កម្ពុជា ប្តេជ្ញារក្សាគម្របព្រៃឈើឱ្យបាន ៦០% នៅត្រឹមឆ្នាំ២០៥០ – កម្ពុជាថ្មី

២. សួនឧស្សាហកម្ម កម្ពុជា-ចិន អាចនឹងលេចចេញរូបរាងនៅចុងឆ្នាំ២០២៤ – ថ្មីៗ ៣. កំពង់ផែទឹកជ្រៅកំពតផត ដែលនឹងសម្ពោធនៅដើមខែក្រោយ នឹងជំរុញការនាំចូលវត្ថុធាតុដើមសំរាប់រោងចក្រស៊ីម៉ងត៍ និងនាំចេញផលិតផលកសិកម្ម – FN ៤. ចិន-រុស្ស៊ី ប្រកាសរួមកម្លាំងបើកសករាជថ្មី ប្រឆាំងអាមេរិក – Reuters ៥. ហ្វីលីពីន នឹងទិញនាវាល្បាត ៥គ្រឿងក្នុងតម្លៃជាង ៤០០លានដុល្លារ ពីជប៉ុន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ ឧសភា ២០២៤

១. សួនកសិឧស្សាហកម្មកម្ពុជា-អូស្ត្រាលី នាំចេញកសិផលកម្ពុជា ៩៥% ទៅបណ្តាប្រទេសជាសមាជិកអាស៊ាន – AMS Economy ២. ៤ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឈានដល់ ៤,៤៨ពាន់លានដុល្លារ កើន ១៥,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹម ៣,៨៩ពាន់លានដុល្លារ – FN ៣. ក្នុង១ឆ្នាំ កសិករនៅភាគនិរតីអាចធ្វើស្រែពី ២ ទៅ ៣ដង ក្រោយជីកព្រែកហ្វូណនតេជោរួច – កម្ពុជាថ្មី ៤. ហ្វីលីពីន បន្តគោលនយោបាយមិនយកពន្ធលើរថយន្តអគ្គិសនីរហូតដល់ឆ្នាំ២០២៨ – AFP ៥. ទីភ្នាក់ងារថាមពលអន្តរជាតិ កាត់បន្ថយការព្យាករពីកំណើនតម្រូវការប្រេង នៅឆ្នាំ២០២៤ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ ឧសភា ២០២៤

១. ៤ខែ កម្ពុជាលក់កៅស៊ូបានជាង ១២៥លានដុល្លារ កើនតិចតួច – AMS Economy ២. ក្រុមហ៊ុនចិន គ្រោងនឹងវិនិយោគលើឧស្សាហកម្មសូត្រនៅកម្ពុជា – ខ្មែរថាមស៍ ៣. ការលើកលែងតម្លៃសេវាអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរត្រូវបានបញ្ចប់ – ស៊ីស៊ីថាមស៍ ៤. អាមេរិកប្រកាសដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនីនាំចូញលពីចិន – Washington Post ៥. ក្រុមហ៊ុន OpenAI បញ្ចេញម៉ូដែលថ្មី ChatGPT-4.0 ឱ្យប្រើឥតគិតថ្លៃ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ ឧសភា ២០២៤

១. ក្រុមហ៊ុនចិន Hainan Litree Purifying Technology Co., Ltd. គ្រោងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា ជាមួយនឹងទុនពី ៩០លានដល់ ១០០លានដុល្លារ – AMS Economy ២. កម្ពុជានឹងភ្ជាប់ការហោះហើរត្រង់ជាមួយឥណ្ឌា នៅពាក់កណ្តាលខែក្រោយ – FN ៣. ក្រុមហ៊ុនកូរ៉េ បង្ហាញបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា – ថ្មីៗ ៤. អ៉ីស្រាអែលបានបើកច្រកឆ្លងកាត់ថ្មីមួយនៅភាគខាងជើងតំបន់ហ្គាហ្សា ដើម្បីផ្ទេរជំនួយមនុស្សធម៌ – NHK ៥. អាមេរិកនិងតៃវ៉ាន់ សម្ងំធ្វើសមយុទ្ធយោធាជាមួយគ្នាដោយស្ងាត់ៗ នៅមហាសមុទ្រប៉ាស៉ីហ្វិក កាលពីខែមេសា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ ឧសភា ២០២៤

១. មេដឹកនាំហិរញ្ញវត្ថុមកពី ៤១ប្រទេស ជួបគ្នានៅកម្ពុជាជំរុញកម្ចីអាជីវកម្មបៃតង – AMS Economy ២. ត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាកើន ១១,៩% ក្នុងនោះការនាំចេញកើន ១៨% – ខ្មែរថាមស៍ ៣. ព្រែកជីកហ្វូណនតេជោ គ្រោងសង់សន្ទះទឹកចំនួន ៣ និងកំពង់ផែរណបចំនួន ៣ – ថ្មីៗ ៤. ចិន និងអាមេរិក នឹងបើកកិច្ចប្រជុំអន្តរដ្ឋាភិបាលលើកដំបូងស្តីពីបញ្ញាសិប្បនិម្មិត (AI) – Xinhua ៥. រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ការវាយប្រហាររបស់អ៉ីស្រាអែលលើ Rafah នឹងមិនអាចកម្ចាត់ហាម៉ាសបានឡើយ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ឧសភា ២០២៤

១. កំពង់ផែទឹកជ្រៅអន្តរជាតិថ្លៃបំផុតនៅកំពតបើកដំណើរការថ្ងៃទី៦ មិថុនា – AMS Economy ២. ទីផ្សារចិនចាប់ផ្តើមបើកផ្លូវនាំចូលម្រេចពីកម្ពុជា – កម្ពុជាថ្មី ៣. កំពង់ផែភ្នំពេញ ចំណេញជាង ៩លានដុល្លារនៅឆ្នាំ២០២៣ ថយចុះ ៣៥% – FN ៤. ថៃបន្តការសាង់សង់ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន តម្លៃ៩ពាន់លាន – Bangkok Post ៥. ហ្វីលីពីន ចង់បណ្តេញក្រុមមន្រ្តីការទូតចិនត្រលប់ទៅប្រទេសវិញ ខណៈបញ្ហានៅសមុទ្រចិនខាងត្បូងកាន់តែតានតឹង – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៤

១. កម្ពុជា និងថៃ សហការភ្ជាប់សេវារថភ្លើងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែន – AMS Economy ២. គ្រឹះស្ថានធនាគាររួមចំណែកជាង ៣៤០ លានដុល្លារ ទិញប័ណ្ណបំណុលគម្រោងព្រលានយន្តហោះតេជោតាខ្មៅ – កម្ពុជាថ្មី ៣. ទំហំហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-IFAD កើនដល់ ៥៩៣លានដុល្លារ សម្រាប់ឆ្នាំ២០២២-២០២៧ – ស៊ីស៊ីថាមស៍ ៤. សិង្ហបុរីផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ក្រោយយន្ដហោះមួយគ្រឿងបានធ្លាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ – CNA ៥. ប្រធានាធិបតីអាមេរិក ព្រមានឈប់ផ្តល់អាវុធឱ្យអ៉ីស្រាអែល – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ឧសភា ២០២៤

១. ៤ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញស្រូវ និងអង្ករបានជិត ៩០០លានដុល្លារ – AMS Economy ២. ស្ពានឆ្លងកាត់ “ទន្លេមេគង្គ-ក្រចេះ” សម្រេចបានជិត ៥០% ហើយ – SBM ៣. កាតាកំពុងពិនិត្យ និងសិក្សាពីការហោះហើរឡើងវិញរបស់ក្រុមហ៊ុន Qatar Airline ជាមួយកម្ពុជា – ស៊ីស៊ីថាមស៍ ៤. អាល្លឺម៉ង់បញ្ជូននាវាចម្បាំង២គ្រឿង មកកាន់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះមុខភាពតានតឹងក្នុងតំបន់ – Reuters ៥. TikTok និង ByteDance ប្ដឹងអាមេរិក ក្នុងការចេញច្បាប់បង្ខំឱ្យលក់ ឬលុបចោលកម្មវិធីនេះ – ABC News #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ឧសភា ២០២៤

១. យានយន្តជិត ១០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងរយៈពេលមួយសប្តាហ៍ – AMS Economy ២. ខែមេសា កម្ពុជាទទួលបានការវិនិយោគថ្មីចំនួន ២២គម្រោង ដែលមានទុនរហូតដល់ ៣០៩លានដុល្លារ – ថ្មីៗ ៣. កំពង់ផែកំពតគ្រោងនឹងបើកដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបម្រើជាច្រកសម្រាប់នាវាទេសចរណ៍ តភ្ជាប់ថៃ និងវៀតណាម ជាមួយកម្ពុជា – ខ្មែរថាមស៍ ៤. ឥណ្ឌូនេស៊ីស្នើកាត់បន្ថយការចំណាយលើគម្រោងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង – AFP ៥. អាមេរិក និងសមាជិក EU ភាគច្រើន ធ្វើពហិការមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ពូទីន – Reuters #ams1minute