Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ ធ្នូ ២០២៣

    ១. រោងចក្រផលិតទឹកស្អាតតម្លៃជាង ២២ លានដុល្លារនៅខេត្តពោធិ៍សាត់ដែលជាជំនួយរបស់ជប៉ុន មានសមត្ថភាពផលិតទឹកបានចំនួន ៦ ៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ – AMS Economy ២. ពលរដ្ឋជាង ៣,៦ លាននាក់ចូលរួមយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” របស់ក្រសួងបរិស្ថាន – ស៊ីស៊ីថាមស៍ ៣. រដ្ឋបាលបាត់ដំបងនឹងជំរុញ “ផ្ទះមួយ ដើមឈើមួយដើម” ដើម្បីឱ្យក្រុងបាត់ដំបង ក្លាយជាក្រុងបៃតង និងទាក់ទាញទេសចរ – ខ្មែរថាមស៍ ៤. រាជធានីបាងកករបស់ថៃ ទទួលភ្ញៀវអន្តរជាតិ ២២,៧៨ លាននាក់ ក្នុងឆ្នាំ ២០២៣ ច្រើនជាងគេលើពិភពលោក – Bangkok Post ៥. ចិន ជំរុញឱ្យកោះតៃវ៉ាន់ឈប់កេងចំណេញផ្នែកនយោបាយពីវត្តមានយន្តហោះចម្បាំងរបស់ខ្លួន – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ ធ្នូ ២០២៣

    ១. ឆ្នាំ ២០២៣ មានសហគ្រាស និងក្រុមហ៊ុនចំនួន ១០ ៧៣២ បានចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក – AMSEconomy ២. ១១ ខែ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេស RCEP កើន ២៧% – ស៊ីស៊ីថាមស៍ ៣. ឆ្នាំ ២០២៣ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហោះហើរបានជិត ៩ ០០០ជើង កើនជាង ៣១% និងមានអ្នកដំណើរជាង ១,៥លាននាក់ កើន ១០៦% – កម្ពុជាថ្មី ៤. អ្នកជំនាញខាងមេរោគថៃ ព្រមានពីការផ្ទុះឡើងនៃការឆ្លងជំងឺហ្ស៊ីកា នៅក្រុងបាងកក – Nation Thailand ៥. រុស្ស៉ីថាទិសដៅនាំចេញប្រេងមួយផ្នែកធំ ត្រូវប្តូរទៅកាន់ចិន និងឥណ្ឌា – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ ធ្នូ ២០២៣

    ១. CDC កំពុងសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប – AMS Economy ២. ដងស្ទឹងសង្កែ ខេត្តបាត់ដំបង ជាទីតាំងដំបូង ដែលបានបំពាក់ប្រព័ន្ធប្រកាសអាសន្នជូនដំណឹងដល់ប្រជាពលរដ្ឋ – AMS Central ៣. អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយទំនើបក្នុងអគារតង់ស្យុង ២៣០ គីឡូវ៉ុលជាលើកដំបូង – FN ៤. អាមេរិក បើកការវាយប្រហារតាមអាកាសទៅលើពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៉ីរ៉ង់នៅក្នុងអ៉ីរ៉ាក់ ដើម្បីសងសឹកឱ្យទាហានអាមេរិកដែលរងរបួស ៣ នាក់ – Reuters ៥. ជប៉ុន នឹងបើករោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតលើពិភពលោកឡើងវិញ – CNA #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ ធ្នូ ២០២៣

    ១. នាវាទេសចរណ៍បរទេសឈ្មោះ VASCO DA GAMA នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ – ស៊ីស៊ីថាមស៍ ២. ទីផ្សារហិរញ្ញវត្ថុពាណិជ្ជកម្មក្នុងស្រុករបស់កម្ពុជាបច្ចុប្បន្ន មានទំហំ ១,៦ ពាន់លានដុល្លារ – ស៊ីស៊ីថាមស៍ ៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ បានជំរុញពាណិជ្ជកម្មទ្វេភាគី ដល់ ១,០៥ ពាន់លានដុល្លារ – ខ្មែរថាមស៍ ៤. អ៊ុយក្រែនទទួលបានថវិកាជំនួយ និងកម្ចីចំនួន ១,៣៤ ពាន់លានដុល្លារ ពីការចំណាយសាធារណៈរបស់ធនាគារពិភពលោក – Bloomberg ៥. អាមេរិកដឹកយន្តហោះ និងកប៉ាល់ ២៥០ គ្រឿងទៅអុីស្រាអែល ចំពេលមានសង្គ្រាមនៅហ្គាហ្សា – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៥ ធ្នូ ២០២៣

    ១. UNDP និងក្រសួងរ៉ែ កំពុងជំរុញផ្ដល់បណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូចដល់សហគមន៍ដាច់ស្រយាលក្នុងខេត្តរតនគិរី – AMS Central ២. អាជា្ញធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ ២០២៤ ឱ្យនៅដដែលដូចឆ្នាំ ២០២៣ – AMS Central ៣. អំបុកខ្មែរខេត្តបាត់ដំបង កំពុងត្រៀមបង្ហាញខ្លួនលើទីផ្សារអន្តរជាតិ ក្រោយអនុវត្តស្របតាមបច្ចេកវិទ្យាស្តង់ដាផលិត និងមានការគាំទ្រនូវរសជាតិ – FN ៤. ក្រុមហ៊ុនមេរបស់ Facebook កំពុងរងការផាកពិន័យជាង ៦ លានដុល្លារក្នុងអ៉ីតាលី ជុំវិញការផ្សាយពាណិជ្ជកម្មល្បែងអនឡាញ – CNA ៥. អ៉ីរ៉ង់បំពាក់មីស៉ីលគ្រូសស៊េរីថ្មីឱ្យកងទ័ពជើងទឹក ចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់ – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ធ្នូ ២០២៣

    ១. អង្គការសង្គមស៊ីវិល សាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តមិនសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ – AMS Central ២. គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលមានទុនវិនិយោគចន្លោះពី ៤០០-៨០០ លានដុល្លារ អាចនឹងមានវត្តមាននៅក្នុងទឹកដីខេត្តកោះកុងនាឆ្នាំ ២០២៤ ខាងមុខ – ភ្នំពេញបុស្តិ៍ ៣. ១១ ខែ ឆ្នាំ ២០២៣ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើនជាង ១១% ហើយរកបានចំណូលជាង ៨៥ លានដុល្លារ – ថ្មីៗ ៤. ចិនហាមឃាត់ការនាំចេញបច្ចេកវិទ្យាចាំបាច់មួយចំនួន ដែលប្រើសម្រាប់ទាញយក និងចម្រាញ់សារធាតុកម្រសំខាន់ៗ – CNA ៥. ក្រោយការបាញ់ប្រហារដ៏រន្ធត់នៅសាកលវិទ្យាល័យក្នុងទីក្រុងប្រាក ដែលសម្លាប់មនុស្ស ១៤ នាក់ និងរបួស ២៥ នាក់ ពេលនេះសាធារណរដ្ឋឆែក បានប្រកាសយកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស – BBC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ ធ្នូ ២០២៣

    ១. ឆ្នាំ ២០២៣ – ២០៣៣ រយៈពេល ១០ ឆ្នាំ វិស័យដឹកជញ្ជូន និងភស្តុភារកម្មមាន ១៧៤ គម្រោង ត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារ – AMS Economy ២. ១១ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបានជាង ៤៣ ពាន់លានដុល្លារ ក្នុងនោះការនាំចេញមានចំនួន ២១ ពាន់លានដុល្លារ កើនឡើង ៤,០៨% – FN ៣. ជប៉ុនឯកភាពផ្តល់ជំនួយឥតសំណង ដែលមានតម្លៃរហូតដល់ ១៦ លានដុល្លារ ដល់កម្ពុជា សម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ និងផែនការឌីជីថលនីយកម្មរបស់រដ្ឋាភិបាល – ខ្មែរថាមស៍ ៤. ម៉ាឡេស៊ីហាមឃាត់នាវាដឹកទំនិញដាក់ទង់ជាតិអ៉ីស្រាអែល ជាការឆ្លើយតបនឹងសង្រ្គាមនៅហ្កាហ្សា – The Jakarta post ៥. អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូន FPV ឱ្យបាន…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ ធ្នូ ២០២៣

    ១. ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងរួមគ្នាជំរុញ ការធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៃកញ្ចប់ទំនិញខ្នាតតូច – AMS Central ២. កម្ពុជានាំចេញផ្លែមៀនស្រស់មានទឹកប្រាក់ជាង ១៨ លានដុល្លារ កើនឡើងជិត ១០០០%នៅ ១១ ខែឆ្នាំនេះ – FN ៣. CDC អនុម័តគម្រោងវិនិយោគចំនួន ១៥ ក្នុងទំហំជាង ២៤៧ លានដុល្លារ និងបង្កើតការងារបានជាង ១៦ ០០០ កន្លែង – កម្ពុជាថ្មី ៤. ថៃបង្កើតថ្នាក់រៀនឌីជីថលចំនួន ១ ៥០០ ដើម្បីបង្រៀនសរសេរកូដដល់សិស្សជាង ១០ ម៉ឺននាក់រាល់ឆ្នាំ – Bangkok Post ៥. EU ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយផ្តោតលើឧស្សាហកម្មពេជ្រ និងរឹតបន្តឹងលើបុគ្គល និងអង្គការជាង ១៤០ ដែលបានគេចវេសពីទណ្ឌកម្មមុន – ABC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ ធ្នូ ២០២៣

    ១. ត្រឹម ១០ ថ្ងៃ មានភ្ញៀវទេសចរជិត ៨ ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានា ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ខេត្តសៀមរាប – AMS Central ២. ជប៉ុនផ្តល់ជំនួយជាង ១ លានដុល្លារបន្ថែមទៀត ដល់អង្គការ JMAS លើគម្រោងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីន នៅក្នុងខេត្តស្ទឹងត្រែង និងបន្ទាយមានជ័យ – AMS Central ៣. កម្ពុជា និងជប៉ុន គ្រោងនឹងពិភាក្សាអំពីការផ្តល់សេវាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ QR Code រវាងប្រទេសទាំងពីរ – ខ្មែរថាមស៍ ៤. អាមេរិកបង្កើតសម្ព័ន្ធភាព ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហ៊ូធីលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម – CNA ៥. UN អំពាវនាវរកជំនួយជិត ១ ពាន់លានដុល្លារ ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៤ – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៣

    ១. កម្ពុជាដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង-ស្រុក នៃខេត្តជាប់ព្រំដែនជាមួយថៃសម្រាប់រយៈពេល ៦ ខែ ដោយគិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៤តទៅ – AMS Central ២. កម្ពុជាកំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់នៅក្នុងតំបន់ – កម្ពុជាថ្មី ៣. នៅដើមឆ្នាំ២០២៤ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង អាចនឹងធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា – FN ៤. ទីក្រុងហាណូយគ្រោងនឹងដាំដើមឈើចន្លោះពី ២០ ម៉ឺន ទៅ ២៥ ម៉ឺនដើមក្នុងឆ្នាំ ២០២៤ ដោយកំណត់គោលដៅបង្កើនទំហំទីក្រុងបៃតង ៥ ដង ពោលពី ៨ ទៅ ១០ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់នៅឆ្នាំ ២០២៥ – VN Express ៥. អ៉ីស្រាអែល ប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកថាសង្រ្គាមនៅហ្កាហ្សា នឹងអូសបន្លាយពេលច្រើនខែទៅមុខ – AFP #ams1minute