-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ វិច្ឆិកា ២០២៣

១. CDC អនុញ្ញាតក្រុមហ៊ុនចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៣លានដុល្លារ វិនិយោគលើរោងចក្រផលិតស្រោមជើង គ្រឿងសង្ហារិមក្រៅផ្ទះ និងផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត – AMS Economy ២. កម្ពុជា ជាប្រទេសទី១នៅអាស៊ី ដែលនឹងធ្វើប្រធាននៃអនុសញ្ញាអូតាវ៉ា ប្រឆាំងគ្រាប់មីននៅឆ្នាំ ២០២៤ – ថ្មីៗ ៣. គម្រោងសាងសង់បណ្តាញខ្សែកាបក្រោមបាតសមុទ្ររវាងក្រុងព្រះសីហនុ និងទីក្រុងហុងកុង នឹងរួចរាល់នៅខែកក្កដា ឆ្នាំ២០២៥ – ខ្មែរថាមស៍ ៤. ចិន-អាមេរិកឯកភាពគ្នាបើកទូរស័ព្ទទាន់ហេតុការណ៍ និងបន្តទំនាក់ទំនងយោធា – Bloomberg ៥. ហ្វាំងឡង់ នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ីចំនួន៤ ដើម្បីបញ្ឈប់ការស្វែងរកសិទ្ធិជ្រកកោន – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ វិច្ឆិកា ២០២៣

១. ខេត្តព្រះសីហនុ-ខេត្តជាំងស៊ូរបស់ចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពឱ្យកាន់តែស៊ីជម្រៅ រួមមានលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការវិនិយោគ – AMS Central ២. កម្ពុជាត្រៀមនាំចេញអង្ករប្រមាណ ៤ ០០០តោន ទៅកាន់ប្រទេសទីម័រលេស្តេ ជាលើកដំបូង – FN ៣. វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បាននិងកំពុងរីកចម្រើន ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ – កម្ពុជាថ្មី ៤. លោក ស៊ី ជិនពីង ប្រាប់លោក បៃដិន ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ តែយល់ព្រមភ្ជាប់បណ្ដាញទំនាក់ទំនងយោធាឡើងវិញ – AFP ៥. ជាង១០ខែ ថៃទទួលភ្ញៀវទេសចរណ៍អន្តរជាតិបានជាង ២៣,៤លាននាក់ និងរកចំណូលបានជិត ២៨ពាន់លានដុល្លារ – Bangkok Post #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ វិច្ឆិកា ២០២៣

១. កម្ពុជា ប្រកាសចាប់ផ្តើមយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ – AMS Central ២. ក្រសួងកសិកម្ម និង ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ រួមគ្នាបង្កើតព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ នៅខេត្តសៀមរាប – AMS Central ៣. សមាគម និងអ្នកលក់ដូរតាមដងផ្លូវ ចង់ឱ្យរាជរដ្ឋាភិបាលពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមដូចអ្នកក្នុងប្រព័ន្ធ – AMS Central ៤. អង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូងបារម្ភថា ចិននិងរុស្ស៊ីកំពុងផ្តល់ជំនួយដល់កូរ៉េខាងជើង – CNA ៥. ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៥ ៥០០ នាក់ វិលត្រឡប់ពីប្រទេសប៉ាគីស្ថាន ទៅប្រទេសកំណើតវិញ – Xinhua #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ វិច្ឆិកា ២០២៣

១. ខេត្តមណ្ឌលគិរី ក្លាយជាខេត្តទី១៤ ដែលត្រូវបានប្រកាសជាខេត្តអស់មីន – AMS Central ២. ត្រីបបែលយក្សទឹកសាបនៅតំបន់ទនេ្លមេគង្គ ជាប់កំណត់ត្រាពិភពលោកជា “ត្រីទឹកសាបធំបំផុត” ក្នុងពិភពលោក – កម្ពុជាថ្មី ៣. កម្ពុជានឹងផ្តល់កម្ចីជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដើម្បីជួយដល់ប្រតិបត្តិករទេសចរក្នុងខេត្តសៀមរាប – ខ្មែរថាមស៍ ៤. នេប៉ាល់នឹងហាមឃាត់កម្មវិធី TikTok ដោយលើកឡើងពីផលប៉ះពាល់សង្គម ដោយសារការប្រើប្រាស់វាមិនត្រឹមត្រូវ – CNN ៥. កោះតៃវ៉ាន់កំពុងព្យាយាមរៀបចំ ដើម្បីឱ្យតំណាងរបស់ខ្លួនជួបមួយទល់នឹងមួយ ជាមួយលោក បៃដិន នៅក្រៅកិច្ចប្រជុំកំពូល APEC #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ វិច្ឆិកា ២០២៣

១. ខេត្តចំនួន៤របស់កម្ពុជា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ច្រករបៀងមច្ឆា និងអង្ករ – AMS Central ២. ឡាវ ស្នើកម្ពុជាពិនិត្យពិចារណាលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អច្រករបៀងដឹកជញ្ជូន – AMS Central ៣. មាន់ស្រែសហគមន៍កសិកម្ម កំពុងមានតម្រូវការទីផ្សារ ស្របពេលអនុវិស័យចិញ្ចឹមសត្វរីកចម្រើន – AMS Economy ៤. ចិននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសអាស៊ានចំនួន ៥ រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម កម្ពុជា និងឡាវ ចំពេលបញ្ហាសមុទ្រចិនខាងត្បូងបន្តតានតឹង – AA ៥. អង្គការសហប្រជាជាតិកំពុងពិភាក្សាបង្កើតសន្ធិសញ្ញាប្លាស្ទិក ប៉ុន្តែត្រូវបានរារាំងដោយក្រុមប្រទេសផលិតប្រេង – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ វិច្ឆិកា ២០២៣

១. សហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន នឹងពង្រីកកិច្ចសហការជើងហោះហើរត្រង់ជាមួយកម្ពុជា – AMS Central ២. គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាផ្លូវអាស៊ានហាយវេលេខ១ ភាគខាងត្បូង បច្ចុប្បន្នសម្រេចលទ្ធផលបានជាង ៩០% ហើយ – AMS Economy ៣. ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ៧០% ក្នុងអំឡុង១០ខែឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – កម្ពុជាថ្មី ៤. ៩ខែ ឆ្នាំ២០២៣ ឥណ្ឌាចំណេញលុយបានប្រហែល ២,៧ ពាន់លានដុល្លារពីការទិញប្រេងបញ្ចុះតម្លៃពីរុស្ស៊ី – Reuters ៥. អាជ្ញាធរហុងកុង បានបញ្ជាឱ្យសម្លាប់សត្វជ្រូកប្រហែល ៥ ៦០០ក្បាល បន្ទាប់ពីមេរោគប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង – RT #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ វិច្ឆិកា ២០២៣

១. ១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទជិត ១ម៉ឺននាក់ ទៅប្រទេស ១០ លើជំនាញសំខាន់ៗ រួមមានការបោសសំអាតមីន និងកំទេចគ្រាប់មិនទាន់ផ្ទុះ – AMS Central ២. ខេត្តកែបគ្រោងអភិវឌ្ឍឆ្នេរ ២៧០០ម៉ែត្រឱ្យក្លាយទៅជាឆ្នេរលំដាប់ពិភពលោក – AMS Central ៣. ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA ជំរុញការពង្រីកវិសាលភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរជាតិ និងអន្ដរជាតិ – FN ៤. ចិនបង្ហើបអំពីមហិច្ឆិតារបស់ខ្លួន ឱ្យក្លាយខ្លួនទៅជាមហាអំណាចនៃការផលិតមនុស្សយន្តរ៉ូបូត ឬ humanoid robots ក្នុងទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២០២៥ – Bloomberg ៥. ឥណ្ឌាដាក់សម្បុកឃ្មុំនៅតាមបណ្តោយព្រំដែនប្រវែង ៤ ០៩៦គីឡូម៉ែត្ររបស់ខ្លួនជាប់បង់ក្លាដែស ដើម្បីទប់ស្កាត់ការរត់ពន្ធសត្វគោក្របី និងឧក្រិដ្ឋកម្មផ្សេងៗ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ វិច្ឆិកា ២០២៣

១. កម្ពុជា កូរ៉េខាងត្បូង និង UN រួមគ្នា ហ្វឹកហ្វឺនគម្រោងត្រីភាគីលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ – AMS Central ២. រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង ៣៤៨ ៩១៩ ដុល្លារ សម្រាប់វិស័យអប់រំ និងទឹកស្អាតដល់ខេត្តចំនួន ៣ រួមមាន កំពង់ស្ពឺ កំពង់ធំ និងមណ្ឌលគិរី – AMS Central ៣. ១០ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ក្នុងទំហំ ៣៧៧លានដុល្លារ និងស្រូវជាង ៣លានតោន ក្នុងទំហំ ៨៦២លានដុល្លារ – FN ៤. កងទ័ពអាមេរិកត្រូវការ ការអនុម័តពីសភានូវថវិកាចំនួន ៣.១ពាន់លានដុល្លារ ដើម្បីទិញគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ និងពង្រីកផលិតកម្ម ដើម្បីបំពេញស្ដុកឡើងវិញ – Reuters ៥. អាមេរិកនឹងសាងសង់កំពង់ផែតម្លៃជាង ៥០០លានដុល្លារ នៅស្រីលង្កា ដើម្បីប្រកួតប្រជែងជាមួយចិន – AP #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ វិច្ឆិកា ២០២៣

១. កម្ពុជា កូរ៉េខាងត្បូង និង UN រួមគ្នា ហ្វឹកហ្វឺនគម្រោងត្រីភាគីលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ – AMS Central ២. រយៈពេល ១ ឆ្នាំមកនេះ យានយន្តសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង បានធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ – FN ៣. ជាង ២០ឆ្នាំ កម្ពុជាទទួលបានជោគជ័យលើការផលិតសរសៃសូត្រខ្មែរ ដោយបង្កើតបានជាអត្តសញ្ញាណវប្បធម៌ខ្មែរ និងបានបង្កើតការងារដល់ស្ត្រីនៅតំបន់ជនបទ – កម្ពុជាថ្មី ៤. ម៉ាឡេស៊ីប្រឆាំងទណ្ឌកម្មឯកតោភាគីលើអ្នកគាំទ្រពីបរទេសចំពោះក្រុមសកម្មប្រយុទ្ធនៅប៉ាឡេស្ទីន – NST ៥. ហ្វីលីពីនរំពឹងថាអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយជាមួយជប៉ុនឆាប់ៗ ដើម្បីអនុញ្ញាត ការដាក់ពង្រាយកងទ័ពទៅវិញទៅមកនៅលើទឹកដីនៃប្រទេសទាំង២ – Reuters #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ វិច្ឆិកា ២០២៣

១. ក្រសួងកសិកម្ម និងអ្នកជំនាញ ជំរុញឱ្យមានការប្រើពូជសុទ្ធផ្ការំដួល ជាពូជអង្ករប្រណីត ដែលមានតម្លៃ និងទីផ្សារខ្ពស់ – AMS Central ២. រដ្ឋមន្រ្តីរ៉ែ និងថាមពល បញ្ជាមិនឱ្យមានការចេញអាជ្ញាបណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន – AMS Central ៣. មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ចំនួនអ្នកដំណើរតាមយន្តហោះនៅខេត្តសៀមរាប កើនពីចន្លោះ ២ ៦០០នាក់ទៅ ៣ ២០០នាក់ក្នុងមួយថ្ងៃ – FN ៤. ចិនជំរុញមីយ៉ាន់ម៉ាឱ្យសហការលើការរក្សាស្ថិរភាពនៅតាមព្រំដែនក្រោយយោធាមីយ៉ាន់ម៉ាបាញ់ធ្លោយគ្រាប់ចូលចិន – Reuters ៥. នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ប្រកាសនឹងចុះចេញពីតំណែង ហើយប្រគល់តំណែងទៅឱ្យអនុប្រធានរបស់គាត់ គឺលោក Lawrence Wong ក្នុងពេលណាមួយក្នុងឆ្នាំ២០២៤ – Nikkei Asia #ams1minute