-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៤

១. សំបក និងកាកសំណល់គ្រាប់ស្វាយចន្ទី កំពុងត្រូវបានសិប្បកម្មក្នុងស្រុក និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន ពង្រឹងការកែច្នៃ ទាំងការចម្រាញ់យកប្រេង និងការផលិតជាថាមពលជីវម៉ាសសម្រាប់នាំចេញទៅទីផ្សារជប៉ុន – AMS Economy ២. អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ដែលមាន Wi-Fi ខ្ពស់បំផុត ក្នុងចំណោមអាកាសយានដ្ឋាន ២០ ទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ជាមួយនឹងពិន្ទុ ៣,៥០ លើ៥ – ខ្មែរថាមស៍ ៣. ខេត្តកំពត បើកឱ្យទេសចរចូលកម្សាន្តឆ្នេរខ្សាច់ថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំ មុនផែនការបញ្ចប់ការសាងសង់ – កម្ពុជាថ្មី ៤. ហ្វីលីពីន បញ្ជាឱ្យបិទសាលារៀនរាប់រយកន្លែង ដោយសារការកើនឡើងរលកកម្ដៅ – Bloomberg ៥. រុស្ស៊ី៖ បណ្តាញថាមពលបម្រុងសម្រាប់រោងចក្រថាមពលនុយក្លែអ៊ែរ Zaporizhia គាំងលែងដំណើរការ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣ មេសា ២០២៤

១. ចលនាភូមិមួយផលិតផលមួយ និងទិវាទិញផលិតផលខ្មែរ ត្រូវបានរៀបចំឡើងនៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីម្ចាស់សហគ្រាសជាង ១០០ស្តង់ – AMS Economy ២. នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង៨០០នាក់ ចូលចតនៅខេត្តព្រះសីហនុ – FN ៣. ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥,៨% នៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. វៀតណាម ត្រៀមទិញថាមពលអគ្គិសនីពី ឡាវដល់ ៨ពាន់មេហ្គាវ៉ាត់ ទុកសម្រាប់ផ្គត់ផ្គង់នៅរដូវប្រាំង – VN Express ៥. ឥណ្ឌូណេស៉ី ចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹក ២គ្រឿង ពីក្រុមហ៊ុនបារាំង – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ មេសា ២០២៤

១. ធនាគារពិភពលោកចាត់ទុក កម្ពុជា និងហ្វីលីពីន ជាប្រទេសដែលកំពុងមានការអភិវឌ្ឍលឿនបំផុតក្នុងអាស៊ាននៅឆ្នាំនេះ – ខ្មែរថាមស៍ ២. រាជរដ្ឋាភិបាលសម្រេចឱ្យស្ថាបនាជាផ្លូវកៅស៊ូ ដែលភ្ជាប់ពីកម្ពុជា ទៅដល់តំបន់អភិវឌ្ឍន៍ត្រីកោណមុំបី ថៃ កម្ពុជា និងឡាវ – ថ្មីៗ ៣. រោងចក្រដំឡើងរថយន្តរបស់ជប៉ុនក៏ដូចជារោងចក្រកែច្នៃគ្រឿងអលង្ការរបស់បារាំងនឹងបង្ហាញវត្តមាននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញនៅឆ្នាំ២០២៤ – កម្ពុជាថ្មី ៤. ត្រីមាសឆ្នាំ២០២៤ ថៃទទួលបានភ្ញៀវទេសចរបរទេស ចំនួន ៩,៤លាននាក់ កើបចំណូលបានជាង ១២,៤ពាន់លានដុល្លារ – Bangkok Post ៥. ឥណ្ឌាជំទាស់នឹងការប្តូរឈ្មោះទីតាំងប្រហែល ៣០កន្លែង នៅតំបន់ព្រំដែនជួរភ្នំហិមាល័យ ពីសំណាក់ចិន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មេសា ២០២៤

១. កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងខេត្តកែប សម្រេចបានលទ្ធផលសាងសង់ប្រមាណ ៩០% – AMS Economy ២. រដ្ឋរឹបអូសដីជិត ១ម៉ឺនហិកតា និងឃាត់ខ្លួនមនុស្ស ៣០នាក់ ពាក់ព័ន្ធការទន្រ្ទានខុសច្បាប់នៅពោធិ៍សាត់ – ថ្មីៗ ៣. ៣ខែ ដើមឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស – FN ៤. អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ១១ថ្ងៃ នៅចិន – Reuters ៥. ប្រធានាធិបតីកូរ៉េខាងត្បូង ថារដ្ឋាភិបាលបើកចំហរជានិច្ច ក្នុងការចរចាជាមួយក្រុមវេជ្ជបណ្ឌិត ដើម្បីបញ្ចប់កូដកម្ម – Yahoo #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មីនា ២០២៤

១. ចិន ជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប – AMS Economy ២. ព្រែកកំពង់ស្មាច់ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រ – ថ្មីៗ ៣. ២ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលមិនមែនវាយនភណ្ឌមានទំហំ ២ ០៩០លានដុល្លារ កើន២៣% – FN ៤. ចិន សម្រេចដកពន្ធស្រាពីអូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន – AP ៥. ប្រមុខកងទ័ពជើងទឹកតៃវ៉ាន់ គ្រោងបំពេញទស្សនកិច្ចទៅកាន់អាមេរិក នៅសប្តាហ៍ក្រោយ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ មីនា ២០២៤

១. កម្ពុជាកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ជាមួយឡាវ – ខ្មែរថាមស៍ ២. ស្ពានអាកាស “មរតកតេជោ” ដំណាក់កាលទី១ នឹងបើកឱ្យប្រើប្រាស់នៅថ្ងៃទី១ មេសា ២០២៤ – កម្ពុជាថ្មី ៣. ចិនផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងមកកម្ពុជាជាង ៤លានដុល្លារ ដើម្បីបោសសម្អាតមីននៅកម្ពុជា នៅដំណាច់ខែមីនា ឆ្នាំ២០២៤ – ថ្មីៗ ៤. ឥណ្ឌា នឹង ចំណាយ ប្រាក់ជិត ៣,៧ ពាន់ លាន ដុល្លារ ដើម្បី ធ្វើ របង តាម បណ្ដោយ ព្រំដែន ជាប់ មីយ៉ាន់ម៉ា – AFP ៥. លោក ពូទីន ប្រាប់ពីឡុតរុស្ស៉ី៖ F-16 អាចបំពាក់អាវុធនុយក្លេអ៊ែរ តែមិនអាចកែប្រែស្ថានការណ៍នៅសមរភូមិអ៊ុយក្រែន បានឡើយ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មីនា ២០២៤

១. សហគ្រាសឧស្សាហកម្មធំៗចិន ១៧ ចាប់អារម្មណ៍ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា – AMS Central ២. ក្នុង ត្រីមាស ទី១ ឆ្នាំនេះ ខេត្ត កែប នាំចេញ ផ្លែស្វាយ កែវ រមៀត ជាង ៧ ពាន់ តោន កើន ៨២% – កម្ពុជាថ្មី ៣. ២ខែ ដើមឆ្នាំ២០២៤ ការនាំចេញ របស់ កម្ពុជា ទៅកាន់ ចក្រភពអង់គ្លេស កើនជាង ២ ៥ % ក្នុងទំហំ ១ ៣ ៦ លាន ដុល្លារ – ខ្មែរថាមស៍ ៤. ឥណ្ឌា បង្កើនការទិញប្រេងពីអាមេរិកនៅពេលរុស្ស៊ីរងទណ្ឌកម្ម -AFP ៥. បារាំង និងប៉ូឡូញ ជំរុញការទប់ស្កាត់បន្ថែម លើការនាំចូលស្បៀងអាហារពីអ៊ុយក្រែន –…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មីនា ២០២៤

១. ៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ត្រូវបានប្រកាសជាខេត្តអស់មីន – FN ២. កម្ពុជា គាំទ្រឡាវ ឱ្យបញ្ជូនថាមពលបៃតង ទៅតំបន់អាស៊ាន ដោយឆ្លងកាត់តាមកម្ពុជា – ប៉ុស្តិ៍ខ្មែរ ៣. អំបុកខ្មែរ ជិតឈាន សម្រេច នាំចេញទៅលក់នៅ ប្រទេស ថៃ – ថ្មីៗ ៤. កសិករអង់គ្លេស នាំគ្នាតវ៉ានៅខាងក្រៅសភា ជុំវិញបញ្ហាស្បៀងអាហារនាំចូល – AFP ៥. អាមេរិក៖ ផ្នែកខ្លះនៃស្ពាន Key Bridge ក្នុងទីក្រុង Baltimore បាក់រលំ ក្រោយនាវាបើកបុក – Reuters #ams1minute
-
របាយការណ៍នៅថ្ងៃទី២៥ មីនា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មីនា ២០២៤

១. កសិដ្ឋានវៃឆ្លាតដាំដំណាំពោត ប្រើបច្ចេកវិទ្យាទំនើបលើផ្ទៃដី ១ពាន់ហិកតា បង្ហាញខ្លួនលើកដំបូងនៅខេត្តសៀមរាប – AMS Economy ២. ឥណទានជាប្រាក់រៀល កើន ២៥% ខណៈប្រាក់បញ្ញើជាប្រាក់រៀល កើន ១៦% – កម្ពុជាថ្មី ៣. AirAsia Cambodia គ្រោងចាប់ផ្ដើមប្រតិបត្តិការជើងហោះហើរក្នុងស្រុករវាងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២ ឧសភា – បុស្តិ៍ខ្មែរ ៤. ចិនឈប់ប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Intel និង AMD នៅក្នុងកុំព្យូទ័ររបស់រដ្ឋាភិបាល – AFP ៥. សម្ព័ន្ធមិត្តរបស់លោក ពូទីន អំពាវនាវឱ្យរុស្ស៉ីអនុវត្តទោសប្រហារជីវិតឡើងវិញ ក្រោយភេរវកម្មនៅមូស្គូ – AFP #ams1minute