-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កុម្ភៈ ២០២៤

១. ភ្ញៀវទេសចរជាង ១លាននាក់ដើរកំសាន្តពេលចូលឆ្នាំចិន-វៀតណាម នៅទូទាំងប្រទេស – AMS Central ២. កម្ពុជាត្រូវការពេលប្រមាណ ២ឆ្នាំទៀត ក្នុងការដាក់សង្ក្រាន្តកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ – កម្ពុជាថ្មី ៣. ខេត្តកំពតមានគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ២កន្លែងបន្ថែមទៀត ទី១គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ឆ្នេរខ្សាច់ចន្លោះស្ពានថ្មីនិងស្ពានរថភ្លើង – FN ៤. ជប៉ុនមានផែនការផ្ដល់ជំនួយ ១០៦លានដុល្លារ សម្រាប់អ៊ុយក្រែន – Kyodo ៥. ប្រមុខការពារជាតិអាមេរិកចូលមន្ទីរពេទ្យជាថ្មី ហើយផ្ទេរការងារទៅឱ្យអនុរដ្ឋមន្រ្តីការពារជាតិ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កុម្ភៈ ២០២៤

១. IMF៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ អាចនឹងកើនឡើង ៦,០% នៅឆ្នាំ២០២៤ – AMS Central ២. អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ “ថយចុះ៥០%” ក្រោយរឹតបន្តឹងច្បាប់ – ស៊ីស៊ីថាមន៍ ៣. បង្គាចាក់ចាហួយនាំចូលពីវៀតណាមជាង៤តោន ត្រូវបានបង្ក្រាប និងដុតកម្ទេចចោល – FN ៤. UNICEF៖ កុមារជាង ៧០ម៉ឺននាក់នៅស៊ូដង់ កំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរបំផុត – AFP ៥. អាមេរិកដាក់ទណ្ឌកម្ម ចំពោះការរំលោភបំពានការកំណត់តម្លៃប្រេងរបស់រុស្ស៉ី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កុម្ភៈ ២០២៤

១. កម្ពុជាមានរោងចក្រធុនធំជាង ២ ១០០ មានទុនវិនិយោគជាង ១៨ ពាន់លានដុល្លារ – AMS Central ២. ក្រសួងមហាផ្ទៃ ដាក់ ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយ ប ត្រ និងកម្មវិធីផ្តល់សេវារដ្ឋបាលតាមអនឡាញ – ថ្មីៗ ៣. សភាពាណិជ្ជកម្មខេត្តស្វាយរៀង សាងសង់ចំណតទូក ដើម្បីសម្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករទៅវៀតណាម – កម្ពុជាថ្មី ៤. ឥណ្ឌានឹងបញ្ចប់កិច្ចព្រមព្រៀងធ្វើដំណើរសេរីនៅតំបន់ព្រំដែនជាមួយមីយ៉ាន់ម៉ា – AP ៥. អ៉ីស្រាអែល ទាត់ចោលសំណើដាក់លក្ខខណ្ឌក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងសម្រាកបាញ់គ្នា – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ កុម្ភៈ ២០២៤

១. កម្ពុជាថយចំណូលពន្ធគយជិត ៤០០ លានដុល្លារ ដោយសារការអនុគ្រោះពន្ធគយ – AMS Economy ២. យុទ្ធនាការ “ផ្ទះមួយ ដើមឈើ១ដើម” ដើម្បីប្រែខេត្តបាត់ដំបងទៅជាក្រុងបៃតង នឹងអនុវត្តនៅខែមិថុនា – ថ្មីៗ ៣. ផ្លូវជាតិលេខ ៣១ ពីបែកគូស ទៅទីរួមស្រុកកំពង់ត្រាច សម្រេចការសាងសង់បានជាង ៤០% – កម្ពុជាថ្មី ៤. ក្រុមហាម៉ាស ស្នើបទឈប់បាញ់មាន ៣ដំណាក់កាល និងរយៈពេល ១៣៥ថ្ងៃ ដើម្បីនាំទៅរកទីបញ្ចប់នៃសង្រ្គាមជាមួយអ៉ីស្រាអែល – Reuters ៥. ស៊ីរី៖ កងកម្លាំងអាមេរិក លួចទ្រព្យសម្បត្តិជាតិរបស់ប្រទេសស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ – Xinhua #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ កុម្ភៈ ២០២៤

១. រយៈពេលជាង ១០ឆ្នាំ ក្រុមហ៊ុន AEON Mall បោះទុនជាង ៧០០លានដុល្លារ សង់ផ្សារទំនើបនៅកម្ពុជា – AMS Economy ២. កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជាង ៦៥ម៉ឺនតោន ទៅប្រទេស ចំនួន ១៣ ក្នុងនោះមាន ចិន ជប៉ុន វៀតណាម ថៃ ឆែក កូរ៉េខាងត្បូង ហូឡង់ វៀតណាម អាមេរិក – AMS Economy ៣. កម្ពុជាគ្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ កងកេង នៅខេត្តព្រះសីហនុ – AMS Central ៤. លោក Donald Trump អាចដំឡើងពន្ធគយលើទំនិញចិនក្នុងអត្រាលើសពី ៦០% បើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក – BBC ៥. រុស្ស៉ី និងចិនចោទអាមេរិកថា កំពុងដុតបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កុម្ភៈ ២០២៤

១. ខែមករា ឆ្នាំ២០២៤ កម្ពុជា ទទួលបានទុនវិនិយោគ ពីចិន ចំនួន ១៤៧ លានដុល្លារ ខណៈចិន នៅតែបន្តឈានមុខគេក្នុងការបណ្ដាក់ទុននៅកម្ពុជា – AMS Economy ២. រដ្ឋាភិបាលកម្ពុជាចំណាយថវិកាជាង ៣៦ ពាន់លានរៀល ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារ ក្នុងឆ្នាំ២០២៣ – FN ៣. កម្ពុជា មានបំណង ចង់ ឃើញ កំពង់ផែ អន្តរជាតិ Long An របស់ វៀតណាម ក្លាយទៅជា ច្រក ពាណិជ្ជកម្ម សំខាន់ រវាងប្រទេសទាំងពីរ – ខ្មែរថាមស៍ ៤. អាមេរិកព្រមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ខណៈក្រុមហ៊ូធីប្តេជ្ញាធ្វើការសងសឹក – France 24 ៥. ព្រឹទ្ធសភាអាមេរិកបញ្ចេញសេចក្តីព្រាងកញ្ចប់ថវិកាទំហំ ១១៨ ពាន់លានដុល្លារ លើសន្តិសុខព្រំដែន ជំនួយសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល – Reuters…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២ កុម្ភៈ ២០២៤

១. កម្ពុជាត្រូវការអំបិល ចន្លោះ៧-១០ម៉ឺនតោន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក – AMS Economy ២. ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥,៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ – FN ៣. ឡាវដាក់ដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ៖ ខេត្តសុវណ្ណខេត-ក្រុងបាងកក, រដ្ឋធានីវៀងចន្ទន៍-ទីក្រុងភ្នំពេញ និងវៀងចន្ទន័-ដាណាង – ថ្មីៗ ៤. លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យនាវាចម្បាំង ខណៈកូរ៉េខាងជើងពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម – AFP ៥. អាមេរិកមានផែនការវាយប្រហារលើមូលដ្ឋានរបស់អ៉ីរ៉ង់ ក្នុងអ៉ីរ៉ាក់ និងស៊ីរី ក្រោយការវាយប្រហារនៅហ៊្សកដានី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ កុម្ភៈ ២០២៤

១. ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជារំពឹងនឹងបន្តងើបឡើងក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងពីវិស័យទេសចរណ៍ និងកម្មន្តសាល – AMS Economy ២. សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា – ថ្មីៗ ៣. ព្រលានយន្តហោះអន្តរជាតិភ្នំពេញទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ACI ជាព្រលានឈានមុខគេលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ – ភ្នំពេញបុស្តិ៍ ៤. ឆ្នាំ២០២៤ សេដ្ឋកិច្ចអាស៊ីរំពឹងហក់ឡើង ៥,២% ដោយសារកំណើនលើសការរំពឹងទុកនៅចិន – AFP ៥. CEO បណ្តាញសង្គមធំៗ Meta, X, TikTok, Snap និង Discord ប្រឈមមុខដ៏តានតឹងនៅចំពោះមុខសភាអាមេរិកជុំវិញករណីរំលោភសិទ្ធិកុមារ – NBC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣១ មករា ២០២៤

១. ខែមករា CDC អនុម័តគម្រោងបង្កើតរោងចក្រចំនួន ១០ ក្នុងទុនសរុបជាង ៦០លានដុល្លារ – AMS Economy ២. គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែកុម្ភៈ – AMS Economy ៣. ក្រុមហ៊ុនរបស់ជប៉ុនមួយឈានមកពង្រីករោងចក្រនៅកម្ពុជា ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារជប៉ុន – កម្ពុជាថ្មី ៤. ក្រុមហ៊ុន Toyota រក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុត ក្នុងពិភពលោកនៅឆ្នាំ២០២៣ – WSJ ៥. លោក Netanyahu ថាគ្មានការដកកងទ័ពអ៉ីស្រាអែលចេញពីហ្គាហ្សានោះទេ ដរាបណាមិនទាន់ទទួលបានជ័យជម្នះ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មករា ២០២៤

១. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ប្រវែងសរុប ៤២០គីឡូម៉ែត្រ ឆ្លងកាត់រាជធានី-ខេត្តចំនួន៦ កំពុងពន្លឿនការសិក្សាឈានទៅរកការបញ្ចប់ – AMS Economy ២. សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីឧស្សាហកម្មអតិពលកម្ម មកឧស្សាហកម្មផ្អែកលើជំនាញ – ថ្មីៗ ៣. កម្ពុជា-WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់ ៦៣លានដុល្លារ – កម្ពុជាថ្មី ៤. តុលាការប៉ាគីស្ថានបានកាត់ទោស លោក Imran Khan ជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ សម្រាប់ការធ្វើឱ្យបែកធ្លាយកិច្ចការសម្ងាត់របស់រដ្ឋ – BBC ៥. គម្រោងរបស់ស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk សាកល្បងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ទទួលបានជោគជ័យជាលើកដំបូង – Reuters #ams1minute