-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មីនា ២០២៤

១. គ្រាប់ស្វាយចន្ទីខ្មែរទទួលបានគាំទ្រច្រើនពីពលរដ្ឋជប៉ុន ដោយសារតែគុណភាពខ្ពស់ ទំហំគ្រាប់ធំ និងច្រើនជម្រើស – កម្ពុជាថ្មី ២. ទំហំពាណិជ្ជកម្មរវាងម៉ិកស៊ិក-កម្ពុជា អាចនឹងកើនដល់ ៤០០លានដុល្លារ នៅឆ្នាំនេះ – ខ្មែរថាមស៍ ៣. ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទំហំជាង ៤៦លានដុល្លារ កើនជាង ៣៥% ក្នុងនោះការនាំចេញរបស់កម្ពុជាកើនជាង ៨៣% – Post Khmer ៤. ក្រុមហ៊ុនអាកាសចរណ៍ថៃ នឹងបញ្ចុះតម្លៃ ២០% លើជើងហោះហើរក្នុងស្រុកដែលចេញដំណើរពេលព្រឹកព្រលឹម និងយប់ជ្រៅ ក្នុងឱកាសបុណ្យសង្ក្រាន្ត – The Nation ៥. ឥណ្ឌាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងទំហំ ១០០ពាន់លានដុល្លារ ជាមួយប្រទេសមិនមែនជាសមាជិក EU ដូចជា ន័រវេស ស្វីស អ៉ីស្លង់ និងលិចតិនស្តាញ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មីនា ២០២៤

១. អាជីវកម្មទេសចរណ៍ជាង ១០០០កន្លែងកំពុងដំណើរការនៅខេត្តសៀមរាប ខណៈកំណើនទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់ – AMS Economy ២. ក្រុមហ៊ុនជប៉ុនចំនួន៦ ចង់មកវិនិយោគវិស័យកសិកម្មនៅកម្ពុជា – AMS Economy ៣. ខែ កុម្ភៈ ទេសចរ កូរ៉េ ឈរ លំដាប់ទី១ ទិញ ប័ណ្ណ ចូល ទស្សនា អង្គរ ច្រើន ជាងគេ – កម្ពុជាថ្មី ៤. ស៊ុយអែត ក្លាយជាសមាជិកទី៣២ របស់ NATO ជាផ្លូវការ បិទបញ្ចប់គោលការណ៍អព្យាក្រឹត២០០ឆ្នាំមកនេះ – AFP ៥. អាមេរិកគ្រោងសង់កំពង់ផែបណ្តោះអាសន្ននៅលើឆ្នេរតំបន់ហ្កាហ្សា ដើម្បីទទួលយកជំនួយតាមផ្លូវសមុទ្រ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៤

១. ក្នុងរយៈពេល ១០ឆ្នាំខាងមុខ កម្ពុជាគ្រោងនឹងសាង់ផ្លូវល្បឿនលឿនចំនួន ៩គម្រោង ក្រោមទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារ – AMS Economy ២. ការកែច្នៃដំណាំល្ពៅនៅកម្ពុជា ទៅជាផលិតផលសម្រេចតាមរយៈសិប្បកម្មក្នុងស្រុកបានបង្ហាញខ្លួនជាបណ្តើរៗ – AMS Economy ៣. ខែមករា ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកល បានជួយឱ្យកម្ពុជារកចំណូលពីការនាំចេញផលិតផលគ្រឿងសង្ហារិម និងផលិតផលក្នុងបន្ទប់គេង មានទំហំជិត ៦០លានដុល្លារ កើនជាង ៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ – ភ្នំពេញបុស្តិ៍ ៤. អូស្ត្រាលី គ្រោងផ្ដល់ទិដ្ឋាការរយៈពេល ១០ឆ្នាំសម្រាប់ភ្ញៀវទេសចរមកពីបណ្ដាប្រទេសអាស៊ាន – AFP ៥. សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងនឹងកើនឡើង ២,៨% ទៅ ៣,៣% នៅឆ្នាំ២០២៤ នេះ – CNA #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មីនា ២០២៤

១. ទន្លេមេគង្គជាប់លេខ៣ ជាទន្លេដែលមានជីវៈចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក – AMS Economy ២. ២ខែឆ្នាំនេះ ភ្ញៀវទេសចរបរទេសជាង ២៣ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ កើន៥០% ទទួលបានចំណូលជាង ១១លានដុល្លារ – AMS Economy ៣. កម្ពុជាត្រៀមអត្តពលិករង្វង់ ១០០នាក់ ចូលរួមព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុនចម្រុះអាស៊ី នៅថៃ ចុងឆ្នាំនេះ – FN ៤. ជប៉ុនគ្រោងនឹងបង្កើនការទទួលយកពលករបរទេសដែលមានជំនាញស្របច្បាប់រហូតដល់ ៨០ម៉ឺននាក់ នៅ ៥ឆ្នាំខាងមុខ – Kyodo ៥. ឥណ្ឌាសង់មូលដ្ឋានទ័ពជើងទឹកក្បែរកោះម៉ាល់ឌីវ ដែលកាន់តែខិតទៅរកចិន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មីនា ២០២៤

១. កំពង់ផែទឹកជ្រៅស្តង់ដាអន្ដរជាតិខេត្តកំពតនឹងបើកដំណើរការនៅខែមិថុនា – AMS Economy ២. កម្ពុជាកំពុងដំណើរការឆ្ពោះទៅរកថាមពលស្អាត ខណៈចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជី(EVs)នៅក្នុងប្រទេស កើនដល់ ១ ៣៣៥គ្រឿង – ខ្មែរថាមស៍ ៣. កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរបន្ថែម ជាពិសេសការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ – ថ្មីៗ ៤. អូស្ត្រាលីផ្ដល់កញ្ចប់ជំនួយជិត ៤២លានដុល្លារ ឲ្យអាស៊ាន ដើម្បីគាំទ្រដល់សន្តិសុខដែនសមុទ្រ – Al Jazeera ៥. បារាំងបានក្លាយជាប្រទេសដំបូងគេលើពិភពលោកដែលដាក់បញ្ចូលសិទ្ធិរំលូតកូន ពេញលេញទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មីនា ២០២៤

១. ចិន គ្រោងវិនិយោគ ១ពាន់លានដុល្លារលើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៅកម្ពុជា – AMS Economy ២. ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអង្គរអ៊ែរ ប្រកាសផ្លូវហោះហើរត្រង់ថ្មីរវាងទីក្រុងភ្នំពេញ និងរដ្ឋធានីញូវដែលី ឥណ្ឌា – ខ្មែរថាមស៍ ៣. ២ខែ ដើមឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១១លានដុល្លារពីការលក់សំបុត្រចូលអង្គរ កើនជាង ៥០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ – ភ្នំពេញបុស្តិ៍ ៤. ថៃជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប – Bangkok post ៥. អាមេរិកទម្លាក់ស្បៀងអាហារជិត ៤ម៉ឺនមុខ ពីលើអាកាសជួយដល់ជនស៊ីវិលតំបន់កាហ្សា – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ មីនា ២០២៤

១. រដ្ឋត្រៀមផ្តល់កម្ចី ៣០លានដុល្លារ ដើម្បីលើកស្ទួយខ្សែច្រវាក់កែច្នៃស្វាយចន្ទីក្នុងស្រុក – AMS Economy ២. ក្រសួងសាធារណការសម្រេចបានជាង ៥៦% នៃគោលដៅស្ថាបនា និងសាងសង់ផ្លូវគោក – ខ្មែរថាមស៍ ៣. រដ្ឋគ្រោងចំណាយជាង ១០ម៉ឺនដុល្លារ ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប – ថ្មីៗ ៤. ថៃនឹងធ្វើការហាមឃាត់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តនៅដំណាច់ឆ្នាំនេះ – Bangkok post ៥. ស្រីលង្កាសម្រេចចិត្តបញ្ឈប់ការផ្តល់ទិដ្ឋាការរយៈពេលវែងដោយឥតគិតថ្លៃ ដល់ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលបានរស់នៅក្នុងរយៈពេលពីរឆ្នាំកន្លងមក – Xinhua #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ កុម្ភៈ ២០២៤

១. រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង ១លាននាក់ – FN ២. ក្រុមហ៊ុន Royal Railway of Cambodia នឹងពង្រឹងការវិនិយោគលើគម្រោងផ្លូវដែករថភ្លើងដែលស្ថិតនៅភាគខាងជើង – ខ្មែរថាមស៍ ៣. អាមេរិកជាប្រទេសទិញទំនិញច្រើនជាងគេបង្អស់ពីកម្ពុជាក្នុងខែមករា មានតម្លៃជិត ៦៣០លានដុល្លារ – ថ្មីៗ ៤. រុស្ស៊ី និងកូរ៉េខាងជើង ដោះដូរកុងតឺន័រជាង ១ម៉ឺន – AFP ៥. សហភាពអឺរ៉ុបបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនចិនដែលពួកគេសង្ស័យថាកំពុងគាំទ្រដល់រុស្ស៊ី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ កុម្ភៈ ២០២៤

១. កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសគំរូ ទទួលបានពិន្ទុកម្រិត A និងឈានមុខគេចំណោមប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់ – ខ្មែរថាមស៍ ២. សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ជួយដោះស្រាយបញ្ហាតម្លៃ និងកង្វះទីផ្សាររបស់កសិករ – FN ៣. ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ កម្ពុជានឹងមិនខ្វះខាតសាច់សត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទោះបីរាជរដ្ឋាភិបាលសម្រេចផ្អាកនាំចូលសាច់បង្កក ៦ខែ – កម្ពុជាថ្មី ៤. អាមេរិកបញ្ជាក់ឡើងវិញថានឹងមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ក្រោយការអត្ថាធិប្បាយរបស់លោក Macron – AFP ៥. ចិនជោគជ័យដំណើរការតាក់ស៊ីលើអាកាសដឹកភ្ញៀវបាន ៥នាក់ក្នុងល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង – China Daily #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ កុម្ភៈ ២០២៤

១.២ខែដើមឆ្នាំ២០២៤ ទិន្នផលអំបិលផលិតខេត្តកែប កើនឡើងខ្លាំងរហូតដល់ ៣ ៩៧០តោន – FN ២. កម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាក្នុងការពិនិត្យលើការពង្រីកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញទេសចរបន្ថែមទៀត – កម្ពុជាថ្មី ៣. វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន នឹងមានកំណើនឡើងកាន់តែខ្ពស់ក្នុងឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរជាតិ និងអន្ដរជាតិមានការកើនឡើង – AMS Economy ៤. ប្រធានាធិបតីបារាំង លោក Macron ថាមិនច្រានចោលលទ្ធភាព ក្នុងការបញ្ជូនកងទ័ពលោកខាងលិច ទៅជួយអ៊ុយក្រែន – AFP ៥. ចំនួនកំណើតទារកនៅជប៉ុន បន្តធ្លាក់ចុះដល់កម្រិតដ៏ទាបបំផុត កាលពីឆ្នាំ២០២៣ – Reuters #ams1minute