-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ មករា ២០២៤

១. ស្ពានអាកាសក្បាលថ្នល់នឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងដំណាក់កាលទី១ នៅរយៈពេល ៧៤ថ្ងៃទៀត – AMS Economy ២. ធនាគារជាតិនៃកម្ពុជា៖ កំណើនឥណទានបានថមថយមកត្រឹម ៤,៨% ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ – FN ៣. “ក្រុងកែប” ឈ្នះជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤នៅឡាវ – ស៊ីស៊ីថាមស៍ ៤. សារព័ត៌មាន CNN Philippines នៅហ្វីលីពីន នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដោយសារការខាតបង់ហិរញ្ញវត្ថុ – AFP ៥. អ៉ីរ៉ង់បដិសេធពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់ទាហានអាមេរិក ៣នាក់ លើទឹកដីហ៊្សកដានី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មករា ២០២៤

១. កម្ពុជាមាន “ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់” ទំហំ ៥ ៨២៧ ម៉ែត្រគូប កម្រិតសីតុណ្ហភាពពី -២២°C ដល់ ១៥°C នៅស្រុកកៀនស្វាយ ខេត្តកណ្តាល – AMS Economy ២. តម្លៃនាំចេញទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មានទំហំ ជាង ១ ៦០០លានដុល្លារ នៅឆ្នាំ២០២៣ – FN ៣. ឆ្នាំ២០២៣ ខេត្តបាត់ដំបងឈរនៅលំដាប់ទី១ ដែលមានផលិតកម្មស្រូវច្រើនបំផុតក្នុងបរិមាណ ១,៦លានតោន ស្មើនឹង ១២,៩% នៃផលិតផលស្រូវសរុប – កម្ពុជាថ្មី ៤. សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើន ៦% នៅឆ្នាំ២០២៤ ដែលស្ទុះងើបឡើងវិញពីការធ្លាក់ចុះក្នុងឆ្នាំ២០២៣ – VN Express ៥. ទំហំនៃការបំផ្លិចបំផ្លាញបង្កឡើងដោយគ្រោះរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីនៅជប៉ុន គឺអាចដល់ ១៧ពាន់លានដុល្លារ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ មករា ២០២៤

១. NBC៖ ទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមាន ២០ប៊ីលានដុល្លារ កើន ១២,៣% នៅឆ្នាំ២០២៣ – FN ២. នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង ៣ លានតោន – FN ៣. ដំណើរការនាំចេញមៀនប៉ៃលិនទៅចិន និងតម្លៃទីផ្សារផ្លែមៀននេះនៅដើមឆ្នាំ ២០២៤ មានភាពល្អប្រសើរ ដែលកសិករអាចលក់បាន ៤ ០០០រៀល ក្នុង ១ គីឡូក្រាម – កម្ពុជាថ្មី ៤. តុលាការធម្មនុញ្ញថៃ យល់ព្រមផ្ដល់សមាជិកភាពជាតំណាងរាស្ត្រឡើងវិញ សម្រាប់លោក Pita Limjaroenrat – AFP ៥. សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ថ្ងៃ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ មករា ២០២៤

១. កម្ពុជាផ្សព្វផ្សាយផលិតផលមានសក្តានុពលរបស់ខ្មែរនៅម៉ាឡេស៊ី រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ម្រេចកំពត អំបិលកំពត កាហ្វេ ទឹកឃ្មុំធម្មជាតិ និងផលិតផលខ្មែរជាច្រីនទៀត – AMS Economy ២. ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO. LTD នាំចេញផ្លែមៀនស្រស់ទៅចិន ប្រមាណ ១០០តោន ក្នុងមួយថ្ងៃ – កម្ពុជាថ្មី ៣. ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជាង ៣ ៦១២លានដុល្លារ ស្មើនឹង ១០១,១៣% នៃផែនការ – FN ៤. សមាជិកសភាអាមេរិក ២ រូប ទៅដល់កោះតៃវ៉ាន់ ដើម្បីបង្ហាញការគាំទ្រ ក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មី – AFP ៥. NATO ចុះកិច្ចសន្យាទិញគ្រាប់សម្រាប់កាំភ្លើងធំ ១១៥ មីលីម៉ែត្រ ក្នុងទំហំទឹកប្រាក់ ១,២ពាន់លានដុល្លារ –…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ មករា ២០២៤

១. ឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅកាន់ទីផ្សារអន្ដរជាតិ ជាង ៨៥១ លានដុល្លារ កើន ២៦១% – AMS Economy ២. ឆ្នាំ២០២៣ កោះតៃវ៉ាន់ បានទិញទំនិញពីកម្ពុជា ក្នុងទំហំជិត ១៣០ លានដុល្លារ កើន ១០,៥% – ខ្មែរថាមស៍ ៣. កម្ពុជានឹងបង្កើតស្ថានីយបណ្តុះកូនឈើ លក្ខណៈអន្តរជាតិនៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ – FN ៤. ឥណ្ឌាគ្រោងពង្រាយលួសបន្លា នៅតាមបណ្តោយព្រំដែនភូមា បន្ទាប់ពីជនជាតិភូមាកាន់តែច្រើនរត់ឆ្លងដែនចូលទឹកដីឥណ្ឌា – Reuters ៥. ហ្វីលីពីន ត្រូវបានរំពឹងថានឹងបន្តនាំចូលអង្ករច្រើនជាងគេបំផុតលើពិភពលោកប្រមាណ ៣,៨ លានតោននៅឆ្នាំ ២០២៤ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ មករា ២០២៤

១. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទំហំជាង ៥១៥លានដុល្លារ ខណៈបារាំងនៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបមួយនៅកម្ពុជា – AMS Economy ២. គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ នឹងបញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជាកំពុងពន្លឿនការនាំចេញផលិតផលកសិកម្ម សំបុកត្រជៀកកាំ និងក្រពើ ទៅកាន់ទីផ្សារចិន – ស៊ីស៊ីថាមស៍ ៤. លោក Netanyahu ច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល – Al Jazeera ៥. តៃវ៉ាន់ប្រទះឃើញបាឡុងចិន ៦ គ្រឿងទៀត នៅក្បែរដែនកោះនេះ ក្នុងនោះ ១ គ្រឿងហោះកាត់ពីលើ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ មករា ២០២៤

១. សហភាពអឺរ៉ុប គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ៨៦លានអឺរ៉ូ ឬប្រមាណ ៩៣លានដុល្លារ ដល់កម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន៤ – AMS Economy ២. កម្ពុជាទទួលបានទេសចរបរទេសសរុបជាង ៥លាន៤សែននាក់ ខណៈភ្ញៀវទេសចរថៃឈរលើគេ មានជិត ២លាននាក់ – កម្ពុជាថ្មី ៣. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម កើន ៧,៣% ក្នុងទំហំជាង ៦,៥ពាន់លានដុល្លារ – ថ្មីៗ ៤. នាយករដ្ឋមន្រ្តីថៃ៖ ផែនការចែកចាយប្រាក់ឧបត្ថម្ភ ដល់ប្រជាជនតាមកាបូបឌីជីថល អាចនឹងត្រូវពន្យារពេល – Reuters ៥. អាមេរិកគ្រោងប្រើប្រាស់កន្លែងផលិតកប៉ាល់របស់ជប៉ុន ដើម្បីធ្វើជាកន្លែងជួសជុលនាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ដែលមកល្បាតនៅលើដែនទឹកនៃតំបន់អាស៉ីបូព៌ា – US News #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ មករា ២០២៤

១. ឆ្នាំ២០២៣ កម្ពុជារកប្រាក់ចំណូលពីវិស័យជលផលបានជាង ៨២៨លានរៀល – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងទំហំ ១១,១២ពាន់លានដុល្លារ – AMS Economy ៣. ផ្សារ ដើម គរ ថ្មី នឹង ក្លាយជាមជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំរវាងកម្ពុជា-ចិន – ថ្មីៗ ៤. ជប៉ុនចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីទិញមីស៉ីលរយៈចម្ងាយឆ្ងាយ ៤០០គ្រាប់ពីអាមេរិក – AP ៥. ប៉ាគីស្ថានបើកការវាយប្រហារតាមផ្លូវអាកាស លើក្រុមសកម្មប្រយុទ្ធនៅក្នុងទឹកដីអ៉ីរ៉ង់ ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ ចូលទឹកដីរបស់ខ្លួន – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ មករា ២០២៤

១. USAID៖ កម្ពុជាកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណតែ ១០% នៃទិន្នផលរបស់ខ្លួន ខណៈ ៩០% ដែលនៅសល់ត្រូវបាននាំចេញជាផលិតផលស្រស់ទៅកាន់ប្រទេសផ្សេងទៀត – AMS Economy ២. ឆ្នាំ២០២៣ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤,៦ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ – FN ៣. ឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង ៥៣៧ លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើង ១,២% បើធៀបនឹងឆ្នាំ២០២២ – FN ៤. អាមេរិកបង្កើនការវាយប្រហារដាក់លើក្រុម Houthi ខណៈទាហាន Elite ២ នាក់បាត់ខ្លួនលើដែនទឹកសមុទ្ទក្រហម – CBS ៥. ប៉ាគីស្ថានចោទអ៉ីរ៉ង់ បើកការវាយប្រហារតាមផ្លួវអាកាសមកលើទឹកដីរបស់ខ្លួន បណ្តាលឱ្យមានមនុស្សស្លាប់ – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៤

១. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ សម្រេចបាន ៤៦ពាន់លានដុល្លារ ខណៈការនាំចេញជាង ២២ពាន់លានដុល្លារ – AMS Economy ២. រដ្ឋាភិបាលសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង ខេត្តសៀមរាប – កម្ពុជាថ្មី ៣. ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់បណ្ដាប្រទេស RCEP មាន ៨,១៧២លានដុល្លារ កើនជាង ២៨% ខណៈការនាំចូលមាន ២១ពាន់លានដុល្លារ ថយចុះជាង ១៣% – FN ៤. ហ្វីលីពីននឹងធ្វើការអភិវឌ្ឍបន្ទាយទ័ព និងបង្កើនកងនាវាចរ និងរ៉ាដាចាប់សញ្ញានៅលើកោះក្នុងសមុទ្រចិនខាងត្បូង – CNA ៥. អាមេរិកបន្តទិញប្រេងពីរុស្ស៊ី ទោះបីជាខ្លួនបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មប្រឆាំងរុស្ស៊ី និងការហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី – Reuters #ams1minute