Category: ព័ត៌មានសង្ខេបប្រចាំថ្ងៃ

  • របាយការណ៍នៅថ្ងៃទី២២ តុលា

    របាយការណ៍នៅថ្ងៃទី២២ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ៦៨នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២២ តុលា ២០២៣ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ តុលា ២០២៣

    ១. កម្ពុជា ទាក់ទាញបានគម្រោងវិនិយោគថ្មីនៅកម្ពុជាលើវិស័យចម្រុះ ជាច្រើនមានតម្លៃសរុបជាង ៥៣លានដុល្លារ និងបង្កើតការងារជាង ៥០០០កន្លែង – AMS Economy ២. ៩ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញកៅស៊ូស្ងួតជាង ២៤ម៉ឺនតោន កើន ៣,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ – ខ្មែរថាមស៍ ៣. កម្ពុជាទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ -ស៊ីស៊ីថាមស៍ ៤. លោកបៃឌិន កំពុងស្នើសុំប្រាក់ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង ១៤ពាន់លានដុល្លារសម្រាប់អ៉ីស្រាអែល – Reuters ៥. កាណាដា ដកមន្ត្រីការទូតរបស់ខ្លួន ៤១នាក់ចេញពីឥណ្ឌា ក្រោយកម្តៅការទូតមិនថមថយ – ST #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ តុលា ២០២៣

    ១. ក្រសួងសុខាភិបាល ក្រើនរំឮកពលរដ្ឋឱ្យប្រុងប្រយ័ត្នជំងឺភ្នែកក្រហម ខណៈជំងឺនេះកំពុងឆ្លងថ្មីគួរឱ្យកត់សម្គាល់ – AMS Central ២. កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៣,៧ លាននាក់ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ – ខ្មែរថាមស៍ ៣. កម្ពុជា-ឡាវ គាំទ្រការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ – ស៊ីស៊ីថាមស៍ ៤. អាហ្សង់ទីន និងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៦,៥ពាន់លានដុល្លារ – Xinhua ៥. រុស្ស៊ី និងចិនបង្កើតមូលនិធិអភិវឌ្ឍន៍អាកាសចរណ៍តម្លៃ ១ពាន់លានដុល្លារ – TASS #ams1minute

  • របាយការណ៍នៅថ្ងៃទី១៧ តុលា

    របាយការណ៍នៅថ្ងៃទី១៧ តុលា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៨ តុលា ២០២៣ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ តុលា ២០២៣

    ១. ក្រសួងពាណិជ្ជកម្ម កំពុងសិក្សាលទ្ធភាពធ្វើយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប – AMS Central ២. ភ្ជុំបិណ្ឌ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជិត ២លាននាក់, ខេត្តត្បូងឃ្មុំឈរលើកំពូលតារាងមានភ្ញៀវទៅលេងច្រើនជាងគេ – FN ៣. កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសគំរូ ដែលទទួលបានជោគជ័យក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម – កម្ពុជាថ្មី ៤. រុស្ស៊ីបានចូលរួមជាមួយចិនក្នុងការរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីជប៉ុន – AFP ៥. ម៉ាឡេស៊ី គ្រោងឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រីងហ្គីត – SCMP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ តុលា ២០២៣

    ១. ស្ពានហាល នឹងត្រូវបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តនាដើមខែវិច្ឆិកា – AMS Central ២. ៩ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល ១ ១៨៩ លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ដោយក្នុងនោះការនាំចេញអង្ករបានជាង ៤៥ ម៉ឺនតោន – AMS Economy ៣. ចិន គ្រោងបង្កើនទុន ៦០០ លានដុល្លាទៀត ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា – កម្ពុជាថ្មី ៤. កូរ៉េខាងត្បូងកំពុងភ័យខ្លាចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីចិន ក្រោយការចោទប្រកាន់លើក្រុមហ៊ុន ក្នុងស្រុកថាបានជួយតៃវ៉ាន់ផលិតនាវាមុជទឹក – Reuters ៥. ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក – AFP #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ តុលា ២០២៣

    ១. មន្ត្រីសិទ្ធិមនុស្ស៖ កម្ពុជាជាប្រទេសលេចធ្លោរក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ – AMS Central ២. ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន – កម្ពុជាថ្មី ៣. ៩ខែ ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញកម្ពុជា-អាមេរិក មានទំហំជាង ៧ ពាន់លានដុល្លារ ធ្លាក់ចុះតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ – ភ្នំពេញបុស្តិ៍ ៤. ៦ខែ មីយ៉ាន់ម៉ារកចំណូលបានជាង ៧១៥ លានដុល្លារពីការនាំចេញសណ្តែក និងគ្រាប់ធញ្ញជាតិជាង ៨៦ ម៉ឺនតោន – Xinhua ៥. នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងនឹងរឹតបន្តឹងវិធានការសារពើពន្ធនៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំទីពីរ ខណៈរដ្ឋាភិបាលព្យាយាមកាត់បន្ថយបំណុលសាធារណៈ – Bloomberg #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ តុលា ២០២៣

    ១. ៩ខែ ឆ្នាំ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាថយចុះជាង ១៧% ស្បែកជើង និងភាគបំណែកស្បែកជើង ថយចុះជាង ២៥% កាបូបថយចុះជាង ១៣% និងផលិតផលវាយនភណ្ឌផ្សេងទៀតថយចុះជាង ៧% – AMS Central ២. ៩ខែឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ៤២៤ លានដុល្លារពីការនាំចេញកង់ – FN ៣. ៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញស្ពាន់ និងវត្ថុធ្វើពីស្ពាន់សម្រេច ក្នុងទំហំជាង ៦២ លានដុល្លារ កើនជិត ៤៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ – កម្ពុជាថ្មី ៤. ឥណ្ឌា គ្រោងនឹងផលិតសារធាតុអេតាណុលចេញពីដើមឫស្សីនៅក្នុងប្រទេស ខណៈរោងចក្រចម្រាញ់គ្រោងនឹងបើកដំណើរការនៅខែធ្នូ – CNN ៥. រដ្ឋបាលរបស់លោក Biden អាចនឹងស្នើសុំឲ្យសភាអនុម័តការផ្តល់មូលនិធិបន្ថែមទៀត ដើម្បីជួយទាំងអ៉ីស្រាអែល និងអ៊ុយក្រែនក្នុងពេលតែមួយ – Sputnik #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ តុលា ២០២៣

    ១. NBC៖ កម្ពុជារំពឹងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេសជាមួយនឹងចិន សិង្ហបុរី និងឥណ្ឌានៅឆ្នាំនេះ – AMS Central ២. សភាពាណិជ្ជកម្មកម្ពុជា កំពុងបង្កើនទំនាក់ទំនងជាមួយសាធារណរដ្ឋឆែក ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាចូលទីផ្សារអឺរ៉ុប – AMS Central ៣. ៩ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៣៥ ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជាមានជិត ១៧ ពាន់លានដុល្លារ – FN ៤. សហភាពអឺរ៉ុប បង្កកជំនួយអភិវឌ្ឍន៍ដល់ប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស់ ទៅលើអ៉ីស្រាអែល – Euronews ៥. មេទ័ពកំពូលអាមេរិក ព្រមានអ៉ីរ៉ង់កុំឱ្យលូកដៃចូលក្នុងវិបត្តិនៅអ៉ីស្រាអែល – Reuters #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ តុលា ២០២៣

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ តុលា ២០២៣

    ១. គម្រោងហាវែស III កំពុងជំរុញការធ្វើកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ សម្រាប់កែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ – AMS Central ២. សមាគមត្រសក់ផ្អែមសៀមរាប កំពុងផ្គត់ផ្គង់ត្រសក់ដល់ផ្សារទំនើបតូចធំ ស្ទើរទូទាំងប្រទេស – ថ្មីៗ ៣. ការនាំចេញផ្លែឈើវៀតណាមទៅកាន់ទីផ្សារចិនមានការថមថយជាងមុន ខណៈចិនបង្កើនការដាំដុះផ្លែឈើមួយចំនួនដោយខ្លួនឯងផ្ទាល់ និងបង្កើនការនាំចូលពីឡាវ និងកម្ពុជា – VN Express ៤. ថៃចាប់ផ្តើមបញ្ជូនយន្តហោះពីកងទ័ពអាកាស ទៅដឹកជញ្ជូនប្រជាជនថៃជិត ៣០ ០០០នាក់ពីអ៉ីស្រាអែល – Nikkei Asia ៥. អាមេរិកប្រកាសភាពអាសន្នជាតិ អំពីបញ្ហាទឹកប្រៃនៅរដ្ឋ Louisiana ជាលើកដំបូងក្នុង រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ – Washington Post #ams1minute