-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មេសា ២០២៤

១. រថភ្លើងល្បឿនលឿនភ្នំពេញ-កំពង់សោម ភ្នំពេញ-ប៉ោយប៉ែត បើកដំណើរការខែមិថុនា – AMS Economy ២. កម្ពុជា-ចិន អបអរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យចេញជាផ្លូវការទៅកាន់ប្រទេសចិន – FN ៣. កម្ពុជាពិចារណាចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអេមីរ៉ាតអារ៉ាប់រួម – ខ្មែរថាមស៍ ៤. ថៃរំពឹងនាំចេញទុរេន ១លានតោន ដែលមានតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារ ទៅចិន នៅឆ្នាំ២០២៤ – Thai PBS World ៥. ហ្វីលីពីន និងអាមេរិក ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ចំពេលតានតឹងជាមួយចិន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញកង់ – AMS Economy ២. ទំហំពាណិជ្ជកម្មកម្ពុជា-អាសិបសម្រេចបានជាង ៨ពាន់លានដុល្លារក្នុងរយៈពេល៣ខែ ឆ្នាំ២០២៤ – ស៊ីស៊ីថាមស៍ ៣. ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម កើនឡើង ១៣% ក្នុងរយៈពេល៣ខែនេះ – ថ្មីៗ ៤. អាមេរិក មានបំណងចាប់ផ្តើមប្រព័ន្ធឃ្លាំមើលទណ្ឌកម្មកូរ៉េខាងជើងថ្មី នៅខែឧសភា – AFP ៥. ប្រធាន CIA៖ អ៊ុយក្រែនអាចចាញ់សង្គ្រាមនៅឆ្នាំនេះ បើពុំមានជំនួយយោធាថ្មី – CNN #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មេសា ២០២៤

១. គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ ស្រែអំបិល-កោះកុង សម្រេចបាន ៥២,១២% – AMS Economy ២. កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ១១ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល ៤ថ្ងៃ – ស៊ីស៊ីថាមស៍ ៣. ក្រុមហ៊ុន Royal Railway ទិញក្បាលរថភ្លើងល្បឿនលឿន ១១គ្រឿងពីជប៉ុន និងកំពុងដឹកមកកម្ពុជា – កម្ពុជាថ្មី ៤. UN អំពាវនាវរកថវិកា ២,៨ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយទៅឱ្យប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅរងទុក្ខវេទនាប្រមាណ ៣លាននាក់ – AP ៥. បណ្តាមេដឹកនាំ EU គាំទ្រការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់ ក្រោយការវាយប្រហារលើអ៉ីស្រាអែល – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មេសា ២០២៤

១. ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៨% ក្នុងឆ្នាំ២០២៤ និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និងទេសចរណ៍ – AMS Economy ២. ប្រាក់រៀល ត្រូវបានដាក់ក្នុងតារាងជួញដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ – FN ៣. ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តកំពង់ចាម បាត់ដំបង សៀមរាប កំពត និងព្រៃវែង មានភ្ញៀវទៅកម្សាន្តច្រើនជាងគេ – កម្ពុជាថ្មី ៤. អូស្រ្តាលីមានផែនការបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងទំហំ ៣២ពាន់លានដុល្លារ ហើយផ្តោតសំខាន់លើមីស៉ីល ដ្រូន និងនាវាចម្បាំង – Reuters ៥. អាមេរិកបញ្ជូនយន្តហោះយោធា ហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយប្រមុខការពារជាតិអាមេរិក-ចិន ទើបនិយាយគ្នាតាមទូរស័ព្ទ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករចំនួន ១៦៦ ៤៥១ តោនទៅកាន់ទីផ្សារអន្តរជាតិ ថយចុះបន្តិចពីចំនួន ១៧៦ ៥៨១ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – AMS Economy ២. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VCGP ចុះកិច្ចសន្យាដែលមានទំហំទឹកប្រាក់ជាង ១០៣លានដុល្លារ សំរាប់រោងចក្រប្រព្រឹត្តិកម្មទឹកនៅបាក់ខែង – ថ្មីៗ ៣. ត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP មានតម្លៃជាង ២,៦ពាន់លានដុល្លារ កើនឡើងជិត ២៦% – FN ៤. យោធាមីយ៉ាន់ម៉ា ទទួលស្គាល់បរាជ័យក្រោមដៃជនជាតិភាគតិច នៅក្រុងជាប់ព្រំដែនថៃ – AFP ៥. កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក រួមគ្នាធ្វើសមយុទ្ធយោធាជើងទឹក ដើម្បីពង្រឹងសមត្ថភាពឆ្លើយតប ការគំរាមកំហែងពីកូរ៉េខាងជើង – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មេសា ២០២៤

១. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ កម្ពុជាមានជំហររឹងមាំ អាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៧ – AMS Economy ២. គម្រោងវិនិយោគ ៦ទៀត តម្លៃជាង ៧០លានដុល្លារនៅព្រះសីហនុ ត្រូវបានលើកទឹកចិត្តជាពិសេសពីរដ្ឋាភិបាល – ថ្មីៗ ៣. ត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៦,២៦ពាន់លានដុល្លារ កើន ១៨% ខណៈការនាំចូលមានតម្លៃ ៦,២៣ពាន់លានដុល្លារ – FN ៤. គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភា – Reuters ៥. អាមេរិក និងសហភាពអឺរ៉ុបថា ភាពលើសចំណុះនៃវិស័យឧស្សាហកម្មរបស់ចិនអាចបង្កហានិភ័យដល់ទីផ្សារពិភពលោក – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ មេសា ២០២៤

១. វិនិយោគិនហុងកុង បង្ហាញពីបំណងវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា – AMS Economy ២. រដ្ឋាភិបាលគ្រោងដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ លើថវិកាប្រមាណ ៣០០ លានដុល្លារ – កម្ពុជាថ្មី ៣. ត្រីមាសទី១ ឆ្នាំ២០២៤ បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា ថយចុះជាង ៧៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ – FN ៤. តួកគី ដាក់កំហិតការនាំចេញផលិតផលជាង ៥០ប្រភេទទៅអុីស្រាអែល រហូតមានការឈប់បាញ់នៅហ្កាហ្សា – AFP ៥. អាមេរិក បញ្ជូនអាវុធដែលរឹបអូសបានពីអ៉ីរ៉ង់ ទៅឱ្យអ៊ុយក្រែន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ មេសា ២០២៤

១. ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា កើនឡើងដល់ ៥,៤ពាន់លានដុល្លារ – ថ្មីៗ ២. កម្ពុជាមានបំណងប្រែក្លាយខេត្តព្រះសីហនុ អោយទៅជាទីក្រុង Shenzhen ទី២ – ខ្មែរថាមស៍ ៣. ករណីធ្លាយសារធាតុគីមីចូលដៃទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជាឡើយ – កម្ពុជាថ្មី ៤. អាមេរិក អង់គ្លេស និងអូស្ត្រាលី កំពុងពិចារណាធ្វើកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ក្រោមសន្ធិសញ្ញា AUKUS – AFP ៥. មេដឹកនាំបារាំង អេហ្ស៉ីប និងហ្ស៊កដានី ព្រមានអ៉ីស្រាអែល ប្រឆាំងនឹងការវាយលុកចូលទីក្រុង Rafah – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ១០៦គម្រោង ក្នុងទំហំ ២,២ពាន់លានដុល្លារនិងអាចបង្កើតការងារជិត ១១ម៉ឺនកន្លែង – AMS Economy ២. ត្រីមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់មកពី ៨ប្រទេស – AMS Economy ៣. សង្ក្រាន្តខ្មែរនៅជប៉ុន កូរ៉េ ម៉ាឡេស៊ី និងថៃ មានបង្ហាញម្ហូបអាហារ នំអន្សម នំគម និងល្បែងប្រជាប្រិយ – ខ្មែរថាមស៍ ៤. មីយ៉ាន់ម៉ា សុំថៃ បើកផ្លូវឱ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០នាក់ ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង -AFP ៥. ជប៉ុន អាមេរិក ហ្វីលីពីន និងអូស្ត្រាលីធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកដំបូង នៅសមុទ្រចិនខាងត្បូង – AP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករជាង ១៦ម៉ឺនតោន ទទួលបានចំណូលជាង ១២៣លានដុល្លារ – FN ២. កម្ពុជាគ្រោងចាប់ផ្តើមការងារសាងសង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលមានប្រវែង ១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅឆ្នាំនេះ – ថ្មីៗ ៣. FDI៖ កម្ពុជាជាប់តំណែងជាទីផ្សារ វិនិយោគកំពូលក្នុងពិភពលោកឆ្នាំ ២០២៤ – SBM News ៤. តៃវ៉ាន់ បញ្ចេញកញ្ចប់ទឹកប្រាក់ជាង ៩លានដុល្លារ ស្ដារថ្លៃខូចខាតពីគ្រោះរញ្ជួយដី – AFP ៥. លោក ណេតាន់យ៉ាហ៊ូ ថានឹងកម្ទេចមិនថានរណានោះទេ ឱ្យតែចង់ ឬមានផែនការបំផ្លាញអ៉ីស្រាអែល – Reuters #ams1minute