-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ធ្នូ ២០២៣

១. ប្រជាពលរដ្ឋខ្វះខាតប្រមាណ ២ ០០០នាក់ នៅក្នុងខេត្តកណ្តាល ត្រូវបានរំពឹងថា នឹងមានទឹកស្អាតប្រើប្រាស់នៅរយៈពេល ៦ខែខាងមុខ – AMS Central ២. អាមេរិកចុះ MOU បន្តជួយជួសជុលប្រាសាទភ្នំបាខែងរបស់កម្ពុជា – ស៊ីស៊ីថាមស៍ ៣. ក្រុមកីឡាប៊ីយ៉ាកម្ពុជា ចេញទៅប្រកួតជុំផ្ដាច់ព្រ័ត្រពិភពលោក ដែលមានប្រាក់រង្វាន់សរុប ១,៥លានដុល្លារ – FN ៤. សង្គ្រាមរវាងក្រុមហាម៉ាស និងប៉ាឡេស្ទីន បានបន្តសារឡើងវិញ ក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ – CBS ៥. ជប៉ុនព្រួយបារម្ភអំពីការបន្តប្រតិបត្តិការយន្តហោះ Osprey របស់អាមេរិក ទោះបីជាមានការស្នើឱ្យផ្អាក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ វិច្ឆិកា ២០២៣

១. កម្ពុជាប្ដេជ្ញាជំរុញការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ២០៣០ – AMS Economy ២. Chef Nak ជាចុងភៅស្រ្តីខ្មែរដំបូង ដែលទទួលបានពានរង្វាន់ Gourmand Award ក្នុងវិស័យម្ហូបអាហារ តាមរយៈសៀវភៅធ្វើម្ហូប “សោយ” – AMS Infotainment ៣. គម្រោងវិនិយោគថ្មីៗចំនួន១៣ ទៀត សរុបទុនវិនិយោគជាង ១៣០លានដុល្លារ ត្រូវបានអនុម័តឱ្យដំណើរការ – FN ៤. ឥណ្ឌូណេស៊ីបង្កើនការចំណាយយោធា ២០% ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយ – Reuters ៥. កូរ៉េខាងជើងច្រានចោលសំណើចរចាជាមួយអាមេរិក ហើយប្តេជ្ញាបាញ់បង្ហោះផ្កាយរណបបន្ថែម – AP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ វិច្ឆិកា ២០២៣

១. រាជធានី-ខេត្តចំនួន ១១ ទទួលបានអ្នកទេសចរជិត ៦លាននាក់ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ឆ្នាំ២០២៣នេះ – AMS Central ២. ខេត្តកំពង់ស្ពឺនឹងមានរោងចក្រចម្រោះទឹកកខ្វក់ជាលើកដំបូង ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន – AMS Central ៣. ១០ខែ ឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ៨៣១លានដុល្លារ ពីការលក់គ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន – FN ៤. ផ្កាយរណបចារកម្ម ដែលកូរ៉េខាងជើងបាញ់បង្ហោះប៉ុន្មានថ្ងៃមុន គឺដើម្បីថតកន្លែងសំខាន់ៗរបស់អាមេរិក – AFP ៥. អ៊ុយក្រែនបានខាតបង់ជាង ៤៣៧លានដុល្លារ ដោយសារតែការបាតុកម្មតវ៉ារបស់ក្រុមរថយន្តដឹកទំនិញប៉ូឡូញ ដែលបង្កឱ្យមានការស្ទះច្រកព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងសហភាពអឺរ៉ុប – Sputnik #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៨ វិច្ឆិកា ២០២៣

១. ប្រជាជនអាចរកចំណូលបាន ១៥ម៉ឺនរៀលក្នុងមួយថ្ងៃ ពីរបរដាំត្រកៀត – AMS Economy ២. ក្នុងរយៈពេល ២ថ្ងៃនៃបុណ្យអុំទូក ខេត្តកំពតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៥៤ ៥០០នាក់ – FN ៣. រយៈពេល ៣ថ្ងៃ បុណ្យអុំទូក ខេត្តពោធិ៍សាត់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ ២៩ ០០០នាក់ – BTV ៤. រដ្ឋមន្ត្រីការបរទេសប្រទេសបាល់ទិកទាំងបី ធ្វើពហិការមិនចូលរួមកិច្ចប្រជុំរបស់ OSCE ជុំវិញការចូលរួមរបស់សមភាគីរុស្ស៉ី – AFP ៥. អ៉ីរ៉ង់សម្រចបានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងពីរុស្ស៉ី – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ វិច្ឆិកា ២០២៣

១. ពូជស្រូវសែនក្រអូប០១ កំពុងរីកសាយភាយនៅកម្ពុជា ដោយសារទិន្នផលខ្ពស់ គុណភាពល្អ និងផ្ដល់តម្លៃខ្ពស់ក្នុងទីផ្សារជាតិ និងអន្តរជាតិ – AMS Economy ២. ថ្ងៃទី១ នៃពិធីបុណ្យអុំទូក មានភ្ញៀវទេសចរប្រមាណ ១លាននាក់ ចេញមកកំសាន្ដនៅភ្នំពេញ – FN ៣. វត្ថុបុរាណធ្វើពីលោហៈ អាយុកាលប្រមាណ ៩០០ឆ្នាំ កំពុងដាក់ពិព័រណ៍ នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ក្រុងសៀមរាប – ថ្មីៗ ៤. កូរ៉េខាងជើង ដាក់ពង្រាយទាហាន និងអាវុធធុនធ្ងន់ឡើងវិញនៅក្បែរព្រំដែនកូរ៉េខាងត្បូង បន្ទាប់ពីប្រកាសព្យួរកិច្ចព្រមព្រៀងយោធារៀងៗខ្លួន – Yonhap ៥. បារាំងសង្ឃឹមថាបទឈប់បាញ់បណ្ដោះអាសន្ន នៅក្នុងសង្រ្គាមអ៉ីស្រាអែលនឹងត្រូវអូសបន្លាយរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង – AFP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៤ វិច្ឆិកា ២០២៣

១. ពូជស្រូវផ្ការំដួលកម្ពុជា ដែលទទួលបានពានរង្វាន់លេខ១ ក្នុងនាមជាអង្ករល្អដាច់គេលើពិភពលោក – AMS Economy ២. ១០ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជានិងកាណាដា មានតម្លៃសរុបជាង ៧៥៦លានដុល្លារ – ភ្នំពេញបុស្តិ៍ ៣. ទីផ្សារលក់រថយន្តនៅកម្ពុជាធ្លាក់ចុះខ្លាំង ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចថមថយ – ភ្នំពេញបុស្តិ៍ ៤. ថៃចេញបញ្ជាឱ្យបញ្ឈប់ការចេញអាជ្ញាប័ណ្ណកាន់កាំភ្លើងរយៈពេល១ឆ្នាំ ដើម្បីទប់ស្កាត់អំពើហិង្សាដោយកាំភ្លើង – AFP ៥. ១១ខែ ឆ្នាំ២០២៣ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមកើនឡើង ៧០% ក្នុងទំហំ ៥,២ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ – VN Express #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ វិច្ឆិកា ២០២៣

១. កម្ពុជាបើកភ្លើងខៀវឱ្យជប៉ុនវិនិយោគលើវិស័យកសិកម្ម ខណៈសក្ដានុពលនៅមានច្រើន ដូចជាស្វាយ និងចន្ទី – កម្ពុជាថ្មី ២. ថាមពលកកើតឡើងវិញ ឬថាមពលស្អាតដែលប្រើប្រាស់នៅកម្ពុជា មានច្រើនជាង ៦២% នៃការប្រើប្រាស់សរុប – ខ្មែរថាមស៍ ៣. ក្រុមហ៊ុនកង់ចិនមួយចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះបណ្ដាលខ្លីនៅចិន – ស៊ីស៊ីថាមស៍ ៤. ហ្វាំងឡង់នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីទាំងអស់ ដោយទុកតែមួយប៉ុណ្ណោះ ដើម្បីទប់ស្កាត់ជនភៀសខ្លួន – AFP ៥. អាមេរិកកំពុងតាមដានមើលវិស័យប្រេងអ៉ីរ៉ង់ ខណៈសហភាពអឺរ៉ុបមានបំណងរឹតបន្តឹងប្រេងរុស្ស៊ី – FT #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ វិច្ឆិកា ២០២៣

១. កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង (ប.ស.ស) នៅប្រទេសម៉ាឡេស៊ី – AMS Central ២. ធនាគារពិភពលោកផ្ដល់ថវិកាលើគម្រោងមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ សម្រាប់ជួយកម្ពុជាពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ – ស៊ីស៊ីថាមស៍ ៣. កម្ពុជាផលិតបានដុំមាសជិត ៩តោន ជាមួយនឹងកំហាប់មាសសុទ្ធចំនួន ៩០% ចាប់តាំងពីការជីកយករ៉ែប្រភេទនេះ – ខ្មែរថាមស៍ ៤. កូរ៉េខាងត្បូងនឹងផ្អាកកិច្ចព្រមព្រៀងយោធាមួយផ្នែក ក្រោយកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណបចារកម្មជោគជ័យ – CNA ៥. អូស្ត្រាលីនឹងចំណាយប្រាក់ ១៧លានដុល្លារអាមេរិក ដើម្បីបង្កើតក្រុមជំនួយអ៉ីនធឺណិតរហ័សសម្រាប់បណ្ដាប្រទេសកោះប៉ាស៊ីហ្វិក – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ វិច្ឆិកា ២០២៣

១. រដ្ឋត្រៀមខាតលុយ ១៣០លានដុល្លារ លើផ្នែកអគ្គិសនីនៅឆ្នាំ២០២៣នេះ ដើម្បីជួយដល់ពលរដ្ឋ និងវិស័យសំខាន់ៗទៀត – AMS Central ២. ១០ខែ ឆ្នាំ២០២៣ ផលិតកម្មស្វាយចន្ទីកម្ពុជា សម្រេចបាន ៦៥១ ០០០ តោន ខណៈ ៦១៥ ០០០ តោន បាននាំចេញទៅវៀតណាម ក្នុងទំហំ ៨៣១លានដុល្លារ – AMS Economy ៣. កម្ពុជាគ្រោងនឹងអភិវឌ្ឍព្រលានយន្តហោះនៅមណ្ឌលគិរី និងកោះរ៉ុង ជាផ្នែកមួយនៃរបៀបវារៈរបស់រដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ – ខ្មែរថាមស៍ ៤. ឡាវ បង្កើនប្រភពផលិតថាមពល ដើម្បីបំពេញមហិច្ឆតាជាប្រភពផ្គត់ផ្គង់អគ្គិសនីនៅអាស៊ីអាគ្នេយ៍ – AFP ៥. ឥណ្ឌាប្រហែលជានឹងបន្តការហាមប្រាមការនាំចេញអង្កររហូតដល់ឆ្នាំ២០២៤ ដើម្បីរក្សាតម្លៃអង្ករ – ST #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ វិច្ឆិកា ២០២៣

១. កម្ពុជា-ម៉ាល់ឌីវ ពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការ តភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ – AMS Central ២. គិតត្រឹមខែវិច្ឆិកា ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសសម្រេចបានជាង ៦,២លានតោន ក្នុងទំហំ ៣ ៥០០លានដុល្លារ – AMS Central ៣. រាជរដ្ឋាភិបាល នឹងសាងសង់ប្រព័ន្ធធារាសាស្ត្រ នៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀងតម្លៃប្រមាណ ២លានដុល្លារ – FN ៤. អ៉ីរ៉ង់បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត ដែលមានសមត្ថភាពហោះដល់អ៉ីស្រាអែល – RT ៥. អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី ដែលជួញដូរប្រេងលើសតម្លៃកំណត់របស់ក្រុមប្រទេសG7 – AFP #ams1minute